បណ្ដាញយុវវ័យ

បណ្ដាញយុវវ័យ ធ្វើអោយអស់លទ្ធភាព ហើយទុកអោយធម្មជាតិរៀបរយ៕

 #ថ្ងៃបាំងឆ័ត្រ នៅស្រុកអង្គរធំ ខេត្តសៀមរាប១៩-០៩-២០២៥
19/09/2025

#ថ្ងៃបាំងឆ័ត្រ នៅស្រុកអង្គរធំ ខេត្តសៀមរាប
១៩-០៩-២០២៥

26/07/2025
30/01/2025

លោកពូ🙏
ការបាន៤យ៉ាង ដែលថោកទាបបំផុត ។

15/06/2024

រូបពីរវិញ្ញាណតែមួយ | LDPSong

I-ចិត្តដែលកក់ក្តៅ ចិត្តយល់គ្នាបាន វិញ្ញាណពីរប្រាណ រួមនៅតែមួយ មិនមែននិយាយ គ្រប់រឿងទុក្ខព្រួយ តែវិញ្ញាណមួយ យល់រឿងមិនស្តី។

II-ចិត្តដែលត្រូវការ ពិបាកហាណាស់ តែម្ខាងទៀតប៉ះ រឿងមិននិយាយ មើលមុខយល់ចិត្ត យល់ដួងហឫទ័យ ដែលមិនហាស្តី កប់នៅក្នុងចិត្ត។

R-ដឹងថាពិបាក នឹងរកបានណាស់ តែចិត្តអន្ទះ នៅតែគេងគិត ស្រមៃចង់បាន អោយក្លាយជាពិត លួងលោមដួងចិត្ត រងារល្វឹងល្វើយ។

III-លួងលោមខ្លួនឯង កុំអស់សង្ឃឹម អោយខំញញឹម ចាំដល់ថ្ងៃស្បើយ ល្វឹងល្វើយខ្លាំងណាស់ ចិត្តរង់ចាំអើយ ចាំចិត្តនោះហើយ ចិត្តអើយពេលណា?

🎼និពន្ធដោយ: លោកពូ🙏🙏🙏

12/09/2023

🌀កំណាព្យ “សារជាតិពូជជួង”
👉ពូជជួងពូជច្បាំង ប៉ះខ្លាំងឮខ្លាំង ប៉ះតិចឮតិច បើចង់រួចខ្លួន សាងល្អកុំភ្លេច ហ៊ានប៉ះទង្គិច បានខ្ទេចអាត្មា

👉កុំចង់ប៉ះជួង អ្នកមានប្រនួង ស័ក្តធំប៉ុណ្ណា ក៏ទប់មិនជាប់ជួងខ្លាំងអស្ចារ្យ ពលស្ម័គ្រអាត្មា ហ៊ានប្តូរជីវិត

👉ពូជជួងជួយជាតិ សល្អមារយាទឫកពាថ្លៃពិត តំណាងក្តីល្អក្នុងភាពងងឹត បូជាកាយចិត្តធ្វើបដិវត្តន៍

👉ពូជជួងពូជច្បាំង ពលជួងពូជខ្លាំង តស៊ូអំណត់ វាយអំពើអាក្រក់ ស្ដារពូជកំសត់ សាងខ្មែរទុរគត ថ្កុំថ្កើងរុងរឿង

👉នេះគឺជាសញ្ញា ប្រាប់ទៅសភាវៈអាក្រក់ទាំងឡាយថា ពលជួងមិនដែលចុះចាញ់អំពើអាក្រក់សោះឡើយ (នេះជាសារជាតិរបស់ពូជជួង)

23/08/2023

∆. កម្ពុជា => “ពូជអ្នកជា យល់ពីកម្ម”

ការដឹងថាខ្លួនបានធ្វើខុសជារឿងងាយទេ តែការពាល់ត្រូវនូវទំហំនៃកំហុសរបស់ខ្លួន ជារឿងកើតមានដោយកម្រ។ គ្មានការស្ម័គ្រស្មោះកែកំហុសណ...
21/08/2023

ការដឹងថាខ្លួនបានធ្វើខុសជារឿងងាយទេ តែការពាល់ត្រូវនូវទំហំនៃកំហុសរបស់ខ្លួន ជារឿងកើតមានដោយកម្រ។ គ្មានការស្ម័គ្រស្មោះកែកំហុសណាដែលយើងចាត់ទុកជាការរើខ្លួនរួចពីមនុស្សសំបូរដោយភាពអវិជ្ជមានមកកាន់ភាពប្រសើរឡើង អាចធ្វើទៅកើតបានទេ នៅពេលអ្នកបានប្រព្រឹត្តកំហុស មិនបានពាល់ត្រូវនូវទំហំនៃកំហុសរបស់ខ្លួននោះ។

មានមនុស្សច្រើនណាស់ ពេលដែលបានធ្វើកំហុសណាមួយ ពួកគេបានសុំទោសចំពោះកំហុសរបស់ពួកគេ ជួនកាលគេនិយាយថា ខ្ញុំបានធ្វើកំហុសធ្ងន់ណាស់ តែការពិតគេគ្រាន់តែដឹងថាគេបានធ្វើខុស តែគេមិនបានពាល់ត្រូវនូវភាពជាមនុស្សដែលមានចិត្តខូចកំរិតណានៅពេលដែលខ្លួនកំពុងប្រព្រឹត្តកំហុសនោះទេ។ គេកម្រនឹងបានស្រមៃថយក្រោយទៅពាល់អោយត្រូវនូវចិត្តបត់បែនគ្រលុកគ្រលាក់ ចង់ឈ្នះចាញ់ ភាពល្ងីល្ងើ គួរអោយស្អប់ ភាពមាន:ចចេសដែលមិនគួរអោយលើកលែងទោសរបស់ខ្លួន ដែលជាចិត្តនាំគេអោយទៅពាល់ត្រូវនូវទំហំកំហុសរបស់ខ្លួនគេនោះណាស់ ម្លោះហើយទោះពួកគេសុំទោស ព្រមទទួលកំហុសរបស់ខ្លួនក៏ព្រោះតែហេតុផលផ្សេងក្រៅពីការបានពាល់ត្រូវទំហំនៃកំហុសរបស់ខ្លួនដែរ។ ការព្រមកែកំហុសព្រោះខ្លាចអំណាច ឬព្រោះតែខ្លាចបាត់ប្រយោជន៍ណាមួយរបស់ខ្លួន មិនជាការអភិវឌ្ឈន៍ ពីមនុស្សដែលសំបូរដោយភាពអវិជ្ជមានមករកភាពវិជ្ជមានឡើយ។
///លោកពូ🙏🙏🙏

19/08/2023

∆.ឧត្តមគតិ

19/08/2023

∆.ការបែក៣យ៉ាង😰

16/08/2023

∆ មិត្តល្អ មិត្តស្មោះត្រង់ ∆

Address

62-8 Bangye-gil, Ungchon-myeon, Ulju-gun
Ulsan
44968

Alerts

Be the first to know and let us send you an email when បណ្ដាញយុវវ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category