សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

  • Home
  • United Arab Emirates
  • Sharjah
  • សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម صفحة رسمية لرابطة الطلبة الكمبوديين في الجامعة القاسمية بالشارقة الإمارات العربية المتحدة 🇰🇭🏫🇦🇪

08/04/2026
ថ្ងៃសុក្រ ទី 27 ខែ មីនា ឆ្នាំ 2026•———"🎓"———•សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួមAl Qasimia University الجام...
27/03/2026

ថ្ងៃសុក្រ ទី 27 ខែ មីនា ឆ្នាំ 2026
•———"🎓"———•
សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម
Al Qasimia University الجامعة القاسمية
#សេចក្តីជូនដំណឹង បន្ទាប់ពីសម្រាកការសម្ភាសន៍ក្នុងខែរ៉មាឌន ឥឡូវនេះសាលាបានចាប់ផ្តើមផ្ញើសារសម្ភាសន៍តាមរយៈ Zoom ជាបន្តបន្ទាប់ដល់បេក្ខជន បេក្ខនារី ហើយសម្រាប់អ្នកដែលទទួលសារត្រូវសម្ភាសន៍សប្តាហ៍នេះ ថ្ងៃអាទិត្យ ទី 29 ខែ មីនា ឆ្នាំ 2026 ចាប់ផ្តើមពីម៉ោង
👉🏻 10:00 ដល់ 02:00 រសៀល (ម៉ោងនៅអេមីរ៉ាត់)
👉🏻 01:00 ដល់ 05:00 រសៀល (ម៉ោងនៅខ្មែរ)
بسم رابطة الطلبة الكمبوديين في الدولة الإمارات العربية المتحدة 🇰🇭🇦🇪 نبارك لجميع المرشحين للمقابلة الشخصية في الجامعة القاسمية بالشارقة. نسأل الله أن يجعلكم من المقبولين في هذه الجامعة المباركة🌹
📌 សម្រាប់សេចក្តីណែនាំខ្លះៗ: https://www.facebook.com/share/p/1HPXw7Gu3B/?mibextid=wwXIfr
•———"🎓"———•
#សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម 🇰🇭🎓🇦🇪
🇰🇭

04/03/2026

|
alqasimiascholarship alqasimiauniversityscholarship studyàalqasimia studyceuae
‎الجامعة_القاسمية الشارقة منحة منحة_دراسية منح_دراسية⁩⁩

 #សេចក្តីអំពាវនាវ———•———ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត រដ្ឋអេមីរ៉ាត់អារ៉ាប់រួម រដ្ឋកាតា និងព្រ...
28/02/2026

#សេចក្តីអំពាវនាវ
———•———
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត រដ្ឋអេមីរ៉ាត់អារ៉ាប់រួម រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន ដែលមាននិវេសនដ្ឋាននៅរដ្ឋកូវ៉ែត សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសដូចបានរៀបរាប់ខាងលើថា ភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងប្រទេសអ៊ីរ៉ង់ កំពុងតែកើនឡើងគួរឱ្យព្រួយបារម្ភ ខ្លាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូវ៉ែត រដ្ឋអេមីរ៉ាត់អារ៉ាប់រួម រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងសូមអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត តាមរយៈ
📌ទូរស័ព្ទលេខ (+៩៦៥) ២៥៣១ ០០២៩
📌 អ៊ីម៉ែល៖ [email protected]
📌ប្រភព: https://www.facebook.com/share/p/16zRZiMCcZ/?mibextid=wwXIfr
———•———
اللهم احفظ دول الخليج وأهلها، وادم عليها نعمة الأمن والاستقرار، واجعلها آمنة مطمئنة، سخاءً رخاءً وسائر بلاد المسلمين.🤲🏻

22/02/2026

ប្រធានបទ៖ ធាតុពិតនៃការបួសរបស់យើង
បកស្រាយដោយ៖ អ៊ីស្មាអេល ពិន អ៊ីសារ
قال النبيُّ صَلّى اللهُ عَلَيْهِ وسَلَّم : « مَنْ لَمْ يَدعْ قَوْلَ الزُّورِ والعمَلَ بِهِ فلَيْسَ للَّهِ حَاجةٌ في أَنْ يَدَعَ طَعامَهُ وشَرَابهُ » رواه البخاري .
ណាពី ﷺបានមានប្រសាសន៍ថា : " បុគ្គលណា មិនបោះបង់ចោលការភូតកុហក និងប្រព្រឹត្ដនូវទង្វើនោះ អល់ឡោះមិនត្រូវការ ការបោះបង់អាហារ និងទឹករបស់គេឡើយ" (រាយការណ៍ដោយអាល់ពូខរី)

اللهم تقبل منا صيامنا وقيامنا ودعائنا وصالح أعمالنا🌹
————————————
#សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម 🇰🇭🎓🇦🇪
🇰🇭🎓🇦🇪

ថ្ងៃសៅរ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦————————————សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៃសាកលវិទ្យាល័យអាល់កស៉ីមីយ...
21/02/2026

ថ្ងៃសៅរ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦
————————————
សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៃសាកលវិទ្យាល័យអាល់កស៉ីមីយ៉ះ (Al Qasimia University الجامعة القاسمية)
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលកំពុងរស់នៅសហរដ្ឋអាមេរិកដែលបានឧបត្ថម្ភថវិការសរុបចំនួន $400 ដល់ក្រុមនិស្សិតយើងខ្ញុំទាំងអស់គ្នាសម្រាប់រៀបចំអាហារស្រាយបួសរួមគ្នាក្នុងខែរ៉មាឌនដ៏ពិសិដ្ឋនាថ្ងៃសម្រាកពីការសិក្សា។
យើងខ្ញុំ សូមទូអាពីអល់ឡោះជាម្ចាស់ អោយសប្បុរសជន និងក្រុមគ្រួសារទាំងអស់គ្នាទទួលបាននូវ ប៊ើរ៉កាត់ រ៉សម៉ាត់ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមអល់ឡោះជាម្ចាស់ទទួលយកនូវអំពើល្អក៏ដូចជាអាម៉ាល់បួសក្នុងខែរម៉ាឌនដ៏ពិសិដ្ឋនេះ។
جَزَاكُمُ اللهُ اَحْسَنَ الْجَزَاء، وتقبل الله منكم صالح الأعمال🤲🏻
————————————
#សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម 🇰🇭🎓🇦🇪
🇰🇭🎓🇦🇪

នាព្រឹកថ្ងៃ អង្គារ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦———•———សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម សូមអបអរសាទរដល់និស្សិត...
18/02/2026

នាព្រឹកថ្ងៃ អង្គារ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៦
———•———
សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម សូមអបអរសាទរដល់និស្សិតកម្ពុជាយើង ឈ្មោះ សារ ស្មាអេល ដែលទទួលបានឪកាសចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីភាសាដើមដំណើតអន្តរជាតិ ក្រោមប្រធានបទ "តួនាទីរបស់យុវជនក្នុងការសិក្សាពហុភាសា"
———•———
#សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម 🇰🇭🎓🇦🇪
🇰🇭🎓🇦🇪

13/02/2026

🇰🇭🎓🇦🇪
សកម្មភាពខ្លះៗរបស់ក្រុមនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងការចូលរួមក្នុងកម្មវិធី ពិព័រណ៍វប្បធម៌និស្សិតអន្តរជាតិលើកទី ៨ ឆ្នាំ២០២៦ ប្រចាំសាកលវិទ្យាល័យអាល់កស៉ីមីយ៉ះ (Al Qasimia University الجامعة القاسمية)។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ របស់ក្រុមនិស្សិតយើងខ្ញុំ ក្នុងការចូលរួមពិព័រណ៍វប្បធម៌និស្សិតអន្តរជាតិ ដើម្បីតាំងបង្ហាញអំពីអត្តសញ្ញាជាតិខ្មែរផងដែរ។
————————————

#សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម
🇰🇭🎓🇦🇪

12/02/2026

Address

Sharjah

Website

Alerts

Be the first to know and let us send you an email when សម្ព័ន្ធនិស្សិតកម្ពុជានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category