Hun Sen Peamro High School
A high school where is located in PeamRo District, Prey Veng, Cambodia
02/09/2022
28/03/2021
ការពិភាក្សារឿងនយោបាយប្រកបដោយការគោរពគ្នាទៅវិញទៅមក ជាកាតព្វ្កិច្ចរបស់ពលរដ្ឋ។
#កំហុសសុខឥសាន
13/03/2021
ពិចារណា៖ ឫសគល់ដែលបណ្ដាលឲ្យមានទុក្ខលំបាកនេះគឺមានពីរ៖
-ទីមួយ៖ មកពីភាពអាត្មានិយមរបស់បុគ្គលម្នាក់ ពេទ្យហុឹម សុភីចូលKTV ខារ៉ាអូខេ (បើតាមការសួរចម្លើយពិតមែននោះ) ខុសពីវិជ្ជាជីវៈរបស់ខ្លួន។ ខ្លួនជាពេទ្យសម្រាប់ជួយសង្គ្រោះជីវិត តែសុខចិត្តយកការសប្បាយផឹកសុីជាធំ មិនគិតពីហានិភ័យនៃការឆ្លងដល់គេដល់ឯង ធ្វើឲ្យគេមួយស្រុកពិបាកដោយសារតណ្ហារបស់ខ្លួនម្នាក់។
-ទីពីរ៖ គ្មានអ្នកជួយដាស់តើន មនុស្សមួយក្រុមនៅខារ៉ាអូខេ ហេតុអ្វីក៏គ្មានមនុស្សមានស្មារតីនិងទំនួលខុសត្រូវម្នាក់មកហាមឃាត់ និងមើលសុខទុក្ខគ្នាទៅវិញទៅមក។ បើសិនជាមានមនុស្សម្នាក់មករារាំង ម្លេះព្រឹត្តិការណ៏ជាអកុសលនេះក៏មិនអាចកើតឡេីងបានដែរ។
(សូមជួយកែសម្រួល)
08/03/2021
ឈូសដាក់ដីស!
17/02/2021
ខែរងារ នឹកផ្ទះ។
កាលពីនៅតូច ខ្ញុំចាំមេីលផ្លូវម៉ែមកពីផ្សារ ដល់ពេលធំគាត់ចាំមេីលផ្លូវខ្ញុំទៅលេងស្រុក ជីវិតធ្វេីការឆ្ងាយផ្ទះ!
18/01/2021
គយ មកពីពាក្យពេញ «អគ្គនាយកដ្ឋានគយនិងរដ្ឋាករ» (General Department of Custom & Excise) គឺជាអគ្គនាយកដ្ឋានមួយចំនុះក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (Ministry of Economy & Finance) មានតួនាទីប្រមូលពន្ធគយនៅតាមព្រំដែនសំដៅទៅលើទំនិញនាំចេញនិងនាំចូល បង្រ្កាបបទល្មើសគយ(គេចពន្ធ) និង ជួយសម្រួលពាណិជ្ជកម្មអន្តរជាតិ ។ មន្រ្តីគយត្រូវបានគេចាត់ទុកថាជាមន្រ្តីពិសេសមួយដែលមានលក្ខណៈជាមន្រ្តីស៊ីវិលផង និង ប្រដាប់អាវុធផង (បច្ចេកទេសហៅថាពាក់កណ្តាលប្រដាប់អាវុធ) មានសិទ្ធិនិងកាតព្វកិច្ចអនុវត្តកិច្ចការរដ្ឋបាលលិខិតស្នាម និង មានសិទ្ធិកាន់អាវុធ ។ ការវិវត្តន៍ដ៏គួរអោយកត់សម្គាល់របស់គយគឺការផ្ទេរចេញពីក្រសួងពាណិជ្ជកម្ម មក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៨៨ និងតំឡើងពីនាយកដ្ឋានមកជាអគ្គនាយកដ្ឋានដើម្បីពង្រីកមុខងារ និង តួនាទីបន្ថែមអោយស្របទៅតាមបរិបទប្រទេស ។ បច្ចុប្បន្នអគ្គនាយកដ្ឋានគយដឹកនាំដោយអគ្គនាយកមួយរូបគឺ ឯកឧ្តមបណ្ឌិត គុណ ញឹម មាននាយកដ្ឋានចំនុះដូចជា នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង លេខាធិការដ្ឋាន នាយកដ្ឋានផែនការបច្ចេកទេសនិងកិច្ចការអន្តរជាតិ នាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស នាយកដ្ឋានកិច្ចការច្បាប់-សវនកម្មនិងទំនាក់ទំនងសាធារណៈ នាយកដ្ឋានរបបគយ និង នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ ។ រដ្ឋាភិបាលរំពឹងថាចុងឆ្នាំ ២០២០ ចំណូលពន្ធគយគួរតែរកបាន ២០០០ លានដុល្លាអាមេរិក បើទោះជាសកម្មភាពពាណិជ្ជកម្មអន្តរជាតិមានការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៩ ។
ពន្ធដារ រឺ ជួនកាលត្រូវបានគេសំដៅទៅលើពន្ធផ្ទៃក្នុង (Internal Tax) មានឈ្មោះពេញ«អគ្គនាយកដ្ឋានពន្ធដារនិងរដ្ឋាករ» (General Department of Tax & Excise) មិនខុសពីគយ ពន្ធដារ ក៏ជាអគ្គនាយកដ្ឋានមួយចំណុះអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។ អគ្គនាយកដ្ឋានពន្ធដារមានតួនាទីក្នុងការគ្រប់គ្រងប្រមូលពន្ធក្នុងស្រុក ក្នុងនោះរួមមានការរៀបចំគោលនយោបាយប្រមូលពន្ធ ការប្រមូលពន្ធគ្រប់ប្រភេទដើម្បីបង់ចូលថវិកាជាតិ ការព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិលើវិស័យពន្ធដារ ការកំណត់មូលដ្ឋានពន្ធសម្រាប់គណនា ការអនុវត្តកិច្ចការសវនកម្មពន្ធ ការអនុវត្តទោសទណ្ឌលើវិស័យពន្ធ(ពិន័យ) និង ការចូលរួមក្នុងការរៀបចំថវិកាជាតិប្រចាំឆ្នាំ ។ ការវិវត្តន៍ដ៏គួរអោយកត់សម្គាល់ក្នុងឆ្នាំ ២០១៣ របស់អគ្គនាយកដ្ឋានពន្ធដារគឺការផ្លាស់ប្តូររបបប្រមូលពន្ធពីរបបម៉ៅការ (មន្រ្តីពន្ធធ្វើការកំណត់ពន្ធ និង ចំនួនលុយពន្ធដែលត្រូវបង់) មកជាការប្រមូលពន្ធរបបស្វ័យប្រកាស (អ្នកជាប់ពន្ធគ្រប់ប្រភេទធ្វើការប្រកាសពន្ធដោយខ្លួនឯងពីចំនួនលុយពន្ធដែលត្រូវបង់ និង រងសវនកម្ម(អូឌីត)របស់អគ្គនាយកដ្ឋានពន្ធដារ) ។ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយអគ្គនាយកមួយរូបគឺ ឯកឧត្តម គង់ វិបុល និងមាននាយកដ្ឋានចំនុះទាំងអស់១០ ដូចជា នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នាយកដ្ឋានរដ្ឋបាលសហគ្រាស នាយកដ្ឋានពន្ធចលនទ្រព្យ និង អចលនទ្រព្យ...។ នៅចុងឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានប្រហែល ២.៨៧ ពានល់លានដុល្លាអាមេរិក (ក្បាលលេខ ២៨៧ និង បន្តដោយ ០ ចំនួន ៧ ខ្ទង់) មានការកើនឡើង ៣.៧៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។
17/01/2021
អាហារូបករណ៍ជាង ២០០ កន្លែងទៅសកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃ ឆ្នាំ ២០២១ - Phoura គ្រប់យ៉ាងអំពីការអប់រំរួមមាន ដំណឹងអាហារូបករណ៍ និងតេស្តភាសាអង់គ្លេស TOEFL/IELTS ជាដើម។ ស្ទែម កសិកម្ម និងសហគ្រិនភាព...
Website
Opening Hours
| Monday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Tuesday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Wednesday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Thursday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Friday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Saturday | 07:00 - 11:00 |
| 13:00 - 17:00 | |
| Sunday | 07:00 - 11:00 |
| 13:00 - 17:00 |