University of Heng Samrin Thbongkhmum - UHST

  • Home
  • University of Heng Samrin Thbongkhmum - UHST

University of Heng Samrin Thbongkhmum - UHST ជាថ្នាលបណ្ដុះបណ្ដាលគំរូ លើការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅកម្ពុជា

រាជរាដ្ឋាភិបាលកម្ពុជាបានចេញលិខិតលេខ ៦៣៤ សជណ ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ យល់ព្រមតាមសំណើ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបង្កើតសាកលវិទ្យាល័យមួយនៅខេត្តត្បូងឃ្មុំ ដោយប្រសិទ្ធនាមថា "សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ"។ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចាប់ផ្ដើមបើកការដ្ខានសាងសង់ នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបណាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

11/08/2026
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សូមជូនពរដល់ប្អូនៗ ជាបេក្ខជនដែលត្រូវប្រឡងទាំងអស់ សូមទទួលបានជោគជ័យ និងនិទ្ទេសល្អលើការប្...
09/08/2026

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សូមជូនពរដល់ប្អូនៗ ជាបេក្ខជនដែលត្រូវប្រឡងទាំងអស់ សូមទទួលបានជោគជ័យ និងនិទ្ទេសល្អលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ។ ជួបគ្នាឆាប់ៗ នៅកម្រិតឧត្តមសិក្សា។

EURASIA Convention 2026, Busan, Republic of Korea- - - - - - - - - - - - - - - - - - - - - - -នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០...
05/08/2026

EURASIA Convention 2026, Busan, Republic of Korea
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំប្រតិភូសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទៅចូលរួមកម្មវិធី EURASIA CONVENTION BUSAN 2026 ស្តីពី តួនាទីនៃការអប់រំក្នុងយុគសម័យនៃភាពចលាចល៖ ក្តីសង្ឃឹមសម្រាប់យុគសម័យថ្មី នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាមកពី ៣០ប្រទេស ដោយផ្តល់នូវវេទិកាអន្តរជាតិសម្រាប់កិច្ចសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការ លើអនាគតនៃវិស័យអប់រំ និងតួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការដោះស្រាយបញ្ហាប្រឈមសកល នាសម័យកាលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

On 3–4 August 2026, Assoc. Prof. Dr. PIN Vannaro, Rector of the University of Heng Samrin Thbongkhmum (UHST), led a delegation from the University of Heng Samrin Thbongkhmum to participate in the EURASIA Convention Busan 2026, held under the theme "The Role of Education in the Age of Chaos: Hope for a New Era" in Busan, Republic of Korea. The convention brought together representatives from higher education institutions across 30 countries, providing an international platform for dialogue, knowledge exchange, and collaboration on the future of education and the role of higher education in addressing global challenges in an era of rapid change.
- - - - - - - - - - - - - - - - - - - - - - -
រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយរបស់ សហសត។

Starfield Library in Seoul, Republic of Korea on 01 August 2026
01/08/2026

Starfield Library in Seoul, Republic of Korea on 01 August 2026

ប្រឡងឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ- - - - - - - - - - - - - - - - - - - - - - -នាថ្ង...
30/07/2026

ប្រឡងឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីប្រឡងបញ្ចប់ឆមាសទី២ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការទាំងអស់ដែលបានបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ (ច្បាប់ យុត្តិធម៌ តម្លាភាព និងអាចទទួលយកបាន) ក្នុងគោលបំណងដើម្បីឲ្យការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ប្រកបដោយគុណភាព។ សូមកោតសរសើរខ្ពស់ដល់បេក្ខជនទាំងអស់ដែលអនុវត្តវិន័យនៃការប្រលងបានល្អ (អ្នកចេះគឺជាប់)។

On 28 July 2026, the University of Heng Samrin Thbongkhmum (UHST) successfully conducted the Semester II Final Examinations for the 2025–2026 academic year. We would like to express our sincere appreciation to all members of the examination committees for carrying out their responsibilities with the highest level of professionalism, integrity, and commitment. Their dedication to ensuring that the examinations were conducted in accordance with the principles of legality, fairness, transparency, and accountability has contributed significantly to maintaining the quality of education at the University of Heng Samrin Thbongkhmum. We also extend our heartfelt congratulations to all students for demonstrating excellent discipline throughout the examination process. As the saying goes, "Those who possess the required knowledge and competence will succeed."
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

ប្រជុំបច្ចេកទេសរៀបចំការងារប្រឡងឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ- - - - - - - - - - - - ...
28/07/2026

ប្រជុំបច្ចេកទេសរៀបចំការងារប្រឡងឆមាសទី២ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
- - - - - - - - - - - - - - - - - - - - - - -
នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ សាស្រ្តាចារ្យរងបណ្ឌិត ពិន តារា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានដឹកនាំអង្កប្រជុំជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យ វិទ្យាស្ថាន ដេប៉ាតឺម៉ង់ ការិយាល័យ និងមន្រ្តីជំនាញសិក្សា របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការបង្រៀននិងរៀន បញ្ហាប្រឈមនិងការលំបាកដែលជួប្រទះ និងដំណោះស្រាយ ក្នុងគោលបំណងដើម្បីរៀបចំផែនការកម្មវិធីប្រឡងបញ្ចប់ឆមាសទី២ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ឲ្យទទួលបានជោគជ័យ និងប្រកបដោយគុណភាព។

On 27 July 2026, Assoc. Prof. Dr. Pin Tara, Vice Rector of the University of Heng Samrin Thbongkhmum (UHST), chaired a meeting with the leadership of the faculties, institutes, departments, offices, and academic affairs staff of the university. The meeting reviewed the progress of teaching and learning, identified the challenges and difficulties encountered, and discussed appropriate solutions. It also focused on preparing and finalising the plan for the Semester II Final Examinations for the 2025–2026 academic year, with the objective of ensuring that the examinations are conducted successfully, efficiently, and in accordance with quality standards.
- - - - - - - - - - - - - - - - - - - - - - -
ក្រុមការងារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

ប្រឡងបញ្ចប់ និងប្រឡងចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ- - - - - - - - - - - - - - ...
28/07/2026

ប្រឡងបញ្ចប់ និងប្រឡងចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
- - - - - - - - - - - - - - - - - - - - - - -
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកម្មវិធីប្រឡងបញ្ចប់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញកែច្នៃអាហារនិងនវានុវត្តន៍ និងជំនាញការគ្រប់គ្រងអាជីវកម្មគ្រួសារ ជំនាន់ទី១ និងកម្មវិធីប្រឡងចូលរៀនបរិញ្ញាបត្រជាន់ខ្ពស់ជំនាញកែច្នៃអាហារនិងនវានុវត្តន៍ ជំនាន់ទី២ ដែលប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ កម្មវិធីនេះមានការចូលរួមត្រួតពិនិត្យគុណភាពពីមន្រ្តីជំនាញនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា។

On 28 July 2026, the University of Heng Samrin Thbongkhmum (UHST) successfully organised the Master's Degree Final Examination for the first cohort of students in the Master of Food Processing and Innovation and Master of Family Business Management programmes. On the same occasion, the University also conducted the entrance examination for the second cohort of the Master of Food Processing and Innovation programme. The examinations were held at the University of Heng Samrin Thbongkhmum and were officially monitored by representatives from the Department of Research and Innovation, Ministry of Education, Youth and Sport (MoEYS) to ensure the quality, transparency, and integrity of the examination process.
- - - - - - - - - - - - - - - - - - - - - - -
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

សិក្ខាសាលាស្តីពី ការចាប់យកបញ្ញាសិប្បនិម្មិតដើម្បីនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ - - - - - - - - - - - ...
28/07/2026

សិក្ខាសាលាស្តីពី ការចាប់យកបញ្ញាសិប្បនិម្មិតដើម្បីនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ
- - - - - - - - - - - - - - - - - - - - - - -
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី ការចាប់យកបញ្ញាសិប្បនិម្មិតដើម្បីនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីសិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន ដេប៉ាតឺម៉ង់ ការិយាល័យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មន្រ្តីមកពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តត្បូងឃ្មុំ ក្រចេះ និងកំពង់ចាម និងមានការចូលរួមពីដៃគូពាក់ព័ន្ទ ដែលសរុបមានចំនួន ១០០នាក់។

On 24 July 2026, the University of Heng Samrin Thbongkhmum (UHST), in collaboration with the Ministry of Industry, Science, Technology and Innovation (MISTI), organised a seminar entitled " Embracing Artificial Intelligent for innovation with Ethics and Responsibilities" at the University of Heng Samrin Thbongkhmum, Tbong Khmum Province, Cambodia. The seminar was attended by representatives of the Ministry of Industry, Science, Technology and Innovation, the university leadership, faculty members, institute directors, department heads, office staff, lecturers, and students from the University of Heng Samrin Thbongkhmum. Participants also included officials from the Provincial Departments of Industry, Science, Technology and Innovation of Tbong Khmum, Kratie, and Kampong Cham, as well as representatives from partner organisations. In total, approximately 100 participants attended the seminar.
- - - - - - - - - - - - - - - - - - - - - - -
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ការអនុវត្តវិញ្ញាសាផ្ទាល់មាត់ វិញ្ញាសាអនុវត្ត និងការពារគម្រោង TVET- - - - - - - - - - - - - - - - - - - - - - -ថ្ងៃទី២៤ ខ...
25/07/2026

ការអនុវត្តវិញ្ញាសាផ្ទាល់មាត់ វិញ្ញាសាអនុវត្ត និងការពារគម្រោង TVET
- - - - - - - - - - - - - - - - - - - - - - -
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងជាប្រធានគណៈកម្មការគ្រប់គ្រប់គ្រងរួមនៅមណ្ឌលប្រឡងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានចុះពិនិត្យ និងលើកទឹកចិត្ត សិស្សអប់រំបច្ចេកទេសដែលកំពុងប្រឡងសម្រាប់ថ្ងៃទី៣ លើវិញ្ញាសាផ្ទាល់មាត់ វិញ្ញាសាអនុវត្ត និងការពារគម្រោងបញ្ចប់ឆ្នាំទី១ ឆ្នាំទី២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដែលជាវិញ្ញាសាចុងក្រោយនៃដំណើរការប្រឡង នាសម័យ ប្រឡង២២ កក្កដា ២០២៦។ សម្រាប់ប្អូនៗ ដែលចង់ដឹងពីសកម្មភាពនៃការបណ្តុះបណ្តាលផ្នែកអប់រំបច្ចេក និងចង់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំសូមចូលទៅកាន់តំណភ្ជាប់នេះ Telegram ផ្លូវការរបស់វិទ្យា=> https://t.me/itpt_uhst
- - - - - - - - - - - - - - - - - - - - - - -
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ការទទួលប្រតិភូមកពីសាកលវិទ្យាល័យនាលន្ទា (Nālandā University) ប្រទេសឥណ្ឌា- - - - - - - - - - - - - - - - - - - - - - -កាលព...
25/07/2026

ការទទួលប្រតិភូមកពីសាកលវិទ្យាល័យនាលន្ទា (Nālandā University) ប្រទេសឥណ្ឌា
- - - - - - - - - - - - - - - - - - - - - - -
កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានទទួល Dr. Kishore ព្រឹទ្ធបុរសរងទទួលបន្ទុកកិច្ចការអន្តរជាតិ និង Dr. Pooja ដែលអញ្ជើញមកពីសាកលវិទ្យាល័យនាលន្ទា (Nālandā University) ប្រទេសឥណ្ឌា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកសិក្សា ការស្រាវជ្រាវ និងឱកាសដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យកាន់តែទូលំទូលាយនៅសាកលវិទ្យាល័យនាលន្ទា។
ដំណើរទស្សនកិច្ចនេះ គឺជាជំហានមួយទៀតក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការផ្នែកអប់រំរវាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យនាលន្ទា។ ភាគីទាំងពីរបានពិភាក្សាអំពីការចុះអនុស្សរណៈយោគយល់ (MoU) កម្មវិធីផ្លាស់ប្តូរនិស្សិត និងបុគ្គលិកសិក្សាផងដែរ។
ក្នុងឱកាសនោះដែរ Dr. Pooja បានធ្វើបទបង្ហាញស្តីពី «សាកលវិទ្យាល័យនាលន្ទាចាស់ និងសក្តានុពលរបស់សាកលវិទ្យាល័យ» ហើយក៏មានការចែករំលែកបទពិសោធន៍ពីអតីតនិស្សិតសាកលវិទ្យាល័យនាលន្ទា ដែលកំពុងបម្រើកាងារនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដល់និស្សិតដែលបានចូលរួមផងដែរ។
- - - - - - - - - - - - - - - - - - - - - - -
សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

Address

Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province

03311

Telephone

012797879

Alerts

Be the first to know and let us send you an email when University of Heng Samrin Thbongkhmum - UHST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your school to be the top-listed School/college?

Share