Saint Paul Institute

Call Directions Website Contact the school

Saint Paul Institute The Saint Paul Institute is the only Catholic Higher Education Institution in Cambodia.

Vision

Saint Paul Institute envisions a just and democratic Cambodian society where all students receive an education based on moral values empowering them to play an active role in the development of the nation. Mission

The Mission of Saint Paul Institute is to inspire hope, nurture growth and promote human dignity through the integral education of students based on love, to empower them to become responsible citizens whose actions are also based on love for the irrevocable dignity of each human person. Goal

Saint Paul Institute is proud to give an excellent quality of teaching and a high education level. This means more than good examination results: students must learn how to study, think and live virtuously.

ការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវអន្តរជាតិសម្រាប់វិទ្យាស្ថានសន្តប៉ូល!កាលពីថ្ងៃទី២២ ខែ...
26/09/2026

ការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវអន្តរជាតិសម្រាប់វិទ្យាស្ថានសន្តប៉ូល!

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៦ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល ព្រមទាំងគណៈប្រតិភូអមដំណើរពីវិទ្យាស្ថានសន្តប៉ូល (Saint Paul Institute) បានអញ្ជើញចូល រួមកិច្ចប្រជុំជំនួបពិភាក្សាការងារផ្លូវការជាមួយ លោកបណ្ឌិត Phan Thanh Dinh Ph.D សាកលវិទ្យាធិការរង និងលោកបណ្ឌិត Le Van Cong, PhD ប្រធានផ្នែកសង្គមកិច្ចតំណាង សាកលវិទ្យាល័យជាតិវៀតណាម (University of Social Sciences and Humanities, Viet Nam National University) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើ៖ ការលើកកម្ពស់វិស័យសង្គមកិច្ច និងវិទ្យាសាស្ត្រសង្គម រវាងស្ថាប័នទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងការផ្លាស់ប្តូរបុគ្គលិក សិក្សាស្រាវជ្រាវ ជាពិសេសកិច្ចសហប្រតិបត្តិការត្រីភាគី ដ៏មានសក្តានុពលរវាង វិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យជាតិវៀតណាម និង សហគមន៍អឺរ៉ុប (EU) ដើម្បីបើកឱកាសថ្មីៗ ក្នុងការអភិវឌ្ឍសមត្ថភាព និងការស្រាវជ្រាវឱ្យកាន់តែរីកចម្រើន។

កិច្ចប្រជុំនេះក៏មានការចុះអនុស្សរណៈយោគយល់គ្នា (MoU) លើគម្រោងមួយចំនួនផងដែរ ដែលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ និងផ្តល់ឱកាសថ្មីៗដល់និស្សិតរបស់វិទ្យាស្ថានសន្តប៉ូលផ្នែកសង្គមកិច្ច និងទេសចរណ៍។

#វិទ្យាស្ថានសន្តប៉ូល #កិច្ចសហប្រតិបត្តិការអន្តរជាតិ #ការអប់រំឧត្តមសិក្សា

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

25/09/2026

🎓 ហេតុអ្វីគួរជ្រើសរើស វិទ្យាស្ថាន សន្តប៉ូល (SPI) សម្រាប់ការសិក្សាបន្ត?

ការជ្រើសរើសសាកលវិទ្យាល័យ មិនមែនមើលតែជំនាញដែលប្អូនៗចង់រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏គួរមើលថា ប្អូនៗនឹងទទួលបានអ្វីខ្លះពីការសិក្សានៅទីនោះ និងត្រៀមខ្លួនបានយ៉ាងដូចម្តេចសម្រាប់អនាគត។

📣 SPI កំពុងបើកទទួលចុះឈ្មោះសម្រាប់ឆ្នាំសិក្សា 2026–2027។
✅ បើកទទួលចុះឈ្មោះចូលរៀន រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់សុក្រ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច។
💬 ចង់ដឹងថា SPI មានអ្វីសាកសមនឹងប្អូនៗ? ផ្ញើរសារមកកាន់ SPI ដើម្បីសាកសួរអំពីជំនាញ អាហារូបករណ៍ ថ្លៃសិក្សា កន្លែងស្នាក់នៅ ឬព័ត៌មានចុះឈ្មោះបានឥឡូវនេះ។
📞 076 60 62 566 | 016 533 773

#ជ្រើសរើសសាកលវិទ្យាល័យ #ជ្រើសរើសអនាគត #ឆ្នាំសិក្សា2026_2027

🎉 អបអរសាទរគំរូភាពជោគជ័យថ្មីមួយទៀតរបស់និស្សិតរបស់វិទ្យាស្ថានសន្តប៉ូល! 🎓✨សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះនិស្សិត ...
24/09/2026

🎉 អបអរសាទរគំរូភាពជោគជ័យថ្មីមួយទៀតរបស់និស្សិតរបស់វិទ្យាស្ថានសន្តប៉ូល! 🎓✨

សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះនិស្សិត តិច រស្មី និង កញ្ញា កឹម ស្រីពេជ្រ ដែលបានខិតខំប្រឹងប្រែងរហូតដណ្តើមបានអាហារូបករណ៍ទៅផ្លាស់ប្តូរការសិក្សារយពេលខ្លី ក្រោមកម្មវិធី​ Erasmus+ និងបានធ្វើដំណើរទៅដល់សាកលវិទ្យាល័យ Catholic University of Applied Sciences Freiburg ប្រទេសអាល្លឺម៉ង់ ដោយសុខសុវត្តិភាព។

🏆 មោទនភាព និងឱកាសដែលមិនចេះរីងស្ងួត សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនសម្រាប់និស្សិតទាំងពីរនាក់ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាង វិទ្យាស្ថានសន្តប៉ូល និង Catholic University of Applied Sciences Freiburg ក្នុងការលើកកម្ពស់គុណភាពអប់រំកម្រិតឧត្តមសិក្សា។

🌟 ឱកាសមានជានិច្ចសម្រាប់និស្សិតសន្តប៉ូល! នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិទ្យាស្ថានសន្តប៉ូលតែងតែផ្តល់ឱកាស និង បើកផ្លូវយ៉ាងទូលំទូលាយសម្រាប់និស្សិតគ្រប់រូប ដែលមានបំណងប្រាថ្នាចង់បន្តការសិក្សានៅក្រៅប្រទេស។ ឱកាសមាសទាំងនេះ នឹងបន្តមានជាហូរហែសម្រាប់និស្សិតជំនាន់ក្រោយៗទៀត!

💐 សូមជូនពរឱ្យនិស្សិតទាំងពីររូបសុខសុវត្ថិភាពក្នុងការធ្វើដំណើរ​ និងទទួលបានជោគជ័យក្នុងការសិក្សា។

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល (SPI)ជូន...
21/09/2026

សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល (SPI)ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃទីស្ដីការក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
យោងលិខិត លេខ ០២៤សជណ អគរហ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងទេសចរណ៍។

#ក្រសួងទេសចរណ៍

#បរិញ្ញាបត្រទេសចរណ៍
#វិទ្យាស្ថានសន្តប៉ូល

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

16/09/2026

វីដេអូលោក គង់ ឌូច ប្រធានការិយាល័យនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៅ សាកលវិទ្យាល័យ ន័រធ័រដាំ អូស្រ្តាលី។

តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ បុគ្គលិក និងនិស្សិតរបស់យើងមានឱកាសផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីវិធីសាស្ត្រថ្មីៗក្នុងការអប់រំ និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍អប់រំអន្តរជាតិ។ 🤝🌍


————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

16/09/2026
13/09/2026

🎓 អនាគតរបស់អ្នក ចាប់ផ្តើមពីទីនេះ! 🚀
ជ្រើសរើសសិក្សានៅវិទ្យាស្ថានសន្តប៉ូល ដើម្បីទទួលបាន ការអប់រំប្រកបដោយគុណភាព អភិវឌ្ឍជំនាញ និងចាប់យកឱកាស សិក្សានៅក្រៅប្រទេស និងស្វែងយល់ពីពិភពលោក! ✈️🌎

🎓 សម្រាប់ឆ្នាំសិក្សា 2026–2027 វិទ្យាស្ថានក៏មានឱកាសអាហារូបករណ៍ចាប់ពី 25% រហូតដល់ 100% ផងដែរ។
✅ បើកទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី 2026 រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទ ដល់សុក្រ ម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច។

————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

ការអប់រំកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍសមត្ថភាពនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានសន្តប៉ូល រួមមាន លោ...
11/09/2026

ការអប់រំកម្រិតឧត្តមសិក្សា និងការអភិវឌ្ឍសមត្ថភាព

នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានសន្តប៉ូល រួមមាន លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន លោក មួរ សៀងឡេង នាយករងទទួលបន្ទុកការសិក្សា និង លោក ប៉ិច រតនា នាយកការិយាល័យស្រាវជ្រាវនៃវិទ្យាស្ថានសន្តប៉ូល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការតម្រង់ទិសឆ្ពោះទៅស្តង់ដារគុណភាពឧត្តមសិក្សាកម្រិតតំបន់អាស៊ាន» ដែលរៀបចំឡើងដោយនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា។
កម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសយ៉ាងប្រពៃដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងប្រទេសកម្ពុជា ដើម្បីជ្រាបកាន់តែច្បាស់ និងស្វែងយល់បន្ថែមអំពី៖
• ស្តង់ដារគុណភាពអប់រំ៖ ការពង្រឹងគុណភាពអប់រំកម្រិតឧត្តមសិក្សាឲ្យឆ្លើយតប ទៅនឹងបរិបទតំបន់។
• ការវាយតម្លៃកម្រិតអាស៊ាន៖ យន្តការ និងលក្ខខណ្ឌនៃការវាយតម្លៃគុណភាពអប់រំ ក្នុងតំបន់អាស៊ាន។
• ការវាយតម្លៃផ្ទៃក្នុង៖ ការពង្រឹងប្រព័ន្ធវាយតម្លៃគុណភាពផ្ទៃក្នុង (IQA) នៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានានិរន្តរភាព និងឧត្តមភាពនៃការសិក្សា។
វិទ្យាស្ថានសន្តប៉ូល នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍន៍ស្ថាប័នឲ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់និស្សិតគ្រប់រូប! 🎓


————————
ទំនាក់ទំនងមកវិទ្យាស្ថាន៖
https://linktr.ee/spi_official
076 60 62 566, 016 533 773
វីដេអូ: https://t.ly/UqenO
តម្លៃសិក្សា2026-2027: https://tinyurl.com/yc49t694
អាសយដ្ឋានៈ ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣គីឡូម៉ែត។

សកម្មភាពនៃការចុះឈ្មោះចូលរៀន និងការទទួលស្វាគមន៍សិស្សថ្មីនៅវិទ្យាស្ថានសន្តប៉ូល 🎓ទិដ្ឋភាពដ៏កក់ក្តៅ និងសកម្មភាពយ៉ាងរសើរវើករប...
10/09/2026

សកម្មភាពនៃការចុះឈ្មោះចូលរៀន និងការទទួលស្វាគមន៍សិស្សថ្មីនៅវិទ្យាស្ថានសន្តប៉ូល 🎓
ទិដ្ឋភាពដ៏កក់ក្តៅ និងសកម្មភាពយ៉ាងរសើរវើករបស់ប្អូនៗសិស្សានុសិស្សថ្មី ក្នុងការអញ្ជើញមកបំពេញបែបបទចុះឈ្មោះចូលរៀនដោយផ្ទាល់នៅវិទ្យាស្ថានសន្តប៉ូល សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នេះ។ ✨

វិទ្យាស្ថានសន្តប៉ូល សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្អូនៗសិស្សានុសិស្ស និងបេក្ខជនទាំងអស់ ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងចាប់យកឱកាសអាជីព។ យើងខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ និងផ្តល់ការប្រឹក្សាយោបល់លើជម្រើសមុខជំនាញយ៉ាងក្បោះក្បាយដល់ប្អូនៗ ដើម្បីជួយតម្រង់ទិសដៅអនាគតឱ្យចំជំនាញដែលខ្លួនស្រឡាញ់ និងស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែង។ 🤝

វិទ្យាស្ថានសន្តប៉ូល តែងតែបើកចំហជានិច្ច ដើម្បីផ្តល់ឱកាសអប្សររប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និងគុណធម៌ខ្ពស់ដល់យុវជនគ្រប់រូប ក្នុងការកសាងមូលដ្ឋាន គ្រឹះនៃចំណេះដឹង និងអនាគតការងារដ៏រឹងមាំ។

—————-

📍 ព័ត៌មានលម្អិត និងទំនាក់ទំនងចុះឈ្មោះ៖

🌐 SPI Official Information: https://linktr.ee/spi_official
☎️ ទូរស័ព្ទ៖ 076 60 62 566 | 016 533 773
📍 ស្រុកត្រាំកក់ ខេត្តតាកែវ ខាងជើងផ្សារអង្គតាសោម ៣ គីឡូម៉ែត្រ

Address

#3, Korki, Tapam, Tramkok
Angtasom

Alerts

Be the first to know and let us send you an email when Saint Paul Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Saint Paul Institute:

Shortcuts

Share