RTTC Kandal

RTTC Kandal Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RTTC Kandal, Education Website, Prek Samrong Village, Sangkat Ta Khmau , Ta Khmau Municipality, Kandal Provinces, Ta Khmau.

ទំព័រផ្លូវការ​របស់​មជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល សម្រាប់​គាំទ្រ ផ្សព្វផ្សាយ សមទ្ធផល​របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ដំណើរ​ប្រព្រឹត្ត​សាមីអង្គភាព ពិសេស​ចែករំលែកព័ត៌មាន​ពិតនូវ​សភាពការព្រំដែន​កម្ពុជាបច្ចុប្បន្ន

26/08/2026
02/08/2026
"​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍" នៃ គម្រោង​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក...
17/07/2026

"​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍" នៃ គម្រោង​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ​នៅ​កម្ពុជា

មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្ត​កណ្ដាល ៖ ថ្ងៃ​ព្រហស្បតិ៍ ២កើត ខែ​ទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធសករាជ​ ២៥៧០ ត្រូវនឹង​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ​ទីភ្នាក់ងារ KOICA នៅ​កម្ពុជា តាម​រយៈ​គម្រោង “​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ​នៅ​កម្ពុជា” បាន​រៀប​ចំ​ពិធី "​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍" ក្រោម​អធិបតីភាព លោក​ជំទាវ​បណ្ឌិត ឃួន វិច្ឆិកា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹតការ និង​លោកស្រី Sejin Lee នាយករង​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ KOICA នៅ​កម្ពុជា នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត​កណ្ដាល និង​មាន​អ្នកចូលរួម​សរុប​ចំនួន ១៦០ រូប និង​ស្រី ៧៤ រូប ដែល​ជា​​គ្រូបង្រៀន​មុខវិជ្ជា ICT និង​សិស្សានុសិស្ស នៃ​សាលា​រៀន​គោល​ដៅ​ទាំង​២០ គរុសិស្ស​ដែល​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម កណ្ដាល តាកែវ និង​ព្រៃ​វែង។

🎯ពិធី​ពិព័រណ៍​នេះធ្វេីឡេីងក្នុង​ គោល​បំណង​ ដើម្បី​បង្ហាញ​វឌ្ឍនភាព និង​បទ​ពិសោធន៍​នៃ​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ក៏​ដូចជា​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស​សាលា​គោលដៅ​របស់​គម្រោង។

🏆ការ​ប្រកួតប្រជែង​បែកចែក​ជា​ពីរ​ក្រុម ៖ ( ១) ក្រុម​សិស្ស និង(២) ក្រុម​គ្រូបង្រៀន
👉ក្រុម​សិស្ស​ប្រកួត​លើ​ការ​ប្រើប្រាស់​កម្មវិធី ​​Open Office (Writer & Calc) និង​កម្មវិធី Scratch
👉ក្រុម​គ្រូ​បង្រៀន ICT៖ ផ្ដោត​លើ​ធ្វើ​បទ​បង្ហាញ​ឧត្តមានុវត្តន៍​នៃ​វិធីសាស្ត្រ​បង្រៀន​មុខវិជ្ជា ICT

🌐សូម​បញ្ជក់​ផង​ដែរ​ថា ​គម្រោង​កសាង​សមត្ថភាព​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​អប់រំ​នៅ​មធ្យម​សិក្សា​បឋមភូមិ​នៅ​កម្ពុជា មាន​គោលបំណង​លើក​កម្ពស់​គុណភាព​ការ​បណ្ដុះបណ្ដាល​គ្រូ​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) និង​ការ​អប់រំ​មធ្យមសិក្សា​បឋមភូមិ​ផ្ដោត​លើ ១) ការ​កែ​លម្អ​បរិយាកាស​បង្រៀន​សម្រាប់​គរុ​និស្សិត និង​គ្រូឧទ្ទេស​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ២) ការ​អភិវឌ្ឍ​កម្មវិធីសិក្សា​មុខវិជ្ជា ICT និង​សម្ភារ​ឧបទេស ៣) កម្មវិធី​កសាង​សមត្ថភាព​គ្រូឧទ្ទេស និង​គ្រូ​តាម​សាលារៀន​គោលដៅ ៤) ការ​កែ​លម្អ​បរិយាកាស​សិក្សា​សម្រាប់​សិស្ស ៥) ការ​អភិវឌ្ឍ​កម្មវិធីសិក្សា​មុខវិជ្ជា ICT និង​សៀវភៅ​សិក្សា​កម្រិត​មធ្យម​សិក្សា​បឋមភូមិ និង ៦) ការ​ពង្រឹង​កម្មវិធី​គាំទ្រ​ការ​អប់រំ​មុខវិជ្ជា ICT។

ការងារ​វិក្រឹតការ​គ្រូ​បង្រៀន​| វគ្គ​ជួប​មុខ​ផ្ទាល់​លើកទី២  វគ្គ​សិក្ខាសាលា​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ​ស្ដី​អំពី «ភាសា...
30/06/2026

ការងារ​វិក្រឹតការ​គ្រូ​បង្រៀន​| វគ្គ​ជួប​មុខ​ផ្ទាល់​លើកទី២
វគ្គ​សិក្ខាសាលា​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ​ស្ដី​អំពី «ភាសា​សរសេរ​កម្មវិធី​ការ​អប់រំ​កម្រិត​ខ្ពស់​ដោយ​ប្រើប្រាស់ Arduino» (Course tittle: “Advanced Educational Programing Language with Arduino)

មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្ត​កណ្ដាល ៖ ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ២០២៦ រៀបចំ​វគ្គជួបមុខលើកទី២ និង​ជា​ការ​បិទ​បញ្ចប់ វគ្គ​សិក្ខាសាលា​អភិវឌ្ឍ​វិជ្ជាជីវៈ​ជា​ប្រចាំ​ស្ដី​អំពី «ភាសា​សរសេរ​កម្មវិធី​ការ​អប់រំ​កម្រិត​ខ្ពស់​ដោយ​ប្រើប្រាស់ Arduino» ​សិក្ខាសាលា​នេះ​រៀបចំឡើង​ ​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន ICT ដែល​កំពុង បម្រើការ​នៅ​តាម​សាលារៀន​គោលដៅ​ ស្ថិត​ក្រោម​ការ​អនុវត្ត​គម្រោង​ការ​កសាង​សមត្ថភាព ICT សម្រាប់​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​នៅ​កម្ពុជា និង​បង្រៀន​ដោយ​ផ្ទាល់​ ដោយ​លោកគ្រូ-អ្នកគ្រូ​ឧទ្ទេស ICT នៃ​មជ្ឈមណ្ឌល​កោសល្យ​ភូមិភាគ ខេត្ត​កណ្ដាល ។

វគ្គ​នេះ​ទទួល​បាន​លទ្ធផល ផ្លែផ្កា​ជាទី​គាប់ចិត្ត និង​ស្នាដៃ​លេចធ្លោ​របស់​សិក្ខាកាម​​ដែល​ឆ្លុះបញ្ចាំង​អំពី​ ​ផែនការ​​ប្ដេជ្ញា​របស់​ពួកគាត់ ​នឹង​យក​ទៅ​ចែករំលែក​ដល់​សហជីវិន​ និង​សិស្សានុសិស្ស​នៅ​សាលា​រៀង​ៗ​ខ្លួន​​បន្ទាប់​ពី​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​​ដូចជា​​​៖
- គម្រោង​ភ្លើង​សញ្ញា​សញ្ញា​ចរាចរណ៍ របស់​អ្នកគ្រូ ហៀង​ រស្មី ​គ្រូ​បង្រៀន​ថ្នាក់​ទី ៩ នៃ​ វិទ្យាល័យ ហ៊ុន សែន សេរីភាព
- គម្រោង​ទ្វា​ឆ្លាតវៃ​​បិទ-បើក ស្វ័យប្រវត្តិ របស់​លោក​គ្រូ រៀម ​កុម្មៈ ​គ្រូ​បង្រៀន​ថ្នាក់​ទី ៨ នៃ​វិទ្យាល័យទេពប្រណម្យ_Tepronom High School
- គម្រោង​អំពូល​បំភ្លឺ​គេហដ្ឋាន​ដោយ​ប្រើប្រាស់​កុងតាក់​បញ្ជា​បិទ​-បើក​​ របស់​អ្នកគ្រូ លី សុខហេង គ្រូ​បង្រៀន​ថ្នាក់ទី៧ នៃ​ វិទ្យាល័យ​ ហ៊ុន​ សែន​ សេរីភាព
- គម្រោង​បិទ-បើក​អំពូល​ស្វ័យប្រវត្តិ តាម​កម្រិត​ពន្លឺ​ព្រះអាទិត្យ របស់​លោកគ្រូ សេង ស៊ន គ្រូ​បង្រៀន ថ្នាក់ទី៧ នៃ​ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​ និង​លោកគ្រូ នីម វណ្ណា គ្រូ​បង្រៀន ថ្នាក់ទី៧ នៃ​ វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង
- និង​គម្រោង​​​ជា​ច្រើន​ទៀត​​របស់​សិក្ខាកាម​នៃ​សាលា​គោលដៅ។

សិក្ខាសាលា​នេះ​រៀបចំ​ដោយ​៖ សហគមន៍​សិក្សា​វិជ្ជាជីវៈ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ​និង​ទទួល​បាន​​ការ​គាំទ្រ ​ឧបត្ថម្ភ​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា និង ទីភ្នាក់ងារKOICA
ស្ដង់ដាទី២ ៖ ធនធាន​បណ្ដុះបណ្ដាល | ៤.​វិក្រិតការ​គ្រូបង្រៀន
ស្តង់ដា​សាលា​គរុកោសល្យ​គំរូ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»...
30/06/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ស្ថិតក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល​ ។

ព្រះវិហារនេះត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ ក្នុងសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់ នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារ ដ៏ធំស្កឹមស្កៃនេះ មានបណ្តោយប្រវែង ៣៩.២ម៉េត្រ ទទឹង ២២.៣ម៉ែត្រ និងកម្ពស់ ២៣.៦ម៉ែត្រ ឯនៅខាងក្នុងព្រះវិហារ មានតម្កល់ព្រះពុទ្ធរូបមួយអង្គធំកម្ពស់ ១៨ហត្ថ (១៦.៧៩ម៉ែត្ររាប់ទាំងកម្ពស់បល្ល័ង្គ) ដែលមានន័យថា អដ្ឋរស្ស ទើបព្រះវិហារត្រូវបានហៅថា ព្រះវិហារអដ្ឋរស្ស។ តាមរយៈសង្គ្រាមជាច្រើនទសវត្សរ៍ ព្រះវិហារអដ្ឋរស្សបានរងការខូចខាត ហើយក៏ត្រូវបានជួសជុលជាច្រើនហូរហែរ រហូតដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់គម្រោងជួសជុលកែលម្អស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបព្រះវិហារត្រូវបានជួសជុលរួចរាល់ទាំងស្រុងនៅថ្ងៃនេះ ជាចំណែកចូលរួមថែរក្សា ការពារ ក៏ដូចជាផ្សព្វផ្សាយមរតកវប្បធម៌ និងអរិយធម៌ ដោយប្រែក្លាយព្រះវិហារទៅជាសារមន្ទីរដែលមានតាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណនានាកាលពីសម័យឧដ្តុង្គផងដែរ។

ខេត្តកណ្តាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

[Post-03]​ ៣០-មិថុនា-២០២៦

កិច្ចសហការ​ជាមួយដៃគូ​ | វាស់ស្ទង់​សមត្ថភាព​ ICT គ្រូបង្រៀន​ និងសិស្ស​ថ្នាក់៧​ និងទី៨​ នៅសាលាគោលដៅមជ្ឈមណ្ឌល​គរុកោសល្យ​ភូម...
29/06/2026

កិច្ចសហការ​ជាមួយដៃគូ​ | វាស់ស្ទង់​សមត្ថភាព​ ICT គ្រូបង្រៀន​ និងសិស្ស​ថ្នាក់៧​ និងទី៨​ នៅសាលាគោលដៅ

មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ខេត្តកណ្ដាល​ ៖​ ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦​ បានរៀប​ចំ​ការ​ប្រជុំ​ណែនាំ​អំពី​ដំណេីរ​ការ​វាស់ស្ទង់​សមត្ថភាព​ ICT គ្រូបង្រៀន​ និង​សិស្ស​ថ្នាក់ទី៧​ និងទី៨​ នៃ​សាលាគោលដៅ​ទាំង​៥​ នៅខេត្តកណ្ដាល​ របស់​គម្រោង​កសាង​សមត្ថភាព​ICT សម្រាប់ការអប់រំ​នៅកម្រិត​មធ្យម​សិក្សាបឋមភូមិ​នៅកម្ពុជា​

ការប្រជុំ​នេះ​មាន​ការចូលរួមពី​សំណាក់​ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ បុគ្គលិកអប់រំ​នៃ​ អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​ និង​វិក្រិតការ​ គ្រូឧទ្ទេស​ គរុសិស្ស​ នៃមជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ខេត្តកណ្ដាល​ គ្រូបង្រៀនICT មកពី​ អនុវិទ្យាល័យ​អនុវត្ត​ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​ វិទ្យាល័យ ហ៊ុន សែន សេរីភាព​ វិទ្យាល័យទេពប្រណម្យ_Tepronom High School​ និង​វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង​ ក្នុងគោលបំណង​ ៖
១​ ណែនាំ​ពី​ដំណេីរការ​ចុះ​វាស់ស្ទង់​សមត្ថភាព​ ICT គ្រូបង្រៀន​ និង​សិស្ស​ថ្នាក់ទី៧​ និងទី៨​ នៃ​សាលាគោលដៅ​ទាំង​៥​ខាងលេី
២.បញ្ជាក់​ពី​តួនាទី​ និងកាលបរិច្ឆេទ​ពីដំណេីរការ​ ចាប់ពីថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២៦​ រហូតដល់ថ្ងៃទី​០២​ ខែ​កក្កដា​ ឆ្នាំ២០២៦​
៣.បំពេញ​កម្រង​សំណួរ​លេីការពេញចិត្ត​លេីការប្រេីប្រាស់​សៀវភៅ​សិក្សា​គោល​នៃ​ការបណ្ដុះបណ្ដាល​គរុសិស្ស​ ICT
៤. បំពេញ​កម្រង​សំណួរ​លេីការ​ពេញចិត្ត​លេីការប្រេីប្រាស់​សៀវភៅ​សិក្សា​គោល​ ICT ថ្នាក់ទី៧​ និងថ្នាក់ទី៨​
៥. ការបំពេញ​កម្រងសំណួរ​វាស់ស្ទង់​សមត្ថភាព​ភាព​ ICT គ្រូបង្រៀន​ ICT និងគរុសិស្ស​
៦. និងការ​ពិនិត្យពិនិត្យ​ការបំពេញកម្រង និងការ​អនុវត្តលំហាត់។

នាពេលរសៀល​ក្រុមការងារ​ទាំងអស់​ចុះទៅវាស់ស្ទង់សមត្ថាភាព​ICT របស់គ្រូបង្រៀន និងសិស្សថ្នាក់ទី​៧ និងទី៨តាមសាលាគោលដៅ​រៀងៗខ្លួន។

29/06/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែករំលែងគំនិតចំនួន ៥ នឹងជួយឱ្យយុវជន យុវនារីជំនាន់ក្រោយ បំពេញការងារបម្រើសង្គមជាតិប្រកបទៅដោយសាមគ្គីភាព និរន្តរភាព និងភាពរីកចម្រើនរុងរឿង

[Post-04]​ ២៩-មិថុនា​-២០២៦

Address

Prek Samrong Village, Sangkat Ta Khmau , Ta Khmau Municipality, Kandal Provinces
Ta Khmau
081104

Website

Alerts

Be the first to know and let us send you an email when RTTC Kandal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share