02/02/2026
បុណ្យមាឃបូជា ប្រារព្ធឡើងនៅថ្ងៃ ១៥ កេីត ខែមាឃ
ដេីម្បីរំលឹកដល់អភិលក្ខិតកាលទាំង ៣ គឺ ៖
👉 ១ - ចតុរង្គសន្និបាត ការជួបជុំប្រកបដោយអង្គ ៤ គឺ ៖
១- ថ្ងៃនោះជាថ្ងៃឧបោសថ ១៥ កេីត ប្រកបដោយមាឃនក្ខត្តឫក្ស
២- ភិក្ខុ ១,២៥០ រូប ប្រជុំគ្នាតាមធម្មតារបស់ខ្លួនៗ មិនមានអ្នកណានិមន្ត
៣- ភិក្ខុទាំងនោះ មិនមានសូម្បីតែ ១ រូប ដែលជាបុថុជ្ជន ឬព្រះសោតាបន្ន ព្រះសកទាគាមី ព្រះអនាគាមី និងព្រះអរហន្តសុក្ខវិបស្សកៈ ភិក្ខុទាំងអស់ជាអ្នកបានអភិញ្ញា ៦ ទាំងនោះ
៤- មិនបានកោរសក់ដោយកាំបិតកោរ បួសសូម្បីត្រឹមតែមួយរូប ភិក្ខុទាំងអស់ជាឯហិភិក្ខុ ។
(ព្រះអដ្ឋកថា ទីឃនខសូត្រ ភាគទី ២៤)
👉 ២ - ទ្រង់សម្តែងឱវាទបាតិមោក្ខ
ការមិនធ្វើបាបទាំងពួង ការញុំាងកុសលឱ្យកេីតឡើង ការធ្វើចិត្តរបស់ខ្លួនឱ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
ខន្តិ គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្វាន ជាគុណជាតដ៏ឧត្ដម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ ។
ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត ១ ការដេកនិងការអង្គុយក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ។
(ព្រះត្រៃបិដកលេខ ៥២ ទំព័រ ៦០-៦១)
👉 ៣ - ទ្រង់ដាក់អាយុសង្ខារ
ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការបរិនិព្វានរបស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែអំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។
( ព្រះត្រៃបិដកលេខ ១៦ ទំព័រ ២២៤-២២៥ )
💐🌺💐សូមអនុមោទនា! ! ! 💐🌺💐
Credit អភិធម្មានន្ទ ម៉ៅ ឯក