10/10/2025
Moeurn YM
Welcome! In this package and channel there are many videos as well as many lessons for general knowle
10/10/2025
24/12/2023
Let’s go
ស្លាក និង ផ្លាក
តើមានន័យដូចម្តេច?
16/05/2022
Endpoints!
29/04/2022
សុវត្ថិភាពគណនីហ្វេសប៊ុក (Facebook Security) 🔐
Facebook គឺជាវិធីដ៏ល្អមួយក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ។ ទោះយ៉ាងណាក៏ដោយ លោកអ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះប្រភេទព័ត៌មានដែលអ្នកបង្ហាញ។
⚠️ គន្លឹះសុវត្ថិភាពអ៊ីនធឺណិតដើម្បីជួយអ្នកឱ្យប្រើប្រាស់ Facebook កាន់តែមានសុវត្ថិភាព
ជាមួយនឹងឧក្រិដ្ឋជនតាមអ៊ីនធឺណិតដោយប្រើការឆបោកផ្នែកហិរញ្ញវត្ថុជាច្រើន ដើម្បីព្យាយាមលួចលុយ ហើយឧក្រិដ្ឋជនក៏បង្កើត 'សំណើមិត្ត'( ‘friend requests’) ក្លែងក្លាយផងដែរ ដើម្បីចាប់យកព័ត៌មានផ្ទាល់ខ្លួនរបស់ប្រើប្រាស់ Facebook ។ សូមប្រយ័ត្នចំពោះជនចម្លែកកុំបន្ថែម ឬទទួលយកសំណើសុំមិត្តពីមនុស្សដែលអ្នកមិនស្គាល់។
👉 គន្លឹះសុវត្ថិភាពមួយចំនួនដើម្បីជួយរក្សាសុវត្ថិភាពដល់គណនីហ្វេសប៊ុករបស់លោកអ្នក៖
• ផ្ទៀងផ្ទាត់រាល់ការទំនាក់ទំនងតាមហ្វេសប៊ុក៖ លោកអ្នកត្រូវប្រាកដថាមនុស្សដែលអ្នកកំពុងនិយាយជាមួយ តបសារឆ្លើយឆ្លងជាមួយ។ល។ពិតជាមនុស្សដែលអ្នកគិតថាគេជាមនុស្សដែលលោកអ្នកស្គាល់។ ក្នុងករណីលោកអ្នកមិនប្រាកដប្រជាទេ សូមធ្វើការព្យាយាមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេឲ្យច្បាស់លាស់។
• ការពារព័ត៌មានធនាគារ និងហិរញ្ញវត្ថុ ៖កុំបង្ហាញព័ត៌មានអ្វីទាំងអស់អំពីគណនីធនាគារ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ឬព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតនៅលើហ្វេសប៊ុករបស់លោកអ្នក។
• រក្សាពាក្យសម្ងាត់របស់អ្នកឱ្យមានសុវត្ថិភាព៖ការយកចិត្តទុកដាក់បន្ថែមបន្តិចបន្តួចលើពាក្យសម្ងាត់គឺជាធាតុសំខាន់មួយនៅក្នុងសុវត្ថិភាពលើការប្រើប្រាស់ហ្វេសប៊ុករបស់លោកអ្នកដោយ៖
- បង្កើតពាក្យសម្ងាត់ខ្លាំងដែលនឹងពិបាកសម្រាប់អ្នកផ្សេងក្នុងការទាយ ឬស្មាន
- ពាក្យសម្ងាត់គួរប្រើការលាយបញ្ចូលគ្នានៃអក្សរតូច អក្សរធំ លេខ និងនិមិត្តសញ្ញា និងច្រើនខ្ទង់
- ត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ឲ្យបានញឹកញាប់និងចងចាំពាក្យសម្ងាត់នោះ
- កុំប្រើពាក្យសម្ងាត់ដូចៗគ្នាសម្រាប់បណ្តាញសង្គម ឬគណនីដទៃផ្សេងទៀត ព្រោះប្រសិនបើសុវត្ថិភាពនៃពាក្យសម្ងាត់ណាមួយត្រូវបានឧក្រិដ្ឋជនលួចបាន នោះវាអាចត្រូវបានលួចចូលប្រើគណនី Facebook របស់លោកអ្នកបានដូចគ្នាដែរ។
• ធានាសុវត្ថិភាពកុំព្យូទ័រ ឧបករណ៍ចល័ត និងទិន្នន័យផ្ទាល់ខ្លួន៖ ដំឡើងកម្មវិធីប្រឆាំងមេរោគនៅលើឧបករណ៍ប្រើប្រាស់(កុំព្យូទ័រ ស្មាតហ្វូន និងថេប្លេតជាដើម) ដើម្បីការពារប្រឆាំងនឹងមេរោគ និងការគំរាមកំហែងផ្សេងៗទៀតដោយមេរោគនេះឯង។
“If you spend more on coffee than on IT security, you will be hacked. What’s more, you deserve to be hacked”
― Richard Clarke
19/03/2022
reference:ACCD of MoI
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)៖ របៀបដាក់ពាក្យបណ្ដឹងតាមរយៈ របៀបដាក់ពាក្យបណ្ដឹងតាមរយៈអនឡាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើតវីដេអូណែនាំខ្លីមួយ ដើម្បីសម្រ....
16/03/2022
Click here to claim your Sponsored Listing.
Location
Website
Address
99
28/08/2022