Sharing Center

Sharing Center Education is the most powerful element in your life

រឿងដែលកាន់តែអាក្រក់ជាងមនុស្សពិការភ្នែកនោះគឺ ការដែលមានភ្នែកភ្លឺហើយ តែរស់នៅដោយគ្មានទស្សនៈវិស័យ និងគោលដៅជីវិត។
21/05/2024

រឿងដែលកាន់តែអាក្រក់ជាងមនុស្សពិការភ្នែកនោះគឺ ការដែលមានភ្នែកភ្លឺហើយ តែរស់នៅដោយគ្មានទស្សនៈវិស័យ និងគោលដៅជីវិត។

មែកធាងនៃវប្បធម៍ និងអរិយធម៍។
23/02/2024

មែកធាងនៃវប្បធម៍ និងអរិយធម៍។

វាក្យស័ព្ទភាសាអង់គ្លេសក្នុងបរិបទច្បាប់៕English words in Law Terminology!!Credited to:  & Co.
25/10/2023

វាក្យស័ព្ទភាសាអង់គ្លេសក្នុងបរិបទច្បាប់៕
English words in Law Terminology!!

Credited to: & Co.

វាក្យស័ព្ទអង់គ្លេសដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ។English terminologies used in the Pentagonal Strategy.
20/09/2023

វាក្យស័ព្ទអង់គ្លេសដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ។

English terminologies used in the Pentagonal Strategy.

ជំនឿបង្កើតលទ្ធភាព សេចក្តីសង្ឃឹមបង្កើតសកម្មភាព សេចក្តីស្រឡាញ់ធ្វើឱ្យអ្វីពោពេញដោយភាពស្រស់ស្អាត។
22/07/2023

ជំនឿបង្កើតលទ្ធភាព សេចក្តីសង្ឃឹមបង្កើតសកម្មភាព សេចក្តីស្រឡាញ់ធ្វើឱ្យអ្វីពោពេញដោយភាពស្រស់ស្អាត។

ជាការពិតណាស់ការបើកចិត្តទទួលយកដំបូន្មានរបស់អ្នកដទៃជាកិច្ចដែលមិនអាចខ្វះបាន ប៉ុន្តែការដាស់តឿន និងទូន្មានខ្លួនឯងជាប្រចាំរឹតត...
22/07/2023

ជាការពិតណាស់ការបើកចិត្តទទួលយកដំបូន្មានរបស់អ្នកដទៃជាកិច្ចដែលមិនអាចខ្វះបាន ប៉ុន្តែការដាស់តឿន និងទូន្មានខ្លួនឯងជាប្រចាំរឹតតែមានតម្លៃមិនអាចខ្វះបានសោះឡើយ ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ក្នុងនាមជាបុថុជ្ជន៕................This is an indispensable & indisputable obligation we must apply as humankind.

Source: from FB.

ដំបូន្មានរបស់លោកយាយ!!កុំទៅកន្លែងណាដែលគេមិនបានអញ្ចើញ៕កុំនិយាយរឿងណាដែលយើងមិនដឹងច្បាស់៕កុំបើកទូរទឹកកកក្នុងផ្ទះរបស់អ្នកដទៃ៕ក...
20/05/2023

ដំបូន្មានរបស់លោកយាយ!!

កុំទៅកន្លែងណាដែលគេមិនបានអញ្ចើញ៕
កុំនិយាយរឿងណាដែលយើងមិនដឹងច្បាស់៕
កុំបើកទូរទឹកកកក្នុងផ្ទះរបស់អ្នកដទៃ៕
កុំទូរស័ព្ទទៅអ្នកដទៃក្រោយម៉ោង៩យប់៕
កុំទៅលេងផ្ទះគេនៅពេលដែលគេញ៉ាំអាហារថ្ងៃត្រង់៕
កុំចូលក្នុងបន្ទប់គេងរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត៕
ទទួលខុសត្រូវនូវរាល់សកម្មភាពដែលយើងធ្វើ៕
ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និយាយតែពាក្យពិត៕
ពាក្យទន់ភ្លន់ និងពាក្យអរគុណជាពាក្យល្អ សូមប្រើប្រាស់វាឱ្យបានញឹកញាប់៕
ចូរស្រឡាញ់ស្មារតី និងផ្នត់គំនិតរបស់មនុស្ស មិនមែនរូបរាងខាងក្រៅនោះទេ៕
មេត្តា ករុណាចំពោះមនុស្សជុំវិញយើង និងអ្វីៗគ្រប់យ៉ាង៕
ចូរផ្តល់ឱ្យនូវរបស់បន្តិចបន្តួចដែលយើងមាន ហើយកុំរំពឹងលទ្ធផលមកវិញ៕
សូមប្រុងប្រយ័ត្នចំពោះពាក្យសំដីរបស់យើង ព្រោះវាអាចបង្ករឱ្យមានបញ្ហា៕
ភ្ញាក់ឡើងប្រកបដោយសេចក្តីអំណរ និងការដឹងគុណ៕
សូមធ្វើការអធិដ្ឋានជាប្រចាំ ព្រោះការអធិដ្ឋាននាំឱ្យមានសន្តិភាព៕

29/04/2023

អំពីសេចក្តីទុក្ខក្នុងផ្លូវចិត្ត!

មនុស្សភ្ញាក់ពីដេក កាយពុំទាន់ចាប់ធ្វើការអ្វីផង ចិត្តចាប់ធ្វើការ
មុនរួចទៅហើយ ដោយគិតថា តើអញធ្វើការអ្វីថ្ងៃនេះ ។ ជួនកាល លាយដោយការព្រួយបារម្ភក្នុងចិត្តផង ។ ដូច្នេះហើយបានជាគេឱ្យដេក ឱ្យបាន៨ម៉ោងក្នុងមួយយប់មួយថ្ងៃ ព្រោះដើម្បីឱ្យចិត្តសម្រាក ។ បើចិត្ត ពុំបានសម្រាកចេះតែគិតគ្មានឈប់ មិនយូរប៉ុន្មានទេនឹងទៅជាឈឺ កើត រោគសរសៃប្រសាទពុំខាន ព្រោះកាយនិងចិត្តទាក់ទងគ្នា ការគិតសរសៃ ប្រសាទក៏ខំប្រឹងធ្វើការគ្មានឈប់សម្រាកដែរ ។ ទុក្ខកើតអំពីការបាត់បង់ វត្ថុនិងជនជាទីគោរពជាទីស្រឡាញ់... សេចក្តីថា ជនណាមួយជាប់ចិត្ត ស្រឡាញ់ពេញចិត្តវត្ថុណាមួយ លុះវត្ថុនោះខូចឬវិនាសបាត់បង់ទៅជន នោះតែងកើតទុក្ខ នឹកស្តាយវត្ថុនោះ ក៏ដូចគ្នានឹងជនណាមួយ ជាទីគោរព ជាទីស្រឡាញ់ជាទីគាប់ចិត្តរបស់ខ្លួន ពេលដែលជននោះ មានវិបត្តិមានគ្រោះថ្នាក់ឬក៏ស្លាប់ទៅ អ្នកនោះតែងកើតទុក្ខអង្គុយយំ សោកស្តាយ ដោយនឹកស្តាយស្រណោះអាឡោះអាល័យចំពោះជននោះ ។ បើជនដែលបាត់បង់ទៅនោះជាទីស្រឡាញ់ខ្លាំង សេចក្ដីទុក្ខក៏ខ្លាំង បើ ស្រឡាញ់ល្មមសេចក្ដីទុក្ខក៏ល្មម បើស្រឡាញ់តិច សេចក្តីទុក្ខក៏តិច ។ ផ្ទុយទៅវិញ គេសង្កេតឃើញថា បើជនដែលវិនាសទៅនោះមិនជាទី ស្រឡាញ់របស់ខ្លួនសោះ ការកើតទុក្ខផ្លូវចិត្តក៏គ្មានសោះ ។ ត្រង់នេះ ហើយបានជាព្រះសម្ពុទ្ធបញ្ជាក់ថា សេចក្តីទុក្ខ សេចក្តីសោក ការភ័យ ត្រូវបានកើតចេញមកអំពីសេចក្តីស្រឡាញ់។

ដកស្រង់ចេញពីសៀវភៅ "ការព្យាបាលរោគផ្លូវចិត្តតាមបែបពុទ្ធសាសនា" របស់ព្រតេជព្រះគុណ ហុក សាវណ្ណ។

Address

Sivutha Street, Old Market Round Corner
Siem Reap
1710

Website

Alerts

Be the first to know and let us send you an email when Sharing Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category