វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត

វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, Lycée, Democratic Republic of the.

ទឹកហូត៖ នាថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាលា រួមជាមួយលោកគ្រូ-អ្នកគ្រូ បានចុះទទួល ត្រួតពិនិត្យ និងរៀបចំសម្ភារ...
03/10/2026

ទឹកហូត៖ នាថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាលា រួមជាមួយលោកគ្រូ-អ្នកគ្រូ បានចុះទទួល ត្រួតពិនិត្យ និងរៀបចំសម្ភារៈបរិក្ខាបច្ចេកវិទ្យាសម្រាប់បន្ទប់កុំព្យូទ័រ ដែលជាជំនួយឧបត្ថម្ភគាំទ្រពីគម្រោង STEP UP ដើម្បីត្រៀមបម្រើដល់ការរៀននិងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

Teuk Hoot: On Saturday, October 3, 2026, the school working team alongside teachers received, inspected, and set up technology equipment for the computer lab, supported by the STEP UP project, to prepare for students' hands-on learning and teaching activities.

#វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត
#គុណភាពស្ដង់ដា
#ស្តង់ដាសាលារៀនគំរូ


_____________

30/09/2026
 #សេចក្តីជូនដំណឹង👉ស្តីពីការចែក និងទទួលពាក្យសុំចុះឈ្មោះចូលរៀន ឆ្នាំសិក្សាថ្មី ២០២៦-២០២៧គណៈគ្រប់គ្រងនៃវិទ្យាល័យតេជោហ៊ុនសែន...
29/09/2026

#សេចក្តីជូនដំណឹង

👉ស្តីពីការចែក និងទទួលពាក្យសុំចុះឈ្មោះចូលរៀន ឆ្នាំសិក្សាថ្មី ២០២៦-២០២៧

គណៈគ្រប់គ្រងនៃវិទ្យាល័យតេជោហ៊ុនសែនទឹកហូត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ជាមាតាបិតា ឬអាណាព្យាបាល និងសិស្សានុសិស្ស ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ សាលានឹងចាប់ផ្តើមដំណើរការចែក និងទទួលពាក្យសុំចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ តាមកាលបរិច្ឆេទដូចខាងក្រោម៖

⏰កាលបរិច្ឆេទចែក និងទទួលពាក្យ៖ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦
-ពេលវេលា៖ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹក
-ឯកសារភ្ជាប់ពេលមកដាក់ពាក្យ៖

១. សម្រាប់សិស្សទូទៅ
-សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ១ ច្បាប់ (ច្បាប់ថតចម្លង)
-រូបថតទំហំ ៤x៦ ចំនួន ៤ សន្លឹក

២. សម្រាប់សិស្សផ្ទេរការសិក្សា
-ពាក្យផ្ទេរការសិក្សា, សៀវភៅសិក្ខាគារិក និងសៀវភៅសុខភាព
-សេចក្តីចម្លងសំបុត្រកំណើត ១ ច្បាប់ (ច្បាប់ថតចម្លង)
-រូបថតទំហំ ៤x៦ ចំនួន ៣ សន្លឹក

៣. ឯកសារផ្សេងៗ (បើមាន)
-បណ្ណសមធម៌កម្រិត ១, កម្រិត ២, បណ្ណហានិភ័យ ឬបណ្ណសមធម៌ផ្សេងទៀត (ច្បាប់ថតចម្លង)
-លេខទូរសព្ទទំនាក់ទំនងផ្ទាល់របស់មាតាបិតា ឬអាណាព្យាបាល

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលពាក្យ ព្រមទាំងចុះឈ្មោះចូលរៀនតាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ខាងលើកុំបីខាន។

សូមអរគុណ!

អបអរសាទរ! វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត ប្រឡងជាប់ ១០០% សម្រាប់ថ្នាក់វិទ្យាសាស្រ្ត ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ...
02/09/2026

អបអរសាទរ! វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត ប្រឡងជាប់ ១០០% សម្រាប់ថ្នាក់វិទ្យាសាស្រ្ត ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ 🎓👏

​ #វិទ្យាល័យតេជោហ៊ុនសែនទឹកហុត
#អត្រាជាប់១០០ភាគរយ

🎉 គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត សូមអបអរសាទរយ៉ាងក្រៃលែងចំពោះប្អូនប្រុស មឿន សុជា ដែលទទួលប...
02/09/2026

🎉 គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត សូមអបអរសាទរយ៉ាងក្រៃលែងចំពោះប្អូនប្រុស មឿន សុជា ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។

លទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងសាលារបស់យើង។ សូមជូនពរប្អូនឱ្យទទួលបានជោគជ័យបន្តបន្ទាប់ទៀតនៅកម្រិតឧត្តមសិក្សា!

--- English Below ---

🎉 The management and teachers of Techo Hun Sen Teuk Hoot High School extend our warmest congratulations to Moeun Sochea on achieving a Grade A in the High School Diploma Examination (August 10, 2026 session).

This outstanding result is an immense pride for your family and our school. We wish you continued success in your higher education journey!

#វិទ្យាល័យតេជោហ៊ុនសែនទឹកហូត #សិស្សនិទ្ទេសA

02/09/2026

វិទ្យាល័យតេជោហ៊ុនសែនទឹកហូត
ថ្នាក់វិទ្យាសាស្ត្រជាប់ ១០០%

02/09/2026

វិទ្យាល័យតេជោហ៊ុនសែនទឹកហូត និទ្ទេស A ម្នាក់

02/08/2026
 #ទីតាំងមណ្ឌលប្រឡងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ៖​🔬  #ថ្នាក់វិទ្យាសាស្ត្រ (១ មណ្ឌល / ៣៤ បន្ទប់)👉​មណ្ឌលទី ១៖ វិទ្យាល័យ ព្រះ...
02/08/2026

#ទីតាំងមណ្ឌលប្រឡងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង ៖
​🔬 #ថ្នាក់វិទ្យាសាស្ត្រ (១ មណ្ឌល / ៣៤ បន្ទប់)
👉​មណ្ឌលទី ១៖ វិទ្យាល័យ ព្រះបាទសុរាម្រឹត (៣៤ បន្ទប់)
📍https://maps.app.goo.gl/mF64y63d3tL8iqFj7?g_st=ac
​📚 #ថ្នាក់វិទ្យាសាស្ត្រសង្គម (៧ មណ្ឌល / ១៧២ បន្ទប់)
👉​មណ្ឌលទី ២៖ បឋមសិក្សា គំរូក្រុង (៣០ បន្ទប់)
📍https://maps.app.goo.gl/ouLr9yahKmxSAq6T8

👉​មណ្ឌលទី ៣៖ បឋមសិក្សា ខ្សាមមា្សច័ន្ទលាភ (២០ បន្ទប់
📍https://maps.app.goo.gl/4xLCa3cx7nvZrxaEA

👉​មណ្ឌលទី ៤៖ វិទ្យាល័យ ក្រុងកំពង់ឆ្នាំង (៣១ បន្ទប់)
📍https://maps.app.goo.gl/iWWhsLbja3E5RU9A6?g_st=ac

👉មណ្ឌលទី ៥៖ បឋមសិក្សា គិរីសុវណ្ណវង្ស (២០ បន្ទប់)
📍https://maps.app.goo.gl/QV67D5VohW2HVqnN6

👉​មណ្ឌលទី៦៖ វិទ្យាល័យ បរនហស រលាប្អៀរកើត(២៨ បន្ទប់)
📍https://maps.app.goo.gl/HX11WwPrPsu81CSE9

👉​មណ្ឌលទី៧៖ វិទ្យាល័យ បរនហស រលាប្អៀរលិច(២២ បន្ទប់)
📍https://maps.app.goo.gl/HX11WwPrPsu81CSE9

👉​មណ្ឌលទី ៨៖ បឋមសិក្សា ព្រៃខ្មែរ (២១ បន្ទប់)
📍https://maps.app.goo.gl/asC5J2K3nKNm7BCi6

✍️បញ្ជាក់÷ វិ.បរន ហស រលាប្អៀរ គឺ វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន រលាប្អៀរ (រលាប្អៀរត្បូង) នៅក្នុងវិទ្យាល័យនេះមានពីរមណ្ឌលគឺ លិច និងកើត។
#សូមជូនពរប្អូនៗបេក្ខជនទាំងអស់ទទួល បានជោគជ័យ និងទទួលបាននិទ្ទេសល្អៗគ្រប់ៗគ្នា!
👉កុំភ្លេចពិនិត្យមើលមណ្ឌលប្រឡង និងរៀបចំឯកសារឱ្យបានត្រឹមត្រូវណា! 💙
​ #បាក់ឌុប #ខេត្តកំពង់ឆ្នាំង #ព័ត៌មានអប់រំ

Find local businesses, view maps and get driving directions in Google Maps.

អបអរសាទរ 🎉​លទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ០៦ កក្កដា ២០២៦ សម្រាប់មណ្ឌល វិទ្យាល័យ តេជោហ៊ុន...
13/07/2026

អបអរសាទរ 🎉
​លទ្ធផលផ្លូវការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ០៦ កក្កដា ២០២៦ សម្រាប់មណ្ឌល វិទ្យាល័យ តេជោហ៊ុនសែនទឹកហូត ទឹកហូត បានចេញហើយ!
​ប្រឡងជាប់សរុប ៩៦,៤៩% ក្នុងនោះស្រី៩៨,៦១%✨
​🌟 សម្រង់លទ្ធផលតាមនិទ្ទេស៖
​🥇 និទ្ទេស ល្អ៖ ០៨ នាក់
​🥈 និទ្ទេស ល្អបង្គួរ៖ ២៥ នាក់
​🥉 និទ្ទេស មធ្យម៖ ៧៧ នាក់
​សាលារៀនសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗ រួមទាំងការលះបង់របស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលទាំងអស់។ ជូនពរប្អូនៗបន្តជោគជ័យ និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ថ្នាក់វិទ្យាល័យខាងមុខ! 💪អបអរសាទរ! ❤️

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager

Catégorie