វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

  • Home
  • Cambodia
  • Sisophon
  • វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ Tel : 092402392 ទ្រទ្រង់ចង្ហាន់ព្រះសង្ឃវត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ABA : 003 422 464 (៛) 092402392 ($)

🙏វត្តជេតពនមហាវិហារ ជាវត្តដ៏អស្ចារ្យ ទីក្រុងសាវត្ថី🙏 ព្រះបរមសាស្តា គង់ចាំព្រះវស្សា អស់ ១៩ វស្សា ។ ទីនេះតែងតែកើតមានវត្តគ្រ...
01/06/2026

🙏វត្តជេតពនមហាវិហារ ជាវត្តដ៏អស្ចារ្យ ទីក្រុងសាវត្ថី🙏

ព្រះបរមសាស្តា គង់ចាំព្រះវស្សា អស់ ១៩ វស្សា ។ ទីនេះតែងតែកើតមានវត្តគ្រប់ៗពេល ដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ព្រះគន្ធកុដិ និងជើងគ្រែរបស់ព្រះពុទ្ធគ្រប់ៗព្រះអង្គ ឋិតនៅក្នុងទីតែមួយ ។ បរិវេណវត្ត​ ពេញទៅដោយទីដែលព្រះអរហន្តធ្លាប់គង់នៅ មានវិហារ មានឧបដ្ឋានសាលា មានកុដិដ៏ច្រើន និងព្រះពោធិព្រឹក្ស អានន្ទពោធិ៍ ។បេ។

សង្ខារទាំងឡាយ មិនទៀងមែនពិត ព្រះអរហន្តទាំងឡាយ បរិនិព្វានទៅអស់ហើយ ព្រះអរិយបុគ្គលដទៃ ក៏មិនឃើញមានដែរ សល់តែកន្លែងគួរជាទីនឹករលឹកប៉ុណ្ណោះ ព្រះអរិយបុគ្គលទាំងនោះ ទៅតាមព្រះដ៏មានព្រះភាគអស់ហើយ ។

លោកអនាថបិណ្ឌិកសេដ្ឋី បានពិចារណាមើលថា តើព្រះលោកនាថ ទ្រង់គង់គួរប្រថាប់ក្នុងទីណា ទើបជាស្ថានទីដែលសមគួរ ជាស្ថានទីមិនឆ្ងាយពេក មិនជិតពេកពីភូមិ មានផ្លូវទៅមកស្រួល ហើយពេលថ្ងៃមិនមានមនុស្សពពាក់ពពូន ពេលយប់ស្ងប់ស្ងាត់ មិនមានសំឡេងអ៊ឹកធឹក ជាស្ថានទីសមគួរដល់សមណៈ ជាស្ថានទីពួនសំងំ លោកក៏មានឃើញព្រះឧទ្យានរបស់ស្តេច ជេត ដែលជាស្ថានទីដ៏សមគួរ គិតឃើញដូច្នេះហើយ បានចូលគាល់ស្តេច ជេត ក្រាបទូលថា សូមថ្វាយបង្គំមហាបពិត្រ សូមទ្រង់ប្រទានលក់ព្រះឧទ្យានឱ្យដល់ខ្ញុំព្រះអង្គ ដើម្បីកសាងអារាមថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ។បេ។ លោកអនាថបិណ្ឌិកសេដ្ឋី បានជ្រះថ្លាក្នុងធម្មវិន័យនេះហើយបានឱ្យគេកសាងសេនាសេនៈជាច្រើនខ្នង នៅក្នុងវត្តជេតពនឱ្យគេកសាង បរិវេណ ខ្លោងទ្វារ សាលាឆាន រោងភ្លើង កប្បិយ កុដិ វច្ចកុដិ ទីចង្ក្រម អណ្តូងទឹក ផ្ទះបាយ សាលាបាយ ស្រះបោក្ខរណី និងឱ្យគេកសាងមណ្ឌបសម្រាប់ទីនៅ និងជាទីប្រព្រឹត្តបដិបត្តិធម៌ របស់ភិក្ខុសង្ឃទាំងឡាយ ។ ទីសេនាសេនៈផ្សេងៗ របស់អនាថបិណ្ឌិកសេដ្ឋី បានកសាងឡើងក្នុងវត្តជេតពនមហាវិហារនោះ បានដល់ ព្រះគន្ធកុដិ (កុដិដែលអប់ទៅដោយក្លិនក្រអូប) សម្រាប់ព្រះភគវា ទុកនៅក្នុងកណ្តាល មានកុដិ​​ ១ ជាន់ កុដិ ២ ជាន់ សាលាវែងមានឈ្មោះ
ហង្សវដ្តិកៈ មណ្ឌបដែលជាអាវាស កន្លែងនៅរួមសម្រាប់ព្រះមហាថេរៈ ៨០ អង្គ ស្រះបោក្ខរណី (ស្រះឈូក) ទីចង្ក្រម កន្លែងសម្រាកពេលយប់ និងកន្លែងសម្រាកពេលថ្ងៃ នៅជុំវិញព្រះគន្ធកុដិនោះ ។

• លោកអនាថបិណ្ឌិកសេដ្ឋី បានកសាងវត្តជេតពនមហាវិហារអស់យ៉ាងច្រើនកហាបណៈ ដើម្បីថ្វាយព្រះសាស្តា​ និងព្រះភិក្ខុសង្ឃ ទាំងការទិញដីវត្តពីព្រះឧទ្យានរបស់ស្តេច ជេត អស់​ ១៨កោដិ កហាបណៈ កសាងវត្តជេតពនមហាវិហារអស់ ១៨កោដិកហាបណៈ និងការធ្វើបុណ្យឆ្លងវត្តជេតពនមហាវិហារ ធ្វើរហូតដល់អស់ ៩ ខែ សរុបទឹកប្រាក់របស់អនាថបិណ្ឌិតសេដ្ឋី (សរុបរួម) ៥៤ កោដិ កហាបណៈ ។
• កិត្តិគុណដ៏ថ្លៃថ្លារបស់លោកអនាថបិណ្ឌិកសេដ្ឋី​ ដែលជាអ្នកបានទទួលការលើកតម្តើងពីព្រះបរមសាស្តា សម្មាសម្ពុទ្ធ ។
• លោកអនាថបិណ្ឌិកសេដ្ឋី មានឯតទគ្គៈ កំពូលលើពួកឧបាសកទាំងឡាយ ជាទាយក អ្នកឱ្យទាន (ស្រេចនឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី ។
• លោកអនាថបិណ្ឌិកសេដ្ឋី ជាសត្តក្ខត្តុបរមសោតា ជាព្រះអរិយបុគ្គលមួយរូប មានកំណើតយ៉ាងយូរ ៧ ជាតិទៀត។
• លោកអនាថបិណ្ឌិកសេដ្ឋី ជាបុត្ររបស់លោក សុមនសេដ្ឋី នៅក្នុងនគរសាវត្ថី មាតាបិតា និងពពួកញាតិ បានដាក់ឈ្មោះ សុទត្តៈ (អ្នកឱ្យសេចក្តីសុខ) សុទត្តមាណព រស់នៅគ្រប់គ្រងផ្ទះ មានភរិយារបស់លោក ឈ្មោះ បុញ្ញលក្ខណាទេវី មានកូនស្រី ៣ នាក់ ឈ្មោះ មហាសុភទ្ទា​ ចូឡសុភទ្ទា​ និងសុមនាទេវី និងកូនប្រុសម្នាក់ ឈ្មោះ​ កាលៈ ។ លោកអនាថបិណ្ឌិកសេដ្ឋី ជាអធិបតី ជាម្ចាស់ទាន ទាំងបានបរិច្ឆាគទាន រហូតមាននាមថា អនាថបិណ្ឌិក (អ្នកឱ្យដុំបាយដល់បុគ្គលអនាថា គឺជាឈ្មោះដែលមហាជនដាក់ឱ្យ ព្រោះគុណ គឺសេចក្តីល្អ ដែលលោកបានធ្វើ ។
• ដប់ប្រាំពីរ ទ្រង់គង់វត្តជេតពន ប្រោសដល់មហាជននិរន្តរ៍ប្រក្រតី ទ្រង់យកអរុណជេតពនសួស្តី ជេតពនជិនស្រីអាស្រ័យជានិច្ច ។

* អវិជហិតដ្ឋាន ឬ អចលចេតិយដ្ឋាន
ស្ថានទីដែលព្រះពុទ្ធទាំងឡាយគ្រប់ៗព្រះអង្គ ទ្រង់មិនដែលលះបង់ ឬស្ថានទីមិនដែលមានការផ្លាស់ប្ដូរ ។

• ពោធិបល្លង្កោ ពោធិបល្ល័ង្ក (នៅពុទ្ធគយា ។
• ធម្មចក្កប្បវត្តនដ្ឋានំ កន្លែងសម្ដែងធម្មចក្កប្បវត្តនសូត្រ
នៅទីក្រុងពារាណសី (ព្រៃឥសិបតនមិគទាយវ័ន) ។
• ទេវោរោហណកាលេ សង្កស្សនគរទ្វារេ បឋមក្កបាទដ្ឋានំ កន្លែងដែលព្រះពុទ្ធទ្រង់យកព្រះបាទជាន់ជាដំបូងជិតទ្វារ
នគរសង្កស្ស ក្នុងកាលដែលទ្រង់ចុះចាកទេវលោក ។
• ជេតវនេ គន្ធកុដិយា ចត្តារិ មញ្ចបាទដ្ឋានានិ កន្លែងតម្កល់ជើងគ្រែទាំងបួន ក្នុងមូលព្រះគន្ធកុដិនៅវត្តជេតពន នៅក្រុងសាវត្ថី (អារាមលោកអនាថបិណ្ឌិតសេដ្ឋី) ។ (មធុរត្ថវិលាសិនី អដ្ឋកថា ខុទ្ទកនិកាយ ពុទ្ធវំស ពុទ្ធបកិណ្ណកកថា)

• អានន្ទពោធិ៍ ជាទីរីករាយចិត្តនៃពុទ្ធបរិស័ទ ដើមពោធិ៍មានកម្ពស់ ៥០ ហត្ថ មានមែក ៥ គឺលាតសន្ធឹងទៅកាន់ទិសទាំង ៤ នោះ ៤ មែក និងលូតឡើងទៅខាងលើមួយមែក ។ ព្រះសម្ពុទ្ធទ្រង់យកគល់មហាពោធិព្រឹក្សនេះ នៅជាសុខ ដែលកើតអំពីសមាបត្តិ អស់មួយរាត្រី ។
• កន្លែងសម្តែងយមកប្បាដិហារ្យ ប្រមាណ ២៥០០ ម៉ែត្រ ពីវត្តជេតពន នៅជិតខ្លោងទ្វារក្រុងសាវត្ថីសម័យពុទ្ធកាល​ មនុស្សនឹងទេវតា បានឃើញយមកប្បាដិហារ្យ ព្រមទាំងបានស្តាប់ព្រះធម៌ ដែលព្រះពុទ្ធនិម្មិត ទួលសួរហើយ ។ មនុស្សនឹងទេវតា បានសម្រេចអមតធម៌ ក្នុងគ្រានោះ ប្រមាណ ២០ កោដិ​ ។
• វត្តបុព្វារាម ជាទីរីករាយចិត្តនៃពុទ្ធបរិស័ទ ហើយព្រះបរមសាស្តាទ្រង់បានគង់ចាំព្រះវស្សា អស់​ ៦ ព្រះវស្សា វត្តនេះ កសាងដោយមហាឧបាសិកា វិសាខាមិគារមាតា អស់ទ្រព្យសរុប ២៧កោដិ​ ។
• ផ្ទះលោកអនាថបិណ្ឌិកសេដ្ឋី នៅជិតផ្ទះ បុរោហិតបិតាអង្គុលិមាល គួរឱ្យជាទីទស្សនា ។
• ទីវត្តរាជិការាម នៅជាប់វត្តជេតពនមហាវិហារ ជាទីគង់នៅនៃភិក្ខុនីសង្ឃសម័យពុទ្ធកាល កសាងដោយព្រះបាទ បសេនទិកោសល ព្រះរាជានៃនគរសាវត្ថី ។
• ទីដែនដីស្រូប ភិក្ខុទេវទត្ត ភិក្ខុទេវទត្ត បានធ្វើលោហិតុប្បាទ​ផង បំបែកសង្ឃផង ត្រូវព្រះធរណីស្រូប នៅខាងមុខវត្តជេតពន មានស្នាមស្រុតដី ដូចជា ត្រពាំងទឹក នៅសល់ដល់សព្វថ្ងៃនេះ គួរឱ្យសង្វេគចំពោះទោសរបស់ ទិដ្ឋិ មានះ និងតណ្ហា ។
• ទីដែនដីស្រូប នន្ទមាណព នន្ទមាណព បានប្រទូស្ត (រំលោភ) ចំពោះព្រះនាង ឧប្បលវណ្ណាថេរី ជាព្រះអរហន្តី ភិក្ខុនី ជាអគ្គសាវ័កឆ្វេង មានឯទតគ្គៈ ខាងផ្នែកអ្នកមានឫទ្ធិបន្ទាប់មក នន្ទមាណព បានធ្វើដំណើរគេចចេញពីវត្តជេតពន​ ត្រូវព្រះធរណីស្រូប មានស្នាមស្រុតដី ដូចជា ត្រពាំងទឹក នៅសល់ដល់សព្វថ្ងៃនេះ គួរឱ្យសង្វេគចំពោះទោសរបស់កាមទាំងឡាយ ។
• ទីដែនដីស្រូប នាងចិញ្ចាមាណវិកា នាងចិញ្ចាបានចោទព្រះដ៏មានព្រះភាគ ប្រព្រឹត្តអសទ្ធម្ម ជាមួយនាង ព្រះឥន្ទបានជួយធ្វើអន្តរាគមន៍ នាងរត់ចេញពីវត្តជេតពន ត្រូវព្រះធរណីស្រូបមានស្នាមស្រុតដី ដូចជា ត្រពាំងទឹក នៅសល់ដល់សព្វថ្ងៃនេះគួរឱ្យសង្វេគចំពោះទោសរបស់អវិជ្ជាណាស់ ។
• ស្ទឹងអចិរវតី ប្រមាណមួនគីឡូម៉ែត្រ ទៅទិសខាងជើងឆៀងខាងកើតនៃវត្តជេនពន គួរឱ្យនឹករលឹកទៅដល់សម័យពុទ្ធកាល ។ នាងបដាចារថេរី ឆ្លងស្ទឹងនេះឯង កូនរបស់នាងពីរនាក់ត្រូវស្លាប់ ។ ព្រះនាងបដាចារាថេរី ជាព្រះអរហន្តី ភិក្ខុនី មានឯតទគ្គៈ ផ្នែកខាងទ្រទ្រង់ព្រះវិន័យ ។
• វិឌូឌភៈ ព្រមទាំងកងពល ត្រូវទឹកជំនន់នៃ ស្ទឹងអចិរវតី នេះកួចនាំយកទៅហើយ ត្រូវស្លាប់ទៅកាន់នរក ព្រោះបានលើកកងទ័ពទៅប្រហារ អ្នកសក្យវង្សក្រុងកបិលពស្តុ ។
• ទីក្រុងសាវត្ថី មានវត្តខ្មែរសាវត្ថី ជាទីរីករាយចិត្តនៃបរិស័ទ ។

សូមឱ្យបានជាឧបនិស្ស័យ នៃការអស់ទៅអាសវកិលេស ទាំងឡាយ រួចផុតចាកទុក្ខទាំងពួង នៃវដ្តៈទុក្ខនេះ សូមឱ្យជាបុគ្គល មានបញ្ញា សទ្ធា សតិ សម្បជ្ជញ្ញៈ សម្មាទិដ្ឋិ ចាគៈ សីល ជួបតែសប្បុរស អ្នកប្រាជ្ញ បណ្ឌិត ជួយដឹកនាំ​ដល់សួគ៌និព្វាន ជាទីបំផុតជីវិតក្នុងអនាគត សូមបានសម្រេចមគ្គផល នៃសច្ចធម៌ សូមត្រេកអរ រីករាយ ជ្រះថ្លា សោមនស្ស សូមអនុមោទនា..!

ដោយភិក្ខុ ធម្មបជ្ជោតោ វ៉ាត ចំរើន

🌹អធិប្បាយពាក្យថា 🌹🙏ព្រះពុទ្ធ ព្រះនាមថា ព្រះពុទ្ធ🙏   ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគទ្រង់ត្រាស់ដឹងឯង មិនមានបុគ្គល...
01/06/2026

🌹អធិប្បាយពាក្យថា 🌹
🙏ព្រះពុទ្ធ ព្រះនាមថា ព្រះពុទ្ធ🙏

ពាក្យថា ព្រះពុទ្ធ បានដល់ ព្រះមានព្រះភាគទ្រង់ត្រាស់ដឹងឯង មិនមានបុគ្គលជាអាចារ្យ បានត្រាស់ដឹងដោយព្រះអង្គឯង នៅសច្ច:ទាំងឡាយ ក្នុងធម៌ទាំងឡាយ ដែលព្រះអង្គមិនធ្លាប់ឮហើយក្នុងកាលមុន ទាំងបានដល់នូវសព្វញ្ញុតញ្ញាណ ក្នុងសច្ច:ទាំងនោះ និងភាវ:ស្ទាត់ក្នុងពល:ទាំងឡាយ ។
-ព្រះនាមថា ព្រះពុទ្ធ ដោយអត្ថដូចម្តេច ?
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ត្រាស់ដឹងសច្ច:ទាំងឡាយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់ញុំាងពពួកសត្វឱ្យត្រាស់ដឹង
-ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គដឹងធម៌ទាំងពួង
-ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គឃើញធម៌ទាំងពួង
-ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គដឹងច្បាស់
-ព្រះនាមថា ព្រះពុទ្ធ ព្រោះព្រះអង្គរីករាយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានអាសវ:អស់ហើយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះគេពោលថា ព្រះអង្គមានឧបក្កិលេសចេញហើយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាករាគ:ដោយចំណែកមួយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកទោស:ដោយចំណែកមួយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ប្រាសចាកមោហ:ដោយចំណែកមួយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់មានកិលេសចេញហើយ ដោយចំណែកមួយ
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ទៅហើយកាន់ផ្លូវ ជាទីទៅនៃបុគ្គលម្នាក់ឯង
-ព្រះនាមថា ព្រះពុទ្ធ ព្រោះហេតុទ្រង់ជាបុគ្គលឯក ត្រាស់ដឹងចំពោះសម្មាសម្ពោធិញ្ញាណ មិនមានគុណជាតិដទៃក្រៃលែងជាង
-ព្រះនាមថា ព្រះពុទ្ធ ព្រោះទ្រង់កម្ចាត់បង់សេចក្តីល្ងង់ ព្រោះការបាននូវប្រាជ្ញា
-ព្រះនាមថា ព្រះពុទ្ធនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនពួកមិត្រ និងអាមាត្យថ្វាយ មិនមែនពួកញាតិ និងសាលោហិតថ្វាយ មិនមែនពួកសមណព្រាហ្មណ៍ថ្វាយ មិនមែនទេវតាថ្វាយទេ ព្រះនាមថា ព្រះពុទ្ធនេះរបស់ព្រះពុទ្ធទាំងឡាយ មានព្រះភាគ ជាព្រះនាម កើតក្នុងទីបំផុតនៃវិមោក្ខ បញ្ញត្តិថា ព្រះពុទ្ធនេះ កើតព្រោះការត្រាស់ដឹង ព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ លោកពោលថា ព្រះពុទ្ធ ។

ចប់ អធិប្បាយពាក្យថា ព្រះពុទ្ធ ព្រះនាមថាព្រះពុទ្ធ
(បិដកភាគលេខ ៦៨ ទំព័រ ១០៦)

ពុទ្ធ < [ពុធ + ត] អ្នកត្រាស់ដឹង (ព្រះពុទ្ធ)
វិ. ពុជ្ឈតីតិ > ពុទ្ធោ

ព្រះធម្មបទគាថា ចិត្តវគ្គ                                          កុម្ភូបមំ កាយមិមំ វិទិត្វា នគរូបមំ ចិត្តមិទំ ថកេត្វា យ...
01/06/2026

ព្រះធម្មបទគាថា ចិត្តវគ្គ

កុម្ភូបមំ កាយមិមំ វិទិត្វា នគរូបមំ
ចិត្តមិទំ ថកេត្វា យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ អនិវេសនោ សិយា ។

បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធគឺ បញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឯងឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ។

(បិដកលេខ៥២ ទំព័រ២៨)

🌹 កិច្ចវត្តប្រចាំថ្ងៃ 🌹នមស្សការព្រះរតនត្រ័យ បូជាគន្ធផ្កា ថ្ងៃសីល ពុទ្ធស្ថាន🙏ព្រះសង្ឃវត្តសុភមង្គល🙏ថ្ងៃអាទិត្យ ១៥កើត ខែជេស...
31/05/2026

🌹 កិច្ចវត្តប្រចាំថ្ងៃ 🌹
នមស្សការព្រះរតនត្រ័យ បូជាគន្ធផ្កា ថ្ងៃសីល ពុទ្ធស្ថាន
🙏ព្រះសង្ឃវត្តសុភមង្គល🙏

ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

🌹 កិច្ចវត្តប្រចាំថ្ងៃ 🌹សុំទណ្ឌកម្ម សុំត្រៃសរណគមន៍ សុំសិក្ខាបទ🙏ព្រះសង្ឃវត្តសុភមង្គល🙏ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស...
30/05/2026

🌹 កិច្ចវត្តប្រចាំថ្ងៃ 🌹
សុំទណ្ឌកម្ម សុំត្រៃសរណគមន៍ សុំសិក្ខាបទ
🙏ព្រះសង្ឃវត្តសុភមង្គល🙏

ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

30/05/2026

មានតែសេចក្តីព្យាយាមទេ ទើបរួចផុតចាកទុក្ខបាន!

💎 អានិសង្សឱសថព្យាបាលជម្ងឺ 💎- និងត្រេកអរក្នុងទេវលោកអស់ ១សែនកប្ប- និងរីករាយក្នុងការប្រគំតន្ត្រីក្នុងទេវលោកនោះ សព្វកាល- បាន...
30/05/2026

💎 អានិសង្សឱសថព្យាបាលជម្ងឺ 💎

- និងត្រេកអរក្នុងទេវលោកអស់ ១សែនកប្ប
- និងរីករាយក្នុងការប្រគំតន្ត្រីក្នុងទេវលោកនោះ សព្វកាល
- បានជាស្តេចសោយរាជ្យ
- បានជាស្តេចចក្រពត្តិ
- ទោះកើតជាទេវតាក្តី ជាមនុស្សក្តី មិនមានអាពាធ និងវៀរបង់នូវព្យាធិ ជាគ្រឿងក្តៅក្រហាយក្នុងលោក
- ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ មិនដែលស្គាល់ទុគ្គតិ
- បាននូវវិជ្ជា៣ បដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ ។
(បិដកលេខ៧៤ ទំព័រ ១៩២)

បុណ្យប្រគេនចីវរទានថ្ងៃចូលព្រះវស្សា ចំនួន៥៥ព្រះអង្គបញ្ជាក់ : ចីវរ១លៀង តម្លៃ=១៣០០០០៛ សរុប៥៥លៀងសូមញាតិញោម ពុទ្ធបរិស័ទ បញ្ចេ...
29/05/2026

បុណ្យប្រគេនចីវរទានថ្ងៃចូលព្រះវស្សា ចំនួន៥៥ព្រះអង្គ

បញ្ជាក់ : ចីវរ១លៀង តម្លៃ=១៣០០០០៛ សរុប៥៥លៀង
សូមញាតិញោម ពុទ្ធបរិស័ទ បញ្ចេញសទ្ធាជ្រះថ្លារបស់ខ្លួនចុះ!

លេខទូរស័ព្ទអាត្មា : 092402392
ABA : 003 422 464 ,AClIDA ទាន់ចិត្ត : 092402392

ផលរបស់បុណ្យទាំងឡាយ រមែងនាំមកនូវសេចក្តីសុខ!
វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នត្ថិ តណ្ហា សមា នទី : ស្ទឹង ទន្លេ ស្មើដោយតណ្ហា មិនមាន។
29/05/2026

នត្ថិ តណ្ហា សមា នទី : ស្ទឹង ទន្លេ ស្មើដោយតណ្ហា មិនមាន។

_ញោម ឧបាសិកា ប៉ាន ម៉ារិន ឧបាសក ជឹម ស៊ី_លោកជំទាវ ប៉ាន ណាវី ព្រមទាំងកូនចៅ មានសទ្ធាជ្រះថ្លាបានរៀបចំចង្ហាន់យ៉ាងប្រណីតប្រគេនដ...
29/05/2026

_ញោម ឧបាសិកា ប៉ាន ម៉ារិន ឧបាសក ជឹម ស៊ី
_លោកជំទាវ ប៉ាន ណាវី ព្រមទាំងកូនចៅ
មានសទ្ធាជ្រះថ្លាបានរៀបចំចង្ហាន់យ៉ាងប្រណីតប្រគេនដល់ព្រះសង្ឃ វត្តសុភមង្គល ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

Address

Sisophon

Telephone

+85592402392

Website

Alerts

Be the first to know and let us send you an email when វត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category