មេរៀនជីវិត - Life Lessons

មេរៀនជីវិត - Life Lessons សុភមង្គល និងជោគជ័យកើតមាននៅពេលដែលយើងរស់ជាខ្លួនឯងពិត

31/03/2026

មានរឿងមួយ ដែលខ្ញុំឆ្ងល់ឡើងគេងមិនលក់ មិនយល់ខួរក្បាលខ្ញុំវាវល់អស់ ហេតុអីខ្ញុំខំជួយរកមធ្យោបាយកុំអោយគេចាំបាច់ត្រូវពិបាក ត្រូវលះបង់ បែជាត្រូវគេហ្មួម៉ៅ តំឡើងសសៃរករដាក់ទៅវិញ????

ជាទូទៅ គឺយើងនឹងវិភាគថា ជួយគេបានទោស ជួយគេហើយគេស្អប់ទៀត។ ហេតុអ្វី?

ធ្លាប់ជួបទេ ហើយឆ្ងល់ដូចខ្ញុំឬអត់?

ខ្ញុំទើបតែយល់ហេតុផល:

ទី១ គេត្អូញត្អែ គឺគេមានគោលដៅអោយអ្នកផ្សេងអាណិត ហើយសសើរ ហើយដឹងគុណ ថាគេលះបង់សម្រាប់អ្នកដទៃ ហើយអោយតម្លៃគេខ្ពស់។
ទី២ គេត្អូញត្អែដើម្បីអោយអ្នកដទៃ មើលឃើញថាគេជាមនុស្សពូកែទ្រាំ ធន់នឹងការលំបាក មិនខ្វល់នឹងការសប្បាយភ្លើតភ្លើន ហើយភ្លេចភារៈកិច្ចនោះទេ។

មានទី៣ ទី៤ ទៀតឬអត់ ជួយប្រាប់ផង!!!

រឿងរបស់ខ្ញុំ គឺថាគេកំពង់ត្អូញត្អែថា គេត្រូវលះបង់ការសប្បាយរបស់គេ ដើម្បីអោយតែអ្នកផ្សេងបានសប្បាយ…

ខ្ញុំនេះក៏បញ្ចេញយោបល់ ថាប្រហែលមានមធ្យោបាយដែលអាចអោយគេនៅសប្បាយបានដែរ : ធ្វើអីញ្ចេះបានទេ អីញ្ចុះបានទេ?

គេថា មិនកើតទេ (របៀបថាចំលើយស្ងួត)

ខ្ញុំក៏បន្ត អូរធ្វើបែបនេះវិញ កើតឬអត់?

ស្រាប់តែគេ តំឡើងសសៃរកហ្មង។

ម៉ាលីនឯងគិតអីក៏ស្រួល មានអ្នកជំនួសខ្ញុំហ៎ បើមានអ្នកជំនួសខ្ញុំ អោយគេធ្វើទាំងអស់ទៅ សោះខ្ញុំមិនបាច់ពិបាក….

ខួរខ្ញុំវល់បណ្តោយ 😱😱😱🫣🫣🫣🫣🫢🫢🫢

Adresse

Domaine De La Prose
Pignan
34570

Téléphone

+33612519396

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque មេរៀនជីវិត - Life Lessons publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'école

Envoyer un message à មេរៀនជីវិត - Life Lessons:

Raccourcis

Partager