19/06/2026
ថ្មីៗនេះ សាលារៀនគ្រូយើងសាខាខេត្តរតនគិរី បានរៀបចំកម្មវិធីប្រគល់លិខិតសរសើរដល់សិស្សឆ្នើម សិស្សល្អ និងសិស្សពូកែ ផ្នែកមត្តេយ្យ សម្រាប់ត្រីមាសទី៣ ឆ្នាំសិក្សា ២០២៥-២០២៦។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយការសាទរ ពីមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់។ ការចូលរួមរបស់មាតាបិតា និងអាណាព្យាបាល គឺជាកម្លាំងចិត្តដ៏សំខាន់ ដែលជួយជំរុញឱ្យកូនៗមានការខិតខំប្រឹងប្រែង និងសម្រេចបានជោគជ័យ។ គណៈគ្រប់គ្រងសាលារៀនគ្រូយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់មាតាបិតា និងអាណាព្យាបាលទាំងអស់។ សាលារៀនគ្រូយើង នឹងបន្តរួមដំណើរជាមួយកូនៗ ប្រកបដោយការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
"គ្រូយើងកសាងទម្លាប់ និងអត្តចរិតល្អ!"
"Krou Yeung Builds Good Habits & Personalities!"
------------------
សាលារៀនគ្រូយើង បន្តចុះឈ្មោះកូនៗចូលរៀន
សម្រាប់ត្រីមាសទី៤ ចាប់ពីថ្នាក់មត្តេយ្យ ដល់
ថ្នាក់ទី១២ ចំណេះទូទៅ ភាសាខ្មែរ-អង់គ្លេស។
ព័ត៌មានបន្ថែមសូមទាក់ទងតាមតេឡេក្រាម៖
ភ្នំពេញ: https://t.me/KYSPP_Admin
រតនគិរី: https://t.me/KYSRTK_Admin
ស្ទឹងត្រែង: https://t.me/KYSSTG_Admin
ឆាណែលគ្រូយើងៈ https://t.me/krouyeungschool
គេហទំព័រគ្រូយើងៈ www.krouyeung.org
លេខទូរសព្ទៈ 012 678 018 / 012 911 092