01/11/2024
បើយើងគិតមិនយល់ពីកម្មទេនឹងឃើញថា÷ហ្គេមកម្មបង្កើតលោកិយនេះ វាអយុត្តិធម៌ វាខ្សែលើ វាលេងខូចគេ។អោយគេធ្វើអីក៏ចុះតែលទ្ធផលចុងក្រោយលើកម្មដដែល។ចំពោះវិញ្ញាណជាសត្វដែលកំពុងជាប់កងទុក្ខត្រូវគិតអោយយល់ត្រង់នេះ។វិញ្ញាណដែលស្ដាប់ធម៌ត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធយល់គេនឹងយល់ថាត្រូវលេងហ្គេមនេះយ៉ាងម៉េចហើយ។តែបើគិតតាមហេតុផលកម្មនេះជាហ្គេមហេតុផលល្អឥតខ្ចោះ ជាហ្គេមហេតុផលគន្លឹះរវៀងកម្ម និង ធាតុ។វាជាហ្គេមមួយប្រភេទអាចអោយតួអង្គលេងហ្គេមហ្នឹងរួចខ្លួនបានតើតែត្រូវយល់ពីតាក់ទិច របៀបលេងអោយច្បាស់លាស់ណាស់។ព្រោះហ្គេមលោកិយនេះ មិនបានបង្កើតសត្វទេកុំទៅសួរគេថានរណបង្កើតខ្ញុំមក۔۔۔۔۔۔។
07/10/2024
អ្នកមានបុណ្យកំពុងតែមករែងយកសត្វសីលនៅពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។ហើយសត្វដែលមានសីលនោះនៅសល់មួយម្លប់ពោធិ៍មែនហ្នុងហើយ!
02/09/2024
អ្នកមិនយល់ដំណើរកកើតលោកិយពីកម្មគឺមិនយល់ធម៌ នោះលោកិយមានពិត ខ្លួនគេនេះមានពិត អ្នកដទៃនេះមានពិត តែវិញ្ញាណដែលជាមនុស្សគិតហេតុផលយល់រឿងពិត លោកិយនេះគ្មានទេ ខ្លួនយើងក៏គ្មាន អ្នកដទៃក៏គ្មាន ដឹងរឿងគ្មានអ្វីទាំងអស់នេះតែឯង អ្នកដទៃដែលមិនយល់គឺសុទ្ធតែវិញ្ញាណដេកយល់សប្តិដឹងទាំងអស់ ពិភពលោកនេះស្ងាត់ជ្រងំ។ នេះហើយ ពិភពលោកនេះដេកនោះ។ បើអ្នកគិតមិនយល់ថាពិភពលោកនេះដេកទេ មានន័យថាអ្នកក៏កំពុងតែដេកលង់លក់ហើយយល់សប្តិដឹងដូចតែគេផ្សេងទៀតដែរ ដូច្នេះហើយបានជាពូនិយាយថា ការគិតយល់ គឺដឹងថាពិភពលោកនេះដេក គឺជាចំណេះដឹងទីមួយនៃជីវិតមនុស្សនោះ។ ពិភពលោកនេះគ្មានទេ គឺជាការគិតយល់នៃវិញ្ញាណប្រើទ្វារមនោ តែពិភពលោកនេះមានជាការដឹងថ្នាក់ឧបាទាននៃវិញ្ញាណដឹងតាមទ្វារទាំងប្រាំ៕
02/09/2024
គ្រាន់តែពាក្យថាកើត ចក្ខុវិញ្ញាណ យើងគិតយល់ថាខុសបាត់ទៅហើយ ព្រោះវិញ្ញាណអត់មានរលត់បាត់ទៅណា ដែលត្រូវការកើតឡើងវិញនោះទេ។ វិញ្ញាណជាខ្សែកម្មហើយដឹង។ ធម្មជាតិកម្មគឺមានជាប់អត់មានរលត់ហើយ ត្រូវការកើតឡើងវិញទេ គឺវាមានជាអចិន្ត្រៃយ៍នៅក្នុងអាយតនៈគឺភ្នែកហ្នុង អោយតែមានផស្សៈមកប៉ះផ្ទប់នឹងភ្នែក វិញ្ញាណដែលមាននៅក្នុងភ្នែកស្រាប់ហ្នុងដឹងរូបតែម្តង តែពួកចាំតាមគម្ពីរ គ្មានទេគិតរកអារម្មណ៍យល់ គឺវាមិនដឹងដំណើរការដឹងរបស់វិញ្ញាណប្រើសឡាយតនៈនេះទេ។ ពួកវាយល់ថាកាយជាវា សកាយទិដ្ឋិ អញ្ចឹងស្អីដែលដឹងត្រឹមតាមសឡាយតនៈ គឺវាសំគាល់ថាវាដឹងហើយ ការពិតវាដឹងថ្នាក់ចាំហ្នឹងទេ ប៉ុន្តែយើងដែលគិតយល់ថាយើងជាវិញ្ញាណអស់សកាយទិដ្ឋិ គឺទាល់តែវិញ្ញាណប្រើទ្វារមនោគិតយល់ទើបយើងបានដឹង។ វាជាសត្វអត់មានទ្វារមនោទេ អញ្ចឹងរឿងគិតហេតុផលគឺមិនអាចទេ។ បដិច្ចសមុប្បាទ គឺសឡាយតនៈ បង្កើតផស្សៈ បើផស្សៈជាការប៉ះផ្ទប់ អញ្ចឹងក្លិន រូប សំលេង រស និងផោដ្ឋព្វៈ មាននៅខាងក្រៅស្រាប់ទៅហើយ គឺលោកិយមានទៅហើយហ្នឹង ខុសហើយលោកិយទទេទេ ដូច្នេះផស្សៈមិនមែនការប៉ះផ្ទប់ទេ គឺជាអ្វីដែលមកបះផ្ទប់នឹងទ្វារទេ៕
16/08/2024
យើងមិនមែនជំនាញខាងនិយាយយកឈ្នះ និយាយចាញ់គេហែកមាត់ចោលដូចក្រុមមីខ្មឺត អាសាំង ឡេង មីជើងបីហ្នុងទេ ខ្លាំងនោះខ្លាំងរឿងឡាន យើងយកបាត់ ថតធ្វើមុខស្ញេញ បើយើងវិញសំដីខ្លាំងយ៉ាងហ្នុង បើគេយកឡានបានអញ្ចុង រត់ចូលរូងក្តាមសំងំងាប់ចោលឆ្អឹងក្នុងរូងហ្នុងហើយ ខ្មាស់គេណាស់ តែពួកមុខក្រាស់ធុនមីខ្មឺត អាសាំងឡេងជាដើមនៅមានមុខមកនិយាយធ្វើគ្រាន់បើអត់កេរ្តិ៍ខ្មាស់កើតទៀត រឿងថោកនេះ យើងធ្វើមិនបានដូចពួកវាទេ មុខយើងស្តើងណាស់។ ចាំមើលខ្លាំងៗហ្នឹង ខ្នោះឥឡូវទៀតហើយ។ វាឃើញយើងស្ងាត់ វាស្មានតាមភាពភ្លើរបស់វាថាយើងនៅស្ងៀមហើយហ្នុង? ថារឿងឈ្នះសំដីហ្នឹង មិនមែនជំនាញយើងទេ គឺជំនាញពូជនិយាយចាញ់គេហែកមាត់ចោលពួកវាហ្នឹងហើយ អោយពួកវាសប្បាយផ្តាំគុកបន្តិចសិនចុះ៕