Krou Yeung School

Krou Yeung School យើងកសាងកូនល្អជូនលោកអ្នក និងប្រទេសជាតិ!

ថ្មីៗនេះ សាលារៀនគ្រូយើងសាខាខេត្តរតនគិរី បានរៀបចំកម្មវិធីរំលឹកគុណមាតាបិតា និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទ...
22/08/2026

ថ្មីៗនេះ សាលារៀនគ្រូយើងសាខាខេត្តរតនគិរី បានរៀបចំកម្មវិធីរំលឹកគុណមាតាបិតា និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងបរិយាកាសសប្បាយរីករាយ។ នេះជាឱកាសពិសេសមួយ ដែលកូនៗបានសម្តែងនូវក្តីស្រឡាញ់ និងការដឹងគុណចំពោះឪពុកម្តាយ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងទំនុកបម្រុងគ្រប់បែបយ៉ាង។ កូនៗទាំងអស់បានថ្វាយបង្គំសុំខមាទោស និងទទួលនូវពរជ័យពីមាតាបិតា។ លើសពីនេះ សិស្សទាំងអស់ក៏បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិជាផ្លូវការ ពីលោកគ្រូ យិន សុភាព នាយកសាលារៀនគ្រូយើងថែមទៀត។ ស្នាមញញឹម ទឹកភ្នែកនៃក្តីរំភើប និងមោទនភាពបានគ្របដណ្តប់ពេញមួយកម្មវិធី ដែលបង្កើតបានជាការចងចាំដ៏មានតម្លៃមិនអាចបំភ្លេចបាន។ សាលារៀនគ្រូយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាទាំងអស់ ដែលតែងតែជឿជាក់ និងផ្តល់ទំនុកចិត្តលើការអប់រំនៅសាលារៀនយើង និងសូមជូនពរឱ្យកូនៗទាំងអស់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ។

"គ្រូយើងកសាងទម្លាប់ និងអត្តចរិតល្អ!"
"Krou Yeung Builds Good Habits & Personalities!"
-------------------
សាលារៀនគ្រូយើង ចាប់ផ្តើមចុះឈ្មោះកូនៗ
ចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ពីថ្នាក់មត្តេយ្យ
ដល់ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 012 678 018 / 012 911 092

ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៃសាលារៀនគ្រូយើង បាននាំយកថវិកាមួយចំនួនទៅប្រគល់ជូនមន...
22/08/2026

ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៃសាលារៀនគ្រូយើង បាននាំយកថវិកាមួយចំនួនទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះ បានមកពីការរៀបចំកម្មវិធីសប្បុរសធម៌របស់សិស្សានុសិស្ស និងការចូលរួមបរិច្ចាគពីមាតាបិតា លោកគ្រូអ្នកគ្រូ និងសប្បុរសជននានាកន្លងមក។ ការបរិច្ចាគនេះ បង្ហាញពីទឹកចិត្តសប្បុរស និងការចូលរួមចំណែកក្នុងការជួយកុមារដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ កូនៗបានស្តាប់បទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរ។ ពួកគេបានយល់ដឹងអំពីតួនាទីសំខាន់របស់មន្ទីរពេទ្យ ក្នុងការថែទាំ និងព្យាបាលកុមារជាច្រើនកន្លងមក។ កូនៗបានធ្វើទស្សនកិច្ចនៅអាគារព្យាបាលជំងឺ កន្លែងក្មេងលេង សួនបន្លែ និងអាហារដ្ឋាន។ ទស្សនកិច្ចនេះ បានបន្ថែមបទពិសោធន៍ថ្មីទាក់ទងនឹងសុខភាព និងការចូលរួមជួយសង្គម។

"គ្រូយើងកសាងទម្លាប់ និងអត្តចរិតល្អ!"
"Krou Yeung Builds Good Habits & Personalities!"
-------------------
សាលារៀនគ្រូយើង ចាប់ផ្តើមចុះឈ្មោះកូនៗ
ចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ពីថ្នាក់មត្តេយ្យ
ដល់ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 092 888 378 / 093 836 839

សាលារៀនគ្រូយើង ត្រូវការជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង ផ្នែកបឋម ចំនួន១នាក់ សម្រាប់សាខាភ្នំពេញ។ ប្រាក់បៀវត្សសមរម្យផ...
21/08/2026

សាលារៀនគ្រូយើង ត្រូវការជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង ផ្នែកបឋម ចំនួន១នាក់ សម្រាប់សាខាភ្នំពេញ។ ប្រាក់បៀវត្សសមរម្យផ្អែកលើលក្ខណៈសម្បត្តិ និងបទពិសោធន៍របស់បេក្ខជន រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ប្រាក់ខែទី១៣ សេវាថែទាំសុខភាព និងធានារ៉ាប់រង (បសស) និងឱកាសទៅទស្សនកិច្ច ឬសិក្សានៅក្រៅប្រទេស ជាដើម។ ព័ត៌មានលម្អិតទាក់ទងនឹងលក្ខខណ្ឌនៃការជ្រើសរើស និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកតេឡេក្រាមលេខ ០៩២ ៨៨៨ ៣៧៨។ សូមអរគុណ។

នៅសប្តាហ៍នេះ កូនៗមួយក្រុមនៃសាលារៀនគ្រូយើង បានធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាប។ កូនៗបានចូលទស្សនា An...
20/08/2026

នៅសប្តាហ៍នេះ កូនៗមួយក្រុមនៃសាលារៀនគ្រូយើង បានធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាប។ កូនៗបានចូលទស្សនា Angkor Wildlife & Aquarium ដែលមានត្រីទឹកសាប ត្រីទឹកប្រៃ រួមទាំងសត្វព្រៃជាច្រើនទៀត។ ក្នុងអំឡុងពេលនោះ កូនៗបានស្វែងយល់អំពីប្រភេទត្រី និងសត្វព្រៃកម្ររបស់ប្រទេសកម្ពុជា និងពិភពលោក។ ពួកគេបានផ្តិតយករូបភាព និងទទួលបានបទពិសោធន៍ថ្មីៗ ក្នុងបរិយាកាសសប្បាយរីករាយ។ នេះជាដំណើរកម្សាន្តក្នុងអំឡុងពេលវិស្សមកាល ដែលជួយបន្ថែមភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ និងលោកគ្រូអ្នកគ្រូ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី នាពេលឆាប់ៗខាងមុខ។

"គ្រូយើងកសាងទម្លាប់ និងអត្តចរិតល្អ!"
"Krou Yeung Builds Good Habits & Personalities!"
-------------------
សាលារៀនគ្រូយើង ចាប់ផ្តើមចុះឈ្មោះកូនៗ
ចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ពីថ្នាក់មត្តេយ្យ
ដល់ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 092 888 378 / 093 836 839

សាលារៀនគ្រូយើងសាខាភ្នំពេញ កំពុងបើកចុះឈ្មោះសិស្សចូលរៀនថ្នាក់សរសេរកូដ និងរ៉ូបូទិក វគ្គទី២៖ វិស្វករវ័យក្មេង សម្រាប់កូនៗអាយុ...
20/08/2026

សាលារៀនគ្រូយើងសាខាភ្នំពេញ កំពុងបើកចុះឈ្មោះសិស្សចូលរៀនថ្នាក់សរសេរកូដ និងរ៉ូបូទិក វគ្គទី២៖ វិស្វករវ័យក្មេង សម្រាប់កូនៗអាយុចាប់ពី ៧ឆ្នាំឡើងទៅ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងវគ្គនេះ កូនៗនឹងបានសិក្សាអំពីការបញ្ចូនទិន្នន័យចេញ-ចូល អំពូល LED និងសេនស័រ ការបង្កើតគម្រោងកុំព្យូទ័រងាយៗ និងការសរសេរកម្មវិធីលើម៉ៃក្រូប៊ីត។ កម្មវិធីសិក្សានេះភ្ជាប់ការសរសេរកូដទៅនឹងជីវិតប្រចាំថ្ងៃ ដោយប្រើប្រាស់ម៉ៃក្រូប៊ីត ជាឧបករណ៍អប់រំសំខាន់។ ចុះឈ្មោះឥឡូវនេះ ដើម្បីឱ្យកូនៗទទួលបានឱកាសអភិវឌ្ឍពេញលេញ និងក្លាយជាវិស្វករវ័យក្មេងក្នុងយុគ្គសម័យឌីជីថល។

"យើងសម្លឹងទៅរកអនាគតដ៏ភ្លឺស្វាង!"
"WE ARE LOOKING FORWARD TO A BRILLIANT FUTURE!"
-------------------
សាលារៀនគ្រូយើង ចាប់ផ្តើមចុះឈ្មោះកូនៗ
ចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ពីថ្នាក់មត្តេយ្យ
ដល់ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 092 888 378 / 093 836 839

19/08/2026

លោកស្រី ឈឹម សាលី ជាម្តាយម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសាលារៀនគ្រូយើង។ នៅក្នុងឆ្នាំសិក្សាកន្លងមក លោកស្រីបានឃើញកូនមានការរីកចម្រើនជាបន្តបន្ទាប់ និងរក្សាបានចំណាត់ថ្នាក់ល្អ។ លោកស្រីជឿជាក់ថា ការរីកចម្រើនថ្មីៗនៅសាលារៀនគ្រូយើង គឺជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍរបស់កូន និងការសម្រេចក្តីស្រមៃឆ្ពោះទៅរកការសិក្សាកម្រិតអន្តរជាតិ នាពេលអនាគត។

"យើងសម្លឹងទៅរកអនាគតដ៏ភ្លឺស្វាង!"
"WE ARE LOOKING FORWARD TO A BRILLIANT FUTURE!"
-------------------
សាលារៀនគ្រូយើង ចាប់ផ្តើមចុះឈ្មោះកូនៗ
ចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ពីថ្នាក់មត្តេយ្យ
ដល់ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 092 888 378 / 093 836 839

នៅដើមសប្តាហ៍នេះ សិស្សទាំង៥នាក់ នៃសាលារៀនគ្រូយើង បានទៅដល់សាលាដៃគូ Bishop Druitt College (BDC) ប្រទេសអូស្ត្រាលី ដើម្បីចូលរ...
18/08/2026

នៅដើមសប្តាហ៍នេះ សិស្សទាំង៥នាក់ នៃសាលារៀនគ្រូយើង បានទៅដល់សាលាដៃគូ Bishop Druitt College (BDC) ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា។ ពួកគេបានចាប់ផ្តើមចូលរៀនជាមួយសិស្សអូស្ត្រាលី និងទទួលបានបទពិសោធន៍ថ្មីៗក្នុងបរិយាកាសសិក្សាដ៏មានសក្តានុពល។ កូនៗបានបង្ហាញទឹកមុខសប្បាយរីករាយ និងការចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់រៀន។ កូនៗក៏មានឱកាសស្នាក់នៅផ្ទះជាមួយគ្រួសារអូស្ត្រាលីដែរ។ ការចូលរួមក្នុងកម្មវិធីនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ពួកគេក្នុងការពង្រីកចំណេះដឹង បង្កើនជំនាញ និងស្វែងយល់អំពីការអប់រំកម្រិតអន្តរជាតិ។

#សាលារៀនគ្រូយើង #កម្មវិធីផ្លាស់ប្តូរការសិក្សា​ #បទពិសោធន៍អន្តរជាតិ​ #សិស្សគ្រូយើង​ #អនាគតភ្លឺស្វាង​ ​ ​ ​ ​ ​​ ​ စာတို​​

17/08/2026
17/08/2026

Address

Https://goo. Gl/maps/h8S3PQ7DvsNQkY3Q 6
Ban Lung

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 17:00

Telephone

+85512678018

Alerts

Be the first to know and let us send you an email when Krou Yeung School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Krou Yeung School:

Shortcuts

Share

Category