16/10/2026
ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ -- វិទ្យាស្ថានបានរៀបចំពិធីសូត្រមន្តប្រោះព្រហ្មអគារសិក្សាថ្មី លើករាសី និងសុំសិរីសួស្តី ដោយមានការចូលរួមយ៉ាងអធិកអធមពីលោកនាយកវិទ្យាស្ថាន និងភរិយា ព្រមទាំងលោកនាយករង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់។ អគារសិក្សាថ្មីដ៏ប្រណិតនេះ គឺជាសមិទ្ធផលដ៏មានតម្លៃ ដែលត្រូវបានបំពាក់ដោយសម្ភារៈបរិក្ខាទំនើបៗ និងបំពេញតាមស្តង់ដារ ដើម្បីផ្តល់នូវបរិយាកាសសិក្សាល្អបំផុត ព្រមទាំងបានរៀបចំរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍និស្សិតថ្មី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ!