𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝

𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝

Share

🕌┏━━━﷽━━━━┓🕌
🕋 ALLAH 🕋
🕌┗━━━ ﷽━━━━┛🕌
• Best photo of the day ISLAM EDUCATION

19/04/2026

#ប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ - តាមភាគរយនៃចំនួនប្រជាជន

🇮🇩 ឥណ្ឌូនេស៊ី 🇧🇳 ប្រ៊ុយណេ និង 🇲🇾 ម៉ាឡេស៊ី គឺជាប្រទេសភាគច្រើនជាមូស្លីម ដែលចំនួនប្រជាជនមូស្លីមមានច្រើនជាង 50% នៃចំនួនប្រជាជន។ ហើយឥណ្ឌូនេស៊ីតាមចំនួនប្រជាជនក៏ជាប្រទេសមូស្លីមធំជាងគេមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើពិភពលោកផងដែរ។

សាសនាអ៊ីស្លាមគឺជាសាសនាឯកទេវៈ ដែលបង្រៀនការគោរពបូជាព្រះតែមួយអង្គ គឺអល់ឡោះ ហើយសង្កត់ធ្ងន់លើការចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់ជាមាគ៌ាឆ្ពោះទៅរកសន្តិភាព និងសេចក្ដីសង្គ្រោះ។ សាសនាអ៊ីស្លាមគឺផ្អែកលើគម្ពីរកូរ៉ាន ដែលគេជឿថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងហាឌីត ដែលជាពាក្យសម្ដី និងសកម្មភាពដែលបានកត់ត្រារបស់ព្យាការី។

ប្រជាជនមូស្លីមធ្វើតាមសសរស្តម្ភទាំងប្រាំរបស់សាសនាអ៊ីស្លាម - ជំនឿ ការអធិស្ឋាន សប្បុរសធម៌ ការតមអាហារ និងធម្មយាត្រា - ជាការអនុវត្តស្នូលដែលណែនាំជីវិតខាងវិញ្ញាណ និងសីលធម៌របស់ពួកគេ។ សាសនាអ៊ីស្លាមលើកកម្ពស់យុត្តិធម៌ ការអាណិតអាសូរ និងសហគមន៍ ដោយបង្រួបបង្រួមអ្នកដើរតាមរបស់ខ្លួន (អ៊ុំម៉ា) ក្នុងការប្តេជ្ញាចិត្តរួមគ្នាចំពោះជំនឿ អំពើល្អ និងការស្វែងរកចំណេះដឹង។

អល់ឡោះ ជាព្រះ មានតែមួយអង្គគត់ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងអស់ ទ្រង់មិនអាចស្លាប់បានទេ ទ្រង់មានឫទ្ធានុភាពបំផុត ទ្រង់អស្ចារ្យបំផុត ទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់មិនមើលទៅដូចជាអ្វីនៅក្នុងសកលលោកនេះទេ គ្មានអ្វីអាចប្រៀបធៀបនឹងទ្រង់បានឡើយ។

Photos from 𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝's post 06/04/2026

#ឈ្មោះម៉ឡាអីកាតទាំង១០

20/03/2026

minal aidzin walfaizin, mohon maaf lahir dan batin
🤍✨💫

Photos from 𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝's post 04/03/2026

🇮🇷 នេះ គឺជាការប្រកាសសង្គ្រាមសាសនារបស់អ៊ីរ៉ង់
អ៊ីរ៉ង់ បានចេញហ្វាត់វ៉ា ប្រកាសធ្វើJihad ប្រឆាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ជាផ្លូវការហើយ ។
មូលហេតុ គឺធ្វើឡើងដើម្បីសងសឹក ចំពោះការស្លា.ប់របស់ Khamenei និង កៀរគរកម្លាំង អំពាវនាវឱ្យក្រុមកងជីវពលស៊ីអ៊ីត (ស្ហីអៈ) ទាំងអស់ ទាំង Hezbollah, Houthis, PMF និងពិភពឥស្លាមទាំងមូល ងើបឈរវាយប្រហារលើគោលដៅសត្រូវ ដោយលើកយក បទគម្ពីរគួរអាន Surah Al-Hajj): ៣៩ មកភ្ជាប់ដើម្បីប្រមូលកំលាំងយ៉ាងមុតមាំ ពីក្រុមពួកគេ ។
*ផលវិបាក ស្ថានភាពបានឈានដល់ដំណាក់កាលសង្គ្រាមសាសនា ដែលមិនអាចចរចាបានតាមផ្លូវនយោបាយ និងបង្កគ្រោះថ្នាក់បំផុតដល់សន្តិសុខតំបន់ ដូចគ្នាជាមួយសម្ដីរបស់ត្រាំ ដែលថា វាហួសពេលនឹងចរចាហើយ ។

04/03/2026

អ្នកអត្ថាធិប្បាយនយោបាយ និងអ្នកកាសែត Tucker Carlson បានអះអាងកាលពីថ្ងៃចន្ទថា អារ៉ាប៊ីសាអូឌីត និងកាតា បានចាប់ និង «ចាប់ខ្លួនភ្នាក់ងារ Mossad របស់អ៊ីស្រាអែល ដែលគ្រោងនឹងបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសទាំងនោះ»។

លោក Carlson បាននិយាយនៅក្នុងកម្មវិធីរបស់លោកថា «ហេតុអ្វីបានជាអ៊ីស្រាអែលប្រព្រឹត្តការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសឈូងសមុទ្រ ដែលក៏កំពុងត្រូវបានវាយប្រហារដោយអ៊ីរ៉ង់?»។ «តើពួកគេមិននៅខាងតែមួយទេឬ?»

លោកបានបន្ថែមថា «អ៊ីស្រាអែលចង់ធ្វើបាបអ៊ីរ៉ង់ - និងកាតា និងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត និងបារ៉ែន និងអូម៉ង់ និងគុយវ៉ែត»។

លោក Carlson ក៏បានចោទប្រកាន់ផងដែរថា អ៊ីស្រាអែលចេតនាបង្កភាពវឹកវរក្នុងចំណោមសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិក។

03/03/2026

🇵🇸🇺🇸🇮🇱ពួក Mossad របស់អីស្រាអែលព្យាយាមដាក់គ្រាប់បែកបំផ្ទុះនៅ សាអូឌី និង កាតាដើម្បីទំលាក់កំហុសទៅអីរ៉ង់ប៉ុន្តែត្រូវបានគេចាប់បានមុន។ ម្យ៉ាងវិញទៀតតាមប្រព័ន្ធផ្កាយរណបរបស់រុស្សីបានបញ្ជាក់ការបាញ់កន្លែងចម្រាញ់ប្រេងរបស់សាអូឌីថ្ងៃមុនគឺ Missile បាញ់ចេញពីឌូបៃ មិនមែនចេញពីអីរ៉ង់ទេ អាចសន្មត់ថាស្នាដៃអាមេរិក នេះតាមអ្វីដែលផ្កាយរណបរុស្សីបានបញ្ជាក់។ តាមដានបន្តទៀត តើនេះជាយុទ្ធសាស្រ្តរបស់អីស្រាអែលដើម្បីអោយ អារ៉ាប់វាយមួយអីរ៉ង់ឬ? ហើយគេចាំទទួលផល។

Photos from 𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝's post 02/03/2026

#អរបណ្តាម៉ូស្លាមទាំងលាយត្រូវភ្ញាក់ខ្លួនឡើង

🇸🇦🇺🇸មន្ត្រីយោធាអារ៉ាប់សាអ៊ូឌីតម្នាក់និយាយថា អាមេរិចទុកពួកយើងចោល អាមេរិចមិនបានការពារពួកយើងតាមការសន្យានោះទេ យើងអោយគេដាក់មូលដ្ឋានយោធានៅប្រទេសពួកយើង តែចុងក្រោយគេទុកយើងចោលគេមិនការពារយើងទេ គេការពារតែអុីស្រាអែល ស្របពេលបណ្តាប្រទេសអារ៉ាប់នៅឈូងសមុទ្រពែកអស់គ្រាប់សម្រាប់ខែលការពារហើយ ពេលនេះអុីរ៉ង់បាញ់ពួកយើងដោយសេរី ព្រោះខែលការពារអស់គ្រាប់សម្រាប់បាញ់ស្ទាក់មីសុីលអុីរ៉ង់ហើយ !

"ពួកគេបានទុករដ្ឋឈូងសមុទ្រទាំងអស់ដែលធ្វើជាម្ចាស់ផ្ទះនៃមូលដ្ឋានយោធាអាមេរិកឲ្យស្ថិតនៅក្រោមការវាយប្រហាររបស់អ៊ីរ៉ង់"។

01/03/2026

#គ្រាប់អ៊ីរ៉ង មិនបានធ្លាក់ចូលទឹកដីកម្ពុជាទេ មានតែគ្រាប់អាអ៊ីស្រាលអែល និងអាមេរិកទេបានធ្លាក់ចូលទឹកដីកម្ពុជាសម្លាប់ពលរដ្ឋខ្មែរ...💔🥀

🇮🇱🇺🇲🇹🇭 🚀 🇰🇭💔

01/03/2026

⁉️ សកម្មជនសាអូឌីត Nasser Al-Qarni សួរថា៖ «របបអារ៉ាប់ដែលស្ទាក់ចាប់មីស៊ីលដែលបាញ់ទៅកាន់ អ៊ីស្រាអែល ហើយធ្វើឲ្យវាធ្លាក់លើប្រជាជនរបស់ខ្លួន តើភារកិច្ចរបស់ពួកគេគឺការពារប្រជាជនរបស់ខ្លួន ឬការពារអ៊ីស្រាអែល?»

28/02/2026

#ជារឿងពិតណាស់ដែលបណ្ដាប្រទេសអ៊ីស្លាមសហការជា មួយអាមេរិក និងអ៊ីស្រាអែល

ចុងក្រោយតែឯង! កាសែត Iran Times ទើបតែបានបង្ហោះថា៖ «ប្រទេសមូស្លីមទាំងអស់បានក្បត់អ៊ីរ៉ង់។ អារ៉ាប៊ីសាអូឌីតបានប្រគល់មូលដ្ឋានរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កាតា បារ៉ែន និងគុយវ៉ែត សុទ្ធតែប្រឆាំងនឹងមូស្លីម។ អ៊ីរ៉ង់កំពុងប្រយុទ្ធជាមួយមហាអំណាចតែម្នាក់ឯង។
សូមអធិស្ឋានសម្រាប់អ៊ីរ៉ង់ ហើយអល់ឡោះនឹងប្រទានភាពជោគជ័យ🇮🇷

Photos from 𝐌𝐮𝐬𝐥𝐢𝐦 𝐑𝐞𝐦𝐢𝐧𝐝's post 10/12/2025

ការញុំាអាហារមិនHalal ក្នុងស្ថានភាពដាច់ស្បៀងពេលមានសង្គ្រាម

ក្នុងកាលៈទេសៈស្ងប់ស្ងាត់ ឥស្លាមបង្គាប់យ៉ាងច្បាស់ឲ្យមនុស្សប្រកាន់ខ្ជាប់លើអាហារមាន halal តែទោះជាយ៉ាងណាក៏ដោយ នៅពេលកើត សង្គ្រាម ឬគ្រោះថ្នាក់ធំៗ ដូចជាការបាត់បង់ផ្លូវអាហារ ការដាច់ស្បៀង ការបាត់បង់វត្ថុប្រើប្រាស់ ឬតំបន់ត្រូវបានព័ទ្ធខ្ទប់—ជីវិតមនុស្សអាចធ្លាក់ក្នុងស្ថានភាព អាសន្ន (اضطرار) ដែលគ្មានជម្រើសសម្រាប់អាហារ halal ទៀត។

ក្នុងករណីបែបនេះ ឥស្លាមមិនអនុញ្ញាតឲ្យមនុស្សស្លាប់ ឬខ្សោយដល់កម្រិតធ្ងន់ដោយសារតែរក halal មិនឃើញទេ។ តាមច្បាប់ fiqh និង dalil ពី Qur’an និង Hadith—អាល់ឡោះអនុញ្ញាតឲ្យញុំា អាហារ ដែលធម្មតា ហាម ដើម្បីរក្សាជីវិត (ប៉ុន្តែតិចតួចមិនលើសពីតម្រូវការ)។

ហេតុអ្វី? ពីព្រោះអាល់ឡោះមិនចង់បង្កលំបាកលើមនុស្សទេ។ ទ្រង់ចង់អោយយើងរស់—មិនមែនឲ្យយើងស្លាប់ដោយគ្មានអាហារ។

1. Surah Al-Baqarah 2:173

النَّصُّ العَرَبِيّ:
﴿إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنزِيرِ وَمَا أُهِلَّ بِهِ لِغَيْرِ اللَّهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ﴾

បកប្រែ៖
ពិតប្រាកដអាល់ឡោះបានហាមលើអ្នកអំពីសត្វស្លាប់ដោយខ្លួនឯង ឈាម សាច់ជ្រូក និងអ្វីៗដែលត្រូវបានសម្លាប់ដោយពោលឈ្មោះអ្នកដទៃក្រៅអាល់ឡោះ។ ប៉ុន្តែអ្នកណាដែលត្រូវបង្ខំ (អាសន្ន)—មិនមែនជាមនុស្សចង់បំពាន និងមិនលើសពីត្រូវការ—នោះគ្មានបាបលើគាត់ឡើយ។ ពិតណាស់ អាល់ឡោះជាអ្នកអធ្យាស្រ័យ និងមានមេត្តាធំ។

Hadith (Ibn Majah 2045, Ahmad)

النَّصُّ العَرَبِيّ:
«إِنَّ اللَّهَ تَجَاوَزَ لِأُمَّتِي عَنِ الْخَطَإِ وَالنِّسْيَانِ وَمَا اسْتُكْرِهُوا عَلَيْهِ»

បកប្រែ៖
“ពិតប្រាកដ អាល់ឡោះបានអធ្យាស្រ័យដល់ជនជាតិរបស់ខ្ញុំអំពីអ្វីដែលបានធ្វើដោយការខុសផ្លូវ, ដោយភ្លេច និងអ្វីៗដែលត្រូវបានបង្ខំឲ្យធ្វើ។”

នេះបញ្ជាក់ថា អ្វីដែលធ្វើដោយ បង្ខំ ( اضطرار ) មិនត្រូវបន្ទោសទេ។

17/11/2025

#បាញ់លុយមួយម៉ឺនរៀលអាចមានសំណាងបានឡានមួយគ្រឿងខ្លាញ់គោ គឺជាល្បែងស៊ីសងប្រភេទថ្មីសម្រាប់សហគមន៍ឥស្លាម។ ល្បែង ស៊ីសង (ការភ្នាល់ដែលមានអ្នកឈ្នះមានអ្នកចាញ់) ក្នុងសាសនា អ៊ីស្លាមគឺជាប្រការហារ៉ាម ។

ហេតុអ្វីបានជាល្បែងស៊ីសងត្រូវបានហាមក្នុងអ៊ីស្លាម?
1. រាល់កិច្ចព្រមព្រៀងដែលមានអ្នកចាញ់និងអ្នកឈ្នះគឺជារីហ្ពា

2. ជាការបោកប្រាស់ ប៉ះពាល់ដល់ជីវភាព និងគ្រួសារ
ធ្វើឱ្យមនុស្សខ្ជះខ្ជាយទ្រព្យ។

نَهَى رَسُولُ اللَّهِ ﷺ عَنْ بَيْعِ الْغَرَرِ .3
( Rasulullah បានហាមឃាត់យើងមិនអោយទិញ អ្វីដែលមិនច្បាស់លាស់)

4. បង្កវិបត្តិសង្គម និងជម្លោះ
ភាគច្រើននាំឱ្យបាត់បង់ទំនួលខុសត្រូវលើការងារ និងគ្រួសារ។
ភស្តុតាងពីអាល់គួរអាន
អាល់ឡាហ់បានមានបន្ទូល៖
"الْمَيْسِرُ ... رِجْسٌ مِنْ عَمَلِ الشَّيْطَانِ"
(អាល់ម៉ៃស៊ីរ = ល្បែងស៊ីសង គឺជារឿងអាក្រក់ជាទង្វើរបស់ស្ហៃតន)។
— សូរ៉ោះអាល់ម៉ាអ៊ីហ្ទះ 5:90

Want your school to be the top-listed School/college in Pekanbaru?

Click here to claim your Sponsored Listing.

Location

Category

Address


Jalan Kaharuddin Nasution, No. 113, Pemberhentian Marpoyan
Pekanbaru
28284