Khmer Techs

Khmer Techs

Share

ចែករំលែកចំណេះដឹង បច្ចេកវិទ្យា | Sharing Technological Knowledge This Website for share knowlege about information Technology

Photos from នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department's post 19/07/2025
10/04/2024

តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?)

សំណួរក្នុងថ្ងៃនេះគឺថា តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជា Ethical Hacker (អ្នកវាយប្រហារមានក្រមសីលធម៌) ឬហៅថា White Hat? តើការសិក្សាវគ្គខ្លីទាក់ទងទៅនឹងការវាយប្រហារ, វាយលុក ឬការហេគចូលប្រព័ន្ធ អាចធ្វើឱ្យអ្នក ក្លាយទៅជាអ្នកវាយប្រហារបានដែរឬទេ?

ដំបូងឡើយ អ្នកត្រូវយល់ដឹងអំពីទស្សនាទាន (concept) ឲ្យបានច្បាស់ថា ការប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់ៗ គឺមិនធ្វើឲ្យអ្នកក្លាយទៅជាហេគឃ័របានឡើយ។

ការសិក្សាអំពីវិធីសាស្ត្រនៃហេគឃីង គឺមិនមែនងាយស្រួលឡើយ តែបើសិនជាអ្នកមាននូវចំណាប់អារម្មណ៍នៅក្នុងការហេគនោះអ្នកនឹងអាចសិក្សាទៅមុខ បានលឿន។

វាអាស្រ័យទៅលើខ្លួនអ្នក ថាតើអ្នកត្រូវចាប់ផ្តើមយ៉ាងដូចម្តេច ក្នុងការសិក្សាអំពីហេគឃីង។ ខាងក្រោមនេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើតាមដើម្បីក្លាយខ្លួន ទៅជាហេគឃ័រប្រកបដោយសមត្ថភាព និងប្រកបការងារទំនុកចិត្ត ....

១. សិក្សារាល់មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ (ចាប់ផ្តើមពីប្រតិបត្តិការ តើវាដំណើរការយ៉ាងដូចម្តេច ...)
២. សិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ (network)
៣. សិក្សាទៅលើប្រព័ន្ធប្រតិបត្តិការឲ្យបានច្រើនជាងមួយ (ដូចជា Linux ជាដើម)
៤. ចាប់ផ្តើមសិក្សាអំពីការសរសេរកម្មវិធី (ចាប់ផ្តើមជាមួយនឹង C Programming)
៥. រៀន PHP សម្រាប់ការវាយប្រហារទៅលើវិបសាយ (វាក៏ជួយអ្នកក្នុងការអភិវឌ្ឍន៍វិបសាយផងដែរ)
៦. សិក្សាភាសាសរសេរកម្មវិធីផ្សេងៗទៀត (Java, C++, C #, ...)
៧. សិក្សាអំពី Scripting language (JavaScript, Phyton, ...)
៨. អានរាល់ព័ត៌មាននៃការវាយប្រហារថ្មីៗ ដឹងអំពីពាក្យថ្មីៗ ដឹងអំពីមេរោគថ្មីៗ
៩. យ៉ាងហោចណាស់ ធ្វើការមុខកុំព្យូទ័រពី ៥ ទៅ ៦ម៉ោងក្នុង១ថ្ងៃ
១០. ព្យាយាមយល់ដឹងថាតើ hacking tool ធ្វើការងារយ៉ាងដូចម្តេច
១១. ព្យាយាមបង្កើតកម្មវិធីដោយខ្លួនឯង ដោយប្រើប្រាស់ Phyton ឬភាសាផ្សេងៗទៀត
១២. ស្វែងរកនូវចំនុចខ្សោយថ្មីៗនៅក្នុងវិបសាយ
១៣. ជាពិេសសគឺ រៀនអំពីវិធីសាស្ត្រការពារខ្លួន
១៤. អនុវត្តន៍ឲ្យបានច្រើន

បើសិនជាអ្នកមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការរក្សាបានសុវត្ថិភាពខ្លួនឯងនោះទេចូរកុំព្យាយាមធ្វើការវាយប្រហារឲ្យសោះ វាគឺជាហានិភ័យខ្ពស់ណាស់។

ចុះអ្នកវិញ មានអ្វីបន្ថែម?

JOIN: https://t.me/OUPNarith

#រដ្ឋាភិបាលឌីជីថល #យុទ្ធសាស្ត្របញ្ចកោណ #ពលរដ្ឋឌីជីថល #សេដ្ឋកិច្ចឌីជីថល #សង្គមឌីជីថល #ជំនាញសតវត្សទី២១

10/04/2024

Hello world 🌎

04/02/2024
03/02/2024

ស្តាប់អោយច្រើន ជាងនិយាយ

28/01/2024

បើអ្នកសង្ស័យថាព័ត៌មានរបស់គណនីអនឡាញ ឬ អ៉ីម៉ែល របស់អ្នកធ្លាប់បែកធ្លាយក្នុងការវាយប្រហារពីមុនមកដែរ ឬទេ
https://haveibeenpwned.com
បើសិនព័ត៌មានត្រូវបានបែកធ្លាយ អ្នកគួរតែប្រញាប់ផ្លាស់ប្តូរពាក្យ សម្ងាត់ និងធ្វើការកំណត់សោរពីរតង់ (2 factor authentication)

08/07/2023
04/07/2023
04/07/2023

(Khmer Below)
The final selection results for the 2023 GKS-G Scholarship Program have been announced.
29 Cambodian students( Master's Degree: 28 , Doctoral Degree: 1) have been selected as final candidate this year. Big congrats to all successful candidates! 🙏

🥰If you haven't checked your name on list yet, please kindly visit Study in Korea website to check your name!
https://www.studyinkorea.go.kr/ko/scholarship/Gks1NoticeDetail.do

និស្សិតកម្ពុជាចំនួន ២៩ រូប ជាប់ជាស្ថាពរ ក្នុងកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតបរទេសថ្នាក់ក្រោយឧត្តមសិក្សា ដែលឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េឆ្នាំ២០២៣ មាន(ថ្នាក់អនុបណ្ឌិត ២៨ រូប និងថ្នាក់បណ្ឌិត ១ រូប)
សូមចូលរួមអបអរសាទរចំពោះអ្នកទាំងអស់គ្នា!🙏

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Address

Seoul