CamEd Community Club

CamEd Community Club

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CamEd Community Club, CamEd Business School, .

Photos from CamEd Community Club's post 05/06/2026

[English Below]

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ក្រុម CCC បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏មានអត្ថន័យមួយ ដើម្បីចែករំលែកក្តីសង្ឃឹម ក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិតអ្នកដែលកំពុងត្រូវការឈាម។ ❤️

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួម និងអ្នកបរិច្ចាគទាំងអស់ ដែលបានបង្ហាញពីស្មារតីសប្បុរស និងការយកចិត្តទុកដាក់ចំពោះសង្គម។ រាល់ការបរិច្ចាគឈាមមួយដង អាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាងមួយ។

សូមអរគុណសម្រាប់ការចូលរួមជាមួយយើង និងបន្តផ្សព្វផ្សាយស្មារតីនៃការផ្តល់នេះទៅកាន់អ្នកដទៃ។ 🩸✨

On May 31, 2026, CCC organized a meaningful Blood Drive to share hope, care, and the gift of life with those in need. ❤️

We extend our sincere gratitude to all participants and donors who showed compassion, generosity, and a strong spirit of community. Every blood donation has the power to save lives and make a lasting difference.

Thank you for being part of this meaningful journey and for helping us spread the spirit of giving. 🩸✨

Photos from CamEd Community Club's post 01/06/2026

🎈 អបអរសាទរ ទិវាកុមារអន្តរជាតិ! 🎈
ក្នុងឱកាសដ៏ពិសេសនេះក្លឹបសហគមន៍ខេមអេដសូមជូនពរដល់កុមារទាំងអស់ឱ្យមានសុខភាពល្អ សុភមង្គល និងទទួលបានឱកាសក្នុងការសិក្សា និងអភិវឌ្ឍខ្លួនដើម្បីក្លាយជាកម្លាំងដ៏សំខាន់សម្រាប់អនាគត។សូមឱ្យស្នាមញញឹម និងក្តីស្រមៃរបស់កុមារទាំងអស់បន្តភ្លឺចែងចាំងជានិច្ច។

🎈 Happy International Children's Day! 🎈
On this special occasion, CamEd Community Club extends its warmest wishes to all children for good health, happiness, and endless opportunities to learn, grow, and achieve their dreams. May every child's smile shine brightly and every dream be nurtured for a better future.

Photos from CamEd Community Club's post 24/05/2026

[English Below]

🎓✨ អបអរសាទរយ៉ាងកក់ក្តៅដល់និស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០២៥! ✨🎓

ថ្ងៃនេះគឺជាជំហានដ៏សំខាន់មួយដែលបង្ហាញពីការខិតខំប្រឹងប្រែង ការតស៊ូ និងការមិនបោះបង់របស់អ្នកទាំងអស់គ្នា។ CamEd Community Club សូមចូលរួមអបអរសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ! 🌟អ្នកទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ និងការចូលរួមដ៏មានតម្លៃសម្រាប់ក្លឹប។ យើងសូមជូនពរឲ្យដំណើរថ្មីបន្ទាប់ពីការសិក្សានេះពោរពេញទៅដោយជោគជ័យ ឱកាសថ្មីៗ និងក្តីស្រមៃដែលក្លាយជាការពិត។ 🌱

———

🎉 Congratulations to the Class of 2025! 🎓✨

Today marks the result of your hard work, dedication, and perseverance throughout the years. CamEd Community Club is incredibly proud to celebrate this meaningful achievement with all of you! 💚
Special congratulations to our beloved senior members:
🎓 Bunchheang Kaknika
🎓 Bunly Julyta
🎓 Chan Sovanleakhna
🎓 Chhoeun Soknich
🎓 Dela Cruz, David James Custodio
🎓 Heng Sokheang
🎓 Keo Lii
🎓 Kheang Sokhatakvann
🎓 Kong Pichchenda
🎓 M**h Somnang
🎓 Peav Kimhab
🎓 Phat Sreyvotey
🎓 Pheng Sochan
🎓 Raksmey Youssakruna
🎓 Samnang Sophanut
🎓 Sary Romaly
🎓 Sok Ly
🎓 Sok Reaksa
🎓 Somonyreak Vattey
🎓 Sunnyta Phat
🎓 Taing Phich You
🎓 Tep Kagnchana
🎓 Ung Khemara Bormeychan

Huge appreciation to our club’s board of advisors and alumni for being such an important part of the CamEd Community Club journey. Your time, effort, and spirit have meant so much to CCC. Thank you for being part of our journey, and we wish you endless success in all your future endeavors! 🌟🌍

20/05/2026

[ English Below ]

ទិវាជាតិនៃការចងចាំ – ថ្ងៃទី 20 ខែឧសភា🙏

ថ្ងៃនេះ យើងទាំងអស់គ្នាសូមសម្តែងនូវការគោរព និងចងចាំដល់មនុស្សស្លូតត្រង់រាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងសោខសៅក្នុងសោកនាដកម្មដ៏ឃោរឃៅអំឡុងពេលប្រល័យពូជសាសន៍របស់របបខ្មែរក្រហម។

National Day of Remembrance – May 20 🙏

Today, we come together to honor and remember the millions of innocent people who tragically lost their lives during the brutal Khmer Rouge genocide.

17/05/2026

✨ Highlights from our 4th Generation Induction Day! 💫
Thank you to everyone who joined and made the day full of joy, energy, and unforgettable memories together 🥰

Here’s to the beginning of an amazing journey with CCC 4th Gen💚

Photos from CamEd Community Club's post 15/05/2026

យើងមានសេចក្ដីរីករាយ និងមោទនភាពយ៉ាងខ្លាំងដែលបានឃើញកម្មវិធីណែនាំសមាជិកជំនាន់ទី ៤ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅដោយភាពរីករាយ និងជោគជ័យ! ✨
សមាជិកថ្មីៗជាច្រើនបានចូលរួម ស្គាល់គ្នា និងបង្កើតអនុស្សាវរីយ៍ដ៏មានន័យជាមួយគ្នា ធ្វើឲ្យថ្ងៃនេះក្លាយជាពេលវេលាដ៏ពិសេសសម្រាប់គ្រួសារ CCC របស់យើង។
សូមអរគុណចំពោះការចូលរួម ការគាំទ្រ និងថាមពលវិជ្ជមានរបស់អ្នកទាំងអស់គ្នា — យើងរំភើបក្នុងការចាប់ផ្តើមដំណើរថ្មី និងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាបន្ថែមទៀត! 🥰💫

We are incredibly happy and proud to see our 4th Generation Induction Day on May 10, 2026, take place so successfully! ✨
Many new members joined, connected, and shared meaningful moments together, making the event a truly special memory for the CCC family.
Thank you all for your enthusiastic participation, support, and positive energy — we are excited to begin this new journey and create even more unforgettable experiences together! 🥰💫

14/05/2026

[ English Below ]

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី 👑
ថ្ងៃនេះជាថ្ងៃដ៏មានអត្ថន័យយ៉ាងខ្លាំង សម្រាប់ប្រជាជនខ្មែរ ក្នុងការអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្លឹបសហគមន៍ខេមអេដសូមគោរពយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យសិរីមង្គល សុខភាពល្អ និងព្រះជន្មាយុយឺនយូរ ដល់ព្រះអង្គ។ សូមព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាអមតៈជាសេចក្ដីសង្ឃឹមសម្រាប់ប្រជាជនខ្មែរ។ 🙏

Today is a meaningful and special day as we celebrate the birthday of His Majesty King Norodom Sihamoni, the King of the Kingdom of Cambodia.
CamEd Community Club would like to express our deepest respect and warmest wishes for His Majesty’s good health, happiness, and long life.
May His Majesty continue to bring peace, unity, and inspiration to the people of Cambodia. 🙏

07/05/2026

✨ A day full of energy, passion, and potential ✨
Thank you to all candidates who joined our Assessment & Interview Day 💖

You made the day truly meaningful 💫

Photos from CamEd Public Speaking and Debate Club's post 07/05/2026

[ Hearts of Hope 2 ]

នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ក្លឹប CamEd Public Speaking and Debate Club ជាមួយនឹង CamEd Community Club មានឱកាសយ៉ាងពិសេសក្នុងការជួយគាំទ្រនិងបរិច្ចាគដល់បឋមសិក្សា ឈើទាល ដែលស្ថិតនៅខេត្តកំពង់ចាម។ កម្មវិធីដ៏មានន័យនេះអាចប្រព្រឹត្តឡើងបាន ដោយមានការឧបត្ថម្ភយ៉ាងសប្បុរសពីអ្នកឧបត្ថម្ភទាំងអស់។​ ដោយសារការគាំទ្ររបស់សប្បុរសជនទាំងអស់គ្នា យើងអាចប្រមូលទឹកប្រាក់បានសរុបចំនួន ១,៥០០ ដុល្លារ។ ដោយប្រាក់នេះ យើងបានផ្តល់ជាជំនួយទាំងថវិកា សម្ភារៈចាំបាច់ សម្ភារៈសិក្សា និងកង់សម្រាប់សិស្សានុសិស្សនៅសាលាបឋមសិក្សាឈើទាល ។

យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់ដែលបានចូលរួមឧបត្ថម្ភ។ អរគុណពិសេសទៅកាន់អ្នកឧបត្ថម្ភធំរបស់យើង គឺលោកប្រធានសាលា CamEd Business School លោក Casey Barnett ព្រមទាំងដៃគូរបស់យើង មអក Children Education Fund និង Sambath Printing សម្រាប់ការគាំទ្រជាសម្ភារៈ។

Hearts of Hope 2 មិនអាចកើតមានឡើងបានឡើយ បើគ្មានការយកចិត្តទុកដាក់ និងការបរិច្ចាគពីសប្បុរសជនទាំងអស់គ្នា។ ពួកយើងសុំថ្លែងអំណរគុណយ៉ាងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សប្បុរជនទាំងដែលបានចូលរួមឧបត្ថម្ភនិងគាំទ្រ ដល់កម្មវិធី Hearts of Hope 2 មួយនេះ។

On May 1st, 2026, CamEd Public Speaking and Debate Club, together with CamEd Community Club, had the privilege of supporting Cher Teal Primary School in Kampong Cham province. This meaningful initiative was made possible by the incredible generosity of our donors. Through your kind and continuous support, we successfully raised a total of $1,500. With these funds, we were able to provide not only financial support but also essential supplies, study materials, and bicycles to the students.

We are deeply grateful to everyone who contributed to this cause. Special thanks to our sponsor, the President of CamEd Business School, Casey Barnett, as well as our valued partners, មអក Children Education Fund and Sambath Printing, for their in-kind support.

Hearts of Hope would not have been possible without your compassion and generosity. Thank you for making a difference.

05/05/2026

[English Below]

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល 🌾🙏
ព្រះរាជពិធីដ៏សំខាន់នេះ ជាសញ្ញាបង្ហាញពីការចាប់ផ្តើមរដូវកសិកម្ម និងជាការផ្សងមើលប្រផ្នូលអំពីភោគផលសម្រាប់ប្រទេសជាតិ។ ព្រមទាំងជាការរំលឹកដល់ប្រជាពលរដ្ឋទាំងអស់អំពីសារៈសំខាន់នៃវិស័យកសិកម្ម និងរដូវវស្សាដែលនាំមកនូវជីវភាពសម្បូរបែប។ 🌱

Happy Royal Ploughing Ceremony 🌾🙏
This important ceremony marks the beginning of the farming season and is used to predict the year’s agricultural harvest. It also reminds people of the importance of agriculture and the rainy season, which brings growth and prosperity. 🌱🌧️

Want your school to be the top-listed School/college?

Telephone