មហាម៉ៅ វត្តស្បូវរីក

មហាម៉ៅ វត្តស្បូវរីក បរិយត្តិ បដិបត្តិ បដិវេធ

ខួប ១៣ ឆ្នាំ ព្រះបរមរតនកោដ្ឋ
19/10/2025

ខួប ១៣ ឆ្នាំ ព្រះបរមរតនកោដ្ឋ

23/03/2018

ភ្នំពេញ៖ ក្រោយពីកូនប្រុសសំណព្វទាំង៣របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិសន្ទុះនៃប្រជាប្រិយភាពរបស់គ្រួសា....

ភ្ញៀវ​ទេសចរ​ភាគច្រើន​មើល​រំលង​ប្រាសាទ​ចំណាស់​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នេះថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ម៉ោង ០៩:២៥ពៅ សុខហ...
08/02/2018

ភ្ញៀវ​ទេសចរ​ភាគច្រើន​មើល​រំលង​ប្រាសាទ​ចំណាស់​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​នេះ
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨
ម៉ោង ០៩:២៥
ពៅ សុខហ៊ាន

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ​សក្ល ឬ​ប្រាសាទ​ប្រុស គឺជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នេះ​សាងសង់​ឡើង​នៅ​ទីទួល​មួយ​នៅ​កណ្តាល​វាលស្រែ ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក មាន​ចម្ងាយ​ប្រមា​ន​ណ​ជាង​៣០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង ។ ប្រាសាទ​សក្ល ស្ថិត​នៅ​ក្នុង​ភាព​ឯកា​ដោយ​គ្មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ទេ គឺ​មួយ​ឆ្នាំ​ម្តង​ទើប​មាន​អ្នក​ភូមិ​ទៅ​ធ្វើបុណ្យ​ជួប​គ្នា​ម្តង ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រាសាទ​នេះ​ឈ្មោះ​ពិត គឺជា​ប្រាសាទ​ប្រុស ប៉ុន្តែ​ក្រោយមក​អ្នកស្រុក​បាន​ហៅ​ថា​«​ប្រា​សាទ​​សក្ល​» តាម​រឿងព្រេង​និទាន​។ លោក​មិន​ច្បាស់​ថា​ពាក្យ​សក្ល ប្រែ​ថា​ម៉េច​ទេ សូ​ម្បី​តែ​វចនា​នុក្រម​​សម្តេច​សង្ឃរាជ​ជួន ណាត មិន​មាន​ពាក្យ​នេះ​ទេ ។ តាម​ការ​និទាន ត​ៗ​គ្នា​ពាក្យ​«​សក្ល​» មាន​ន័យ​ថា ធ្វើ​មិន​ហើយ​សាច់​ការ ធ្វើ​មិន​ទាន់​ហើយ​ជាដើម ។

តាម​រឿងនិទាន​ថា​កាលពីដើម​ឡើយ មានការ​ភ្នាល់​គ្នា​រវាង​បុរស និង​នារី លើ​ការ​សាងសង់​ប្រា​សាទ បើ​ខាង​ប្រុស​ឈ្នះ ខាង​ស្រី​ទៅ​ដណ្តឹង​ប្រុស តែបើ​ខាង​ស្រី​ឈ្នះ ខាង​ប្រុស​ទៅ​ដណ្តឹង​ស្រី​វិញ ។ កាលនោះ​ខាង​ប្រុស​បាន​សាងសង់​ប្រាសាទ​មួយ ដែល​មា​នទី​តាំងនៅ​ទួល​ប្រាសាទ​ខាងលើ​នេះ ចំណែក​ខាង​ស្រី​បាន​កសាង​ប្រាសាទ​មួយ​នៅ​ក្នុង​វត្ត​ប្រាសាទ ឃុំ​ដា សព្វ​ថ្ងៃនេះ ។

ខាង​ស្រី​បាន​ប្រើ​ប្រាជ្ញា​របស់​ខ្លួន ដោយ​បាន​លើក​គោម​បង្ហោះ​ឡើង ចំណែក​ខាង​ប្រុស​បានឃើញ​ភ្លើងគោម​ស្មានថា​ផ្កាយព្រឹក​រះ ក៏​នាំ​គ្នា​ឈប់​សាងសង់​ប្រាសាទ ចំណែក​ខាង​ស្រី​បាន​បន្ត​ខំ​សាង​សង់ រហូត​ព្រឹក​ឡើង​ឡើង​បាន​រួចរាល់ និង​បាន​ឈ្នះ​ខាង​ប្រុស ។ ដូច្នេះ​ហើយ​ទើប​តាំងពី​ពេល​នោះ​មក​ប្រពៃណី​ខ្មែរ​យើង ប្រុស​ទៅ​ដណ្តឹង​ស្រី ។ ចាប់ពី​ពេល​នោះ​មក​ប្រាសាទ​ប្រុស ដែល​ធ្វើ​មិន​ទាន់​ហើយ នៅ​សេសសល់​ខ្លះ ទើបបាន​ក្លាយ​ឈ្មោះ​ជា​ប្រាសាទ​សក្ល ឬ​មាន​ន័យ​ថា​៖ ធ្វើ​មិន​ទាន់​ហើយ ។

លោក​សុខ ធួ​ក បាន​បញ្ជាក់​ថា ប្រាសាទ​សក្ល បាន​កសាង​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី​៨ និង​ទី​៩ ដែល​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ដូច​ប្រសាទ​នានា ក្នុងស្រុក​កំពង់លែង​ដែរ ។ ប្រាសាទ​នេះ​កសាង​ឡើង​តាម​រចនាបថ​កំពង់ព្រះ ។ គ្មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​សក្ល និង​ប្រាសាទ​មួយ​ចំនួន​ក្នុងស្រុក​កំពង់លែង​ទេ ហើយ​លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ឱ្យ​ដឹង​ថា កន្លង​មក​មន្ទីរ​ទេសចរណ៍​ខិតខំ​សហការ​ជាមួយ​ដៃគូ បាន​ធ្វើ​សៀវភៅ​បត់ បោះពុម្ព​ជា​ភាសាបរទេស សម្រាប់​ណែនាំ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្គាល់​ពី​កន្លែង​កម្សាន្ត អាហារ​ដ្ឋា​ន​នានា ក្នុង​នោះ​ប្រាសាទ​ចំនួន​ពីរ គឺ​ប្រាសាទ​កំពង់ព្រះ ក្នុងស្រុក​បរិបូណ៌ និង​ប្រាសាទ​សក្ល ក្នុងស្រុក​កំពង់លែង ក៏​ត្រូវ​បាន​បោះពុម្ព​បញ្ចូល​ដើម្បី​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ដែរ ។

លោក​សេង សាលី បញ្ជាក់​ថា «​តាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​នឹង​ព្យាយាម​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ជា​ដៃគូ​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​មួយ​ចំនួន​ក្នុងស្រុក​កំពង់លែង ដើម្បី​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​តាម​រយៈ បណ្តាញ​សង្គម តាម​រយៈ​ការ​បោះពុម្ព​សៀវភៅ​ផ្នត់​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស និង​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក​របស់​មន្ទីរ​ទេសចរណ៍ ដែល​កំពុង​មាន​អ្នក​ចូល​ទស្សនា​ជា​ច្រើន​នាក់​ដើម្បី​ឱ្យ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ស្គាល់ និង​ទៅ​ទស្សនា » ។

លោក​សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង ឱ្យ​ដឹង​ថា ប្រាសាទ​ក្ល ក្នុងភូមិ​កង្កែប​ក្នុង​មួយ​ឆ្នាំ​ម្តង​អ្នកស្រុក​ជួបជុំ​គ្នា​ធ្វើបុណ្យ​ឡើងអ្នកតា​នៅ​ខែវស្សា ។ នៅ​ឃុំ​ច្រ​ណូ​ក មាន​ពិធីបុណ្យ​បែប​នេះ​៣​កន្លែង គឺ​នៅ​អ្នកតា​កោះ នៅ​ប្រាសាទ​ក្ល និង​នៅ​ប្រាសាទ​ពណ្ណរាយ ៕

ចែករំលែក​ដោយ​
លោក​ មហា​ ម៉ៅ

28/01/2018
26/01/2018

ប្រដៅ​មនុស្ស ជំនួយស្មារតី January 17, 2018 reachponlueLeave a Comment on ប្រដៅ​មនុស្ស មនុស្ស​យើង​ដោយ​ប្រក្រតី គឺ​មិន​ចូល​ចិត្ត​ឲ្យ​អ្ន...

26/01/2018

Address

ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ភ្នំពេញ

Telephone

012503019

Website

Alerts

Be the first to know and let us send you an email when មហាម៉ៅ វត្តស្បូវរីក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to មហាម៉ៅ វត្តស្បូវរីក:

Shortcuts

Share