Ho Sem - ហូ សេម

Ho Sem - ហូ សេម

Share

i share about the law . travl , trip ,camping , funny show .....

21/05/2024

ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

🍀👉ពិធី​បុណ្យ​វិសាខ​បូជា​ គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។

🍀🍀👉​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

ព្រឹត្តិការណ៍​ទាំងនោះ គឺ

👉ការ​ប្រសូត
👉👉ការ​ត្រាស់ដឹង
👉👉👉​ការចូល​និព្វាន​។

​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​

🥰👉​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។ ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ

🥰👉👉ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។

🥰👉👉👉ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦៧​ឆ្នាំ​ហើយ​។
​យើង​សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ​ឯ​ឯ​៕

05/05/2024

ជ្រើសរើសនូវអ្វីដែលជាខ្លួនឯង 🤧🤣🤣

27/04/2024

ចុងសប្តាហ៍ហើយ សមតែដើរលេង😍🍃🍀

Photos from Ho Sem - ហូ សេម's post 27/04/2024

ខ្ញុំបាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។ គម្រោង នេះមានអត្ថប្រយោជន៍ដ៍ច្រើនលើសលប់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងគ្រប់ជំនាន់ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងប្រទេសឬក្រៅប្រទេសក្តី សូមចូលរួមអបអរសាទរនិងគាំទ្រទំាងអស់គ្នានូវសមិទ្ឋផលដ៏ត្រចះត្រចង់នេះសម្រាប់ការអភិវឌ្ឍន៍ជាតិ
មាតុភូមិនិងសេដ្ឋកិច្ចជាតិរបស់យើង ❤️❤️❤️៕

25/04/2024

ឡានដំបូង ពេលខ្ញុំកើតមហាសេដ្ឋី🤣🤣

Photos from Ho Sem - ហូ សេម's post 22/04/2024

ប៉ុស្តិ៍គ្រូបឋមសម្រាប់ខេត្ត បន្ទាយមានជ័យ

01/02/2024

#ប្រឡងគ្រូអនុវិទ្យាល័យ
- ថ្ងៃចែកពាក្យ : 05​ កុម្ភៈ​ 2024
- ថ្ងៃទទួលពាក្យ : 22 កុម្ភ: 2024
- ថ្ងៃប្រឡង : 17 មីនា 2024

Photos from Ho Sem - ហូ សេម's post 30/01/2024

#សេចក្ដី​ណែនាំ​ : ស្តី​ពី​ ការពង្រឹងការអនុវត្តវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី៤​ដល់ទី៦​ នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

26/01/2024

ចិត្តនិងចិត្ត (Purest love)

Suly Pheng-ស៊ូលី ផេង

01/01/2024

សម្រាកបន្តិចសិន

Cadit Emo Composer

Want your school to be the top-listed School/college in Sisophon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Sisophon