Ven. Long Sokea Sanghpalo Phikko

Ven. Long Sokea Sanghpalo Phikko

Share

Romchak4, Ratanak, Battambang, Battambang City. To share education for you all.

21/01/2026

រិះគន់ប្រកបដោយចិត្តមេត្តា-ករុណា-មុទិតា​ និងឧបេក្ខា

07/12/2025

"សៀវភៅមិនមែនជាចំណេះដឹងទេ តែជាឃ្លាំងចំណេះដឹង។ ហេីយចំណេះដឹងនេះទៀតសោត នឹងកេីតដល់គ្រប់បុគ្គលក៏ទេដែរ វានឹងកេីតដល់តែបុគ្គលណាដែលបេីកមេីលឃ្លាំងចំណេះដឹងនេះ ហេីយព្រមទទួលយក ព្រមសិក្សាឈ្វេងយល់ និងព្រមយកមកអនុវត្តន៍ជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ ទេីបអាចក្លាយជាចំណេះដឹងពិតដែលយេីងម្នាក់ៗទទួលបានពីរការមានឃ្លាំងចំណេះដឹងនៅនឹងដៃនេះ។"

"មាន តែមិនមេីល មាន តែមិនអាន មាន តែមិនថែរក្សា និងមានហេីយ តែមិនអេីពេីរសោះ ការមាននេះ គ្រាន់តែជាទម្ងន់ដល់ខ្លួនឥតអំពេីរ។"

===========
ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
December 7, 2025
ទិវាអាកាសចរណ៍ស៊ីវិល (Civil Aviation Day)
ទិវាជាតិអ្នកនិពន្ធ (National Authors' Day)

10/11/2025

"សូមកុំខ្លាចនឹងការជួបប្រទះនូវបញ្ហា ឬសេចក្តីទុក្ខលំបាកអី ព្រោះបញ្ហា និងសេចក្តីទុក្ខលំបាកនេះឯងហើយ វាជាកត្តាលិករក្នុងការពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនទៅវិញទេតើ។"

20/10/2025

The Buddha taught that life is filled with suffering — not because the world is cruel, but because of our attachment, ignorance, and craving.
To end this suffering, he gave us the Noble Eightfold Path — not a religion or commandment, but a way of living wisely, peacefully, and compassionately.

Here’s what it truly means 👇

1️⃣ Right View (Samma Ditthi) — See things as they really are.
Understand that everything is impermanent — joy, pain, success, failure. This wisdom helps us stop clinging to what always changes and find peace in the present.

2️⃣ Right Intention (Samma Sankappa) — Think with compassion and purpose.
When your thoughts come from love, not ego or anger, you create a life free from guilt and regret.

3️⃣ Right Speech (Samma Vaca) — Speak truthfully, kindly, and with care.
Words can heal or harm. Choosing the right ones builds harmony, trust, and respect in every relationship.

4️⃣ Right Action (Samma Kammanta) — Do what is good, avoid what causes harm.
By acting with integrity, you cleanse your karma and attract peace — not chaos — into your life.

5️⃣ Right Livelihood (Samma Ajiva) — Earn your living in ways that do not hurt others.
When your work uplifts rather than exploits, you sleep peacefully and live with dignity.

6️⃣ Right Effort (Samma Vayama) — Let go of negativity and nurture goodness.
Peace comes when you consciously feed your mind with positive, mindful, and loving energy every day.

7️⃣ Right Mindfulness (Samma Sati) — Be fully present in this moment.
The past is memory, the future is imagination — the present is where life actually happens. Awareness transforms ordinary moments into sacred ones.

8️⃣ Right Concentration (Samma Samadhi) — Train your mind to be calm and focused.
Meditation isn’t about escaping life; it’s about seeing it clearly. A still mind sees truth, while a restless one only sees confusion.

🌸 When these eight paths work together, the noise in the mind begins to quiet.
Greed, anger, and ignorance lose their power.
And what remains is clarity, compassion, and freedom — the true end of suffering.

The Buddha didn’t promise heaven somewhere else.
He showed us how to create it here and now — through how we think, speak, act, and live.

30/09/2025

នមស្ការគុណព្រះរតនត្រែ

24/09/2025

មេរៀនទាំង៥ Atomic Habits ដែលយើងអាចរៀនសូត្របាន

13/09/2025

ស៊ូ តុងប៉-Su Shi "មន្ត្រីខ្លះរៀនសូត្រជ្រៅជ្រះ ប៉ុន្តែការពិតគេទុកការរៀនសូត្រជាកាំជណ្ដើរ ដើម្បីស្វែងរក ឋានៈ បុណ្យស័ក្តិ នៅពេលដែលមាន ឋានៈ បុណ្យស័ក្តិ ហើយគេចាប់ផ្ដើមស្វែងរកទ្រព្យសម្បត្តិ គេជាអ្នករៀនសូត្រជ្រៅជ្រះ ប៉ុន្តែគំនិតរបស់ពួកគេគឺមិនមែនបម្រើប្រជារាស្ត្រនោះទេ៕"

----------------
Saturday 13th, September, 2025

30/08/2025

"សេចក្តីល្អ សេចក្តីចម្រើនរុងរឿង តែងមានដល់បុគ្គលដែលបានប្រព្រឹត្តប្រតិបត្តិធម៌សប្បុរស [មេត្តា ករុណា មុទិតា និងឧបេក្ខា] ក្នុងខ្លួនជាប្រក្រតី។"

23/08/2025

"មានផ្លូវ មានវិធីសាស្ត្រ មានមធ្យោបាយជាច្រើនដែលអាចដើរ ដែលអាចអនុវត្ត ដែលអាចដោះស្រាយបាន តែគេមិនដើរ មិនអនុវត្ត មិនដោះស្រាយ ព្រោះតែខ្លាចបាត់បង់ប្រយោជន៍របស់គេហ្នឹងឯង។ ពិតប្រាកដណាស់ ប្រយោជន៍សួនតួ ភាពអាត្មានិយម ភាពងុបងុលនឹងរបស់ក្រៅខ្លួន (ទ្រព្យសម្បត្តិ លុយកាក់ និងឋានៈបុណ្យស័ក្តិជាដើម) អាចធ្វើឲ្យមនុស្សពីសទៅជាខ្មៅ ពីល្អទៅជាអាក្រក់ និងជាមនុស្សរស់នៅទាំងបិទភ្នែក បិទត្រចៀក និងបិទមាត់របស់ពួកគេផងដែរ៕"

____________________
ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
August 23, 2025

18/07/2025

ពុទ្ធទំនាយ ចំពោះភាពអនាធិបតេយ្យ និងភាពច្របូកច្របល់បានកើតមានឡើងពេញក្រុងសាវត្ថីព្រោះ÷
១. សេចក្តីស្រវឹងក្នុងកាមតណ្ហា
២. សេចក្តីល្មោភលោភលន់គ្មានចប់
៣. មិនត្រឹមតែគ្មានប្រកាន់យកសីលធម៌ជាគូជីវិតប៉ុណ្ណោះ ថែមទាំងប្រកាន់យកសៃយសាស្ត្រជាធំទៀត
៤. វណ្ណៈខ្ពស់ជិះជាន់វណ្ណៈទាប មន្ត្រីជិះជាន់រាស្ត្រ
៥. តុលាការមិនឲ្យយុត្តិធម៌ដល់ប្រជាពលរដ្ឋ
៦. គ្មានសេចក្តីគោរព គ្មានគួរសមដល់គ្នានិងគ្នា ឃើញខុសថាត្រូវ
៧. បុគ្គលមានអំណាចមានសេចក្តីព្រហើនកោងកាចប្រាសចាកសេចក្តីមេត្តាករុណា ប្រកាន់យកអំណាចជាធម្ម: មិនយកធម្ម:ជាអំណាច
៨. អ្នករដ្ឋការមិនត្រឹមតែគ្មានបំពេញករណីយកិច្ចដើម្បីសេចក្តីសុខសាន្តរបស់រាស្ត្រ ឬគោរពកោតខ្លាចរាស្ត្រ ថែមប្រើអំណាចសម្លុតរាស្ត្រទៀត។
លក្ខណៈនៃផលវិបាក ដែលកើតឡើងក្នុងក្រុងសាវត្ថីក្នុងសម័យនោះបានត្រូវគេដោះស្រាយដោយធាតុពីរគឺ÷
១. អប់រំសីលធម៌ជាថ្មីក្នុងពួកប្រជាជន និងភ្នាក់ងាររដ្ឋការគ្រប់មជ្ឈដ្ឋាន តាមមធ្យោបាយសាសនាទាំងឡាយ មានពុទ្ធសាសនាជាដើម ដែលខ្លួនគេធ្លាប់មានជំនឿ។
២. បញ្ជាយ៉ាងដាច់ខាតឲ្យអ្នកធំៗ ទោះជាធំដោយវណ្ណៈក្ដី ដោយយសសក្ដិទ្រព្យសម្បត្តិក្តី ។ល។ ឲ្យអនុវត្តច្បាប់រដ្ឋ ឲ្យរស់នៅក្នុងវិន័យសង្គមជាទូទៅ។..........

ភិក្ខុធម្មបាល ខៀវ ជុំ "សកលចិន្ដា" ទំព័រ ៤៣៤-៤៣៦

---------------------
ថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
July 18, 2025

09/07/2025

សូមអនុមោទនាថ្ងៃបុណ្យ អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា🙏🙏🙏
__________
ថ្ងៃបុណ្យ អាសាឡ្ហបូជា ជាទិវាដ៏សំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាថេរវាទ។ ទិវានេះ តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥កើត ខែអាសាឍ។ ក្នុងគោលបំណង ឬបុព្វហេតុទាំងឡាយ ដែលនាំឲ្យមានទិវានេះ រួមមាន៖
១-ព្រះពោធិសត្វ ទ្រង់ចុះចាប់បដិសន្ធិ ឬចាប់កំណើត
២-ព្រះសិទ្ធត្ថ គោតម ទ្រង់ចេញសាងព្រះផ្នួស
៣-ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ចេញសម្តែងព្រះធម៌ដំបូង ហៅថា បឋមទេសនា គឺទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រប្រោសជដិលទាំងប្រាំនាក់ បន្ទាប់ពីការត្រាស់ដឹង ឬថាជាថ្ងៃកំណើ់តព្រះធម៌ ដែលព្រះពុទ្ធទ្រង់ប្រកាសសម្តែងដំបូងបំផុត
៤-ព្រះពុទ្ធជាម្ចាស់ ទ្រង់ស្ថាបនាព្រះសង្ឃ (កំណើតព្រះសង្ឃរតនៈ)
៥-ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងយមកប្បាដិហារយ៍ ឬ សម្តែងឫទ្ធិ ។
ហេតុទាំងប្រាំខាងលើនេះ សុទ្ធតែកើតឡើងក្នុងថ្ងៃ ១៥ កើត ខែអាសាឍ។ ដូចនេះ ពុទ្ធបរិស័ទទាំងអស់ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជា គឺការបូជាដោយការប្រតិបត្តតាមសមគួរដល់ធម៌ មាន÷
-ការឲ្យទាន
-ការរក្សាសីល និង
-ការចម្រើនភាវនាជាដើម ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀតតាមដែលអាចធ្វើបាន។
សូមអនុមោទនាមហាកុសលកម្ម!!!

____________
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
July 10, 2025

Want your school to be the top-listed School/college in Battamban?

Click here to claim your Sponsored Listing.

Location

Telephone

Address


At Songke Pagoda
Battamban
02353

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 17:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00