12/03/2026
នៅក្នុងថ្នាក់រៀនតូចមួយនៅតំបន់ជនបទនៃប្រទេសកម្ពុជា មានអ្វីមួយពិសេសកើតឡើងរៀងរាល់ឆ្នាំ។
សិស្សានុសិស្សមកពី សាលា UWCLPC ធ្វើដំណើរឆ្ងាយពីផ្ទះរបស់ពួកគេ ដើម្បីមកចំណាយពេលរៀន និងចែករំលែកបទពិសោធន៍ជាមួយកុមារនៅក្នុងសហគមន៍ជនបទរបស់យើង តាមរយៈ អង្គការរីក REEC។
សម្រាប់កុមាររបស់យើង ការមកទស្សនកិច្ចសិក្សា នេះនាំមកនូវភាពរំភើប សំណើច និងគំនិតថ្មីៗ សកម្មភាពសាមញ្ញៗ ល្បែងកំសាន្ត និងការសន្ទនា បើកចិត្តពួកគេឱ្យស្គាល់ពិភពលោកធំជាងមុន ហើយរំលឹកពួកគេថា ពួកគេមិនមែននៅតែឯងឡើយ។
សម្រាប់សិស្សដែលមកពីសាលាUWCLPC បានរៀនមេរៀនជីវិតដ៏មានអត្ថន័យ ការមើលឃើញជាក់ស្តែងអំពីការអប់រំនៅតំបន់ជនបទនៃកម្ពុជា ដូចជាធនធានដែលមានកម្រិត ការធ្វើដំណើរឆ្ងាយទៅសាលារៀន និងការតស៊ូរបស់កុមារដើម្បីទទួលបានការអប់រំ ជាញឹកញាប់ធ្វើឱ្យពួកគេផ្លាស់ប្តូររបៀបដែលពួកគេមើលឃើញពិភពលោក។
នៅក្នុងពេលវេលាទាំងនេះ ភាពស្រស់ស្អាតក៏បានកើតឡើង។
មនុស្សដែលមិនធ្លាប់ស្គាល់គ្នា ក្លាយជាមិត្តភក្តិ
វប្បធម៌ផ្សេងៗត្រូវបានផ្សាភ្ជាប់គ្នា។
ហើយយុវជនរៀនពីគ្នាទៅវិញទៅមក។
យើងកំពុងសាងសង់ការយល់ដឹង ក្តីមេត្តាករុណា និងសេចក្តីសង្ឃឹមសម្រាប់អនាគតដែលល្អប្រសើរជាងមុនសម្រាប់កុមាររបស់យើង។
សូមអរគុណដល់សិស្សានុសិស្ស និងគ្រូបង្រៀនមកពីរសាលាUWCLPC សម្រាប់ភាពសប្បុរស និងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា ការមកទស្សនកិច្ចសិក្សារបស់អ្នកមានន័យលើសពីការពិពណ៌នា។
In a small rural classroom in Cambodia, something special happens every year.
Students from UWCLPC travel far from their homes to spend time learning and sharing with children in our rural communities through REEC.
For our children, these visits bring excitement, laughter, and new ideas. Simple activities, games, and conversations open their minds to a bigger world and remind them that they are not alone.
For the visiting students, it becomes a powerful life lesson. Seeing the realities of education in rural Cambodia — the limited resources, the long journeys to school, and the determination of children to learn — often changes the way they see the world.
In these moments, something beautiful happens.
Strangers become friends.
Different cultures connect.
And young people learn from each other in ways no classroom can teach.
Together, we are building understanding, compassion, and hope for a better future.
Thank you to the UWCLPC students and teachers for your kindness and commitment. Your visit means more than words can express.