គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់

គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់, Education, National Road 44, Siem Reap.

គណៈកម្មការនេះ មានគោលបំណងក្នុងការលើកស្ទួយគុណភាពសិក្សាសិស្ស និងការប្រឹក្សាដល់សិស្ស ដើម្បីលើកទឹកចិត្តឱ្យសិស្សខិតខំ មានទំនួលខុសត្រូវ និងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រឡងប្រជែងដើម្បីជោគជ័យនៅអនាគត ជាពិសេសគណៈកម្មការក៏បាននឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសាលាផងដែរ។

Photos from គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់'s post 20/05/2026

ការិយាល័យជំរុញការសិក្សាសិស្ស នៃសង្កាត់វាលពង់ ដែលជាការផ្តួចផ្ដើម និងកសាងឡើងដោយ ឯកឧត្តម លី ច័ន្ទតុលាលោកជំទាវ ឈីវ ភិរម្យ សហការជាមួយវិទ្យាល័យ អ៊ិជិយីគិវាលពង់ បានកំពុងតែចេញរូបរាងបន្តិចម្ដងៗ។

ការិយាល័យជំរុញការសិក្សាសិស្សនេះ នឹង ដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយជំរុញការសិក្សាសិស្សឲ្យកាន់តែប្រសើរឡើងនៅក្នុងសង្កាត់វាកំពុងយើងនេះ។

#លីច័ន្ទតុលា #ឈីវភិរម្យ #សង្កាត់វាលពង់ #គណៈកម្មការជម្រុញការសិក្សាសិស្សសង្កាត់វាលពង់ #ប្រកួតសិស្សពូកែ #ក្រុមការងារចុះជួយសង្កាត់វាលពង់

Photos from គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់'s post 17/05/2026

សិស្សឆ្នើមថ្នាក់ទី៦ ប្រចាំសាលាបឋមសិក្សាទាំង៩ នៅសង្កាត់វាលពង់ នឹងមកប្រកួតកម្មវិធីសិស្សពូកែប្រចាំសង្កាត់វាលពង់ប្រចាំឆ្នាំ២០២៦ នៅថ្ងៃអាទិត្យទី ០៧ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានត្រៀមខ្លួនអស់រយៈពេល៦ខែមក។

តោះជួយខំមិន ថាកូនណាខ្លះនឹងលើកពានលេខ១ លេខ២ លេខ៣?

#គណៈកម្មការជម្រុញការសិក្សាសិស្សសង្កាត់វាលពង់

Photos from ឈីវ ភិរម្យ Chhiv Phyrum's post 17/05/2026
15/05/2026

កម្មវិធីប្រកួតសិស្សពូកែប្រចាំសង្កាត់វាលពង់ ឆ្នាំ២០២៦

គណៈកម្មការជំរុញការសិក្សា សូមចាត់ចែងប្រកាសពីកម្មវិធីប្រកួតសិស្សពូកែថ្នាក់សង្កាត់វាលពង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។

📌 វេលា៖

· ចាប់ផ្តើមប្រកួត៖ ម៉ោង ៧:០០ ព្រឹក
· ប្រកាសលទ្ធផល៖ ម៉ោង ១១:០០ ថ្ងៃត្រង់ (ថ្ងៃដដែល)

📌 រង្វាន់សម្រាប់សិស្ស៖

· លេខ១៖ កង់ ១, ថវិកា ៣០ម៉ឺនរៀល, តុក្កតា ១
· លេខ២៖ កង់ ១, ថវិកា ២០ម៉ឺនរៀល, តុក្កតា ១
· លេខ៣៖ កង់ ១, ថវិកា ១០ម៉ឺនរៀល, តុក្កតា ១

🎁 រង្វាន់គ្រូប្រចាំថ្នាក់៖
គ្រូដែលមានសិស្សបានជាប់លេខ១ ទទួលបានថវិកា ១លានរៀល។

📢 លក្ខខណ្ឌ៖
- សាលានីមួយៗ អាចបញ្ជូនសិស្សបានត្រឹមតែ ៣នាក់ និងជ្រើសរើសយកតែសិស្សថ្នាក់ទី 6 ប៉ុណ្ណោះ

🌟 កម្មវិធីនេះ បានធ្វើឡើង និងដឹកនាំដោយ៖
ឯកឧត្តម លី ច័ន្ទតុលា និង លោកជំទាវ ឈីវ ភិរម្យ
ព្រមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់។

សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានចូលរួម និងសូមជូនពរឲ្យទទួលបានជោគជ័យផងដែរ! 🎓🚴‍♀️🧸

#ប្រកួតសិស្សពូកែ #សង្កាត់វាលពង់ #លីច័ន្ទតុលា #ឈីវភិរម្យ #ក្រុមការងារចុះជួយសង្កាត់វាលពង់

15/05/2026

គណៈកម្មការជម្រុញការសិក្សាសិស្សនៅសង្កាត់វាលពង់ រៀបចំកម្មវិធីប្រកួតប្រជែងសិស្សពូកែកម្រិតបឋមសិក្សាប្រចាំសង្កាត់ប្រចាំឆ្នាំ២០២៦។
កូនចៅបងប្អូនផ្ទះណាភូមិណាដែលនឹងបានតំណែងនេះ?
#គណៈកម្មការជម្រុញការសិក្សាសិស្សសង្កាត់វាលពង់

10/05/2026

សួស្ដីបងប្អូនទាំងអស់គ្នានៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់

នៅចុងខែ ឧសភានេះគណៈកម្មការជំរុញការសិក្សាសិស្ស នឹងមាន ពានឯកឧត្តម លី ច័ន្ទតុលា, ពានលោកជំទាវ ឈីវ ភិរម្យ និងពានគណៈកម្មការជំរុញការសិក្សាសិស្ស សម្រាប់ផ្ដល់ជូនសិស្សពូកែ និងឆ្នើមគ្រប់កម្រិតថ្នាក់ទាំងអស់ពីថ្នាក់ទី 7 ដល់ថ្នាក់ទី 12 នៃវិទ្យាល័យ។

ដូច្នេះហើយសូមប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបាននូវពានរង្វាន់នោះ

សិស្សដែលរៀនពូកែគឺជាសិស្សដែលមានវិន័យ

សូមអរគុណ!

Photos from វិទ្យាល័យ អុិជិយីគិ វាលពង់'s post 09/05/2026

👏👏👏🎓

Photos from ឈីវ ភិរម្យ Chhiv Phyrum's post 27/04/2026

🙏❤️🇰🇭

Photos from គណៈកម្មការជំរុញការសិក្សាសិស្សសង្គាត់វាលពង់'s post 27/04/2026
Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

National Road 44
Siem Reap
050606