វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត

វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត Hun Sen Tropang Tnout High School is a shool located in Makak Commnune, Angsnoul Distrit, Kandal Province near Baseth Mountain. Thanks you!!!
(1)

This is not a official page authorized by the school. We are a group of students who used to study at this school. We want to share knowledge to those students who are studying as we have faced many problems university life, and those problems are related to what we did in high school. We hope that all alumni students and current studying students have a good relationships with each other to share everything.

30/04/2026
យើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក​ ថុង រក្សា និងភរិយាព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០$ (...
05/04/2026

យើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក​ ថុង រក្សា និងភរិយាព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០$ (ហាសិបដុល្លារ) ក្នុងកម្មវិធីសូត្រមន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ យើងទាំងអស់គ្នាសូមជូនពរលោក លោកស្រី និងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីនេះឱ្យជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ វិទ្យាល័យ ហ៊ុន សែន ត្រពា...
03/04/2026

នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានរៀបចំកម្មវិធីទិវាអំពើល្អពិភពលោកលើកទី៧ ក្រោមអធិបតីភាពលោក ជួប រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល ។

នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦នេះ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានរៀបចំពិធីផ្ដល់បណ្ណសរសើរ ថវិកា និងសម្ភារៈសិក្...
21/03/2026

នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦នេះ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានរៀបចំពិធីផ្ដល់បណ្ណសរសើរ ថវិកា និងសម្ភារៈសិក្សាលើកទឹកចិត្តដល់ប្អូនស្រី សឿន សុនីតា ជាសិស្សរៀននៅថ្នាក់ទី12A ដែលបានប្រឡងជាប់សិស្សពូកែខេត្ត (ខេត្តកណ្តាល) ទទួលបានជ័យលាភីចំណាច់ថ្នាក់លេខ៥ ផ្នែករូបវិទ្យា ថ្នាក់ទី១២ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ។

សូមអបអរសាទរប្អូនស្រី សឿន សុនីតា ជាសិស្សថ្នាក់ទី១២A នៃ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានប្រឡងជាប់សិស្សពូកែលើមុខវិជ្ជារូ...
07/03/2026

សូមអបអរសាទរប្អូនស្រី សឿន សុនីតា ជាសិស្សថ្នាក់ទី១២A នៃ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានប្រឡងជាប់សិស្សពូកែលើមុខវិជ្ជារូបវិទ្យា ទទួលបានចំណាត់ថ្នាក់លេខ៥ ទូទាំងខេត្តកណ្ដាល ។

03/03/2026

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន៕

១- ក្មេងរៀនគ្រប់គ្រងអារម្មណ៍តាមឳពុកម្ដាយ៖ ពេលកូនតូចកើតមក គេមិនអាចដឹងពីរបៀបគ្រប់គ្រងកំហឹងខ្លួន ឬអារម្មណ៍ពិបាកចិត្តនោះទេ។ ...
26/02/2026

១- ក្មេងរៀនគ្រប់គ្រងអារម្មណ៍តាមឳពុកម្ដាយ៖
ពេលកូនតូចកើតមក គេមិនអាចដឹងពីរបៀបគ្រប់គ្រងកំហឹងខ្លួន ឬអារម្មណ៍ពិបាកចិត្តនោះទេ។ ការគ្រប់គ្រងខ្លួនបានល្អ គឺសំខាន់សម្រាប់ភាពរីកចម្រើននាថ្ងៃអនាគត។ កូនតូចអាចចាប់ផ្ដើមរៀនគ្រប់គ្រងខ្លួនឯងនៅផ្ទះបាន តាមរយៈគំរូឳពុកម្ដាយ។ ពេលដែលឳពុកម្ដាយអាចរក្សាចិត្តបាននឹងនរពេលជួបបញ្ហា នោះម្ដងបន្តិចៗកូននឹងចាប់ផ្ដើមរៀនរក្សាចិត្តខ្លួនឱ្យនឹងនរបាន ប៉ុន្តែបើឳពុកម្ដាយបញ្ចេញកំហឹង ឬស្រែកជារឿយៗ នោះកូននឹងងាយស្រែកងាយខឹងផងដែរ។ ក្មេងនឹងធ្វើតាមអ្វីដែលគេមើលឃើញ។

២- ក្មេងដែលមានបុគ្គលិកលក្ខណៈល្អគឺរៀនពីផ្ទះ៖
ទទួលបានពិន្ទុខ្ពស់ក្នុងសាលាគឺល្អ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ការតស៊ូ ភាពអត់ធ្មត់ និងទំនួលខុសត្រូវគឺរឹតតែសំខាន់សម្រាប់ជីវិត។ ការដែលឱ្យកូនតូច រៀនធ្វើការងារតូចៗឱ្យចប់(មានចាប់ផ្ដើម មានបញ្ចប់) ឱ្យគេរៀនចេះជួយកិច្ចការងារខ្លះៗ និងជួយឱ្យគេព្យាយាមធ្វើរឿងបរាជ័យឡើងវិញ(ដួល ចេះក្រោក) នោះទម្លាប់តូចៗទាំងនេះ នឹងជួយពង្រឹងបុគ្គលិកលក្ខណៈកូនឱ្យក្លាយជាក្មេងរឹងមាំ និងចេះប្រឹងប្រែងតស៊ូក្នុងជីវិត ជម្នះនឹងបញ្ហាលំបាកៗ។

៣- ទំនាក់ទំនងសំខាន់ជាងការគ្រប់គ្រង៖
កូនតូចអាចនឹងស្ដាប់ដំបូន្មាននៅពេលដែលគេមានអារម្មណ៍ជិតស្និទ្ធនឹងឳពុកម្ដាយ។ បើសិនជាក្មេងមានអារម្មណ៍ថាឳពុកម្ដាយអាចយល់ពីខ្លួន នោះគេនឹងអាចស្ដាប់ដំបូន្មានពីឳពុកម្ដាយ ប៉ុន្តែបើគេមានអារម្មណ៍ឃ្លាតឆ្ងាយពីឳពុកម្ដាយ នោះគេនឹងស្ដាប់ដំបូន្មានពីអ្នកដទៃច្រើនជាង។ កសាងទំនាក់ទំនងល្អជាមុន ជាជាងការប្រើប្រាស់វិន័យតែម្យ៉ាង។

ផ្ទះគឺជាសាលាដំបូងគេ ដែលអាចជួយកូនតូចឱ្យមានភាពរឹងមាំ មានទំនួលខុសត្រូវ និងមានភាពជឿជាក់។ ផ្ទះល្អ នឹងជួយកូនតូចឱ្យរីកលូតលាស់ក្លាយជាបុគ្គលល្អប្រសើរម្នាក់។ ខ្ញុំបាននិពន្ធសៀវភៅ «ខ្ញុំចង់ក្លាយជាក្មេងពូកែ» ដើម្បីជំនួយកូនអាយុ ៥-១២ឆ្នាំ ឱ្យចាប់ផ្ដើមរៀនស្វែងយល់ពីហេតុផល រៀនពីការគ្រប់គ្រងកំហឹង នឹងបណ្ដុះគំនិតគេពីក្មេងទៅ ដើម្បីឱ្យគេអាចរៀនជ្រើសផ្លូវល្អដើរនាពេលគេធំឡើង(ខ្ញុំសូមបកស្រាយបន្ថែមក្នុងខម្មិន)

©️រក្សាសិទ្ធិអត្ថបទដោយ : ឳពុកម្ដាយគំរូ - The Wise Parent

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គណៈគ្រប់គ្រង វ...
26/02/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ គណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានរៀបចំកម្មវិធីផ្សព្វផ្សាយហ្វ្រង់កូហ្វូន ២០២៦ (Tournée francophone 2026) ការតម្រង់ទិស និងមុខជំនាញសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំងដល់ប្អូនៗសិស្សានុសិស្ស ។

នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វិទ្យាល័យ ហ៊ុន សែន ត្រពា...
20/02/2026

នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត បានរៀបចំ និងដំណើរការប្រឡងឆមាសលើកទី១ ថ្នាក់ទី៩
សម័យប្រឡង ៖ ២០.០២.២០២៦

កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើអធិការកិច្ចលើការបង្រៀនិ...
10/02/2026

កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើអធិការកិច្ចលើការបង្រៀនិងរៀន ព្រមទាំងធ្វើរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ។ ក្រុមការងារបានរៀបចំធ្វើតេស្តស្ដង់ដាលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ព្រមទាំងចុះធ្វើអធិការកិច្ចគ្រូបង្រៀននិងថ្នាក់រៀន និងធ្វើស្វ័យវាយតម្លៃលើសូចនាករនៃស្ដង់ដាសាលារៀនគំរូ ក្នុងនោះក៏បានជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធផងដែរ ។

គណៈគ្រប់គ្រង លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត សូមថ្លែងអំណរគុណដល់សាស្...
05/02/2026

គណៈគ្រប់គ្រង លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សនៃ វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត សូមថ្លែងអំណរគុណដល់សាស្រ្តាចារ្យ ឡឹក ជំនោ ក្នុងការជួយឧបត្ថម្ភសៀវភៅចំនួន ៤០ចំណងជើង តាមរយៈ ឯកឧត្ដមបណ្ឌិតសាស្រ្តាចារ្យ ខៀវ កុសល់ ។ យើងទាំងអស់គ្នាសូមពរលោកសាស្រ្តាទាំងពីរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

Address

Tropang Tnout, Makak Commnune
Angsnoul Distrit

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share