UHST Institute of Foreign Languages

UHST Institute of Foreign Languages It is designed to share information about products and services of education and training activities.

ឆ្នាំសិក្សា២០២៦​-២០២៧
12/08/2026

ឆ្នាំសិក្សា២០២៦​-២០២៧

📣 មោទនភាពជាតិ! យុវជនកម្ពុជាត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ! 🇰🇭✨ក្រុមនិស្សិតឆ្នើមតំណាងកម្ពុជា និស្សិតឆ្នើមមកពីសាកលវិទ្យ...
15/07/2026

📣 មោទនភាពជាតិ! យុវជនកម្ពុជាត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ! 🇰🇭✨
ក្រុមនិស្សិតឆ្នើមតំណាងកម្ពុជា និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបងនិងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងគំនិតច្នៃប្រឌិតយុវជនឡានឆាង-មេគង្គ លើកទី១០ (YICMG) នៅប្រទេសចិន! 🎓💡
ពួកគាត់នឹងប្រកួតប្រជែង និងសហការជាមួយយុវជន៥ប្រទេសផ្សេងទៀត ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗជួយដល់សហគមន៍យើង។
សូមចូលរួមគាំទ្រ និងទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកក្កដា
⏰ ម៉ោង៖ ១០:០០ ព្រឹក
📺 ទស្សនាផ្ទាល់តាមរយៈ៖ ប៉ុស្តិ៍អន្តរជាតិ CCTV-4 និងបណ្តាញសង្គមពាក់ព័ន្ធ
រួមគ្នាលើកទឹកចិត្តយុវជនកម្ពុជាយើង! 👏

កិច្ចប្រជុំលើកទី១នៃគម្រោង START Cambodiaនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ពិន វណ្ណារ៉ូ បានដឹកនាំ...
25/06/2026

កិច្ចប្រជុំលើកទី១នៃគម្រោង START Cambodia

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ពិន វណ្ណារ៉ូ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំលើកទី១នៃគម្រោង START Cambodia (Strategic Transformations for Wider Access, Stronger Retention and Improved Conditions for More Diverse Students to Thrive) រៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងមានសុន្ទរកថាស្វាគមន៍ដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីក្រុមការងារអនុវត្តគម្រោងពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈកម្ពុជាចំនួន០៥ (សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង) អគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាកលវិទ្យាល័យ Groningen នៃប្រទេសហូឡង់។

គម្រោង START Cambodia ដែលគាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប មានគោលបំណងចំនួន៣៖
- ការបង្កើនឱកាសចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ជាពិសេសសម្រាប់សិស្សមកពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ
- ការកែលម្អកម្មវិធីសិក្សាឆ្នាំទី១ ដើម្បីពង្រឹងការបន្តការសិក្សា និងការទទួលបានជោគជ័យក្នុង ការសិក្សារបស់និស្សិត
- ការកសាងយន្តការ និងរចនាសម្ព័ន្ធ សម្រាប់ការបន្តការសិក្សាពីកម្រិតមធ្យមសិក្សាទៅ ឧត្តមសិក្សាប្រកបដោយបរិយាបន្ន

គម្រោង START Cambodia ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណែទម្រង់ឧត្តមសិក្សានៅកម្ពុជា ឱ្យកាន់តែមានគុណភាព សមធម៌ និងបរិយាបន្ន។


The 1st Meeting of the START Cambodia Project
On the morning of June 22, 2026, Assoc. Prof. Pin Vannaro led a working group at the 1st General Meeting of the START Cambodia Project (Strategic Transformations for Wider Access, Stronger Retention, and Improved Conditions for More Diverse Students to Thrive). Organized by the Directorate General of Higher Education of the Ministry of Education, Youth and Sports, the 4-day meeting is being held from June 22 to June 25, 2026, at the National Institute of Education (NIE).
The meeting was presided over by His Excellency Mak Ngoy, Director General of the Directorate General of Higher Education, with a welcoming speech delivered by Mr. Bryan Fornari, Head of Cooperation of the European Union Delegation to the Kingdom of Cambodia. It was attended by project implementation teams from 5 Cambodian public higher education institutions:
• University of Heng Samrin Thbongkhmum (UHST)
• National Institute of Education (NIE)
• Royal University of Phnom Penh (RUPP)
• Institute of Technology of Cambodia (ITC)
• Svay Rieng University (SRU)
Representatives from the Directorate General of Higher Education of the Ministry of Education, Youth and Sports, as well as the University of Groningen from the Netherlands, were also in attendance.
The START Cambodia project, financially supported by the European Union, aims to achieve three core objectives:
• More EQUITABLE ACCESS since the upper secondary education stage
• 1st-year courses revision for stronger RETENTION and ACADEMIC SUCCESS
• University schemes and structures for a more INCLUSIVE TRANSITION to HEI
The START Cambodia project contributes significantly to driving higher education reforms in Cambodia toward higher quality, equity, and inclusivity.

សូមស្វាគមន៍និស្សិតបន្តឆ្នាំឬផ្ទេរការសិក្សាឆ្នាំទី២ និងឆ្នាំទី៣ ជំនាញភាសាអង់គ្លេស ឆ្នាំសិក្សាថ្មី ២០២៦-២០២៧! បើចង់មានឱកាស...
04/06/2026

សូមស្វាគមន៍និស្សិតបន្តឆ្នាំឬផ្ទេរការសិក្សាឆ្នាំទី២ និងឆ្នាំទី៣ ជំនាញភាសាអង់គ្លេស ឆ្នាំសិក្សាថ្មី ២០២៦-២០២៧!
បើចង់មានឱកាសបន្តការសិក្សានៅក្រៅប្រទេស ការងារក្នុងទីផ្សារការងារពេលបច្ចុប្បន្ន និងពេលអនាគត មករៀនជំនាញភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មក។
ចាប់ផ្តើមចូលរៀនថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦។

ប្រឹក្សាពីការសិក្សា និងការបញ្ជុះតម្លែសិក្សា សូមចុចលីងខាងក្រោម៖
https://t.me/+3hlXXrQqj41iNjg1

សកម្មភាពនិស្សិតប្រឡងឆមាសទី១​សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦​ នៃសាកលវិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ។
05/03/2026

សកម្មភាពនិស្សិតប្រឡងឆមាសទី១​សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦​ នៃសាកលវិទ្យាល័យ​ ហេង​ សំរិន​ ត្បូងឃ្មុំ។

សកម្មភាពការប្រកួតកីឡាបាលទាត់របស់វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
23/02/2026

សកម្មភាពការប្រកួតកីឡាបាលទាត់របស់វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦ តំណាងសាកលវិទ្យល័យ ហេង សំរិន ត្បូងឃ្មុំ បានចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោងSTAR...
21/02/2026

ថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦ តំណាងសាកលវិទ្យល័យ ហេង សំរិន ត្បូងឃ្មុំ បានចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោងSTART Cambodia ចំនួន៤ថ្ងៃតាមអនឡាញ។ គម្រោង START Cambodia មានន័យថា “ការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ការចូលរៀនកាន់តែទូលាយ ការពង្រឹងការរក្សាសិស្សឱ្យបានគង់វង្ស និងការលើកកម្ពស់លក្ខខណ្ឌសម្រាប់ទទួលនិស្សិតមកពីមជ្ឈដ្ឋានចម្រុះ ឆ្ពោះទៅការអភិវឌ្ឍនៅឧត្តមសិក្សានៅកម្ពុជា” គឺជាសកម្មភាពគន្លឹះទី២របស់ Erasmus ក្នុងការអភិវឌ្ឍសមត្ថភាពនៅឧត្តមសិក្សាក្នុងគន្លងទី៣ ដែលនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០៣០។
ខាងភាគីកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡា (MoEYS) វិទ្យាស្ថានជាតិអប់រំ (NIE) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (UHST) នឹងធ្វើការរួមគ្នាជាមួយដៃគូអឺរ៉ុបចំនួន៤ គឺសាកលវិទ្យាល័យ Groningen នៃប្រទេសហូឡង់ (អ្នកសម្របសម្រួល) សមាគមន៍អ្នកអប់រំ និងអ្នកជំនាញវាយតម្លៃ នៃប្រទេសអេស្ប៉ាញ សាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ និងសាកលវិទ្យាល័យបច្ចេកទេសមជ្ឈិមបូព៌ានៃប្រទេសទួគី ក្នុងគោលបំណងជំរុញកំណែទម្រង់រចនាសម្ព័ន្ធនៃវិស័យឧត្តមសិក្សានៅកម្ពុជា ចាំបាច់សម្រាប់ធានាបរិយាប័ន្ននៃការឆ្លងចូលឧត្តមសិក្សា ការចូលរៀនមានសមធម៌ជាងមុន ការរក្សាការគង់វង្សកាន់តែខ្លាំង និងអត្រាជោគជ័យខ្ពស់ក្នុងការសិក្សានៅឧត្តមសិក្សាសម្រាប់ក្រុមងាយរងគ្រោះ។
ក្នុងរយៈពេល៤ឆ្នាំ ដៃគូសហការទាំង១០នឹងផ្តោតលើ៖
១- បង្កើតតួអង្គសំខាន់ៗដែលគាំទ្រដល់សិស្សនាពេលអនាគត ជាពិសេសសិស្សមកពីក្រុមងាយរងគ្រោះ ក្នុងការរៀបចំសម្រាប់ការឆ្លងចូលឧត្តមសិក្សាដោយជោគជ័យក្នុងដំណាក់កាលនៃការអប់រំមធ្យមសិក្សាទុតិយភូមិ ដោយផ្តល់នូវព័ត៌មានចាំបាច់តាមតម្រូវការ និងធនធានចាំបាច់សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
2- ការណែនាំអំពីនវានុវត្តន៍កម្មវិធីសិក្សា ក្នុងគោលបំណងពង្រឹងការរក្សាសិស្សឱ្យបានគង់វង្ស និងភាពជោគជ័យក្នុងការសិក្សាឆ្ពោះទៅចូលរៀនក្នុងវគ្គសិក្សាឆ្នាំទី១ នៃកម្មវិធីថ្នាក់បរិញ្ញាបត្រ STEAM។
3- រៀបចំគម្រោង និងរចនាសម្ព័ន្ធគាំទ្រកម្រិតស្ថាប័ន និងកម្មវិធី ដើម្បីឆ្ពោះទៅចូលរៀននៅឧត្តមសិក្សាប្រកបដោយបរិយាប័ន្ន ជាពិសេសសម្រាប់សិស្សមកពីក្រុមងាយរងគ្រោះ។
៤- បង្កើតយន្តការសម្រាប់អ្នកគ្រប់គ្រងនៅកម្រិតឧត្តមសិក្សានៅកម្ពុជា អ្នកបង្កើតគោលនយោបាយរបស់ស្ថាប័ន និស្សិតមកពីក្រុមងាយរងគ្រោះ និងគ្រូបង្រៀននៅឧត្តមសិក្សា ដើម្បីចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ និងសកម្មភាពរួមគ្នា ដែលផ្តោតលើការទ្រទ្រង់ និងពង្រីកកំណែទម្រង់រចនាសម្ព័ន្ធ។
ជាគម្រោងដែលមានរចនាសម្ព័ន្ធមួយ គម្រោង START Cambodia គាំទ្រយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុបនៃ "ការវិនិយោគលើការអប់រំប្រកបដោយគុណភាព ដោយយកចិត្តទុកដាក់លើបរិយាប័ន្ននៃក្រុមដែលងាយរងគ្រោះ" ធ្វើដូចនេះដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រជាជនចម្រុះកាន់តែច្រើនក្នុងការទទួលបានការងារសមរម្យ។
គម្រោង START Cambodia ប្រមូលផ្តុំតួអង្គក្នុងវិស័យឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ ដោយរួមទាំងសិស្ស (ទាំងអ្នកដែលមកពីក្រុមងាយរងគ្រោះ) ធ្វើការរួមគ្នាជាមួយស្ថាប័នសិក្សា អ្នកគ្រប់គ្រងស្ថាប័នឧត្តមសិក្សា និងអ្នកអប់រំនៅឧត្តមសិក្សាថ្នាក់ជាតិ។
គម្រោងនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ (1) និស្សិត និងអ្នកសិក្សានៅកម្ពុជាទាំងអស់នូវអនាគតល្អ ជាពិសេសអ្នកដែលមកពីក្រុមងាយរងគ្រោះ (2) អនុវិស័យឧត្តមសិក្សាកម្ពុជា (3) អនុវិស័យមធ្យមសិក្សាកម្ពុជា និង (4) ជារួមសង្គមកម្ពុជាទាំងមូល តាមរយៈការផ្តល់ធន់ធានសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជាដែលអាចប្រើប្រាស់ដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព និងលទ្ធភាពទទួលបានការចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ និងនាំឲ្យទទួលបានរងារសមរម្យ។
កិច្ចប្រជុំគម្រោងទល់មុខគ្នាលើកដំបូងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រសួងអប់រំ យុវជន និងកីឡា ជាម្ចាស់ផ្ទះ។
17-20 February 2026 - Representatives of the University of Heng Samrin Thbongkhmum participated in the four Online Kick-Off sessions of the START Cambodia project. Strategic Transformations for Wider Access, Stronger Retention and Improved Conditions for More Diverse Students to Thrive is an Erasmus+ Key Action 2 Capacity Building in Higher Education Strand 3 project that officially started on 1 February 2026 and will run till 31 January 2030.

Ministry of Education, Youth and Sport (MoEYS), National Institute of Education (NIE), Royal University of Phnom Penh (RUPP), Institute of Technology of Cambodia (ITC), Svay Rieng University (SRU) and University of Heng Samrin Thbongkhmum (UHST) - from Cambodian side - will work together with four European partners: University of Groningen, the Netherlands (project coordinator), Asociación de Educadores y Expertos Tuning, Spain; Universidad Politécnica de Madrid, Spain; and Middle East Technical University, Turkiye, in order to: foster structural reform of the Cambodian higher education sector necessary for ensuring inclusive transition, more equitable access, stronger retention and higher academic success rates for vulnerable groups.

During the next four years the ten partners will focus on
1- Equipping key actors who support future students - especially students from vulnerable groups - in preparing for successful transition to higher education during the upper secondary education stage with tailor-made information, didactic and continuous professional development resources;
2- Introducing curriculum innovations aimed at strengthening retention and academic success into first-year courses of STEAM undergraduate programmes;
3- Setting up institutional- and programme-level support schemes and structures required to make transition to higher education inclusive, in particular for students from vulnerable groups; as well as
4- Creating mechanisms for Cambodian HE authorities, institutional policy makers, students from vulnerable groups, and faculty members to engage in a national dialogue and joint actions focused on sustaining and extending the structural reform

As a structural project, START Cambodia supports the EU Global Gateway strategy of “investing in quality education, paying attention to the inclusion of vulnerable groups”, so as to enhance the competitiveness of Cambodia with a more diverse population getting access to decent jobs.

START Cambodia brings together Higher Education and Upper Secondary School Sectors actors, with students – including those from vulnerable groups – working side by side with academics, institutional & national higher education authorities.

The project aims to benefit (1) all future Cambodian students & learners, especially those from vulnerable groups, (2) Cambodian Higher Education Sector, (3) Cambodian Upper Secondary School sector, and (4) Cambodian society at large, while offering resources (Higher) Education systems beyond Cambodia can use to promote sustainable growth and more equitable access to Higher Education &, thus, decent work.

The first face-to-face project meeting will take place in Phnom Penh on 22-25 June 2026, with MoEYS as host.

សូមអបអរសាទរ@ Khoemon Chhe ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានជាប់អាហារូបករណ៍ICCR បន្តការសិក្សាថ្...
19/12/2025

សូមអបអរសាទរ@ Khoemon Chhe ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលបានជាប់អាហារូបករណ៍ICCR បន្តការសិក្សាថ្នាក់បណ្ឌិតនៅUNIVERSITY of LUCKNOW។ សូមជូនពរប្អូនទទួលបានជោគជ័យគ្រប់ភារកិច្ច និងសំណាងល្អ។
Congratulations to @ Khoemon Chhe , an alumnus of University of Heng Samrin Thbongkhmum for being awarded the ICCR Scholarship to pursue a Doctoral degree (PhD) at the University of Lucknow, India.
Wishing you great success in all your endeavors and the best of luck with your studies!

16/12/2025

ក្នុងនាមជាសិស្ស-និស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ យើងខ្ញុំសូមគោរពដឹងគុណដល់វីរៈយុទ្ធកងទ័ពដ៏អង់អាចក្លាហានរបស់យើងក្នុងការពលីជីវិត បូជារឈាមស្រស់ សាច់ស្រស់ដើម្បីជាតិមាតុភូមិរបស់ទាំងអស់គ្នា។

The management team and Academic staff of the University of Heng Samrin Thbongkhmum, led by H.E. Pin Vannaro, Rector, at...
23/11/2025

The management team and Academic staff of the University of Heng Samrin Thbongkhmum, led by H.E. Pin Vannaro, Rector, attended the Final Conference of the UNICATION Project, Erasmus+ CBHE at Batangas State University, Philippines.
#19-22 November 2025

Address

Road 73
Suong

Telephone

+855979476988

Website

Alerts

Be the first to know and let us send you an email when UHST Institute of Foreign Languages posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to UHST Institute of Foreign Languages:

Shortcuts

Share