រដ្ឋបាលសង្កាត់ព្រែកជ្រៃ

រដ្ឋបាលសង្កាត់ព្រែកជ្រៃ

Partager

Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de រដ្ឋបាលសង្កាត់ព្រែកជ្រៃ, Formation, Democratic Republic of the.

01/03/2026

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែលថា ភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កំពុងតែកើន ឡើងគួរឱ្យព្រួយបារម្ភខ្លាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។

20/02/2026

គិតត្រឹមឆ្នាំ២០២៥ មានរដ្ឋបាលរាជធានី-ខេត្តចំនួន១០ បានពិនិត្យ និងសម្រេចចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល ៥លានដុល្លារ ចុះក្រោម។ https://www.facebook.com/SamdechKrolahomSarkheng/posts/1433494144805038

Photos from រដ្ឋបាលសង្កាត់ព្រែកជ្រៃ's post 19/02/2026

ឯកឧត្តម ហេង រតនា៖ កម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានថៃ នៅតាមតំបន់លំនៅឋាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦—

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ "កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមឈ្លានពាននាពេលកន្លងមក​"។

ជាមួយគ្នានេះ ឯកឧត្តម បន្ថែមផងដែរថាសកម្មភាពនេះ គឺស្របតាមគោលដៅរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វេីសកម្មភាពចាំបាច់ជាអាទិភាពសម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា សង្រ្គាមឈ្លានពានរបស់កងកម្លាំងថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានបន្សល់ទុកនូវអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមទាំងគ្រាប់បែកចង្កោមយ៉ាងច្រើន នៅតាមតំបន់ស៊ីវិលជាច្រើន ដែលរារាំងដល់ការត្រលប់មកកាន់លំនៅឋានវិញរបស់ជនភៀសសឹក។

បន្ថែមពីលើនេះ កងកម្លាំងថៃបានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

រដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

ដោយ ផែន រតនៈ AKP

18/02/2026

សេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ក្នុងភូមិសាស្ត្រសង្កាត់ជ្រោយតាកែវ សង្កាត់ឈើខ្មៅ និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

18/02/2026

ឯកឧត្តម ប៉ែន បូណា៖ ការផ្តល់ជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Photos from រដ្ឋបាលសង្កាត់ព្រែកជ្រៃ's post 16/02/2026

ខេត្តកណ្ដាល មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១០,២០៤ កន្លែង

Photos from រដ្ឋបាលក្រុងសំពៅពូន's post 12/02/2026
Photos from រដ្ឋបាលសង្កាត់ព្រែកជ្រៃ's post 09/02/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ លោកជំទាវបណ្ឌិត សូមជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។

ផ្អែកតាមសេចក្តីរាយការណ៍របស់ឯកឧត្តម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ និងបើកដំណើរការឡើងវិញក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៨០ និងបន្តរីកលូតលាស់ អភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជាមន្ទីរពេទ្យស្តង់ដារដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ជ្រោមជ្រោមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ មន្ទីរពេទ្យមាន ២១ផ្នែក មានគ្រែចំនួន ៤០០គ្រែ ដោយទទួលពិគ្រោះជំងឺក្រៅបានចំនួន ២៤៤ ៧៥២ករណី និងសម្រាកព្យាបាលចំនួន ៣៥ ៣៨៧ករណី (សម្រាប់ឆ្នាំ២០២៥) ។

ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលជាតិកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍបន្ថែមជាលំដាប់ ហើយមន្ទីរពេទ្យកុមារជាតិនេះដែរ ក៏ត្រូវបានលើកកម្ពស់គុណភាពសេវារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីធានាថា មនុស្សគ្រប់រូប គ្រប់វ័យ នឹងទទួលបានការពិនិត្យ ព្យាបាលប្រកបទៅដោយគុណភាព ស្តង់ដារ និងការយកចិត្តទុកដាក់ខ្ពស់៕

រាជធានីភ្នំពេញ រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦

Photos from រដ្ឋបាលសង្កាត់ព្រែកជ្រៃ's post 07/02/2026

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ

26/01/2026

«ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)»។

—ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦)
——————
AKP

21/01/2026

ព័ត៌មាន NIKKEI ASIA របស់ជប៉ុន ដែលជាសារព័ត៌មានកម្រិតពិភពលោកមួយដែរនោះ បានចុះមករាយការណ៍ពីកម្ពុជា។ ក្នុងសេចក្តីរាយការណ៍នេះ បានបង្ហាញនូវទង្វើរបស់កងទ័ពថៃ ហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរមិនឱ្យពួកគេត្រឡប់ចូលផ្ទះវិញ។

Vous voulez que votre école soit école la plus cotée à Democratic Republic of the ?

Cliquez ici pour réclamer votre Listage Commercial.

Type

Téléphone

Site Web

Adresse


Democratic Republic Of The