ជឹម វណ្ណៈ បរិញ្ញា+១ អក្សរសាស្ត្រខ្មែរ Khmer Writing
កូនខ្មែរ ត្រូវចេះភាសាខ្មែរ ពិសេសតែងសេចក្ដីខ្មែរ!
15/11/2025
💡វិភាគសុភាសិត «ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង ទឹកស្រះផងយើង ទឹកស្ទឹងផងញាតិ ទឹកខ្មៅស្ទួយមិត្ដ ទឹកចិត្ដស្ទួយជាតិ ទឹកធម៌វរនាថ ជួយជីវិតសុខ។»
ជាធម្មតាទេ មិនថាសក់ឬក្បាល ទោះបីខ្លួនប្រាណទាំងមូលក៏ត្រូវការលាងឬងូតដោយទឹកថ្លាឬទឹកស្អាតដែរ ប៉ុន្តែសក់ឬក្បាលនេះជាតួសំខាន់ជាងកន្លែងណាទាំងអស់ ថ្លៃថោក អាក្រក់ល្អ សខ្មៅ វាផ្ដើមចេញពីក្បាលមុននេះហើយ វាជាតួនៃបញ្ញា វាជាតួនៃគំនិត ជាពិសេសខ្មែរយើងមានទាំងត្រណមទៀតផង ដូច្នេះពុំអាចយកទឹកល្អក់មកលាងឬងូតនោះទេ។ ចំណែកជើង តួនៃជើងនេះ អាចជាន់គ្រប់របស់កខ្វក់ទាំងឡាយ ដូច្នេះប្រសិនបើគ្មានទឹកថ្លាសម្រាប់លាង ទឹកល្អក់ល្មមៗក៏អាចលាងបានដែរ ព្រោះវាមិនសូវសំខាន់ជាងក្បាល។
ចំពោះន័យធៀបឃ្លាថា «ទឹកថ្លាលាងសក់»
ទឹកថ្លា ប្រៀបធៀបទៅនឹងអ្វីដែលល្អៗ មានដូចជា មនុស្សល្អ ចំណេះដឹងល្អ និងមតិយោបល់ល្អ។ ដូច្នេះបើជួបចាស់ព្រឹទ្ធាចារ្យ ឬមនុស្សល្អ យើងត្រូវចេះឱនក្បាលគោរព បែបនេះស្មើលាងជម្រះភាពឆ្មើងឆ្មៃ។ បើជួបនូវចំណេះដឹងល្អ យើងត្រូវសិក្សាឈ្វេងយល់ ឬត្រូវចងចាំផ្ទុកក្នុងគតិគំនិត បែបនេះស្មើលាងជម្រះភាពល្ងង់ខ្លៅ។ បើជួបមតិយោបល់ល្អ យើងត្រូវចេះយកមកពិចារណា ទុកជាជំនួយវិភាគបន្ថែម បែបនេះស្មើនឹងលាងជម្រះមន្ទិលសៅហ្មង បែបនេះហើយទើបហៅថា «ទឹកថ្លាលាងសក់»។
ចំពោះន័យធៀបឃ្លាថា «ទឹកល្អក់លាងជើង»
ទឹកល្អក់ ប្រៀបធៀបមកអ្វីគ្រប់យ៉ាងដែលមិនល្អចំពោះយើង ភាពមិនល្អទាំងអស់នោះដ្បិតវាផ្ដល់ការឈឺចាប់ឱ្យយើង ដ្បិតវាធ្វើឱ្យយើងមួម៉ៅ វាធ្វើឱ្យយើងមិនសប្បាយចិត្ត តែវាមិនអត់ប្រយោជន៍ទេ ប្រសិនបើយើងចេះច្នៃវា យ៉ាងហោចណាស់អាចយកវាមកលាងជើងយើងទៅ។ បានន័យថា ក្នុងដំណើរជីវិតរបស់យើងគ្រប់គ្នាមិនមែនចួបតែរឿងល្អនោះទេ តែចំពោះរឿងមិនល្អប្រៀបដូចជាទឹកល្អក់អ៊ីចឹង បើមិនអាចគេចពីវាទេ ចូរយើងយកវាមកប្រើទៅ វាជាបទពិសោធដើម្បីដើរឆ្លងទៅចាប់យកអ្វីផ្សេងៗគ្រប់យ៉ាងដែលល្អជាងវា និងល្អសម្រាប់យើងទៅថ្ងៃខាងមុខផងដែរ បែបនេះទើបហៅថា «ទឹកល្អក់លាងជើង»។
អត្ថបទវិភាគ៖ សុភាសិត កាព្យខ្មែរ / ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា
អក្សរសិល្ប៍មានមុខងារសំខាន់ៗ អ្វីខ្លះ?
លោក ស៊ុំ ឈំឡុង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរថ្លែងឡើងដូច្នេះ នៅក្នុងកម្មវិធីបាឋកថាស្តីពី “មូលដ្ឋានគ្រឹះដើម្បីយល់ពីអក្សរសិល្ប៍ខ្មែរ’’ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។
វីដេអូ: ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង
ប្រភព ៖ Netra Post
ចំហាយភាយៗមកថា សិស្សថ្នាក់សង្គមឆ្នាំនេះកាន់តែកើនឡើង។
តើមានកត្តាអ្វីខ្លះ បានសិស្សថ្នាក់សង្គមកើន ឯថ្នាក់វិទ្យាសាស្ត្រពិតថយចុះ?
ភ្លៀងមិនអាចជាឧបសគ្គសម្រាប់សិស្សមានឆន្ទៈរៀនទេ តែវាជាតន្ត្រីដ៏ពីរោះនិងផ្ដល់ភាពកក់ក្ដៅចំពោះសិស្សដែលខ្ជិលរៀនទៅវិញ
26/07/2025
ប្រធាន ៖ «ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព» ចូរបកស្រាយដោយលើកឧទាហរណ៍មកបញ្ជាក់។
កូនៗអាចយកទស្សនៈលោករដ្ឋមន្ត្រីអប់រំ ទៅសាកល្បងសរសេរតែងសេចក្ដីមើល៍!
ក្រោយពីបានអនុវត្តវិធីសាស្ត្រនេះមក ឃើញថាសិស្សខំអានសៀវភៅជាងមុន។ #អំណានគឺជាអំណាច