19/08/2026
ផ្នែកមួយនៃជីវិតពិតនៅប្រទេសអេស្ប៉ាញ 🇪🇸៖ day 1/10
វិញ្ញាប័ណ្ណប័ត្រភាសាអេស្ប៉ាញផ្លូវការកម្រិត C1 កម្រិតខ្ពស់ (Advanced / Effective Operational Proficiency) យោងតាមក្របខ័ណ្ឌ CEFR ឬ MCER។
មានមតិច្រើន និងបទពិសោធន៍ផ្ទាល់ខ្លួន បើរៀនគ្រាន់តែអាចអាន អាចសន្ទនាសំរាប់ជីវភាពប្រចាំថ្ងៃមិនសូវពិបាកទេ។ ព្រោះភាសាអេស្បាញ 🇪🇸 មានប្រព័ន្ធបញ្ចេញសំលេងច្បាស់លាស់សរសេរយ៉ាងណា អានយ៉ាងនោះ។ តែអ្វីដែលពិបាក គឺការប្រលងយកវិញ្ញាប័ណ្ណប័ត្រនៅសាលា ត្រូវប្រលង ការស្តាប់ ការអាន ការសសេរ និង ការនិយាយ។ ធ្លាក់មួយមុខណាក៏មិនបានដែរ។
📚⚠️ថ្វីត្បិតតែមិនទាន់បានអ្វីពីវាជាដុំកំភួន តែវាជួយខ្ញុំច្រើនមែនទែន៖
» អាចស្នើរសុំសញ្ជាតិអេស្បាញបាន (កម្រិត A2 ឡើង)។
» មិនមានអារម្មណ៍ថា មួយប្រទេសនៅតែឯង។
» អាចទៅក្រៅ ទិញនេះនោះ ស្នើរឯកសារ ដោយខ្លួនឯង។
» អាចចុះឈ្មោះចូលរៀនវគ្គមួយចំនួន ចូលរៀនដូចជនជាតិដើមគេដែរ។
» អាចដាក់បញ្ចូលក្នុង CV ផ្លូវការបាន។
🤣នៅមានច្រើនចំណុចទៀត តែអ្វីសំខាន់ជាងគេគឺទំនុកចិត្ត កាលមុនឃើញតែគេដើរមកជិត ខ្លាចតែគេនិយាយរក ព្រោះអត់ចេះឆ្លើយ 😬
អរគុណដល់កំពូលគ្រូ👩🏫 ដែលគាត់ជួយច្រើនមែនទែន ការបង្រៀនគាត់ ពិតជា profesional 💯😘
តែក៏មិនភ្លេចអរគុណខ្លួនឯង ដែលមិនបោះបង់ ទោះមិនសូវមានសង្ឃឹម តែចេះតែប្រឹងទៅរៀនរាល់ថ្ងៃ។ ❤️ I did it 🥹
#ភាសាអេស្ប៉ាញ #ខ្មែរនៅអេស្ប៉ាញ #កូនខ្មែរ