វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច

វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច យុវជនត្រូវប្រកបដោយ វិន័យ ចំណេះដឹង និងគុណធម៌ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ។
ទំនាក់ទំនង https://linktr.ee/hskampongtralach

26/08/2026

ការប្រកួតជជែកដេញដោលរវាងក្រុមស្របនៃសាលាបំពេញវិជ្ជានិងក្រុមបដិសេដ នៃវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច

26/08/2026
25/08/2026

សូមជូនដល់ប្អូនសិស្សានុសិស្សទាំងអស់មេត្តាជ្រាបថា សាលានឹងចែកពាក្យចូលរៀនចាប់ពីថ្ងៃស្អែកនេះតទៅ។ សូមអរគុណ!

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧​ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្ន...
25/08/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
​ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំប្រចាំឆ្នាំចាស់ និងរៀបចំផែនការទិសដៅសម្រាប់ដំណើរការឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នី ម៉ៅ នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ព្រមទាំងមានការចូលរួមពីសំណាក់លោក-លោកស្រី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់។
​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
​ត្រួតពិនិត្យ និងវាយតម្លៃរាល់សមិទ្ធផល បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយនានាក្នុងឆ្នាំសិក្សាកន្លងទៅ
​រៀបចំការបែងចែកភារកិច្ច និងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង
​ត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ដើម្បីស្វាគមន៍ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ។
​ #វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #កិច្ចប្រជុំបូកសរុបការងារ #ឆ្នាំសិក្សា២០២៦_២០២៧ #ការអប់រំ

ដំណើរការចុះធ្វើតេស្តវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី៦ ត្រៀមឡើងទី៧​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បានចាត់តាំងក្រុមការងារចុះ...
21/08/2026

ដំណើរការចុះធ្វើតេស្តវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី៦ ត្រៀមឡើងទី៧
​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច បានចាត់តាំងក្រុមការងារចុះធ្វើតេស្តដើមឆ្នាំសិក្សាដល់សិស្សានុសិស្សថ្នាក់ទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងគោលបំណង៖
​ពិនិត្យ និងវាយតម្លៃសមត្ថភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីងាយស្រួលក្នុងការជួយគាំទ្រដល់ការរៀនសូត្រ
​រៀបចំបង្កើតថ្នាក់ស្របតាមកម្រិតចំណេះដឹងសិស្ស សម្រាប់សិស្សដែលមានលទ្ធផលលេចធ្លោ ដើម្បីបន្តសម្រួចចំណេះដឹង និងសមត្ថភាពឱ្យកាន់តែឆ្នើម
​ការយកចិត្តទុកដាក់តាំងពីដើមឆ្នាំសិក្សា គឺជាគ្រឹះដ៏សំខាន់សម្រាប់ធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ!
​ #វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច #គុណភាពអប់រំ

ការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីសំណាក់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យរបស់សិស្សាន...
12/08/2026

ការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីសំណាក់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រង គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យរបស់សិស្សានុសិស្ស!
សកម្មភាពត្រៀមធ្វើបទបង្ហាញការងារសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក្រោមគម្រោងកែលម្អគុណភាពមធ្យមសិក្សា (GEIP) នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។
#ការសិក្សាស្រាវជ្រាវ #អប់រំ

ជូនពរបេក្ខជនទាំងអស់ទទួលបានជ័យជំនះគ្រប់ៗគ្នា!
07/08/2026

ជូនពរបេក្ខជនទាំងអស់ទទួលបានជ័យជំនះគ្រប់ៗគ្នា!

ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ព្រមទាំងក...
06/08/2026

ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ព្រមទាំងក្រុមការងារ បានអញ្ជើញរៀបចំ "កម្មវិធីតម្រង់ទិស និងប្រស់ព្រំសុំសេចក្តីសុខ លើករាសី" ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។
​✨ កម្មវិធីនេះរៀបចំឡើងដើម្បីជាការផ្តល់នូវកម្លាំងចិត្ត ការណែនាំផ្លូវ និងការពង្រឹងស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យមានភាពជឿជាក់លើខ្លួនឯង ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡងយកលទ្ធផលល្អប្រសើរ។
​🙏 តាំងនាមថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងតែងតែផ្តល់ភាពកក់ក្តៅដល់យុវជន ដែលជាទំពាំងស្នងឫស្សីក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច។
​💪 សូមជូនពរក្មួយៗសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ ធ្វើវិញ្ញាសាបានរលូន និងប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា! ជូនពរជោគជ័យ! ទទួលបាន និទ្ទេស A ទាំងអស់គ្នា! 🏆
​ #ខេត្តកំពង់ឆ្នាំង #ស្រុកកំពង់ត្រឡាច #ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ #ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២៦ #ឯកឧត្ដមបណ្ឌិតហ៊ឺវីរៈ #ការអប់រំដើម្បីអនាគត

Address

Kampong Chnang

Alerts

Be the first to know and let us send you an email when វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច:

Shortcuts

Share

Category