18/01/2026
គណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសុខអានលាយបូរសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះឪពុកម្ដាយអាណាព្យាបាលសិស្សដែលបានលះបង់ពេលវេលាដ៏មានតម្លៃបំផុតផ្ទាល់ខ្លួនដើម្បីចូលរួមប្រជុំប្រចាំខែ ទទួលជ្រាបពីលទ្ធផលការសិក្សា វិន័យក្នុងការសិក្សារបស់កូនៗព្រមទាំងបានចំណាយថវិការបស់ខ្លួនសម្រាប់ចូលរួមកែលម្អថ្នាក់រៀនរបស់កូនៗ។ ការចូលរួមរបស់ លោក លោកស្រីលោកអ៊ំលោកពូអ្នកមីងដែលជាឪពុកម្ដាយអាណាព្យាបាលសិស្សគឺជាការផ្ដល់តម្លៃដល់ធំធេងបំផុតដល់សាលារៀននិងការជឿទុកចិត្តមកលើលោកគ្រូអ្នកគ្រូនៃវិទ្យាល័យសុខអានលាបូរទាំងមូល។ ការចូលរួមនេះគឺផ្ដោតសំខាន់ទៅលើការសិក្សារបស់សិស្សក្នុងការរៀនរយៈពេលមួយខែព្រមទាំងរកដំណោះស្រាយជួយដល់សិស្សទទួលបានការសិក្សាពេញលេញព្រមទាំងរួមគ្នាលុបបំបាត់ការបោះបង់ការសិក្សា
ជាចុងក្រោយសូមជូនពរ ឪពុកម្ដាយអាណាព្យាបាលទទួលបានសេចក្ដីសុខសេចក្ដីចម្រើនព្រមទាំងរកទទួលទានមានបានគ្រប់ៗគ្នា។
១៨ មករា ២០២៦