ភិក្ខុ យឿន សុវណ្ណយ៉ារ៉ា

ភិក្ខុ យឿន សុវណ្ណយ៉ារ៉ា Namasate and welcome to my page. Thank You for visit us!

My name's Sovannyara Yoeun I am a Budhist monk and this is my official page and I use it to provide Dhamma and activities which related to my good deed everyday life.

17/08/2026
16/08/2026

៙. យើងប្រើទូរស័ព្ទ ឬ iPad ក៏គួរយល់ដឹងក្នុងការប្រើជីវិត អ្វីត្រូវសន្សំ អ្វីត្រូវចែករំលែក និង អ្វីត្រូវលុបចោល ៖
• អ្វីដែលធ្វើឱ្យយើងមានសេចក្ដីសុខក៏សន្សំទុក Copy , Save. គឺការរៀនយកចំណេះដឹង និងការសន្សំបុណ្យ។
• អ្វីដែលធ្វើឱ្យ អ្នកដទៃបានសុខ ក៏ចែករំលែក Share. គឺការឱ្យទាន បត្តិទាន ជូនបុណ្យ និងធម្មទានជាដើម។
• អ្វីដែលឥតប្រយោជន៍ជាទុក្ខទោសលុបចោល Delete. គឺការលះបង់បាបធម៌ផ្សេងៗ មិនគិតឱ្យខ្លួនឯងកើតទុក្ខ។
• ប្រើប្រាស់កម្មវិធីល្អៗ មានប្រយោជន៍, ពោលគឺ មានការងារប្រាសចាកទោសជាប្រចាំ អប់រំព្រះកម្មដ្ឋាន.៕៚

❤️🙏🌷

08/08/2026

ជំងឺដាស់តឿនឲ្យយើងប្រញាប់ធ្វើល្អ..🙏❤️🙏

04/08/2026

៙. មនុស្សយើង កាលដែលមិនទាន់មានភ័យក្នុងសេចក្ដីស្លាប់ កិលេសក៏សាងរឿងឱ្យខ្វល់ គិតចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ បញ្ហា រាប់មិនអស់។ លុះមរណភ័យមកដល់ កង្វល់នៅតែមួយមុខ គឺធ្វើដូចម្ដេចកុំឱ្យស្លាប់។
• ដូចស្រុកមានសង្គ្រាម លុះអាសន្នធំមកដល់ ដោយអាវុធប្រល័យលោក, តើមនុស្សទាំងឡាយក្នុងទីនោះ នៅមានបញ្ហាស្អីទៀតក្រៅពីរត់ដើម្បីរស់។ ដូច្នោះដែរ កាលមានញាណភ័យកើតឡើង ក៏ឃើញទោសនៃវដ្ដៈ ឃើញភ័យក្នុងអបាយភូមិ ទើបដឹងនេក្ខម្មៈ រកផ្លូវ អមតៈ ប៉ុណ្ណោះឯង តើនៅដណ្ដើមស្អីគ្នាក្នុងលោកនេះ.៕៚

02/08/2026

គុណនៃការលំបាក..🙏❤️🌷

៙. យើងមិនមែនធ្វើផ្ទះនៅដើម្បីកុំឱ្យមានភ្លៀង កុំឱ្យមានខ្យល់ និងកុំឱ្យមានកម្ដៅថ្ងៃជាដើមនោះទេ, តែយើងមានផ្ទះនៅដើម្បី អ្វី យើង...
31/07/2026

៙. យើងមិនមែនធ្វើផ្ទះនៅដើម្បីកុំឱ្យមានភ្លៀង កុំឱ្យមានខ្យល់ និងកុំឱ្យមានកម្ដៅថ្ងៃជាដើមនោះទេ, តែយើងមានផ្ទះនៅដើម្បី អ្វី យើងដឹងស្រាប់ហើយ។
• ព្រះធម៌ប្រៀបដូចជាផ្ទះដែរ តែជាផ្ទះរបស់ចិត្ត។ បញ្ហាទាំងពួង, ឧបសគ្គទាំងឡាយ និងកងទុក្ខទាំងអស់ ប្រៀបដូចភ្លៀង ដូចខ្យល់, ដូចកម្ដៅថ្ងៃ អ៊ីចឹងដែរ, ចិត្តយើងរមែងនៅជាសុខព្រោះមានជម្រកផ្ទះព្រះធម៌ គឺពោធិបក្ខិយធម៌ ៣៧ប្រការ ហ្នឹងឯង.៕៚ 🙏🌷

27/07/2026

#កល្យាណការី_កល្យាណំ_បាបការី_ច_បាបកំ
បុគ្គលធ្វើនូវអំពើល្អ ទទួលផលល្អ
បុគ្គលធ្វើអំពើអាក្រក់ ទទួលផលអាក្រក់ ។🙏🌷

24/07/2026

៙.ដាស់អ្វីមិនច្បាស់ដូចដាស់តឿនខ្លួន
ទូន្មានផ្ទួនៗក៏ខ្លួនឯងដែរ
ពិចារណាទោសដឹងខុសចេះកែ
ចិត្តស្អាតសុទ្ធតែបុណ្យថែជាទុន។
ចង់ធ្វេីមនុស្សល្អកុំភរអួតខ្លួន
ចង់ខ្ពស់មាំមួនកុំពួនលុបគុណ
ចង់គ្រប់ធនធានកុំឃ្លានលោភលន់
ចង់គេចរិះគន់កុំកេីតក្នុងលោក។
ចង់ថែស័ក្តិយសកុំខ្ពស់ជាន់គេ
ចង់ថ្លៃហូរហែកុំជេរគេថោក
ចង់សុខគ្រប់បែបកុំសេពកាមរោគ
ចង់ជួបជ័យជោគកុំបោកខ្លួនឯង.៕៚

21/07/2026

៙. ជីវិតយើងមិនចាំបាច់ប្រាកដតម្លៃដល់អ្នកដទៃណាណីច្រើនគ្នាទៅនោះទេ, ត្រឹមតែ អ្នកដែលស្រឡាញ់ និងមានបំណងល្អចំពោះយើងប៉ុន្មាននាក់ហ្នឹង ក៏ល្មមហើយ ។
• អម្បាលព្រះត្រៃបិដកតាំងនៅសព្វថ្ងៃនេះ គង់មនុស្សដ៏ច្រើនមិនដឹងតម្លៃផង ចាំបាច់និយាយស្អី ចំពោះយើងដែលជាមនុស្សធម្មតានេះ។
• ព្រះនិព្វាន គ្មានការរាប់អានឱ្យតម្លៃអ្វីដល់គ្នាទេ ទាំងគ្មានវិញ្ញាណ គ្មានការដឹងរឿងអ្វីទាំងអស់ ប៉ុន្តែព្រះនិព្វានជាបរមសុខ ជារៀងរហូតមិនវិលវិញ.៕៚

20/07/2026

បុណ្យសលាកភត្ត (ស្លាកលេខ១)
វត្តគោសិង្គសាលវ័ន ហៅវត្តព្រៃគោ
***********************ឲ*******🙏❤️
ថ្ងៃ ៥កើត ខែទុតិយាសាឍ ព.ស.២៥៧០

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ភិក្ខុ យឿន សុវណ្ណយ៉ារ៉ា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ភិក្ខុ យឿន សុវណ្ណយ៉ារ៉ា:

Shortcuts

Share