03/06/2026
🩺 ការវះកាត់ព្យាបាលជំងឺលៀនឌីសចង្កេះ(LUMBAR DISC HERNIATION )បានជោគជ័យដោយប្រើបច្ចេកវិទ្យាអេនដូស្កុប (Endoscopic Surgery) នៅមន្ទីរពេទ្យ Vinmec៖ អ្នកជំងឺកម្ពុជាបានជាសះស្បើយយ៉ាងឆាប់រហ័ស និងកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីទទួលការវះកាត់ពីក្រុមគ្រូពេទ្យជំនាញ
អ្នកស្រី យៀប ចាន់ណា អាយុ 37 ឆ្នាំ ជាជនជាតិកម្ពុជា បានចូលសម្រាកព្យាបាលដោយមានអាការៈឈឺចង្កេះរ៉ាំរ៉ៃ រាលដាលចុះទៅជើងខាងឆ្វេងអស់រយៈពេលជិត 1 ឆ្នាំ។ អាការៈបានកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃ និងសមត្ថភាពក្នុងការធ្វើចលនា។ ទោះបីជាបានប្រើថ្នាំបំបាត់ការឈឺចាប់ក៏ដោយ ក៏អាការៈបានធូរស្រាលតែបណ្តោះអាសន្ន ហើយបន្តកើតឡើងវិញ។
💬 តាមការចែករំលែករបស់អ្នកជំងឺ អាការៈឈឺចាប់នេះបានបង្ករការលំបាកយ៉ាងខ្លាំងក្នុងជីវិតប្រចាំថ្ងៃ៖
“អង្គុយយូរក៏ឈឺ ដើរច្រើនក៏មិនបាន ធ្វើការងារផ្ទះ ឬមើលថែកូនក៏ពិបាកខ្លាំង។ មុនពេលមក Vinmec ខ្ញុំធ្លាប់ព្យាបាលនៅកម្ពុជាដោយហាត់ស្តារកាយសម្បទា និងប្រើឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែអាការៈមិនបានធូរស្រាលទេ ហើយថែមទាំងឈឺកាន់តែខ្លាំង រាលដាលចុះទៅជើង និងបណ្តាលឱ្យស្ពឹកជើងទៀតផង”។
🔍 តាមរយៈការពិនិត្យគ្លីនិក និងការថត MRI ឆ្អឹងខ្នងចង្កេះ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា អ្នកជំងឺមានជំងឺ ប៉ោងឌីសឆ្អឹងខ្នងកម្រិត L4-L5 (Lumbar Disc Herniation) រួមជាមួយការរួមតូចនៃប្រឡាយឆ្អឹងខ្នង (Spinal Canal Stenosis) កម្រិត L4-L5។ ស្ថានភាពនេះបានបង្កការសង្កត់លើសរសៃប្រសាទ ដែលធ្វើឱ្យមានការឈឺចាប់រាលដាលពីចង្កេះទៅគូទ និងភ្លៅខាងឆ្វេង ប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើចលនា និងគុណភាពជីវិត។
👨⚕️ បន្ទាប់ពីការវាយតម្លៃយ៉ាងលម្អិត លោកវេជ្ជបណ្ឌិតជំនាញ Trương Văn Tríប្រធានផ្នែកវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងខ្នង រួមជាមួយវេជ្ជបណ្ឌិត Nguyễn Phi បានអនុវត្តការវះកាត់អេនដូស្កុប ដើម្បីបំបាត់ការសង្កត់លើសរសៃប្រសាទ និងយកផ្នែកឌីសដែលប៉ោងចេញនៅកម្រិត L4-L5។ នេះគឺជាវិធីសាស្ត្រវះកាត់ដែលមានការប៉ះពាល់តិចតួច ជួយកាត់បន្ថយការខូចខាតជាលិកាទន់ កាត់បន្ថយការឈឺចាប់ក្រោយវះកាត់ និងជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។
🛰️ ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ។ ផ្នែកឌីសដែលប៉ោងត្រូវបានយកចេញ ហើយេព្យាបាលការសង្កត់សរសៃប្រសាទ។ បន្ទាប់ពីវះកាត់ អ្នកជំងឺមានស្មារតីល្អ អាចដើរបាន និងលែងមានការឈឺចាប់ជើងដូចមុនទៀត។ អ្នកជំងឺអាចធ្វើសកម្មភាពប្រចាំថ្ងៃ និងដើរបានជាធម្មតាតាំងពីថ្ងៃដំបូងក្រោយវះកាត់។
💙 លោក រតនា ស្វាមីរបស់អ្នកស្រី ចាន់ណា ក៏បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីដំណើរការព្យាបាលថា៖
“វេជ្ជបណ្ឌិតមានជំនាញខ្ពស់ក្នុងការវះកាត់អេនដូស្កុប។ ពួកយើងមានទំនុកចិត្ត 100%។ អ្វីដែលធ្វើឱ្យយើងសប្បាយចិត្តបំផុត គឺភរិយារបស់ខ្ញុំលែងឈឺចាប់ទៀតហើយ អាចដើរ រស់នៅប្រចាំថ្ងៃ និងធ្វើការងារបានដូចមុនវិញ”។
🌍 ការជាសះស្បើយរបស់អ្នកស្រី ចាន់ណា បន្ទាប់ពីការវះកាត់ គឺជាភស្តុតាងបញ្ជាក់ពីគុណភាពនៃការព្យាបាល សមត្ថភាពវិជ្ជាជីវៈរបស់ក្រុមវេជ្ជបណ្ឌិត និងគំរូការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បងនៅមន្ទីរពេទ្យ Vinmec Central Park។ កត្តាទាំងនេះបានជួយឱ្យមន្ទីរពេទ្យទទួលបានការទទួលស្គាល់ជាមន្ទីរពេទ្យស្តង់ដារ ផ្កាយ4 គ្រប់ជ្រុងជ្រោយពីកម្មវិធី Global Hospital Rating 2026 ដែលរៀបចំដោយ Newsweek និង Statista។
—---------------------------
📩 ធ្វើណាត់ឆែកសុខភាព និងពិនិត្យជំងឺផ្សេងៗជាមួយដុកទ័រជំនាញ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមការងារការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិវីនមុិចប្រចាំនៅកម្ពុជា
រៀងរាល់ម៉ោងធ្វើការ ថ្ងៃច័ន្ទ ដល់ សុក្រ ម៉ោង 08:00ព្រឹក -17:00ល្ងាច និងថ្ងៃសៅរ៍ ម៉ោង08:00ព្រឹក -12:00ថ្ងៃត្រង់
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនម៉ិច #មន្ទីរពេទ្យអន្តរជាតិវីនម៉ិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅកាន់វៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម #វះកាត់ប្រព័ន្ធប្រសាទ #ប្រព័ន្ធប្រសាទ
26/05/2026
#អ្នកជំងឺខ្មែរអាយុ64ឆ្នាំវះកាត់ដុំសាច់ខួរក្បាលបានជោគជ័យ
🧠 អ្នកជំងឺដុំសាច់ខួរក្បាលជនជាតិកម្ពុជា បានស្ដារសុខភាពដ៏នឹកស្មានមិនដល់នៅមន្ទីរពេទ្យ Vinmec Central Park៖ ជៀសផុតពីហានិភ័យនៃពិការភាពនៃការនិយាយ និងការធ្វើចលនា
👩⚕️ មុនពេលមកដល់មន្ទីរពេទ្យ Vinmec Central Park អ្នកស្រី អាន មុយគ័ន អាយុ 64 ឆ្នាំ ជាជនជាតិកម្ពុជា មានស្ថានភាពសុខភាពធ្លាក់ចុះយ៉ាងខ្លាំង ដោយមិនអាចដើរដោយខ្លួនឯងបាន និងមានបញ្ហាក្នុងការនិយាយកាន់តែធ្ងន់ធ្ងរ។ លទ្ធផល MRI ខួរក្បាលបានបង្ហាញថា មានដុំសាច់ខួរក្បាលដ៏ធំមួយនៅតំបន់ Temporal Lobe ខាងឆ្វេង ដែលកំពុងសង្កត់ទៅលើផ្នែកបញ្ជាការនិយាយ និងខួរក្បាល។ ករណីនេះកាន់តែស្មុគស្មាញ ព្រោះអ្នកជំងឺក៏មានជំងឺ ITP (Immune Thrombocytopenia) ដែលបង្កើនហានិភ័យនៃការហូរឈាមធ្ងន់ធ្ងរពេលវះកាត់។
🔬 ដោយសារស្ថានភាពជំងឺមានភាពស្មុគស្មាញខ្ពស់ ក្រុមវេជ្ជបណ្ឌិតបានរៀបចំផែនការព្យាបាលបែបពហុជំនាញយ៉ាងម៉ត់ចត់។ ជំហានដំបូង អ្នកជំងឺត្រូវបានព្យាបាលផ្នែកឈាមសិន ដើម្បីបង្កើនចំនួនប្លាកែតឱ្យមានសុវត្ថិភាពសម្រាប់ការវះកាត់។ បន្ថែមពីនេះ ដោយសារដុំសាច់មានទំហំធំ និងមានសរសៃឈាមចិញ្ចឹមច្រើន លោក MSc. Le Hung, MD (វេជ្ជបណ្ឌិតវះកាត់ប្រព័ន្ធប្រសាទ) បានអនុវត្តបច្ចេកទេសស្ទះសរសៃឈាម (embolization) ដើម្បីបិទសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅដុំសាច់ មុនពេលវះកាត់យកចេញ។ ជំហានសំខាន់នេះបានជួយកាត់បន្ថយហានិភ័យហូរឈាម និងជួយឱ្យការវះកាត់មានប្រសិទ្ធភាពកាន់តែខ្ពស់។
👨⚕️ ការវះកាត់ធំនេះ ត្រូវបានដឹកនាំដោយលោក MSc. Truong Van Tri, MD ប្រធានផ្នែកវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងខ្នង រួមជាមួយក្រុមវះកាត់ និងក្រុមគ្រូពេទ្យជំនាញប្រព័ន្ធប្រសាទដែលមានបទពិសោធន៍ខ្ពស់។ ការវះកាត់ចំណាយពេលប្រមាណ 5 ម៉ោង ដោយសារដុំសាច់មានទំហំធំរហូតដល់ 6×6 សង់ទីម៉ែត្រ និងស្ថិតនៅជិតតំបន់គ្រប់គ្រងការនិយាយ ព្រមទាំងសង្កត់ខ្លាំងទៅលើដើមខួរក្បាល និងសរសៃឈាមសំខាន់ៗ។
🛰️ ដោយប្រើបច្ចេកទេសវះកាត់ Microsurgery ទំនើប ក្រុមវេជ្ជបណ្ឌិតបានកាត់យកដុំសាច់យ៉ាងប្រុងប្រយ័ត្ន និងច្បាស់លាស់ ខណៈពេលរក្សាបានពេញលេញនូវរចនាសម្ព័ន្ធប្រព័ន្ធប្រសាទសំខាន់ៗ ជាពិសេសសមត្ថភាពនិយាយ និងចលនារបស់អ្នកជំងឺនៅប្រក្រតី។
✨ អរគុណចំពោះកិច្ចសហការយ៉ាងរលូនរវាងជំនាញជាច្រើន រួមមាន ផ្នែកឈាម បច្ចេកទេសស្ទះសរសៃឈាម វះកាត់ប្រព័ន្ធប្រសាទ និង ICU អ្នកជំងឺបានស្ដារសុខភាពយ៉ាងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃបន្ទាប់ពីវះកាត់។ ពីស្ថានភាពសន្លប់ ខ្សោយ មិនអាចដើរ និងមិនអាចប្រាស្រ័យទាក់ទងបាន ឥឡូវនេះលោកស្រីអាចមានស្មារតីល្អ និយាយបានស្ទាត់ ទំនាក់ទំនងបានធម្មតា និងដើរដោយខ្លួនឯងបានស្ទើរតែធម្មតាវិញ។
💬 ក្រុមគ្រួសាររបស់អ្នកជំងឺបានចែករំលែកថា មុនពេលធ្វើដំណើរមកព្យាបាលនៅវៀតណាម ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។ បន្ទាប់ពីស្រាវជ្រាវយ៉ាងម៉ត់ចត់ គ្រួសារបានសម្រេចជ្រើសរើស Vinmec Central Park និងជឿទុកចិត្តទាំងស្រុងលើក្រុមវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទ។ ថ្ងៃនេះ ពេលឃើញអ្នកស្រីអាចនិយាយ និងដើរបានស្ទើរតែធម្មតាវិញ ពួកគេមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ គ្រួសារក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យ និងការគាំទ្រយ៉ាងមានប្រសិទ្ធភាពពីក្រុមអ្នកបកប្រែវេជ្ជសាស្ត្រ ដែលធ្វើឱ្យដំណើរការព្យាបាលទាំងមូលប្រព្រឹត្តទៅដោយរលូន និងកាត់បន្ថយភាពតានតឹង។
🌍 ករណីជោគជ័យរបស់អ្នកស្រី អាន មុយគ័ង គឺជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីប្រសិទ្ធភាពនៃការព្យាបាលបែបពហុជំនាញ (MDT) សម្រាប់ជំងឺដុំសាច់ខួរក្បាលស្មុគស្មាញ។ តាមរយៈភាពជោគជ័យនេះ មន្ទីរពេទ្យ Vinmec Central Park បន្តបញ្ជាក់ពីសមត្ថភាពវេជ្ជសាស្ត្រកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើបរបស់ខ្លួន ក្នុងនាមជាគោលដៅសេវាសុខាភិបាលគុណភាពខ្ពស់សម្រាប់អ្នកជំងឺក្នុងតំបន់ និងអន្តរជាតិ។
—---------------------------
🏥 Vinmec Central Park International Hospital
📍 720A Dien Bien Phu, Thanh My Tay Ward, Ho Chi Minh City, Vietnam
—---------------------------
📩 ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមការងារការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិវីនមុិចប្រចាំនៅកម្ពុជា
រៀងរាល់ម៉ោងធ្វើការ ថ្ងៃច័ន្ទ ដល់ សុក្រ ម៉ោង 08:00ព្រឹក -17:00ល្ងាច និងថ្ងៃសៅរ៍ ម៉ោង08:00ព្រឹក -12:00ថ្ងៃត្រង់
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនម៉ិច #មន្ទីរពេទ្យអន្តរជាតិវីនម៉ិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅកាន់វៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម #វះកាត់ប្រព័ន្ធប្រសាទ #ប្រព័ន្ធប្រសាទ
24/05/2026
🌸 ជាសះស្បើយលឿន ត្រឡប់ទៅរកគ្រួសារបានឆាប់ជាមួយនឹង ERAS “កាត់បន្ថយការឈឺចាប់”
សម្រាប់ស្ត្រីជាច្រើន មានការភ័យខ្លាចការវះកាត់ភាគច្រើនគឺដោយសារការឈឺចាប់ និងប្រើពេលជាសះស្បើយខ្លួនយូរ។ នៅមន្ទីរពេទ្យអន្តរជាតិ Vinmec Central Park យើងអនុវត្ត ERAS (ការស្តារសុខភាពឱ្យបានលឿនបន្ទាប់ពីការវះកាត់) ដែលជាស្តង់ដារអន្តរជាតិ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់រាងកាយ និងជួយឱ្យអ្នកជងឺជាសះស្បើយលឿនជាងមុន។ 🏃♀️✨
⚡ ERAS គឺជាអ្វី?
ERAS គឺជាផែនការថែទាំអ្នកជំងឺយ៉ាងគ្រប់ជ្រុងជ្រោយ ដែលចាប់ផ្តើមតាំងពីមុនវះកាត់ រហូតដល់អ្នកអាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។
🔹 មុនវះកាត់
* ផ្តល់ការណែនាំ និងរៀបចំអាហារូបត្ថម្ភ ដើម្បីឱ្យរាងកាយរឹងមាំ និងចិត្តស្ងប់ស្ងាត់។
* មិនចាំបាច់អត់អាហារយូរដូចវិធីបុរាណទេ។
🔹 អំឡុងពេលវះកាត់
* ប្រើបច្ចេកទេសវះកាត់តូច (Laparoscopic Surgery) និងការប្រើថ្នាំសន្លប់ទំនើប។
* កាត់បន្ថយការឈឺចាប់ ការបាត់បង់ឈាម និងការប៉ះទង្គិចដល់រាងកាយ។
🔹 ការគ្រប់គ្រងការឈឺចាប់
* ប្រើវិធីបំបាត់ការឈឺចាប់ដែលកាត់បន្ថយការប្រើថ្នាំ Opioid។
* ជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន ដោយមិនងងុយគេងខ្លាំង។
🩹 អត្ថប្រយោជន៍នៃ ERAS
អ្នកជំងឺដែលអនុវត្តតាម ERAS អាចទទួលបាន៖
* 🚶♀️ ក្រោកឈរ និងដើរបានក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីវះកាត់
* 🥣 ពិសារទឹក និងអាហារបានលឿនជាងមុន
* 🏥 ស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លីជាងមុន
* ✈️ ត្រឡប់ទៅកម្ពុជាបានឆាប់រហ័ស
👨⚕️ ការថែទាំដោយក្រុមវេជ្ជបណ្ឌិតជំនាញ
ERAS ត្រូវបានគ្រប់គ្រងដោយក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនផ្នែក រួមមានវេជ្ជបណ្ឌិតវះកាត់ វេជ្ជបណ្ឌិតថ្នាំសន្លប់ និងក្រុមថែទាំក្រោយវះកាត់។
- Dr. Doan Thai Cang: វះកាត់ដោយភាពច្បាស់លាស់ខ្ពស់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដល់រាងកាយឱ្យតិចបំផុត
- Dr. To Kim Sang: ការតាមដាន និងថែទាំយ៉ាងជិតស្និទ្ធក្រោយវះកាត់ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន និងស្តារថាមពលរាងកាយបានល្អ
👉 ការឈឺចាប់តិចជាងមុន • សះស្បើយលឿនជាងមុន • មានទំនុកចិត្តពេញលេញ
កុំឱ្យការភ័យខ្លាចការវះកាត់រារាំងអ្នកពីការទទួលបានការព្យាបាលដែលអ្នកត្រូវការ។ សូមផ្ញើសារ (Inbox) ដើម្បីទទួលបានព័ត៌មានបន្ថែម។
📩 នាក់ទំនងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមការងារ
រៀងរាល់ម៉ោងធ្វើការ ថ្ងៃច័ន្ទ ដល់ សុក្រ ម៉ោង 08:00-17:00 និងថ្ងៃសៅរ 08:00-12:00
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនម៉ិច #មន្ទីរពេទ្យអន្តរជាតិវីនម៉ិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅកាន់វៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម
23/05/2026
🩸 មជ្ឈមណ្ឌលឯកទេសជំងឺឈាម (Hematology Excellence): ការថែទាំកម្រិតខ្ពស់សម្រាប់ជំងឺឈាម និងមហារីកឈាម
សម្រាប់អ្នកជំងឺដែលកំពុងប្រឈមមុខនឹងជំងឺមហារីកឈាម ភាពត្រឹមត្រូវក្នុងការព្យាបាល និងបរិយាកាសស្អាតគ្មានមេរោគ គឺជាចំណុចសំខាន់បំផុតក្នុងការស្តារសុខភាព។ នៅមជ្ឈមណ្ឌលឈាម នៃ Vinmec Central Park International Hospital យើងប្រើបច្ចេកវិទ្យាប្តូរខួរឆ្នឹងខ្នង ឬជាការប្តូរកោសិកាដើមបង្កើតឈាម (Stem Cell Transplantation) និងបន្ទប់ដាច់ដោយឡែកស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ផែនការព្យាបាលដែលមានអត្រាជោគជ័យខ្ពស់សម្រាប់ជំងឺ មហារីកឈាមស (Leukemia), ជំងឺមហារីកកូនកណ្តុរ (Lymphoma) និង ជំងឺមហារីកកោសិកា Plasma (Multiple Myeloma)។
🔬 វិទ្យាសាស្ត្រនៃការប្តូរខួរឆ្នឹងខ្នង (Stem Cell Transplantation)
ការប្តូរខួរឆ្នឹងខ្នងគឺជាវិធីព្យាបាលឯកទេសដែលប្រើសម្រាប់ស្តារខួរឆ្អឹងឱ្យផលិតកោសិកាឈាមឡើងវិញ បន្ទាប់ពីខួរឆ្អឹងត្រូវបានបំផ្លាញដោយជំងឺ ឬការព្យាបាលគីមីកម្រិតខ្ពស់:
ការប្តូរកោសិកាដើមដោយប្រើកោសិកាផ្ទាល់ខ្លួន (Autologous Stem Cell Transplant):
យើងមានជំនាញក្នុងការប្រមូលកោសិកាដើមដែលមានសុខភាពល្អពីអ្នកជំងឺផ្ទាល់ រក្សាទុក និងបញ្ចូលត្រឡប់វិញបន្ទាប់ពីការព្យាបាលខ្លាំង។ វាជាវិធីស្តង់ដារសម្រាប់ Multiple Myeloma និង Lymphoma ដែលត្រឡប់មកវិញ។
ការព្យាបាលជំងឺមហារីកឈាម (Hematological Malignancies):
ក្រុមវេជ្ជបណ្ឌិតផ្តល់ការព្យាបាលគ្រប់ជ្រុងជ្រោយសម្រាប់ជំងឺមហារីកឈាមជាច្រើនប្រភេទ រួមមាន Leukemia និង Myelodysplastic Syndromes (MDS)។
🛡️ បរិយាកាសសុវត្ថិភាពខ្ពស់: បន្ទប់ដាច់ដោយឡែកស្តង់ដារអន្តរជាតិ
ដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺបន្ទាប់ពីប្តូរកោសិកាដើមមានភាពខ្សោយ បរិយាកាសស្អាតគ្មានមេរោគមានសារៈសំខាន់ដូចថ្នាំព្យាបាល។
បន្ទប់ដាច់ដោយឡែកបរិយាកាសល្អ :
បន្ទប់ព្យាបាលត្រូវបានបំពាក់ដោយប្រព័ន្ធបន្សុទ្ធខ្យល់ HEPA និងសម្ពាធខ្យល់វិជ្ជមាន ដើម្បីរក្សាបរិយាកាសស្អាតខ្ពស់ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។
ស្តង់ដារ JCI:
គ្រប់ជំហានចាប់ពីការប្រមូលកោសិកា ការប្តូរកោសិកា រហូតដល់ការតាមដានក្រោយព្យាបាល អនុវត្តតាមស្តង់ដារសុវត្ថិភាពអន្តរជាតិដ៏តឹងរឹង។
👨⚕️ ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺឈាម
ការព្យាបាលរបស់អ្នកត្រូវបានគ្រប់គ្រងដោយក្រុមពហុជំនាញ ដែលដឹកនាំដោយអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឈាម។
MSc. Specialist I Nong Ngoc Son:
នាយកមជ្ឈមណ្ឌល Hematology-Oncology មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការសម្របសម្រួលការព្យាបាលស្មុគស្មាញ និងផែនការប្តូរកោសិកាដើម។
Associate professor Ph.D Doctor I Yi Hyeon Gyu:
វេជ្ជបណ្ឌិតឯកទេសឈាម និងមហារីក មានបទពិសោធន៍យូរឆ្នាំនៅកូរ៉េខាងត្បូង ផ្នែកជំងឺឈាម ប្តូរខួរឆ្នឹងខ្នង និងមហារីកវិទ្យា។
ក្រុមគិលានុបដ្ឋាយិកាឯកទេស
គិលានុបដ្ឋាយិការបស់យើងទទួលបានការបណ្តុះបណ្តាលជាក់លាក់ក្នុងការថែទាំអ្នកជំងឺប្តូរកោសិកាដើម រួមទាំងការតាមដានយ៉ាងជិតស្និទ្ធ និងការការពារការឆ្លងមេរោគ។
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមជាមួយក្រុមការងារ
រៀងរាល់ម៉ោងធ្វើការ ថ្ងៃច័ន្ទ ដល់ សុក្រ ម៉ោង 08:00-17:00 និងថ្ងៃសៅរ 08:00-12:00
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនម៉ិច #មន្ទីរពេទ្យអន្តរជាតិវីនម៉ិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅកាន់វៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម #ផ្នែករោគឈាម
22/05/2026
🌸 ជំនាញមហារីករោគស្ត្រី (Gynecologic Oncology): ការពារសុខភាព និងរក្សាអនាគតរបស់អ្នក
ការធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក មិនមានន័យថា អ្នកត្រូវបោះបង់ក្តីសុបិនក្នុងការបង្កើតគ្រួសារ ឬរស់នៅដោយភាពមិនស្រួលរាងកាយនោះទេ។ នៅ Vinmec Central Park International Hospital យើងរួមបញ្ចូលបច្ចេកវិទ្យាវះកាត់ទំនើបដែលមានភាពត្រឹមត្រូវខ្ពស់ ជាមួយនឹងកម្មវិធីស្តារនីតិសម្បទារយៈពេលវែង ដើម្បីថែទាំស្ត្រី ទាំងក្នុងអំឡុងពេលព្យាបាល និងក្រោយពេលព្យាបាល។ 🛡️✨
🐣 ការរក្សាសមត្ថភាពមានកូន (Fertility Preservation): ផ្តល់ក្តីសុបិនក្នុងការក្លាយជាម្តាយ
- សម្រាប់ស្ត្រីវ័យក្មេងដែលមានជំងឺមហារីករោគស្ត្រី ការរក្សាសមត្ថភាពក្នុងការមានកូន គឺជាអាទិភាពដ៏សំខាន់។ ក្រុមវះកាត់របស់យើង ដឹកនាំដោយ Dr. Doan Thai Cang ប្រើបច្ចេកទេសពិសេស ដើម្បីការពារសុខភាពបន្តពូជរបស់អ្នក។
- ការវះកាត់រក្សាសរីរាង្គ (Organ-Sparing Surgery):
ប្រើការវះកាត់ដោយកាមេរ៉ា (Laparoscopic Surgery) ដែលមានភាពត្រឹមត្រូវខ្ពស់ ដើម្បីយកដុំសាច់ចេញពីអូវែរ ឬមាត់ស្បូន រក្សាស្បូន និងជាលិកាបន្តពូជដែលមានសុខភាពល្អឱ្យនៅដដែល។
- ការសហការរវាងគ្រូពេទ្យពហុជំនាញ (Multidisciplinary Coordination):
គ្រូពេទ្យវះកាត់មហារីកធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកបន្តពូជ ដើម្បីពិភាក្សាជម្រើសដូចជា៖ការបង្កកពងអូវុល (Egg Freezing) ការបង្កកអំប្រ៊ីយ៉ុង (Embryo Freezing) មុនពេលចាប់ផ្តើមការព្យាបាល ដោយគីមី ឬកាំរស្មី
- ការថត MRI 3.0 តេស្លា ដែលមានភាពច្បាស់ខ្ពស់
ប្រើ MRI កម្លាំង 3.0 តេស្លា ដើម្បីកំណត់ទីតាំងដុំសាច់បានយ៉ាងច្បាស់លាស់ ដែលអំណោយផលដល់ការវះកាត់ និងរក្សាសរីរាង្គល្អបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
🩹 ការគ្រប់គ្រងការហើមដោយសារទឹករងៃ (Lymphedema Management)
ការព្យាបាលមហារីករោគស្ត្រីជាច្រើនករណីត្រូវការការដកកូនកណ្តុរ (Lymph Nodes) ដែលអាចបណ្តាលឱ្យជើងហើមដោយសារទឹករងៃហូរមិនល្អ (Lymphedema)។ យើងផ្តោតលើការបង្ការ និងការព្យាបាល ដើម្បីឱ្យអ្នកជំងឺអាចធ្វើចលនាបានស្រួល និងមានគុណភាពជីវិតល្អ។
- បច្ចេកទេសរក្សាប្រព័ន្ធទឹករងៃ
គ្រូពេទ្យប្រើវិធីសាស្ត្រពិសេស ដើម្បីកំណត់ និងរក្សាផ្លូវលំហូរទឹករងៃសំខាន់ៗ នៅពេលវះកាត់យកដុំសាច់។
- ជំនាញក្នុងការស្តារនីតិសម្បទា
ក្រុមគ្រូពេទ្យជំនាញព្យាបាលដោយចលនា (Physical Therapy Team) រៀបចំផែនការថែទាំផ្ទាល់ខ្លួន រួមមាន៖ការរុំបង់ស្រោបឲ្យ (Compression Therapy) និងលំហាត់ប្រាណជួយបង្ហូរទឹករងៃ (Lymphatic Drainage Exercises)ដើម្បីបង្ការ និងកាត់បន្ថយការហើម។
- ការតាមដានរយៈពេលវែង
ក្រោមការគ្រប់គ្រងរបស់អ្នកជំនាញ Dr. To Kim Sang ផលរំខាននឹងត្រូវបានរកឃើញឆាប់ និងព្យាបាលបានទាន់ពេលវេលា។
👨⚕️ ការព្យាបាលដោយក្រុមគ្រូពេទ្យពហុជំនាញ (Multidisciplinary “Tumor Board”)
ការព្យាបាលអ្នកជំងឺមិនត្រូវបានសម្រេចដោយគ្រូពេទ្យតែម្នាក់ឡើយ។ Dr. Nong Ngoc Son សម្របសម្រួលកិច្ចប្រជុំ **Tumor Board** ដែលមានគ្រូពេទ្យវះកាត់មហារីក វេជ្ជបណ្ឌិតឯកទេសគីមីបំបាត់មហារីក និងវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ ចូលរួមពិភាក្សារួមគ្នា ដើម្បីរៀបចំផែនការព្យាបាលដ៏ល្អបំផុត និងសមស្របបំផុតសម្រាប់ការស្ដារសុខភាពរបស់អ្នក។
👉 ការពារសុខភាពរ រក្សាគុណភាពជីវិតរបស់អ្នក
ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចដើម្បីផ្តល់យោបល់ទីពីរ ឬផែនការព្យាបាលដ៏ទូលំទូលាយសម្រាប់ការថែទាំរោគស្ត្រី។
ទាក់ទងមកយើងជាបន្ទាន់ដើម្បីរៀបចំផែនការឆ្លើយតបបន្ទាន់ ឬសម្រាប់យោបល់ទីពីរប្រកបដោយវិជ្ជាជីវៈលើការថែទាំជំងឺដាច់សរសៃឈាមខួរក្បាល។
📞 ទូរស័ព្ទ/Telegram៖ +855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនមុិច #មន្ទីរពេទ្យអន្តរជាតិវីនមុិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅវៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម #ជំងឺមហារីកមាត់ស្បូន #ជំងឺមហារីក #សម្ភព #រោគស្ត្រី
19/05/2026
#ម៉ាស៊ីនវះកាត់រ៉ូបូតជំនាន់ថ្មីបំផុតនៅប្រទេសវៀត
🏥 មន្ទីរពេទ្យអន្តរជាតិវីនមុិចគេបច្ចេកវិទ្យាវេជ្ជសាស្ត្រលំដាប់ពិភពលោក
🏥 មន្ទីរពេទ្យអន្តរជាតិវីនមុិចសិនទ្រលផាកទីក្រុងហូជីមិញ Vinmec Central Park International Hospital បាននាំមុខគេក្នុងការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនវះកាត់រ៉ូបូតជំនាន់ថ្មី Hugo RAS ដែលជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រទំនើប និងជួយបង្កើនគុណភាពនៃការព្យាបាលអ្នកជំងឺ។
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
15/05/2026
🧬 ការព្យាបាលជីវសាស្ត្រ (Biological Treatment): ការព្យាបាលត្រឹមត្រូវតាមកម្រិតហ្សែន
ការព្យាបាលជំងឺមហារីកសម័យទំនើប បានអភិវឌ្ឍឆ្លងផុតពីវិធីព្យាបាលបែប “មួយវិធីសម្រាប់អ្នកជំងឺគ្រប់រូប”។ នៅមន្ទីរពេទ្យ Vinmec Central Park International Hospital យើងប្រើប្រាស់ការព្យាបាលជីវសាស្ត្រ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីសម្គាល់លក្ខណៈហ្សែន (genetic signature) ដ៏ពិសេសរបស់កោសិកាមហារីករបស់អ្នកជំងឺនីមួយៗ។
🎯 ការព្យាបាលគោលដៅ (Targeted Therapy): ការវាយប្រហារតាមកម្រិតម៉ូលេគុល
ខុសពីការព្យាបាលបែបបុរាណ ការព្យាបាលគោលដៅប្រើថ្នាំឯកទេស ដែលទៅបំផ្លាញ ម៉ូលេគុល ឬហ្សែនបម្លែង (genetic mutations) ដែលជួយឱ្យកោសិកាមហារីកលូតលាស់
ការធ្វើផែនទីហ្សែន (Genetic Mapping): យើងប្រើបច្ចេកវិទ្យាចុងក្រោយ(NGS) និង ការវិភាគម៉ូលេគុល ដើម្បីកំណត់គោលដៅព្យាបាលជាក់លាក់នៅក្នុង DNA របស់អ្នកជំងឺ។
ការការពារសរីរាង្គសុខភាពល្អ: ដោយផ្តោតលើកោសិកាមហារីកជាចម្បង វិធីនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់លើសរីរាង្គ និងកោសិកាធម្មតា។
🛡️ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy): ប្រើប្រាស់សមត្ថភាពការពារពីធម្មជាតិរបស់រាងកាយ
យើងផ្តល់ជូនការព្យាបាល Autologous Immune Enhancement Therapy (AIET) ដែលជាបច្ចេកវិទ្យាមកពីប្រទេសជប៉ុន ដើម្បីជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអាចប្រយុទ្ធប្រឆាំងនឹងជំងឺ:
NK Cells និង T Cells: ប្រើកោសិកាភាពស៊ាំផ្ទាល់ខ្លួនរបស់អ្នកជំងឺ (Natural Killer Cells និង T Cells) ដើម្បីស្វែងរក និងបំផ្លាញកោសិកាមហារីកដែលលាក់ខ្លួន។
លទ្ធផលគ្លីនិក: ការសិក្សាគ្លីនិកនៅ Vinmec បានបង្ហាញថា អ្នកជំងឺមហារីកពោះវៀនធំ សួត និងថ្លើម មានការកើនឡើងនៃរយៈពេលរស់រានមានជីវិតជាមធ្យមពី 14.3 ខែដល់ 18.7 ខែ ព្រមទាំងរក្សាឲ្យមានចំណង់អាហារ និងកម្លាំងរាងកាយយ៉ាងល្អ។
👨⚕️ ជួបជាមួយក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកការព្យាបាលតាមជីវសាស្ត្រ
ការព្យាបាលរបស់អ្នកត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិតឯកទេស ដែលបានទទួលការបណ្តុះបណ្តាលពីស្ថាប័នអន្តរជាតិល្បីៗ ដូចជា Harvard និង Japan Institute of Biotherapy។
-Assoc. Prof. Yi Hyeon Gyu, PhD:
អ្នកជំនាញឈានមុខមកពីកូរ៉េខាងត្បូង ផ្នែក Hematology (ជំងឺឈាម) មានជំនាញខ្ពស់ក្នុងការប្តូរកោសិកាដើមបង្កើតឈាម (hematopoietic stem cell transplantation) និងការព្យាបាលជំងឺឈាមស្មុគស្មាញ។
- MSc. Specialist Level I Nong Ngoc Son:
នាយកមជ្ឈមណ្ឌលមហារីក និងជាអ្នកជំនាញឈានមុខក្នុងការសម្របសម្រួលការព្យាបាលគីមី (chemotherapy) ជាមួយនឹង biotherapy ទំនើប។
-Specialist Level I To Kim Sang:
អ្នកជំនាញផ្នែកមហារីកតាមលក្ខណៈបុគ្គល (personalized oncology) ដែលផ្តោតលើការរួមបញ្ចូលការព្យាបាលប្រព័ន្ធ និងការថែទាំបំបាត់រោគសញ្ញា (palliative care) ដើម្បីបង្កើនភាពងាយស្រួលរបស់អ្នកជំងឺ។
-Specialist Level II Mai Thanh Cuc:
វេជ្ជបណ្ឌិតជាន់ខ្ពស់ផ្នែកមហារីក Internal Medicine Oncology ដែលមានបទពិសោធន៍យូរឆ្នាំក្នុងការរៀបចំផែនការព្យាបាលគ្រប់ជ្រុងជ្រោយសម្រាប់ជំងឺមហារីកស្មុគស្មាញ។
📞 ទូរស័ព្ទ/Telegram៖+855 1259 3683 ឬ +855 9359 2683
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ https://www.vinmec.com/eng/medical-tourism/
📥តេលេក្រាម៖ https://t.me/VinmecInternationalHospital
#ប្រព័ន្ធថែទាំសុខភាពវីនម៉ិច #មន្ទីរពេទ្យអន្តរជាតិវីនម៉ិច #ទេសចរណ៍វេជ្ជសាស្ត្រ #កម្ពុជាទៅកាន់វៀតណាម #ទីក្រុងហូជីមិញ #វេជ្ជសាស្ត្រវៀតណាម #ជំងឺមហារីក #ជំងឺមហារីក #វិទ្យុសកម្ម