សាលាបឋមសិក្សា សាមគ្គីត្រពាំងធ្លក

  • Home
  • Cambodia
  • Svay Rieng
  • សាលាបឋមសិក្សា សាមគ្គីត្រពាំងធ្លក

សាលាបឋមសិក្សា សាមគ្គីត្រពាំងធ្លក ការអប់រំ

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក      សូមថ្លែងអំណរគុណចំពោះ ក្រុ...
26/12/2025

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក
សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ខ្មែរប៊ើវើរីជីស Khmer Beverages ដែលបានចូលរួមអភិវឌ្ឍន៍សាលារៀន ឧបត្ថម្ភ បង់អង្គុយ ចំនួន ៥បង់ តាមរយៈអ្នកគ្រូ ខុន សម្ភ័ស្ត គ្រូបង្រៀននៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក 🙏
សូមគោរពជូនពរ ក្រុមហ៊ុនខ្មែរប៊ើវើរីជីស កាន់តែរីចម្រេីន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្...
01/11/2025

អបអរសាទរថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

អបអរសាទរកុមារា រ៉ុម ចាន់រ៉ា ជាសិស្សថ្នាក់ទី៦ក នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក ដែលបានប្រឡងជាប់អំណានថ្នាក់ទី៣ និងទី៦ ថ្ន...
13/05/2025

អបអរសាទរកុមារា រ៉ុម ចាន់រ៉ា ជាសិស្សថ្នាក់ទី៦ក នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក ដែលបានប្រឡងជាប់អំណានថ្នាក់ទី៣ និងទី៦ ថ្នាក់កម្រង បានចំណាត់ថ្នាក់លេខ២ ។
លោកនាយក លោកគ្រូ អ្នកគ្រូ ជូនពរប្អូនឱ្យខិតខំ និងប្រឹងប្រែង រៀនសូត្របន្ថែមទៀតដើម្បីយកកេរ្តិ៍ឈ្មោះ កិត្តិយស ជូនសាលា គ្រួសារ និងខ្លួនឯង។

កាល​ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ ២០២៥សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា​ ពេជ្...
18/01/2025

កាល​ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ ២០២៥
សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា​ ពេជ្រ ចរណៃ និងក្រុមការងារអប្សរានគររាជ ដែលឧបត្ថម្ភកាបូបសម្រាប់លោកគ្រូអ្នកគ្រូចំនួន ៨រូប និងឧបត្ថម្ភសម្រាប់សិស្សានុសិស្ស កង់ចំនួន ២គ្រឿង សម្ភារៈសិក្សាចំនួន ១៣០ឈុត ក្នុងនោះដែរ សម្ភារសិក្សារួមមាន សៀវភៅសរសេរ ៣ក្បាល ប៊ិក ២ដេីម ខ្មៅដៃ ៣ដេីម ដែកចិត ១ បន្ទាត់ ១ឈុត និងថវិកា​ ១,០០០៛​ តាមរយៈលោក ហ៊ាង ចាន់រ៉ា នៅសាលាបឋមសិក្សាត្រពាំងធ្លក ភូមិត្រពាំងធ្លកខាងជេីង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង​
សូមអរគុណ!

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក      សូមថ្លែងអំណរគុណចំពោះលោក ព...
23/12/2024

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក
សូមថ្លែងអំណរគុណចំពោះលោក ពោន សាន និង ភរិយា​ព្រមទាំងបុត្រ ភូមិព្រៃជ័រ ដែលបានចូលរួមថវិកាអភិវឌ្ឍន៍កសាងសាលារៀន ឧបត្ថម្ភថវិកាចំនួន ២០,០០០៛ (​ម្លៃពាន់រៀលគត់ ) ជួយដល់សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក 🙏
សូមគោរពជូនពរលោក ពោន សាន និង ភរិយា​ និងភរិយាព្រមទាំងបុត្រ ជួបសេចក្តីសុខ សេចក្តីចម្រេីន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

02/12/2024
សេចក្តីជូនដំណឹង
02/12/2024

សេចក្តីជូនដំណឹង

កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវនឹងថ្ងៃ សុក្រ ០១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច...
01/11/2024

កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវនឹងថ្ងៃ សុក្រ ០១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
- សូមគោរពថ្លែងអំណរគុណចំពោះ គណអធិបតី ភ្ញៀវកិត្តិយស អ្នកអាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនៅសាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក🙏💕

 #សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀន #សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក
07/10/2024

#សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀន
#សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក មានកិត្តិយសក្រោមធិបតីភាព លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាល...
14/09/2024

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤
សាលាបឋមសិក្សាសាមគ្គីត្រពាំងធ្លក មានកិត្តិយសក្រោមធិបតីភាព លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក អញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូសិក្សានុសស្សនិងចែក កង់ សម្ភារៈសិក្សា និងពិសារអាហារស្និតស្នាល នៅសាលាបឋមសិក្សាត្រពាំងធ្លក ភូមិត្រពាំងធ្លកខាងជេីង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង​
វត្តមានអញ្ជើញចូលរួមមាន÷
មន្រ្តីរាជការ កងកម្លាំង ក្រុមប្រឹក្សាចន្ត្រី
_ ម្ចាស់ហាងស៊ុបខ្យល់ទំនប់តាហោខេត្តស្វាយរៀង
_លោក អ៉ឹមភិន សារឿន
_លោកស្រី ម៉ែន សាខន អនុប្រធានការិយាល័យស្រុករមាសហែក
_លោក គល់ ជោតិ ប្រធានរដ្ឋបាលស្រុករមាសហែក
_លោក ម៉ៅ ឈី អនុប្រធានរដ្ឋបាលស្រុករមាសហែក
_លោក សំ សំអុល អធិការស្រុករមាសហែក
_លោក អ៉ឹម ភន មេឃុំចន្ត្រី
_ លោកនាយកសាលាបឋមទាំង ៥ សាលា
_ លោកគ្រូ អ្នកគ្រូបឋមសិក្សាទាំងប្រាំសាលា
ក្មួយៗសិស្សានុសិស្ស ជាង២០០នាក់។
ក្នុងនោះមានការគាំទ្រ ជាសម្ភារៈសិក្សាដល់សិក្សានុសិស្ស មានការកាតាប១ សៀវភៅ២ក្បាល ប៊ិច១ ខ្មៅដៃ១ ជ័រលុប១ ចំនួន១១៧នាក់ និងសិស្សខ្វះខាតចំនួន៣នាក់ម្នាក់ទទួលបានកង់១ សម្ភារៈសិក្សាដូចគ្នា។
ក្នុងនោះផងដែរម្ចាស់ហាងស៊ុបខ្យល់ទំនប់តាហោ ខេត្តស្វាយរៀង បានទទួលអាហារស្និតស្នាលអ្នកចូលរួមទាំងអស់។

13/09/2024

ភ្លៀងខ្លាំងណាស់

សកម្មភាពសិស្សានុសិស្សសម្អាតបិស្ថាន ត្រៀមរៀបចំកម្មវិធី "ចែកកង់  ចែកកាបូប សម្ភារសិក្សា និងអាហារសាមគ្គី(ស៊ុប) "💕
10/09/2024

សកម្មភាពសិស្សានុសិស្សសម្អាតបិស្ថាន ត្រៀមរៀបចំកម្មវិធី "ចែកកង់ ចែកកាបូប សម្ភារសិក្សា និងអាហារសាមគ្គី(ស៊ុប) "💕

Address

Svay Rieng

Telephone

+855977070404

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា សាមគ្គីត្រពាំងធ្លក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាលាបឋមសិក្សា សាមគ្គីត្រពាំងធ្លក:

Shortcuts

Share