Dr. Sakseth

Dr. Sakseth Promote Community Health Through Education and Charity

ថ្ងៃនេះ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលការគោរពអញ្ជើញពីលោកប្រធានសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រជប៉ុន ដើ...
08/10/2026

ថ្ងៃនេះ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលការគោរពអញ្ជើញពីលោកប្រធានសមាគមអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រជប៉ុន ដើម្បីចូលរួមពិសាភោជនីយអាហារយ៉ាងប្រណិត នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងទីក្រុងកូបេ ប្រទេសជប៉ុន។ 🇯🇵🇰🇭

ការជួបជុំដ៏ពិសេសនេះ គឺជាការបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការរាក់ទាក់ចំពោះប្រទេសកម្ពុជា ព្រមទាំងជាកិត្តិយសដ៏មានអត្ថន័យសម្រាប់ខ្ញុំ ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប។

អ្វីដែលកាន់តែមានតម្លៃជាងអាហារដ៏ប្រណិត គឺការស្វាគមន៍ដោយស្មោះស្ម័គ្រ ការចែករំលែកបទពិសោធន៍ និងការសន្ទនាដ៏មានអត្ថន័យអំពីវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ការអប់រំ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ 🤝🔬

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន និងសមាជិកសមាគមទាំងអស់ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ដ៏គួរឱ្យចងចាំនេះ។

ជឿជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា 🇰🇭 និងជប៉ុន 🇯🇵 នឹងកាន់តែរឹងមាំ និងបន្តបង្កើតឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល មន្ទីរពិសោធន៍ និងការអប់រំរបស់យើងទាំងពីរ។ 🌏🤝

អរគុណសម្រាប់រាត្រីដ៏ស្រស់ស្អាត និងអនុស្សាវរីយ៍ដ៏មានតម្លៃនៅទីក្រុងកូបេ។ ❤️

រំភើបជាមួយនឹងពាក្យថា “អ្នកវិទ្យាសាស្រ្តវ័យក្មេង_Young Scientists’’ 🙏🙏🙏 សូមអរគុណដែលផ្តល់កិត្តយសសម្រាប់ខ្ញុំ ខ្ញុំនឹងធ្វើប...
08/10/2026

រំភើបជាមួយនឹងពាក្យថា “អ្នកវិទ្យាសាស្រ្តវ័យក្មេង_Young Scientists’’ 🙏🙏🙏 សូមអរគុណដែលផ្តល់កិត្តយសសម្រាប់ខ្ញុំ ខ្ញុំនឹងធ្វើបទបង្ហាញនៅថ្ងៃខានស្អែក 🙏

***ថ្ងៃនេះ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ការស្រស់ស្រូបអាហារពេលល្ងាចដ៏ប្រណិតនៅលើកប៉ាល់ ជាមួយគណៈប្រតិភូប្រទេសជប៉ុន និងមន្ត្រីនៃស...
07/10/2026

***ថ្ងៃនេះ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
ការស្រស់ស្រូបអាហារពេលល្ងាចដ៏ប្រណិតនៅលើកប៉ាល់ ជាមួយគណៈប្រតិភូប្រទេសជប៉ុន និងមន្ត្រីនៃសមាគមមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៅទីក្រុងកូបេ ប្រទេសជប៉ុន។ 🇯🇵✨

ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំង ដែលត្រូវបានគោរពអញ្ជើញឱ្យចូលរួមក្នុងជំនួបជាមួយសមាគម ព្រមទាំងមានឱកាសធ្វើបទបង្ហាញ និងចែករំលែកអំពីបច្ចុប្បន្នភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅកម្ពុជា។ 🇰🇭

នៅថ្ងៃស្អែក នឹងមានជំនួបពិភាក្សា និងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនទៀត ទាំងពីសមាគម ស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាបទពិសោធន៍ដ៏មានតម្លៃមួយ ក្នុងការតភ្ជាប់ទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។ 🤝🇰🇭🇯🇵

សញ្ញាបត្រទាំង ៥ ពី Centre of lifelong learning នៃសាកលវិទ្យាល័យអូឌែនប៊ើក ប្រទេសអាឡឺម៉ង់ 🇩🇪 UNILEAD 20261. សញ្ញាបត្រការគ្រ...
29/09/2026

សញ្ញាបត្រទាំង ៥ ពី Centre of lifelong learning នៃសាកលវិទ្យាល័យអូឌែនប៊ើក ប្រទេសអាឡឺម៉ង់ 🇩🇪 UNILEAD 2026
1. សញ្ញាបត្រការគ្រប់គ្រងគម្រោង — Project Management
2. សញ្ញាបត្រយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ — Strategic Management & Academic Leadership
3. សញ្ញាបត្រការផ្លាស់ប្តូរឌីជីថលក្នុងវិស័យឧត្តមសិក្សា — Digital Transformation in Higher Education
4. សញ្ញាបត្រការគ្រប់គ្រងធនធានមនុស្សក្នុងស្ថាប័នអប់រំ — Human Resource Management
5. សញ្ញាបត្របញ្ចប់វគ្គ UNILEAD 2026
💗🥰🏆🥇💐

🎓 ដំណើររបស់ខ្ញុំជាមួយ UNILEAD នៅសាកលវិទ្យាល័យអូឌែនប៊ើក ប្រទេសអាឡឺម៉ង់ 🇩🇪 ក្នុងចំណោមអ្នកជាប់អាហារូបករណ៍ទាំង ២០ នាក់ ក្នុង...
29/09/2026

🎓 ដំណើររបស់ខ្ញុំជាមួយ UNILEAD នៅសាកលវិទ្យាល័យអូឌែនប៊ើក ប្រទេសអាឡឺម៉ង់ 🇩🇪

ក្នុងចំណោមអ្នកជាប់អាហារូបករណ៍ទាំង ២០ នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យជាង ២០០អ្នក ក្នុងនោះមានខ្ញុំជាកូនខ្មែរ 🇰🇭 ម្នាក់ដែលឈរទាំងមានមោទនភាព

រយៈពេល ៩ខែ មុខវិជ្ជាចំនួន ៥ ការសិក្សាផ្ទាល់នៅប្រទេសអាល្លឺម៉ង់ ២ដំណាក់កាល និងដំណើរមួយដែលខ្ញុំនឹងមិនអាចបំភ្លេចបាន

នៅពេលខ្ញុំចាប់ផ្តើមចូលរួមក្នុងកម្មវិធី UNILEAD 2026 នៅខែមករា ខ្ញុំដឹងថា ខ្ញុំកំពុងចាប់ផ្តើមដំណើរជីវិតមួយដែលមានអត្ថន័យ។ ប៉ុន្តែខ្ញុំមិនទាន់ដឹងទេថា ដំណើរនេះនឹងជំរុញឱ្យខ្ញុំគិតកាន់តែស៊ីជម្រៅ ពង្រីកទស្សនៈរបស់ខ្ញុំ និងផ្លាស់ប្តូររបៀបដែលខ្ញុំមើលឃើញខ្លួនឯងក្នុងនាមជាអ្នកជំនាញ និងជាអ្នកដឹកនាំក្នុងវិស័យអប់រំ។

ចាប់ពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ដំណើរនេះបាននាំខ្ញុំឆ្លងកាត់ប្រធានបទសំខាន់ៗជាច្រើនក្នុងការដឹកនាំស្ថាប័នឧត្តមសិក្សា ដែលមុខវិជ្ជានីមួយៗបានបន្ថែមចំណេះដឹង និងទស្សនៈថ្មីមួយទៀតទៅក្នុងការអភិវឌ្ឍខ្លួនរបស់ខ្ញុំ។

📌 ១. ការគ្រប់គ្រងគម្រោង Project Management

ខ្ញុំបានរៀនថា ការគ្រប់គ្រងគម្រោង មិនមែនគ្រាន់តែជាការបំពេញភារកិច្ចឱ្យបានចប់នោះទេ។ វាគឺជាការចេះរៀបចំផែនការ គ្រប់គ្រងធនធាន ធ្វើការជាក្រុម កំណត់ និងគ្រប់គ្រងហានិភ័យ ព្រមទាំងបម្លែងគំនិតឱ្យក្លាយទៅជាលទ្ធផលដែលមានអត្ថន័យ។

📌 ២. ការគ្រប់គ្រងយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ Strategic Management & Academic Leadership

មុខវិជ្ជានេះបានធ្វើឱ្យខ្ញុំគិតឡើងវិញថា តើការដឹកនាំក្នុងវិស័យឧត្តមសិក្សាពិតជាមានន័យដូចម្តេច?

យុទ្ធសាស្ត្រ មិនមែនមានន័យត្រឹមតែការមានចក្ខុវិស័យនោះទេ។ វាត្រូវការការយល់ដឹងអំពីស្ថាប័ន មនុស្ស បញ្ហាប្រឈម ឱកាស និងការបម្លែងចក្ខុវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង។

📌 ៣. ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យឧត្តមសិក្សា Digital Transformation in Higher Education

ខ្ញុំបានយល់ថា ការផ្លាស់ប្តូរឌីជីថល មិនមែនគ្រាន់តែជាការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងស្ថាប័ននោះទេ។

វាគឺជាការផ្លាស់ប្តូររបៀបដែលស្ថាប័នធ្វើការ បង្រៀន ទំនាក់ទំនង ធ្វើការសម្រេចចិត្ត និងផ្តល់សេវាដល់និស្សិត ព្រមទាំងការរៀបចំខ្លួនសម្រាប់អនាគតដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

📌 ៤. ការគ្រប់គ្រងធនធានមនុស្សក្នុងស្ថាប័នអប់រំ Human Resource Management

នេះគឺជាមេរៀនមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ខ្ញុំ៖

ស្ថាប័នមួយ ចុងក្រោយគឺផ្អែកលើ “មនុស្ស”។

ការជ្រើសរើស អភិវឌ្ឍ លើកទឹកចិត្ត គាំទ្រ និងរក្សាបុគ្គលិកដែលមានសមត្ថភាព គឺជាគ្រឹះសម្រាប់ការកសាងស្ថាប័នអប់រំដ៏រឹងមាំ។

ភាពជាអ្នកដឹកនាំ ចាប់ផ្តើមពីការយល់ និងការផ្តល់អំណាចឱ្យមនុស្ស។

📌 ៥. ការគ្រប់គ្រងជម្លោះ Conflict Management

មុខវិជ្ជានេះបានបង្រៀនខ្ញុំថា ជម្លោះមិនមែនតែងតែជាអ្វីដែលយើងត្រូវជៀសវាងនោះទេ។

ពេលខ្លះ ជម្លោះអាចក្លាយជាឱកាសមួយសម្រាប់យើង ស្តាប់ និងយល់ពីទស្សនៈរបស់គ្នាទៅវិញទៅមក ទំនាក់ទំនងឱ្យកាន់តែប្រសើរ បង្កើតទំនុកចិត្ត និងស្វែងរកដំណោះស្រាយរួមគ្នា។

🇩🇪 ហើយបន្ទាប់មក… ប្រទេសអាល្លឺម៉ង់

ការរៀនរបស់ខ្ញុំ មិនបានកើតឡើងត្រឹមតែក្នុងថ្នាក់រៀន ឬតាមអនឡាញនោះទេ។

ពី កម្ពុជា ទៅប្រទេសអាល្លឺម៉ង់ ពីដំណាក់កាលសិក្សាផ្ទាល់លើកទី១ រហូតដល់ដំណាក់កាលចុងក្រោយ ខ្ញុំមានឱកាសរៀនសូត្រពីមិត្តរួមកម្មវិធីមកពីប្រទេសផ្សេងៗ ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកគំនិត និងមើលឃើញវិស័យឧត្តមសិក្សាតាមទស្សនៈដែលខុសពីអ្វីដែលខ្ញុំធ្លាប់ស្គាល់។

មានថ្ងៃដែលពោរពេញដោយការងារជាច្រើន និងភាពនឿយហត់។
មានបទបង្ហាញ កិច្ចការក្រុម កិច្ចពិភាក្សា និងកាលកំណត់ជាច្រើន។
មានពេលដែលខ្ញុំមានភាពមិនប្រាកដប្រជា ប៉ុន្តែក៏មានសំណើច មិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងការទទួលទានកាហ្វេជជែករាប់មិនអស់។ ☕🇩🇪🌍

ថ្ងៃខ្លះពិតជានឿយហត់ ប៉ុន្តែមេរៀនខ្លះបានធ្វើឱ្យខ្ញុំត្រូវគិតឡើងវិញពីអ្វីដែលខ្ញុំធ្លាប់គិតថាជាការពិត។

ហើយការសន្ទនាខ្លះ បានបន្តនៅក្នុងគំនិតរបស់ខ្ញុំ សូម្បីតែបន្ទាប់ពីថ្នាក់រៀនបានបញ្ចប់។

បន្តិចម្តងៗ ខ្ញុំបានដឹងថា UNILEAD មិនមែនគ្រាន់តែបង្រៀនខ្ញុំពីរបៀបគ្រប់គ្រងស្ថាប័ននោះទេ វាបានបង្រៀនខ្ញុំឱ្យចេះគិតក្នុងទស្សនៈថ្មី។

🎓 ខែកញ្ញា ឆ្នាំ២០២៦

ថ្ងៃនេះ នៅពេលខ្ញុំកាន់វិញ្ញាបនបត្រនេះ ខ្ញុំដឹងថា វាមានន័យលើសពីការបញ្ចប់កម្មវិធីមួយ។

វាតំណាងឱ្យ ការរីកចម្រើនរយៈពេលជាច្រើនខែ។

វាតំណាងឱ្យភាពក្លាហានក្នុងការចាកចេញពីតំបន់ដែលខ្ញុំមានផាសុកភាព។

វាតំណាងឱ្យមនុស្សដែលខ្ញុំបានជួប ចំណេះដឹងដែលខ្ញុំបានទទួល បញ្ហាប្រឈមដែលខ្ញុំបានឆ្លងកាត់ និងទស្សនៈថ្មីៗដែលខ្ញុំនឹងយកតាមខ្លួនទៅជាមួយសម្រាប់ឆ្នាំខាងមុខ។

អ្វីដែលសំខាន់ជាងគេ គឺខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ មិនមែនត្រឹមតែជាមួយវិញ្ញាបនបត្រមួយសន្លឹកនោះទេ ប៉ុន្តែជាមួយនឹង អារម្មណ៍នៃការទទួលខុសត្រូវកាន់តែខ្លាំងចំពោះវិស័យឧត្តមសិក្សា និងមនុស្សដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍវិស័យនេះ។ 🇰🇭

ខ្ញុំសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំបានទទួល នឹងអាចយកមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្ញុំ និងរួមចំណែកបន្តិចបន្តួចក៏ដោយក្នុងការកសាងបរិយាកាសឧត្តមសិក្សាមួយដែលមានប្រសិទ្ធភាព មាននវានុវត្តន៍ ផ្តោតលើមនុស្ស និងត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា។ 🇰🇭

សូមអរគុណចំពោះលោកសាស្រ្តាចារ្យ ជា ស៊ីន ដែលតែងតែណែរនាំនឹងផ្តល់ឱកាសអោយខ្ញុំបានអភិវឌ្ឃន៍សមត្ថភាព 🙏🙏🙏

ចំពោះ មិត្តរួមកម្មវិធី UNILEAD ជាង ២០ ប្រទេស ៖ 🇨🇷🇩🇴 🇬🇭 🇿🇲 🇿🇦🇵🇭🇺🇬🇮🇩 🇻🇳 🇲🇾🇧🇴🇰🇪 🇺🇬 🇪🇬 🇩🇿 🇵🇾 🇨🇴 🇨🇲 🇿🇼

គ្រូណែនាំ, អ្នកសម្របសម្រួលកម្មវិធី, DAAD/DIES, University of Oldenburg និងអ្នកទាំងអស់ដែលបានគាំទ្រខ្ញុំក្នុងដំណើរនេះ

សូមអរគុណពីបេះដូង។ ❤️

ហើយសារចំពោះខ្លួនខ្ញុំ ‘’អ្នកមិនដឹងថាផ្លូវនេះនឹងនាំអ្នកទៅទីណាទេ
ប៉ុន្តែអ្នកនៅតែបន្តដើរទៅមុខ…’’

🎓 UNILEAD 2026 បានបញ្ចប់ដោយជោគជ័យ

កម្មវិធីបានបញ្ចប់ ប៉ុន្តែដំណើរនៃការរៀនអំពីការដឹកនាំសាកលវិទ្យាល័យរបស់ខ្ញុំ ទើបតែចាប់ផ្តើម។ ❤️

#ឧត្តមសិក្សា #ភាពជាអ្នកដឹកនាំ #ការអភិវឌ្ឍវិជ្ជាជីវៈ #ការរៀនពេញមួយជីវិត

25/09/2026

នៅលើឆាកអន្តរជាតិ អ្វីដែលត្រូវរំលឹកខ្លួនឯងមុនគេគឺ គិតវិជ្ជមាននោះអ្នកនឹងអាចធ្វើវាបាន ការអភិវឌ្ឃន៍ខ្លួនឯងពីមួយដំណាល់កាលទៅមួយដំណាល់កាលថ្វីត្បិតតែវាទាមទាពេលវេលាតែមិនមែនមានន័យថាយើងមិនគួរចាប់ផ្តើម ឬវាមិនអាចទៅរួចនោះឡើយ បទពិសោធន៍នឹងជាមេរៀនដ៏ល្អចំពោះជីវិតយើងថាការចំណាយពេលវេលាក្នុងការអភិវឌ្ឃន៍ខ្លួនដែលអាចអោយខ្លួនឯងបានបង្ហាញនូវសមត្ថភាពរបស់ខ្លួនមិនថានៅក្នុងប្រទេសឬក្រៅប្រទេស បទពិសោធន៍ទាំងអស់នោះនឹងធ្វើអោយអ្នកក្លាហានជាងមុន រឹងមាំជាងមុន និងមានការគិតបែបវិជ្ជមានច្រើនជាងមុនផងដែរ!
ចុងក្រោយកុំភ្លេចប្រាប់ខ្លួនឯងថា ‘’អ្នកអាចធ្វើបាន’’

19/09/2026

Goodbye everyone, you are still in my heart ❤️
Until we meet again ❤️
🇰🇭 🇨🇷🇩🇴 🇬🇭 🇿🇲 🇿🇦🇵🇭🇺🇬🇮🇩 🇻🇳 🇲🇾🇧🇴🇰🇪 🇺🇬 🇪🇬 🇩🇿 🇵🇾 🇨🇴 🇨🇲 🇿🇼

🇩🇪🤝 🇰🇭 រៀននៅសាកលនេះបន្តិច នោះបន្តិច ឥឡូវបាន៣សាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ហើយបងប្អូន៖1. 🏢សាកលវិទ្យាល័យអូឌែនប៊ើក នៅទី...
16/09/2026

🇩🇪🤝 🇰🇭 រៀននៅសាកលនេះបន្តិច នោះបន្តិច ឥឡូវបាន៣សាកលវិទ្យាល័យនៅក្នុងប្រទេសអាឡឺម៉ង់ហើយបងប្អូន៖

1. 🏢សាកលវិទ្យាល័យអូឌែនប៊ើក នៅទីក្រុងអូឌែនប៊ើក រៀនអំពី៖
- ការគ្រប់គ្រងគម្រោងផែនការ (Project Management)
- ការរៀបចំយុទ្ធសាស្រ្តសាកលវិទ្យាល័យ (Strategic Leadership)
- ភាពជាអ្នកដឹកនាំសាកលវិទ្យាល័យ (University and Academic Leadership)
- វឌ្ឍនភាពនៃការសិក្សាផ្សាភ្ជាប់នឹងប្រព័ន្ធឌីជីថល (Digital Learning)
- ទំនាក់ទំនង និងភាសាកាយវិការ (Communication and Body Language)
- ការគ្រប់គ្រងធនធានមនុស្ស (Human Resources Management)
- ភាពធន់នឹងការប៉ះទង្គិច (Resilience)
- ការគ្រប់គ្រងវិវាទបុគ្គលិក (Conflict Management)
- ល-

2. 🏢សាកលវិទ្យាល័យវិទ្យាសាស្រ្ត នៅទីក្រុងប្រ៊ីមែន រៀនអំពី៖
- ប្រព័ន្ធកម្មវិធីសិក្សានៅប្រទេសអាឡឺម៉ង់
- ការអភិវឌ្ឍន៍កម្មវិធីសិក្សា (curriculum development)
- ការគ្រប់គ្រងបណ្ណាល័យ
- ល-

3. 🏢សាកលវិទ្យាល័យ Leibniz ហែនណូវើ នៅទីក្រុងហែនណូវើ រៀនអំពី៖
- ការគ្រប់គ្រងសហប្រតិបត្តិការអន្តរជាតិរបស់សាកលវិទ្យាល័យ

ក្នុងនាមជាអ្នកធ្វើការនៅក្នុងវិស័យឧត្តមសិក្សា ខ្ញុំជឿថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធី UNILEAD និងការសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសអាល្លឺម៉ង់ នឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ ក្នុងការយកទៅចែករំលែក និងអនុវត្តក្នុងការអភិវឌ្ឍសាកលវិទ្យាល័យរបស់យើងនៅកម្ពុជា។ 🇰🇭❤️🇩🇪

Learning globally. Thinking strategically. Creating impact locally. 🌍✨

🏢សាកលវិទ្យាល័យទី ៣ នៃប្រទេសអាឡឺម៉ង់ដែលខ្ញុំមកទទួលការបណ្តុះបណ្តាលនាថ្ងៃនេះ ជាមួយមិត្តរួមថ្នាក់របស់ខ្ញុំសុទ្ធសឹងតែជាថ្នាក់...
16/09/2026

🏢សាកលវិទ្យាល័យទី ៣ នៃប្រទេសអាឡឺម៉ង់ដែលខ្ញុំមកទទួលការបណ្តុះបណ្តាលនាថ្ងៃនេះ ជាមួយមិត្តរួមថ្នាក់របស់ខ្ញុំសុទ្ធសឹងតែជាថ្នាក់ដឹកនាំសាកលវិទ្យាល័យជាង ២០ ប្រទេស 🌍

🇩🇪 ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ | Hannover, Germany 🇩🇪

ថ្ងៃនេះ ខ្ញុំមានឱកាសដ៏មានតម្លៃមួយទៀត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “Management of Internationalization at Universities” នៅ Leibniz University Hannover ទីក្រុង Hannover ប្រទេសអាល្លឺម៉ង់។ 🎓🌍

វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱ្យខ្ញុំនូវចំណេះដឹង និងទស្សនៈថ្មីៗអំពី ការគ្រប់គ្រងអន្តរជាតិ (Internationalization) នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ ខ្ញុំបានស្វែងយល់ថា Internationalization មិនមែនមានន័យត្រឹមតែការបង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស ឬការបញ្ជូននិស្សិត និងបុគ្គលិកទៅសិក្សានៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវការការរៀបចំជា យុទ្ធសាស្ត្រ (Strategic Approach) ដែលភ្ជាប់ជាមួយចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់សាកលវិទ្យាល័យ។

អ្វីដែលខ្ញុំបានរៀន និងចាប់អារម្មណ៍ជាពិសេស រួមមាន៖

🔹 Strategic Planning for International Partnerships: របៀបរៀបចំយុទ្ធសាស្ត្រសម្រាប់ស្វែងរក និងអភិវឌ្ឍភាពជាដៃគូអន្តរជាតិ ដែលមានគោលដៅ និងអត្ថប្រយោជន៍ច្បាស់លាស់សម្រាប់ភាគីទាំងពីរ។

🔹 Building Sustainable International Partnerships: មិនមែនផ្តោតតែលើការចុះ MoU ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតសកម្មភាព និងលទ្ធផលជាក់ស្តែងដែលអាចធ្វើឱ្យកិច្ចសហប្រតិបត្តិការមាននិរន្តរភាព។

🔹 Internationalization Strategy: ការភ្ជាប់យុទ្ធសាស្ត្រអន្តរជាតូបនីយកម្មទៅនឹងការអប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍបុគ្គលិក និងការអភិវឌ្ឍស្ថាប័ន។

🔹 International Mobility & Student/Staff Development: ការបង្កើតឱកាសសម្រាប់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ដើម្បីទទួលបានបទពិសោធន៍ និងការរៀនសូត្រពីបរិបទអន្តរជាតិ។

🔹 Stakeholder Engagement: ការចូលរួមរបស់មហាវិទ្យាល័យ និស្សិត បុគ្គលិក ដៃគូអន្តរជាតិ និងភាគីពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យយុទ្ធសាស្ត្រអន្តរជាតិអាចអនុវត្តបានដោយជោគជ័យ។

អ្វីដែលខ្ញុំទទួលបានពីការរៀននៅថ្ងៃនេះ គឺមិនមែនត្រឹមតែចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រថ្មីមួយក្នុងការគិតអំពី “How can we connect our university to the world, and how can international partnerships create meaningful impact for our students, staff, research, and institution?” 🌏🎓

ក្នុងនាមជាអ្នកធ្វើការនៅក្នុងវិស័យឧត្តមសិក្សា ខ្ញុំជឿថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធី UNILEAD និងការសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសអាល្លឺម៉ង់ នឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ ក្នុងការយកទៅចែករំលែក និងអនុវត្តក្នុងការអភិវឌ្ឍសាកលវិទ្យាល័យរបស់យើងនៅកម្ពុជា។ 🇰🇭❤️🇩🇪

Learning globally. Thinking strategically. Creating impact locally. 🌍✨

15/09/2026

🙏 🇰🇭 កូនខ្មែរម្នាក់នេះមិនធ្វើអោយឈាមជ័រជាខ្មែរបាត់តម្លៃឡើយ

Adresse

Ammerländer Heerstraße 114-118
Oldenburg
26129

Telefon

+85587848515

Website

Benachrichtigungen

Erfahren Sie als Erste/r von Neuigkeiten und Aktionen: Wir schicken Ihnen eine E-Mail, wenn Dr. Sakseth etwas veröffentlicht. Ihre E-Mail-Adresse wird für keinen anderen Zweck verwendet, und Sie können sich jederzeit abmelden.

Kontaktieren Sie Die Schule/Universität

Nachricht an Dr. Sakseth senden:

Verknüpfungen

Teilen

Kategorie