វិទ្យាល័យទឹកជោរ/Tuek Chour High School

វិទ្យាល័យទឹកជោរ/Tuek Chour High School ទំព័របណ្ដាញ facebook ផ្លូវការរបស់វិទ្យាល័យទឹកជោរ។ ភូមិ តាប៉ុន ឃុំ ទឹកជោរ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។

02/09/2026
សេចក្តីជូនដំណឹង ស្តីពី ការចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧នាយកវិទ្យាល័យទឹកជោរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតាស...
30/08/2026

សេចក្តីជូនដំណឹង ស្តីពី ការចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

នាយកវិទ្យាល័យទឹកជោរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតាសិស្ស និង សិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា វិទ្យាល័យទឹកជោរចាប់ដំណើរការចែកពាក្យ និង ទទួលពាក្យចូលរៀនសម្រាប់កម្រិតថ្នាក់ទី ៧ ,១០ និង ១២ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ចាប់ពីថ្ងៃទី ១ ដល់ ១០ ខែ កញ្ញា ឆ្នាំ ២០២៦ តទៅ។

ការទទួលពាក្យ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ ម៉ោង១១:០០នាទី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមាតាបិតាសិស្សនិងសិស្សានុសិស្សទាំងអស់ជ្រាបជាពត៌មាន។

នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យទឹកជោរ បាន...
15/07/2026

នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យទឹកជោរ បានរៀបចំបើកស្រោមវិញ្ញាសាប្រឡងសាកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

17/06/2026

កម្មវិធីរំលឹកគុណគ្រូ
រៀបចំធ្វើឡើងដោយសិស្សថ្នាក់ទី១២ វិទ្យាល័យទឹកជោរ។
លោកគ្រូ អ្នកគ្រូទាំងអស់គ្នា សូមជូនពរក្មួយៗ ប្អូនៗថ្នាក់ទី១២ទាំងអស់ ទទួលបានភាពជោគជ័យ និងទិន្ទេសល្អទាំងអស់គ្នា។

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃមហាវិទ្យាល័យ Highlands Bible College (HBC) ខេត្តព្រះសីហនុ ដែលបានផ្ដល...
28/05/2026

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នៃមហាវិទ្យាល័យ Highlands Bible College (HBC) ខេត្តព្រះសីហនុ ដែលបានផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ទឹកជោរ ខេត្តបន្ទាយមានជ័យ បានទៅធ្វើទស្សនកិច្ចសិក្សា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងការចែករំលែកចំណេះដឹង បទពិសោធន៍ដ៏មានតម្លៃ ។
សូមគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនទឹកជោរទាំងអស់ សូមឲ្យការធ្វើដំណើរត្រឡប់មកវិញ ប្រកបដោយសុវត្ថិភាព សុខភាពល្អ និងទទួលបាននូវចំណេះដឹងថ្មីៗ ព្រមទាំងនិងភាពសប្បាយរីករាយពីដំណើរទស្សនកិច្ចសិក្សានេះ។
សូមអរគុណ!

ការគោរពទង់ជាតិរបស់សិស្សានុសិស្សទាំងអស់និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យទឹកជោរ នាព្រឹកថ្ងៃចន្ទទី 18 ខែឧសភា ឆ្នាំ 2026។
18/05/2026

ការគោរពទង់ជាតិរបស់សិស្សានុសិស្សទាំងអស់និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យទឹកជោរ នាព្រឹកថ្ងៃចន្ទទី 18 ខែឧសភា ឆ្នាំ 2026។

05/04/2026

វិទ្យាល័យទឹកជោរ 4 មេសា 2026
វិស្សមកាលតូច និង ចែករង្វាន់សិស្សពូកែថ្នាក់ខេត្ត ថ្នាក់ទី៩ ផ្នែកគណិតវិទ្យា។
អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

ចំណាប់អារម្មណ៍ខ្លីៗរបស់ ក្មួយស្រី សឿម សូលីកា សិស្សពូកែថ្នាក់ខេត្ត ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ និង ឡើងទទួលប្រាក់ឧបត្ថម្ភ ប្រហែលជាង ៦០០,០០០ រៀល ពីលោកគ្រូ អ្នកគ្រូ នៃ វិទ្យាល័យទឹកជោរ សិស្សានុសិស្ស និងសប្បុរសជនខាងក្រៅផងដែរ។

វិទ្យាល័យទឹកជោរ 4 មេសា 2026វិស្សមកាលតូច និង ចែករង្វាន់សិស្សពូកែថ្នាក់ខេត្ត ថ្នាក់ទី៩ ផ្នែកគណិតវិទ្យា។អបអរសាទរពិធីបុណ្យចូ...
04/04/2026

វិទ្យាល័យទឹកជោរ 4 មេសា 2026
វិស្សមកាលតូច និង ចែករង្វាន់សិស្សពូកែថ្នាក់ខេត្ត ថ្នាក់ទី៩ ផ្នែកគណិតវិទ្យា។
អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

04/04/2026

វិទ្យាល័យទឹកជោរ 4 មេសា 2026
និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង ប្រោះព្រំ
វិស្សមកាលតូច និង ចែករង្វាន់សិស្សពូកែថ្នាក់ខេត្ត ថ្នាក់ទី៩ ផ្នែគណិតវិទ្យា។
អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

Adresse

Democratic Republic Of The

Téléphone

+85593440055

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque វិទ្យាល័យទឹកជោរ/Tuek Chour High School publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'école

Envoyer un message à វិទ្យាល័យទឹកជោរ/Tuek Chour High School:

Raccourcis

Partager

Type