Saint Paul Institute

Saint Paul Institute

Share

The Saint Paul Institute is the only Catholic Higher Education Institution in Cambodia.

Vision

Saint Paul Institute envisions a just and democratic Cambodian society where all students receive an education based on moral values empowering them to play an active role in the development of the nation. Mission

The Mission of Saint Paul Institute is to inspire hope, nurture growth and promote human dignity through the integral education of students based on love, to empower them to bec

Photos from Saint Paul Institute's post 30/04/2026

ស្អែកជួបគ្នា ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

សូមភ្ជាប់នូវតារាងកម្មវិធីប្រកួតកីឡាមិត្តភាព ពានរង្វាន់លោកអភិបាលអូលីវីយ៉េឆ្នាំ ២០២៦។

បញ្ជាក់: សូមគោរពអញ្ជើញក្រុមកីឡាករ និងអ្នកចូលរួមទាំងអស់មកដល់វិទ្យាស្ថាននៅម៉ោង ៦:៤៥នាទីព្រឹក ដើម្បីជួបជុំ និងចាប់ផ្តើមកម្មវិធីបើកការប្រកួតកីឡាមិត្តភាពនេះ។

សូមគោរពអរគុណ។
————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

Photos from Saint Paul Institute's post 29/04/2026

តារាងរូបមន្ត និងឈ្មោះក្រុមកីឡាករដែលនឹងចូលរួមប្រកួតកីឡាមិត្តភាព ពានរង្វាន់លោកអភិបាលអូលីវីយ៉េឆ្នាំ ២០២៦ ក្នុងនោះរួមមាន ៤វិញ្ញាសាគឺ បាល់បោះ បាល់ទះ បាល់ទាត់ និងប៉េតង់។
វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្រ្វង់ស្វ័រ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍កីឡាករ ក៏ដូចជាអ្នកគាំទ្រទាំងអស់ ក្នុងកម្មវិធីប្រកួតបាល់ពីរង្វាន់មិត្តភាពនេះ។
ជួបគ្នានៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ!
កុំភ្លេចមកចូលរួមទាំងអស់គ្នា៕

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

Photos from Saint Paul Institute's post 28/04/2026

ព្រឹត្តិការណ៍ទិវាបរិស្ថាន នៅវិទ្យាស្ថានសន្តប៉ូល!
នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូលបានសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ រៀបចំកម្មវិធីទិវាបរិស្ថានក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល»។ កម្មវិធីនេះមានការចូលរួមពីនិស្សិត និងបុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូលប្រមាណ ១២០នាក់ ដើម្បីសិក្សាស្វែងយល់លើប្រធានបទខាងលើ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យនិស្សិត និងអ្នកចូលរួមទាំងអស់យល់ដឹងអំពី៖
• ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក។
• ការប្រែប្រួលអាកាសធាតុ៖ កត្តានៃការកើនកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងផលវិបាកចំពោះជីវិតលើផែនដី។
ក្នុងសុន្ទរកថាស្វាគមន៍ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ថាវិទ្យាស្ថាន សន្តប៉ូលបានធ្វើកម្មវិធីទិវាបរិស្ថាននេះជាលើកទី៧ មកហើយក្នុងគោលដៅជួយអប់រំនិស្សិត របស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម។ ក្នុងសុន្ទរកថាបើករបស់លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានលើកឡើង និងបញ្ជាក់ផងដែរថា៖ «បរិស្ថានគឺជាយើងម្នាក់ៗ ហេតុនេះយើងត្រូវតែចេះថែរក្សាបរិស្ថានរស់នៅ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម»។ លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានសន្តប៉ូលដែលតែងតែរៀបចំទិវាបរិស្ថានជាប្រចាំឆ្នាំ។ ក្រោយបញ្ចប់សិក្ខាសាលា និស្សិត និងបុគ្គលិកទាំងអស់ រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តតាកែវបាន ធ្វើការសម្អាតបរិស្ថានរួមគ្នាផងដែរ។
————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

Photos from Saint Paul Institute's post 26/04/2026

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ​វិទ្យាស្ថានសន្តប៉ូលបានធ្វើការសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក CCC) ធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងអក្ខរកម្មឌីជីថលសម្រាប់យុវជនកម្ពុជា» ដល់និស្សិតវិទ្យាស្ថានសន្តប៉ូល និងសិស្សវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ចំនួន ១២០នាក់។
នៅក្នុងសន្ទរកថាបើក លោកបណ្ឌិតផុន សុផល នាយកវិទ្យាស្ថាន បានបង្ហាញយ៉ាងច្បាស់ដល់និស្សិត និងសិស្សានុសិស្សទាំងអស់ថា៖ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) គឺជាផែនទីមួយបង្ហាញផ្លូវជាសកល ដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ ការពារភពផែនដី និងធានាថាមនុស្សគ្រប់រូបរស់នៅក្នុងសន្តិភាព និងវិបុលភាពនៅឆ្នាំ២០៣០ខាងមុខ។ ក្នុងនាមជា គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានសន្តប៉ូលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនត្រឹមតែមានចំណេះដឹង ប៉ុន្តែត្រូវអប់រំដល់សិស្សនិស្សិត ឱ្យមានស្មារតីទទួលខុសត្រូវចំពោះសង្គម​ ការពារជាតិ រួមចំណែកអភិវឌ្ឍជាតិ និងបរិស្ថាន។ បន្ថែមពីនេះដែរ លោកបានបញ្ជាក់ថា ចំណេះដឹងផ្នែកឌីជីថលមិនមែនជាជម្រើសទៀតឡើយប៉ុន្តែវាជា «តម្រូវការ និងជាអាវុធ» សម្រាប់យុវជនយុវនារី នាពេលបច្ចុប្បន្នដែលមិនអាចខ្វះបាន ក្នុងការរស់នៅប្រចាំថ្ងៃ ការសិក្សា និងដើម្បីបម្រើឱ្យការសិក្សាស្រាវជ្រាវ ឬការងារ។ ចំណេះដឹងឌីជីថល មិនមែនត្រឹមតែចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវការចេះប្រើប្រាស់ដោយ ឆ្លាតវៃ មានសុវត្ថិភាព មានក្រមសីលធម៌ និងមានប្រសិទ្ធភាពផងដែរ។ សិស្ស និងនិស្សិតបានចូលរួមយ៉ាងសកម្ម ទទួលបានចំណេះដឹងថ្មីៗ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យ។
ក្នុងនាមវិទ្យាស្ថាន សូមថ្លែងអំណរគុណដល់ក្រុមការងារ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក CCC) ដែលបានយកចិត្តទុកដាក់ណែនាំ និងចែករំលែកនូវចំណេះដឹងថ្មីៗ និងល្អៗដល់សិស្ស និងនិស្សិត។

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

26/04/2026

ចាប់ផ្តើមពង្រឹងភាសាអង់គ្លេសរបស់អ្នកជាមួយវគ្គសិក្សាភាសាអង់គ្លេសគ្រប់កម្រិតក្រៅម៉ោង នៅវិទ្យាស្ថានសន្តប៉ូល។

សម្រាប់សិស្ស និស្សិត ដែលមានបំណងចុះឈ្មោះចូលរៀនវគ្គថ្មី សួមរួសរ៉ាន់មកចុះឈ្មោះនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រអង់គ្លេសនៃវិទ្យាស្ថានសន្តប៉ូល។
វគ្គថ្មីចូលរៀន ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

24/04/2026

🌱 អបអរសាទរ ទិវាបរិស្ថាន នៃវិទ្យាស្ថានសន្តប៉ូល! 🌍💚

វិទ្យាស្ថានសន្តប៉ូល មានកិត្តិយសសូមអញ្ជើញ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតទាំងអស់ ចូលរួមអបអរសាទរ ទិវាបរិស្ថាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងឱកាសនេះ នឹងមានសិក្ខាសាលាពិសេសមួយ ដោយមានការចូលរួមជាវាគ្មិនកិត្តិយស ពីមន្រ្តីមន្ទីរបរិស្ថានខេត្តតាកែវ ក្រោមប្រធានបទ៖
«សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅសាកល»

បន្ទាប់ពីសិក្ខាសាលា បុគ្គលិក និងនិស្សិតទាំងអស់ នឹងចូលរួមសកម្មភាពសម្អាតបរិស្ថាននៅក្នុងបរិវេណវិទ្យាស្ថាន ដើម្បីរួមចំណែករក្សាបរិស្ថានឲ្យស្អាត និងប្រកបដោយចីរភាព។

សូមអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីបង្កើតបរិស្ថានស្អាត និងបៃតងរបស់វិទ្យាស្ថានយើង! 🌿

សូមអរគុណ៕
————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

Photos from Saint Paul Institute's post 23/04/2026

ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យប្រចាំឆ្នាំ២០២៦​ របស់ភូមិភាគភ្នំពេញបានមកដល់ហើយ!!
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តប៉ូល បានរៀបចំការប្រជុំ ដោយផ្ទាល់ និងតាមរយៈ Zoom ដើម្បីចាប់ឆ្នោតបែងចែកពូលសម្រាប់ការប្រកួតកីឡាមិត្តភាព «ពានរង្វាន់លោកអភិបាលអូលីវីយ៉េ ឆ្នាំ២០២៦» ប្រកបដោយភាពសប្បាយរីករាយ និងតម្លាភាពបំផុត។
តើក្រុមណាខ្លះនឹងត្រូវប៉ះគ្នា? ការចាប់ឆ្នោតនេះបានធ្វើឡើងដើម្បីស្វែងរកក្រុម ដើម្បីត្រៀមខ្លួនប្រកួតប្រជែងដណ្តើមពានរង្វាន់មិត្តភាព និងដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងមិត្តភាព។
👉កុំភ្លេចត្រៀមសំឡេងហ៊ោ និងបដាលើកទឹកចិត្តដល់ក្រុមកីឡាទាំងអស់ដែលអ្នកស្រឡាញ់ណា៎!

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

19/04/2026

សូមក្រាបថ្វាយព្រះរាជស័ព្ទសាធុកាពរថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងនាមជាប្រជារាស្ត្រខ្មែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ សូមព្រះអង្គទ្រង់ឆាប់បានសះស្បើយពីព្រះរាជរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតទៅ។ ទូលព្រះបង្គុំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងថ្វាយព្រះសព្ទសាធុការពរជ័យមហាបវរជោគជ័យគ្រប់ប្រការថ្វាយចំពោះព្រះអង្គ។
សូមគោរពថ្វាយពីគណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល៕
————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

18/04/2026

ក្នុងនាមជាប្រជារាស្ត្រខ្មែរ និងក្នុងនាមជាគ្រីស្តបរិស័ទកាតូលិកទូទាំងប្រទេសកម្ពុជា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គសូមតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សូមព្រះអង្គទ្រង់ឆាប់បានសះស្បើយពីព្រះរាជរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជាអង្វែងតទៅ។ ទូលព្រះបង្គុំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងថ្វាយព្រះសព្ទសាធុការពរជ័យមហាបវរជោគជ័យគ្រប់ប្រការថ្វាយចំពោះព្រះអង្គ៕

On behalf of the Khmer people, and as Catholic faithful throughout the Kingdom of Cambodia, we humbly unite in prayer before Almighty God.

We beseech the intercession of the Blessed Virgin Mary and all the Saints, commending to God’s mercy the souls of all former Kings, that they may pray for His Majesty, the King.

Grant him, O Lord, a swift and complete recovery from illness. Restore to him full health and strength, so that he may long continue to reign with wisdom and benevolence as a father to the people of Cambodia.

Through Christ our Lord. Amen.

13/04/2026

សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦។

សូមជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ជួបជុំក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
លេខទូរសព្ទៈ 076 60 62 566, 016 533 773
តេលេក្រាមៈ t.me/saintpaulinstitute
ហ្វេសប៊ុកៈ Saint Paul Institute
អុីម៉ែលៈ [email protected]
វ៉ើបសាយៈ www.spi.edu.kh
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2025-2026: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។
ទីតាំង: https://maps.app.goo.gl/JyRD77yfuCafbwyi7

Photos from Department of English Literature, SPI's post 11/04/2026
Want your school to be the top-listed School/college in Angtasom?

Click here to claim your Sponsored Listing.

Location

Telephone

Address


#3, Korki, Tapam, Tramkok
Angtasom