សក្យធីតា Sakyadhītā

សក្យធីតា Sakyadhītā Sharing education in the Buddhism to general people.

11/05/2022
[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះ...
21/03/2022

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ
ទ្រង់គង់នៅក្នុងវត្តជេតពន
របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ
ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា
ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។

ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា
នៃព្រះដ៏មានព្រះភាគថា
ព្រះករុណា ព្រះអង្គ។

ព្រះដ៏មានព្រះភាគ បានត្រាស់ថា

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាស
ក្នុងវារៈនៃចិត្តអ្នកដទៃទេ ត្រូវគិតថា យើងទាំងឡាយ
គួរជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ
គប្បីសិក្សាយ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ
ចុះភិក្ខុជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន
តើដោយប្រការដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី ឬបុរស
កំឡោះជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង
កាលពិចារណាមើលនូវស្រមោលមុខរបស់ខ្លួន
ក្នុងកញ្ចក់ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា
បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះ រមែងព្យាយាម
ដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ
បើមិនឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះទេ
ក៏មានចិត្តត្រេកអរ
មានសេចក្តីត្រិះរិះគ្រប់គ្រាន់ដោយហេតុនោះថា
ឱហ្ន៎ អាត្មាអញ មានលាភ
ឱហ្ន៎ មុខរបស់អាត្មាអញបរិសុទ្ធ យ៉ាងណាមិញ

ម្នាលភិក្ខុទាំងឡាយ
ឧបមេយ្យដូចជាការពិចារណា
ក្នុងកុសលធម៌ទាំងឡាយ
រមែងមានឧបការៈច្រើនដល់ភិក្ខុថា
អាត្មាអញជាអ្នកមានអភិជ្ឈាច្រើនឬហ្ន៎
អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎
អាត្មាអញជាអ្នកមានចិត្តព្យាបាទច្រើនឬហ្ន៎
អាត្មាអញ ជាអ្នកមិនមានចិត្តព្យាបាទច្រើនឬហ្ន៎
អាត្មាអញជាអ្នកត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎
អាត្មាអញជាអ្នកប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎
អាត្មាអញជាអ្នកមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎
អាត្មាអញជាអ្នកមិនមានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎
អាត្មាអញជាអ្នកមានវិចិកិច្ឆាច្រើនឬហ្ន៎
អាត្មាអញជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើនឬហ្ន៎
អាត្មាអញមានសេចក្តីក្រោធច្រើនឬហ្ន៎
អាត្មាអញ ជាអ្នកមានចិត្តសៅហ្មងច្រើនឬហ្ន៎
អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើនឬហ្ន៎
អាត្មាអញ ជាអ្នកមានកាយក្រវល់ក្រវាយច្រើនឬហ្ន៎
អាត្មាអញ មានកាយមិនបានក្រវល់ក្រវាយច្រើនឬហ្ន៎
អាត្មាអញ មានសេចក្តីខ្ជិលច្រអូសច្រើនឬហ្ន៎
អាត្មាអញ មានព្យាយាមប្រារព្ធហើយច្រើនឬហ្ន៎
អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើនឬហ្ន៎
អាត្មាអញ មានចិត្តខ្ជាប់ខ្ជួនច្រើនឬហ្ន៎។

ម្នាលភិក្ខុទាំងឡាយ
បើភិក្ខុកាលពិចារណាដឹងយ៉ាងនេះថា
អាត្មាអញ មានអភិជ្ឈាច្រើន
អាត្មាអញ មានចិត្តព្យាបាទច្រើន
អាត្មាអញ ត្រូវថីនមិទ្ធៈរួបរឹតច្រើន
អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើន
អាត្មាអញ មានវិចិកិច្ឆាច្រើន
អាត្មាអញ មានសេចក្តីក្រោធច្រើន
អាត្មាអញ មានចិត្តសៅហ្មងច្រើន
អាត្មាអញ មានកាយក្រវល់ក្រវាយច្រើន
អាត្មាអញ ជាអ្នកខ្ជិលច្រអូសច្រើន
អាត្មាអញ មានចិត្តមិនខ្ជាប់ខ្ជួនច្រើន។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ
គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង
សេចក្តីព្យាយាមផង ខ្មីឃ្មាតផង
សេចក្តីប្រឹងប្រែងផង សេចក្តីមិនរួញរាផង
សតិផង សម្បជញ្ញៈផង ឲ្យលើសលុប
ដើម្បីលះបង់នូវពួកអកុសលធម៌
ដ៏លាមកទាំងនោះចេញ។

ម្នាលភិក្ខុទាំងឡាយ
ដូចជាសំពត់ដែលភ្លើងឆេះ
ឬក្បាលដែលត្រូវភ្លើងឆេះ
បុគ្គលគប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង
ព្យាយាមផង ខ្មីឃ្មាតផង ប្រឹងប្រែងផង
សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង
ឲ្យលើសលុប ដើម្បីលត់សំពត់
ឬក្បាលនោះឯង យ៉ាងណាមិញ

ម្នាលភិក្ខុទាំងឡាយ
ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង
ព្យាយាមផង សេចក្តីខ្មីឃ្មាតផង ប្រឹងប្រែងផង
សេចក្តីមិនរួញរាផង សតិផង សម្បជញ្ញៈផង
ឲ្យលើសលុប ដើម្បីលះបង់នូវពួកអកុសលធម៌
ដ៏លាមកទាំងនោះ ក៏យ៉ាងនោះដែរ។

ម្នាលភិក្ខុទាំងឡាយ
បើភិក្ខុកាលពិចារណា ដឹងយ៉ាងនេះថា
អាត្មាអញ ជាអ្នកមិនមានអភិជ្ឈាច្រើន
អាត្មាអញ ជាអ្នកមានចិត្តមិនព្យាបាទច្រើន
អាត្មាអញ ជាអ្នកប្រាសចាកថីនមិទ្ធៈច្រើន
អាត្មាអញ ជាអ្នកមានចិត្តមិនអណ្តែតអណ្តូងច្រើន
អាត្មាអញ ជាអ្នកឆ្លងចាកវិចិកិច្ឆាច្រើន
អាត្មាអញ ជាអ្នកមិនមានសេចក្តីក្រោធច្រើន
អាត្មាអញ ជាអ្នកមានចិត្តមិនសៅហ្មងច្រើន
អាត្មាអញ ជាអ្នកមានកាយមិនក្រវល់ក្រវាយច្រើន
អាត្មាអញ ជាអ្នកប្រារព្ធសេចក្តីព្យាយាមច្រើន
អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួនច្រើន។

ម្នាលភិក្ខុទាំងឡាយ
ភិក្ខុគប្បីតាំងនៅក្នុងកុសលធម៌ទាំងនោះ
ធ្វើព្យាយាម ដើម្បីឲ្យអស់ទៅនៃអាសវៈទាំងឡាយតទៅ។

បិដក ភាគ៥០ ទំព័រ១៩៩ ដល់២០៣

17/03/2022

ចិត្តមនុស្សស្រកាក លំបាកយល់ណាស់
ចិត្តខ្លួនឯងច្បាស់ លំបាកប្រដៅ
ព្រះពុទ្ធ​ដីកា សង្ឃចារទុកនៅ
ដឹងខ្លួន​ល្ងង់ខ្លៅ ទើបត្រូវសិក្សា។​

របស់ថ្លៃណាស់ មិនច្បាស់ថាល្អ
សីលទើបបវរ ល្អគ្រប់សិក្ខា
សីលទ្រទ្រង់បាន ឋានមនុស្សទេព្តា
ព្រះអង្គត្រាស់ថា សីលាភូមិជ័យ។​

ភោជនឆ្ងាញ់ណាស់ មិនច្បាស់​ប្រយោជន៍​
សមាធិ​ដោយហោច មួយភ្លែត​ដ៏ខ្លី
មានអានិសង្ស ឈ្នះកាម​លោកីយ៍
ព្រហ្មលោកបុរី អស់ក្តីទោមនស្ស។​

មានប្រាក់ច្រើនណាស់ មិនច្បាស់ថាសុខ
បញ្ញាឃើញទុក្ខ គ្រប់មុខទាំងអស់
ព្រោះហេតុតណ្ហា លោការងគ្រោះ
លះកាមសាងផ្នួស បួសលុះនិព្វាន៕៚

ស្រង់ចាក ៖ ជំនួយសតិ​!

សួស្តីអ្នករៀន Online ទាំងអស់!១.នៅទសវត្សរ៍ឆ្នាំ១៩៤០ កុមាររៀនតាមវិទ្យុ Online អំឡុងពេលមានការផ្ទុះជំងឺស្វិតដៃជើងខ្លាំង ដែលគ...
29/11/2021

សួស្តីអ្នករៀន Online ទាំងអស់!
១.នៅទសវត្សរ៍ឆ្នាំ១៩៤០ កុមាររៀនតាមវិទ្យុ Online អំឡុងពេលមានការផ្ទុះជំងឺស្វិតដៃជើងខ្លាំង ដែលគ្រូអានមេរៀនតាមវិទ្យុ។
២.ឆ្នាំ២០២០-២០២១ រៀន Online ម្តងទៀតដោយសារជម្ងឺឆ្លង COVID-19 !
៣.បញ្ហាពុំមែនជាឧបសគ្គចំពោះការរៀនសូត្រនោះទេ ទោះក្នុងវិធីណាក៏ដោយ ឱ្យតែអ្នករៀនខិតខំយកចិត្តទុកដាក់ គឺទទួលបានចំណេះដឹងដូចគ្នា!
៣.ប្រធានាធិបតីសហរដ្ឋអាមេរិក Abraham Lincoln ដោយសារតែភាពក្រីក្រ មិនអាចចូលរៀននៅសាលាបាន ហេតុនេះលោករៀនដោយខ្លួនឯងរហូតប្រឡងជាប់ជាមេធាវី រហូតក្លាយទៅជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ទីក្រុងឡុងដ៍ ២៥ វិច្ឆិកា ២០២១!
ប្រភព Insophal Khmer Author

បើទុកជាព្រះសូត្រនឹងព្រះអភិធម្ម សាបសូន្យអស់ទៅហើយ តែបើព្រះវិន័យមិនទាន់វិនាសនៅឡើយទេ ព្រះសាសនាឈ្មោះថា ឋិតថេរតទៅទៀតបាន។      ...
05/10/2021

បើទុកជាព្រះសូត្រនឹងព្រះអភិធម្ម សាបសូន្យអស់ទៅហើយ តែបើព្រះវិន័យមិនទាន់វិនាសនៅឡើយទេ ព្រះសាសនាឈ្មោះថា ឋិតថេរតទៅទៀតបាន។
(បិដកលេខ ៦/ទំព័រ ៣២៥)

បរិយត្តិមូលកំ សាសនំ
ព្រះសាសនាមានព្រះបរិយត្តិ គឺការរៀននូវបិដកជាមូល។ (សារត្ថទីបនីដីកា)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when សក្យធីតា Sakyadhītā posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share