Cambodian Student's Association In Egypt

Cambodian Student's Association In Egypt

Share

Education

17/12/2025

إنا للّه و إنا إليه راجعون
اللهم اغفر لها وارحمها وعافها واعف عنها، وأكرم نزلها، ووسع مدخلها، واغسلها بالماء والثلج والبرد، 🤲🤲

Photos from Cambodian Student's Association In Egypt's post 11/12/2025

នាថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ តំណាងសមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីប អូស្តើស អាប់ឌុលរ៉ូនី ម៉ូហាំម៉ាត់ អនុប្រធានទី១ និងអូស្តើស៊ះ ករីអះ មូសា អនុប្រធានទី២ ព្រមទាំងសមាជិកសមាជិកាសមាគមបានពាំនាំថវិកាដែលទទួលបានពីការបរិច្ចាគរបស់តួនៗ និងបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជូនដល់គ្រួសារអ្នកជំងឺ(សារី ហាំម៉ាត់រីសគី) ចំនួន (886.7$) និង(1191ផោន)។
យើងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ និងសូមទូអាពីអល់ឡោះឲ្យទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ពើរកាត់រ៉ោះម៉ាត់ ការអាណិតស្រឡាញ់ពីអល់ឡោះ និងជោគជ័យគ្រប់ភារកិច្ច។

11/12/2025

សូមអល់ឡោះជាម្ចាស់ ប្រទានអោយដែនដីសុវណ្ណភូមិមួយនេះ មានសុខសុវត្ថិភាពផងចុះ...🤲

Photos from Cambodian Student's Association In Egypt's post 10/12/2025

សមាសភាពសមាជិកសមាជិការបស់សមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីប និងតួនាទីរបស់ពួកគាត់ សម្រាប់ឆ្នាំ ២០២៥/២០២៦ ។

رؤساء اللجان في اتحاد الطلبة الكمبوديين بجمهورية مصر العربية والمناصب الخاصة بهم للعام ٢٠٢٦/٢٠٢٥.

Photos from Cambodian Student's Association In Egypt's post 05/12/2025

ក្រុងគែរ ៖ ថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥
…………………………………………………
សមាគមនិសិ្សតកម្ពុជានៅអេហ្សុីប បានរៀបចំជូនដំណើរនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យ (AL-AZHAR) ក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្សុីបរួមមាន៖
១. និស្សិតឈ្មោះ : សេត ហ្វីណាស់ បានបញ្ចប់ផ្នែកគ្រឹះនៃសាសនាឥស្លាម។
២. និស្សិតឈ្មោះ : យ៉ា សាអុីតះ បានបញ្ចប់ផ្នែកគ្រឹះនៃសាសនាឥស្លាម។
៣. និស្សិតឈ្មោះ : ហុីម សាហុីទះ បានបញ្ចប់ផ្នែកច្បាប់ឥស្លាម។
សមាគមនិស្សិតកម្ពុជានៅអេហ្សុីប សង្ឃឹមយ៉ាងមុតមាំថានៅពេលនិសិ្សតទាំងអស់ដែលត្រឡប់ទៅដល់ព្រះរាជាណាចក្រកម្ពុជាវិញ នឹងចូលរួមខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឲ្យបានរីកចម្រើនទាំងផ្នែកសាសនា និងសង្គមជាតិយើងទាំងមូលផងដែរ។

Photos from Cambodian Student's Association In Egypt's post 03/12/2025

ក្រុងគែរ៖ ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២៥
....................................
សមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីបបានរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបង្ហាញពីគន្លឹះសំខាន់ៗដើម្បីក្លាយជានិស្សិតឆ្នើមដល់និស្សិតដែលត្រៀមប្រឡងឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២៥/២០២៦។
សម្រាប់អូស្តើស អូស្តើស៊ះ ដែលបានផ្តល់កិត្តិយសចូលរួមចែករំលែកនេះទៀតសោត សុទ្ធសឹងតែជានិស្សិតឆ្នើមដែលមានបទពិសោធន៍ជ្រៅជ្រះ រួមមាន៖
១.អូស្តើស នើសស្រ៊ុលឡោះ សហ្គៀត
២.អូស្តើស សៀមនី អាប់ឌុលកទៀត
៣.អូស្តើស៊ះ ជូវ៉ៃរីយ៉ាស់ មូសា
៤.អូស្តើស៊ះ ករីអះ មូសា
៥.អូស្តើស៊ះ រ៉ូសាណា ហាសាន់
មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរូមផ្តល់ជាមតិសំណេះសំណាល និងពង្រឹងស្មារតីដល់និស្សិតដែលត្រៀមនឹងប្រឡងនាពេលឆាប់ៗនេះពីសំណាក់ប្រធានសមាគមនិស្សិតកម្ពុជាយើងផងដែរ។
ជាចុងក្រោយសមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីបសូមទូអាពីអល់ឡោះជាម្ចាស់ សូមទ្រង់ប្រទាន នូវភាពជោគជ័យ ប៉ារ៉កាត់ រ៉ោះម៉ាត់ ដល់យើងគ្រប់ៗគ្នា។ អាមីន🤲

Photos from Cambodian Student's Association In Egypt's post 29/11/2025

السلام عليكم ورحمة الله وباركاته

សមាគមនិស្សិតកម្ពុជានៅអេហ្សុីប សូមអំពាវនាវដល់សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុកថា៖ លោក សារី ហាំម៉ាត់រីសគី ( SARY HAMADRISKEY ) ជានិស្សិតខ្មែរឥស្លាមដែលកំពុងសិក្សារផ្នែកគរុកោសល្យនៅប្រទេសអេហ្សុីប ឥឡូវនេះកូនរបស់គាត់មានជម្ងឺ (រលាកទងសួត , ពោះវៀនធ្លាក់ចូលពងស្វាស) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសអេហ្សុីប។ ការចំណាយទូទៅក្នុងការព្យាបាលត្រូវការថវិកាជាច្រើន(ថ្លៃសម្រាក, ថ្លៃថ្នាំ, និងថ្លៃវះកាត់) ប៉ុន្តែគាត់ខ្វះខាត អស់លទ្ធភាពព្យាបាលកូនរបស់គាត់។ ដូច្នេះយើងខ្ញុំ សូមអំពាវនាវដល់សប្បុរសជន បងប្អូន តួនៗទាំងអស់មេត្តាជួយឧបត្ថម្ភដល់រូបគាត់ផង ទោះតិចក្តី ច្រើនក្តី តាមលទ្ធភាពរបស់បងប្អូន។ បងប្អូន តួនៗអាចជួយតាម QR កូដនៅខាងក្រោម៖

សូមអរគុណ🙏🏻❤️

Photos from Cambodian Student's Association In Egypt's post 20/11/2025

កម្រងរូបភាពមួយចំនួន ដែលសិស្សនិសិ្សតកម្ពុជាបានចូលរួមក្នុងកម្មវិធីកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ សម្រាប់ឆ្នាំ២០២៥_២០២៦ ដើម្បីទុកជាអនុស្សាវរីយ៍ទាំងអស់គ្នា។

Photos from Cambodian Student's Association In Egypt's post 20/11/2025

ក្រុងគែរ៖ ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
................................
កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤-២០២៥ និងការបោះឆ្នោតជ្រើសរើសតាំងប្រធាន និងអនុប្រធានសមាគមនិស្សិតកម្ពុជា - អេហ្សុីបអាណត្តិថ្មី សម្រាប់ឆ្នាំ ២០២៥-២០២៦។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២០ ដែលត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំរបស់សមាគមនិស្សិតកម្ពុជា។

របៀបវារៈនៃកម្មវិធីនេះរួមមាន៖
១- សូត្រគម្ពីអាល់គួរអាន ដោយអូស្តើស អូស្មាន ពិន អះម៉ាត់។
២- ការធ្វើបទបង្ហាញ រួមជាមួយរបាយការណ៍នៃការងារ ដែលបានបំពេញរយៈពេលមួយឆ្នាំកន្លងមករបស់ក្រុមការងារអាណត្តិមុន ឆ្នាំ២០២៤-២០២៥។
៣- ការផ្តល់ជូននូវ ប័ណ្ណសរសេីរ និងរង្វាន់លើកទឹកចិត្តសម្រាប់និសិត្សឆ្នើម រួមជាមួយក្រុមការងារនៃសមាគមដែលមានដូចខាងក្រោម៖
ក/ ផ្តល់ជូនក្រុមការងារសមាគមដែលបាន បំពេញការងារកន្លងមកសម្រាប់ឆ្នាំ ២០២៤-២០២៥ ចំនួន ២១នាក់។
ខ/ ផ្តល់ជូនគ្រូបង្រៀនដែលបានជួយជ្រោមជ្រែងបង្រៀនបន្ថែម សម្រាប់ថ្នាក់ក្រៅម៉ោង ដល់និស្សិតរបស់យើង ។
គ/ ផ្តល់ជូននិស្សិតឆ្នើមប្រចាំឆ្នាំ ២០២៤-២០២៥ ចំនួន 50 នាក់ ស្រី 24 នាក់ ។
ឃ/ ការប្រគល់សញ្ញាបត្រជូនដល់និស្សិតដែលបញ្ចប់ការសិក្សាចំនួន 10 នាក់ ពីសំណាក់ ប្រធានសមាគមនិស្សិតកម្ពុជានៅអេហ្សុីប។
៤/ ចុងក្រោយនៃកម្មវិធីគឺ ការបោះឆ្នោតជ្រើសរើសប្រធានសមាគម និងអនុប្រធាន សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៥-២០២៦ ។
សម្រាប់លទ្ធផលនៃការបោះឆ្នោតដែលត្រូវបានជ្រើសរើសរួមមាន៖
- អូស្តើស ស៊ុលអើសរី មុស្លីម ( ZULASRY MUSLIM ) ជាប្រធានសមាគមសម្រាប់ឆ្នាំ ២០២៥-២០២៦។
- អូស្តើស រ៉ូនី ម៉ូហាំម៉ាត់ (RONY MUHAMMAD) ជាអនុប្រធានទី១នៃសមាគមនិស្សិតកម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៦ ។
- អូស្តើហ្សះ ករីអះ ម៉ូសា ( QORIAH MUSA )ជាអនុប្រធានទី២នៃសមាគមនិស្សិតកម្ពុជាសម្រាប់ឆ្នាំ ២០២៥_២០២៦ ។
------------------------------------------

KAHERAH : Rabu, 19 November 2025
..........................................
Persatuan Pelajar Kemboja Mesir telah mengadakan Persidangan Tahunan untuk program pemilihan Ketua Umum, Timbalan dan Ahli Jawatankuasa baru sesi 2025-2026. Ini merupakan Persidangan Tahunan ke 20 bagi Persatuan Pelajar Kemboja yang diadakan setiap tahun di bawah.

Aktiviti-aktiviti didalam program tersebut adalah seperti berikut :
1. Bacaan ayat suci Al-Quran oleh Ustaz : Ussman Ahmad
2. Penyerahan amanah tugas bagi setiap Ahli Jawatankuasa sesi 2024_2025.
3. Penyampaian Sijil Penghargaan dan hadiah untuk :
- 21 orang ahli jawatankuasa sesi 2024-2025
- 4 orang tenaga pengajar di bawah Persatuan.
- 50 orang pelajar (24 wanita) cemerlang bagi tahun 2024_2025.
- Penyampaian hadiah kepada 10 graduan oleh Presiden Persatuan Pelajar Kemboja di Mesir.
4. Aktiviti terakhir adalah undian pemilihan Ketua Umum dan Timbalan Ketua baru Persatuan sesi 2025_2026.

Hasil undian tersebut memutuskan bahawa:
- USTAZ ZULASRY MUSLIM sebagai Ketua Umum Persatuan sesi 2025_2026.
- USTAZ RONY MUHAMMAD sebagai Timbalan Ketua Persatuan sesi 2025_2026.
- USTAZAH QORIAH MUSA sebegai Timbalan Ketua bahagian wanita sesi 2025_2026.

Photos from Cambodian Student's Association In Egypt's post 19/11/2025

សមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីប សូមចូលរួមអបអសាទរដល់…

1. អូស្តើស សុ៑លអើសរី មុស្លីម (ZULASRY MUSLIM) ដែលបានជាប់ឆ្នោត ជាប្រធាននៃសមាគមនិស្សិតកម្ពុជានៅអេហ្ស៊ីប អាណត្តិទី២០ សម្រាប់ឆ្នាំ ២០២៥_២០២៦។
2. អូស្តើស រ៉ូនី ម៉ូហាំម៉ាត់ (RONY MUHAMMAD) ដែលបានជាប់ឆ្នោត ជាអនុប្រធានទី១ នៃសមាគមនិសិ្សតកម្ពុជានៅអេហ្សុីប អាណត្តិទី២០ សម្រាប់ឆ្នាំ ២០២៥_២០២៦។
3. អូស្តើហ្សះ ករីអះ ម៉ូសា (QORIAH MUSA) ដែលបាន ជាប់ឆ្នោត ជាអនុប្រធានទី២ នៃសមាគមនិស្សិតកម្ពុជានៅអេហ្សុីប អាណត្តិទី២០ សម្រាប់ឆ្នាំ២០២៥_២០២៦។

Persatuan Pelajar-Pelajar Kemboja di Mesir ingin mengucapkan tahniah kepada:

1. Ustaz ZULASRY MUSLIM yang telah dipilih sebagai Presiden Persatuan Pelajar-Pelajar Kemboja di Mesir untuk penggal ke-20 bagi tahun 2025-2026.
2. Ustaz RONY MUHAMMAD yang telah dipilih sebagai Naib Presiden Pertama Persatuan Pelajar-pelajar Kemboja di Mesir untuk penggal ke-20 bagi tahun 2025-2026.
3. Ustazah QORIAH MUSA yang telah dipilih sebagai Naib Presiden Kedua Persatuan Pelajar-Pelajar Kemboja di Mesir untuk penggal ke-20 bagi 2025-2026.

Photos from Cambodian Student's Association In Egypt's post 17/11/2025

ក្រុងគែរ ៖ ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២៥
…………………………………………………
សមាគមនិសិ្សតកម្ពុជានៅអេហ្សុីប បានរៀបចំជូនដំណើរនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យ (AL-AZHAR) ក្រុងគែរ សាធារណរដ្ឋអារ៉ាប់អេហ្សុីប÷
- និស្សិតឈ្មោះ: ឯល ឡេះ
បញ្ចប់ផ្នែក : ច្បាប់ឥស្លាម
- និស្សិតឈ្មោះ : ណូ រ៉ហ្វីអ៉ីន
បញ្ចប់ផ្នែក : ច្បាប់ឥស្លាម
សមាគមនិស្សិតកម្ពុជានៅអេហ្សុីប សង្ឃឹមយ៉ាងមុតមាំថានៅពេលនិសិ្សតទាំងអស់ដែលត្រឡប់ទៅដល់ព្រះរាជាណាចក្រកម្ពុជាវិញ នឹងចូលរួមខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាឲ្យបានរីកចម្រើនទាំងផ្នែកសាសនា និងសង្គមជាតិយើងទាំងមូលផងដែរ ។

Want your school to be the top-listed School/college in Cairo?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No 1 Bdel Khalek Tharwat St./Ataba Square
Cairo
11511