The Khmerian Society

The Khmerian Society ទីជំនុំខ្មែរៀន-Khmerian - ខេមរវិទ្យា-Khmer Studies - វិជ្ជាខ្មែរ-Khmerology ទីជំនុំខ្មែរៀន-Khmerian ខេមរវិទ្យា-Khmer Studies វិជ្ជាខ្មែរ-Khmerology

មានចុះពាក្យខ្មែរបុរាណ(ខ្មែរចាស់ Old Khmer) ចំនួនជាង៧០០!តាមការបង្ហាត់បង្រៀនពីសំណាក់ព្រះតេជគុណ វិរិយតោបណ្ឌិត ប៉ាង ខាត់ ដែល...
09/20/2025

មានចុះពាក្យខ្មែរបុរាណ(ខ្មែរចាស់ Old Khmer) ចំនួនជាង៧០០!
តាមការបង្ហាត់បង្រៀនពីសំណាក់ព្រះតេជគុណ វិរិយតោបណ្ឌិត ប៉ាង ខាត់ ដែលជាព្រះសង្ឃខ្មែរមួយអង្គដែលមានចំណេះដឹងជ្រាលជ្រៅនិងដ៏អង់អាចក្លាហាននៅក្នុងសតវត្សទី២០។

រឿងពាក្យកម្ចីដែលអាចប្រើនៅក្នុងភាសាខ្មែរសម័យទំនើប!ជាកិច្ចចាប់ផ្ដើម ទាំងនេះគឺជាចំនុចដំបូងខ្លះៗដែលយើងចង់ដឹងអំពីពាក្យសំស្ក្រ...
08/04/2024

រឿងពាក្យកម្ចីដែលអាចប្រើនៅក្នុងភាសាខ្មែរសម័យទំនើប!

ជាកិច្ចចាប់ផ្ដើម ទាំងនេះគឺជាចំនុចដំបូងខ្លះៗដែលយើងចង់ដឹងអំពីពាក្យសំស្ក្រឹត ដែលត្រូវបានយកមកប្រើនៅក្នុងភាសាខ្មែរ។

១. ចង់ដឹងថាសៀវភៅចេញថ្មីនេះវាគ្រាន់បើ(នវានុវត្តន៍?)ឬខុសពីសៀវភៅ«សទ្ទានុក្រម សំស្ក្រឹត-ខ្មែរ-បារាំង (សំស្ក្រឹតដែលប្រើនៅកម្ពុជា)» របស់អ្នកគ្រូពៅ សាវរស យ៉ាងណាដែរ?

២. ប្រហែលវាអាចជួយដល់ការបញ្ជាក់បន្ថែមជាតិសព្ទឬក៏កែតម្រូវពាក្យបានខ្លះៗទៀតនៅក្នុងវចនានុក្រមខ្មែរ ត្បិតមានគេលើកឡើងថាពាក្យខ្លះដាក់ប្រភពមិនត្រូវ(អាចម៍) ឬមិនគ្រប់សព្វ( កថោរ > កន្ថោរ ឬក៏ថា កដាហៈ >​ ខ្ទះ។ ហើយតើពាក្យខ្មែរ កាត់ មកពីបាលី-សំស្ក្រឹត កឌ ឬក័ឌ មែនឬ? ដូចជាអត់មាននៅក្នុងសទ្ទានុក្រមរបស់អ្នកគ្រូពៅ សាវរស ទេ។

៣. តាមខ្លឹមសារឬន័យ៖ ចំពោះពាក្យសំស្ក្រឹតដែលមានន័យច្រើន តើអាចដឹងទេថា ន័យមួយឬណាខ្លះដែលយកមកប្រើនៅក្នុងភាសាខ្មែរ? ឬក៏ខ្មែរកែច្នៃដាក់ន័យផ្សេងអស់ទៅហើយ? ក្រៅពី កាត់ដាច់ តើន័យក្នុងពាក្យ ដើរកាត់ កូនកាត់ និងភ្លើងកាត់ មកពីភាសាដើមដែរឬយ៉ាងណា?

៤. តាមទម្រង់៖ ខ្មែរមានទំនោរទៅរកពាក្យ១ឬ២ព្យាង្គឬក៏កាត់សម្រួលតាមមាត់ខ្មែរ។ ជាសំណេរក៏អញ្ចឹង ដូចបានលើកជាតឹកតាងខាងលើស្រាប់។

និយាយម្យ៉ាងទៀត ខ្មែរអាចនិងបាន«រំលាយបំប្លែង» (assimilate or Khmerize) ពាក្យសំស្ក្រឹតទាំងសំណូរនិងសំណេរឲ្យមកជាខ្មែរ។ ប៉ុន្តែចំពោះពាក្យដែលមានច្រើនព្យាង្គខ្មែរអត់ប៉ះពាល់ឬរំលាយឲ្យខ្លីមិនរួច ក៏នៅទាំងដុលទៅ។ ចំពោះពាក្យកម្ចីដែលខ្មែររំលាយផ្ទេរចូលមាត់បាន ហើយ«ត្រូវមាត់» ទៀតនោះ ខ្មែរអាចទំពារកម្លាយតាមក្បួនក្បាច់ក្បូររបស់ខ្លួនតទៅទៀតបានដូចជាថា៖
កាត់ > ស្កាត់ សង្កាត់ កំណាត់ បង្កាត់ *ខ្នាត់(តាមលំនាំ កាច់ > ខ្នាច់)?

ក្រោយពីមើលគេរែងត្បូងនៅបរកថ្មនៅអង្គរ យើងនឹកឃើញដល់រឿង«មួយទឹកមួយគ្រាប់»ទៀត!រឿងគ្រាប់ធ្លាប់សួរនាំច្រើនដងហើយ ប៉ុន្តែថ្មីៗនេះប...
07/25/2024

ក្រោយពីមើលគេរែងត្បូងនៅបរកថ្មនៅអង្គរ យើងនឹកឃើញដល់រឿង«មួយទឹកមួយគ្រាប់»ទៀត!

រឿងគ្រាប់ធ្លាប់សួរនាំច្រើនដងហើយ ប៉ុន្តែថ្មីៗនេះបានស្ដាប់មេនិយាយពន្យល់អំពីបញ្ហា«កម្ពុជាពីរ» រីឯអ្នកខ្លះទៀតជ្រួលជ្រើមលើរឿងនៅក្នុងផ្ទះគេមេទីទៃ នៅលើភពផែនដីក្មេរខ្មែរតែមួយ។ រឿងរាប់អានឬរាប់រកគ្នាជាការល្អមួយ។ ទាល់តែរាប់បានចេញជាដុំគ្រាប់បាន ហើយបើវាទៅប៉ះនរណាគឺអ្នកនោះឯង«ត្រូវគ្រាប់»! (ច្រើនតែអ្នកប្រុសកំហូចហ្នឹង)។

ជាទទួទៅ ទឹកមិនមែនជាប្រភេទនាមដែលអាចរាប់បានទេ។ គេអាចរាប់វាតែតាមចំនួនចំណុះនៅក្នុងប្រដាប់អ្វីមួយដែលអាចជាខ្នាត ដូចជា ដប​ ផ្តិល ជាដើម។​ ទឹកដប់ដប ឬបីលីត្រ។

ប៉ុន្តែខ្មែរហាក់អាចរាប់វាផ្ទាល់តែម្ដងបានតាមរបៀបផ្សេងៗទៀតដូចជា៖
១. «មួយទឹក» គឺបានន័យថាគេប្រើឬជ្រមុជក្នុងទឹកម្ដងហើយយ៉ាង! (ចំណែក«ជ្រលក់»វិញគឺមកពីលក់ញយៗឬលក់ទៅវិញទៅមក? តពីរឿងអន្លក់នៅអន្លង់វិលទៀត)

២. បើគិតតាមសន្លឹកបៀ «មួយទឹក»គឺមួយពណ៌ក្នុងចំណោមបួន(កឺ-ការ៉ូ-ប៊ិច-ជួង)។ ចំណែកក្នុងល្បែងបៀសាប់សាម គេស៊ីសងគ្នាតាម«ទឹក» ដែលជា«ធារ» (tier) ឬកម្រិតជាន់ថ្នាក់គន្លាក់តាមការកំណត់គ្នាដូចជាថា ស៊ីឬសងទាំងបីទឹក គឺពីលើដល់ក្រោមឬក្បាលដល់កន្ទុយ។

៣. «មាសទឹកដប់» ជាកម្រិតខ្នាតពីមួយដល់ដប់ ហើយបើវាពេញលេញមែន គេថា«គ្រប់ទឹក» ឬ«គ្រប់ដប់»។ («ដប់គត់»ដូចជាមិនល្អអ្វីប៉ុន្មានទេ ប៉ុន្តែប្រហែលនៅគ្រាន់បើជាង«មិនគ្រប់ដប់»!)

៤. «ទឹកទី១» គឺលើកដំបូងក្នុងការប្រកួតប្រណាំងអ្វីមួយដូចជាប្រដាល់ ហើយវាប្រហែលទាក់ទងនឹងការឲ្យទឹកឬផ្នង់ទឹក ទេដឹង?

ក្រៅពីហ្នឹង ទឹកខ្មែរអាចប្រើបានជាទូទៅច្រើនណាស់ ដូចជា ទទឹក ទឹកកក ទឹកគ្រឿង ទឹកដី ទឹកដៃ ទឹកមុខ ទឹកមាត់ ទឹកភ្នែក ទឹកនោម ទឹកចិត្ត។ ទឹកដបខុសពីដបទឹក ។ល។

លោក John Haiman (p.38) ថាពាក្យ«ទឹក»នេះមកពីភាសាបាលីសំស្ក្រឹត (u)daka (ដោយសារ ដក់? តក់ៗ?)។ វចនានុក្រមខ្មែរមិនបានបញ្ជាក់ថាអញ្ចឹងទេចំពោះមេពាក្យ«ទឹក» ប៉ុន្តែគេឃើញមានចុះពាក្យ «ឧទក» ដែលមានន័យថា ទឹក នោះមែន។

Picture credit: https://www.facebook.com/photo/?fbid=653974719851161&set=pcb.653975316517768

07/15/2024
07/07/2024

ភូមិអន្លង់វិលនៅជាប់នឹងស្ទឹងអូរដំបង។ ចុះ អន្លក់ ជ្រលក់ ឈ្លក់ជាប់មកពីណាដែរ? ភ្លក់ (ភ្លក្ស)?

រឿងខ្មែរនៅ(ឬកាន់តែ)គ្រាន់បើ ក្រោយពីសម័យអង្គរ-សំស្រ្កឹតបានធ្លាក់ចុះ!អាណាចក្រសៀមទាំងសុខោទ័យទាំងអយុធ្យាបានប្រើប្រាស់ភាសានិង...
07/03/2024

រឿងខ្មែរនៅ(ឬកាន់តែ)គ្រាន់បើ ក្រោយពីសម័យអង្គរ-សំស្រ្កឹតបានធ្លាក់ចុះ!

អាណាចក្រសៀមទាំងសុខោទ័យទាំងអយុធ្យាបានប្រើប្រាស់ភាសានិងអក្សរខ្មែរ ជាពិសេសក្នុងឯកសារផ្លូវការ។ នៅទីនេះ សម្រាប់សន្ធិសញ្ញារវាងសៀមនិងលាវ សៀមបានប្រើអក្សរខ្មែរដូចដែលឃើញចុះនៅក្នុងកំណត់ត្រាសិលាចារិកឆ្នាំ១៥៦២។
https://thesiamsociety.org/wp-content/uploads/1973/03/JSS_061_1d_Vickery_KhmerInscriptionsOfTenasserim.pdf

ហើយក៏ចង់រំលឹកដល់លោកម៉ៃខូ វិឃើរី ដែលបានមកស្លាប់នៅជាយក្រុងបាត់ដំបងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ។ សម្រាប់ខ្ញុំ នេះគឺកិត្តិយសឬតម្លៃមួយរបស់ទឹកដីនេះ! លោកបានចូលរួមច្រើនក្នុងកិច្ចការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រស្រុកខ្មែរនិងអាស៊ីអគ្នេយ៍។ តាមដឹងខ្លះៗមក គាត់បានចូលរួមបង្ហាត់បង្រៀនឬលត់ដំកូនខ្មែរអ្នករៀនបានច្រើនឆ្នាំដែរ។ http://michaelvickery.org/

06/30/2024

របៀបផ្គុំម្យ៉ាងគឺផ្ទួន (មកពី«ទាន់»?) យកគ្នា!
មេមេ(មេៗ) កូនកូន មួយមួយ ល្អល្អ ញឹមញឹម

06/30/2024

តើខ្មែរបានពាក្យមកពីណា?
ក្រៅពីរបៀបផ្គុំ គឺផ្សំទៀត!
ដោះ ទៅជា រំដោះ ផ្ដោះ បណ្ដោះ ដំណោះ ស្ដោះ

06/30/2024

តើពាក្យខ្មែរខ្មែរមកពីណា?
បើគេឲ្យដៃដល់ដោះមេ យើងបានដៃហើយ ដល់ដៃ ដៃដល់ ដោះដៃ មេដោះ មេដៃ ដល់មេ ទៀត!

Address

University Place
University Place, WA

Alerts

Be the first to know and let us send you an email when The Khmerian Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category