សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ

សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ

Share

Sharing

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 01/05/2026

លោក ធួន ណាវី ទីប្រឹក្សាសមាគមមគ្គុទ្ទេសក៌ទេសចរអង្គ ជាមួយ លោក ពារ គឹមធន់ លោក ជុន ចៀន និង លោក ទី ពេត សមាជិកសកម្ម របស់សមាគម បានចូលរួមវេទិកា សំដែងក្បាច់គុណបុរាណខ្មែរ ជាមួយនិងការសំដែង ក្បាច់តយុទ្ធ ពីប្រទេសចិន។
ការសំដែងរួមគ្នាជាមួយប្រទេសចិននេះ គឺដើម្បីសម្តែងធម៌សាមគ្គីដែកថែប រវាងចិននិងកម្ពុជា ហើយក៌ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៌ នៅប្រទេកម្ពុជាយើង ដើម្បីអោយជនជាតិចិន ចាប់អារម្មណ៌ ធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា ដោយពុំមានការភ័យខ្លាច ដួចពាក្យចចរាមអារាមដែលនិយាយអាក្រក់ពីកម្ពុជា នោះទេ។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 01/05/2026

កាលពីរសៀល ថ្ងៃទី30/04/26 លោកខៀវ ធី ប្រធាន និង លោកសឿន ធី អនុប្រធានទី1 សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ បានចូលរួម ពីធីប្រកាសចូលកាន់តំណែង របស់លោក ធីម សេរីវុឌ្ឍ ជា ប្រធានមន្ទីរទេសចរណ៌ខេត្តសៀមរាប ក្រោមអធិបភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ គណ:អភិបាលខេត្តសៀមរាប។
អង្គពីធីក៏បានជូនតំណឹង ពីសំណាក់ ឯកឧត្តមគណ:អភិបាលខេត្ត អំពីការប្រឆាំងដាច់ខាតអោយខាងតែបាន រឿងឆបោកអនឡាញ របស់គណ:គ្រប់គ្រងខេត្តសៀមរាប ដែលម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខុនដូរ ត្រូវប្រុងប្រយ័ត្នការជួលអាគាររបស់ខ្លួន អោយទៅក្រុមឆបោក ព្រោះត្រូវរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរមិនលើកលែង រហូតដល់ទៅ1ម៉ឺនដុល្លាក្នុងជនឆបោកម្នាក់ បើសមត្ថកិច្ច រកឃើញថា កាជួលអាគាររបស់ខ្លួន អោយទៅក្រុមរកស៊ីបោកប្រាសតាមប្រព័ន្ធអនឡាញ។
ហើយអង្គពីធីក៌បានស្តាប់ របាយការណ៍ចំនួនទេសចរមកទស្សនាប្រទេសកម្ពុជាយើង ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ផងដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ភ្ញៀវទេសចរណ៌បរទេស មកទស្សនាប្រទេសកម្ពុជាបានតែ5លាននាក់ក្នុងឆ្នាំ2025កន្លងទៅ តែកើនភ្ញៀវក្នុងស្រុក។ ហើយសុំកុំហៅរដូវខ្សត់ភ្ញៀវ ពីខែ5-9 ថា Low Season អោយសោះ ត្រូវហៅ រដូវ Green Season វិញ ទើបមានហ៊ុយស៊ុយ និងថាមពល។ល។
ឯចំណែកលោក ធីម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៌ខេត្តថ្មី ក៌បានឡើងប្តេជ្ញាចិត្ត ខិតខំបំពេញការងារ អោយទទួលបានជោគជ័យ ក្នុងនាមលោកជាប្រធានមន្ទីរទេសចរណ៌ខេត្ត។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 24/04/2026

#កម្មសិក្សាសមាគមមគ្គុទ្ទេសក៌ទេសចរអង្គរប្រចាំឆ្នាំបានមកដល់ហើយ
👍ជារៀងរាល់ឆ្នាំ សមាគមមគ្គុទ្ទេសក៌ទេសចរអង្គរយើង តែងតែរៀបចំ កម្មវិធីកំសាន្តសិក្សា ដើម្បីផ្តល់ជួយសមាជិក-សមាជិកា របស់ខ្លួន អោយបានដឹងទីតាំងតំបន់ទេសចរណ៌ដែលខ្លួនមិនដែលបានស្គាល់ពីមុខ ក៌ដូចជា ដើម្បីចែករំលែកបទពិសោធន៌ការងារជាអ្នកដឹកនាំតួរ ពូគ្នាទៅវិញទៅមក

🤝ចំពោះឆ្នាំនេះសមាគម មានកម្មវីធីធ្វើកម្មសិក្សាទៅកាន់ទីតាំងខាងក្រោម ដូច្នេះបើសមាជិក-សមាជិកា និងសាធារណ:ទូរទៅ មានចំណងចូលសូមចុះឈ្មោះតាមការគួរ😊

👍ទៅកាន់22ទីតាំង (ចំនួន4យប់5ថ្ងៃ)
សៀមរាប-កំពង់ធំ-កំពង់ចាម-ក្រចេះ-មណ្ឌលគីរី-រតនគីរី-ស្ទឹងត្រែង
🔆នៅថ្ងៃទី 11-15/06/26
💢$105 មួយនាក់
✅️ទីតាំងកំសាន្តសិក្សារួមមាន៖
👉1-ស្ពានកំពង់ក្តី, 2-សំបូរព្រៃគុកហ៌, 3-ងូតទឹកឆា, 4-ប្រាសាទវត្តព្រះធាតុ, 5-ភ្នំប្រុសភ្នំស្រី, _-ប្រាសាទគនរបាជ័យ, (យប់ទី1 គេងនៅក្រុងកំពង់ចាម)

👉7-ប្រាសាទភ្នំហាន់ជ័យ, 8-សំណង់អាណាគមបារាំងស្រុកឆ្លួង,9-អន្លង់សត្ចផ្សោតព្រែកកាំពី (យប់ទី2 គេងនៅក្រុងក្រចេះ)

👉10-ភូមិកោះទ្រង់ ពុទ្ធមណ្ឌលភ្នំសំបុក, 11-វិហារសសរ១០០, 12-វាលស្មៅស្រុកអូរាំង, 13-វាលស្មៅផ្លូវដាក់ដាំ, 14-ចំការស្រល់, 15-ភ្នំសាងស្នេហ (យប់ទី3 គេងនៅក្រុងសែនមនោរម្យ-មណ្ឌលគីរី),

👉 16-ទឹកជ្រោះប៊ូស្រា, 17-ភ្នំណាំលៀ, 18-សមុទ្ទឈើ, 19-ចំការកាហ្វេ, 20-ភ្នំដោះក្រមុំ, 21-ភូមិបងប្អូនព្នងពូតាំង, 22-អូររមឹស (យប់ទី4 គេងនៅក្រុងសែនមនោរម្យ-មណ្ឌលគីរី)។

👉ត្រឡប់មកវិញកាត់ ខេត្តរតនគីរី-ស្ទឹងត្រែង-ក្រចេះឆ្ល្ងងស្ពានថ្មីស្រឡាង ព្រែកប្រសព្វ តម្រង់មកខេត្តកំពង់ធំ ហើយបាញ់ឆ្ពោះមកខេត្តសៀមរាបយើងតែម្តង។

🥰 ក្នុង$105 មូយនាក់ មានជូន៖
🫠️ការដឹកជញ្ជូនឡានក្រុង45កៅអី
🫠បន្ទប់អូតែលមួយគេង2នាក់
🫠អាហារពីរពេល (ពេលព្រឹក1-និងBBQសាច់អាំងពេលល្ងាច1)
🫠ឯកសារស្វែងយល់ទីតាំង 1ច្បាប់
🫠ទឹកពិសារបរិសុទ្ធគ្មានកំណត់

🌈បើបងប្អូនមគ្គុទ្ទេសក៌ និងសាធារណ:ជនទូរទៅ ចង់ចូលរូមសូមទាក់មកលេខ 012 630 258 (លោក ខៀវ ធី ជាប្រធាន) មួយខ្សែទៀត (លោកប្អូន សឿន ធី អនុប្រធានទី1) 012 794 945។ សូមអរគុណ🙏💯

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 02/04/2026

លោក ខៀវ ធី ប្រធានសមាគម, លោក សឿន ធី អនុប្រធាន ព្រមទាំងសមាជិក-សមាជិកា សមាគម មាន លោក សៅ ស្រណុក, លោក ញឹម ស៊ីដែត, លោក ជ្រឹង ស៊ីថាត, អ្នកស្រី ស៊ីមភា សូគីដា, លោក ជៀម ជីវ័ន, លោក ស៊ីន ស៊ីសុខា និង លោក ស៊ាន។
ក្នុងវេទិកាសំណួរចម្លើយ ដែលមានលោកវាគ្មិន ផល សុមេធា ប្រធាននាយកដ្ខានមគ្កុទ្ទេសក៌ និងលោក ឆាយ គឹមហួន អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងទេសចរណ៌ ខ្ញុំខៀវ ធី បានលើកជាសំណូមពរ ចំនួនបីចំណុច៖
1- សូមក្រសួងមេត្តា ជួយលើកលែងអនុគ្រោះ កុំផាកពិន័យ ចំពោះមគ្គុទ្ទេសក៌ ដែលអាជ្ញាប័ណ្ណរបស់ពូកគាត់ហួសសុពលភាព។
2-ក្នុងការបណ្តុះបណ្តាលមគ្គុទ្ទេសក៌ទេសចរ ថ្នាក់ជាតិ សូម មកបណ្តុះបណ្តាល នៅខេត្តសៀមរាប ហើយសូមក្រសួង ពិចារណា មគ្គុទ្ទេសក៌ណាដែលមានអតីតភាពរវាងពី 15-20 ឆ្នាំ គួរលើកលែងក្នុងប្រការណាមួយ បើពួកគាត់ចង់ចូលរួមកថបណ្តុះបណ្តាល។
3-ខ្ញុំបានស្នើទៅលោក នាយកដ្ឋានមគ្គុទ្ទេសក៌សូមពិចារណា រកកន្លែងនៅមុខប្រាសាទអង្គរវត្ត ធ្វើបញ្ជរឈរជើង សំរាប់ភ្ញៀវជាតិ ជូនពួកគាត់ ពីគំរោងយកពួកគាត់ មកដាក់នៅអាគារពត៌មាន នៃមន្ទីរទេសចរណ៌ ក្រោយអាស្រម ព្រះអង្គចេក-ព្រះអង្គចម ព្រោះអាចមិនមានអ្នកណាទៅកក់សេវាពួកគាត់។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 13/03/2026

ក្រសួងទេសចរណ៌ មានគំរោងបើកវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៌ទេសចរជំនាន់ទី28 សំរាប់តំបន់សៀមរាប-អង្គរ និងជំនាន់ទី21 សំរាប់តំបន់ភ្នំពេញ។
តាមអ្វីដែលសមាគមទទួកបាន ក្រសួងនឹងបើកវគ្គបង្រៀនតែចុងសប្តាហ៌ (ថ្ងៃសៅរ៌-អាទិត្យ) តែប៉ុណ្ណោះ។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 08/01/2026

ក្រុមប្រឹក្សាភិបាលសមាគម បានជួបពិភាក្សាការងារភ្ញៀវទេចរណ៌ ដែលចូលមកទស្សនាកម្ពុជា អាចមានតំណយចុះ ជាមួយអគ្គនាយកចាត់ចែង ការងារនៅព្រលានយន្តហោះអន្តរជាតិ សៀមរាប-អង្គរ។ យើងបានប្តូរយោបល់គ្នា ពីបញ្ហាប្រឈម ដើម្បីរដ្ឋនិងឯកជនរួមគ្នាដោះស្រាយ។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 28/12/2025

ដើម្បីសន្តិភាព និងអភិវឌ្ឍន៌ មិនមែនវាកើតឡើងដោយឯកឯងនោះទេ លុះត្រាតែប្រជាជាតិយើង ប្រកៀកស្មា វិញជាធ្លុងមួយនៃធម៌សាមគ្គី ដើម្បីវាយបំបាក់សត្រូវ អោយអន្តរាយ ទើបមាតុភូមិកម្ពុជាជាទីស្នេហានៃយើង អាចយករីកចំរើនថ្កុំថ្កើនរុងរឿងបានជានិរន្តិ៍។ សូមប្រជាជាតិកម្ពុជា កុំបែកបាក់គ្នាអោយសោះ បើបែកបាក់ សត្រូវវាបានចិត្ត វាកាន់គឃ្លើន ដាក់យើងជាក់ជាមិនខានឡើយ។ ចូរពង្រឹងអម៏សាមគ្គី ប្រជាជាតិកម្ពុជា!!!🇰🇭❤️🙏

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 22/12/2025

សមាគមមគ្គុទ្ទេសក៌ទេសចរណ៌ អង្គរ សូមអរគុណដល់សមាជិក-សមាជិកា សកម្មរបស់សមាគម ដែលបានបរិច្ចាគ ថវិការ ជួយឧបត្ថម្ភ ដល់សមរភូមិមុខ ដែលជាកត្តាបង្ហាញ ធម៌សាមគ្គី រវាងជួរមុខនិងជួរក្រោយ ក្នុងកាល:ទេស: ដែលប្រទេសជាតិប្រឈមនឹងការឈ្លានពានពីខ្មាំងខាងក្រៅ។ 🇰🇭🙏♥️

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 14/12/2025

កាលពីថ្ងៃទី 12/12/25 សមាគម មគ្គុទ្ទេសក៌ទេសចរ អង្គរ បាននាំយកថវិការចំនួន ២៥ម៉ីនរៀល ចូលបុណ្យឧទ្ទឹសកុសលផលបុណ្យ ជូនវីរ:កងទ័ពជួរមុខ ទិសប្រាសាទតាមាន់ធំ ដែលបានពលីដ៏ឧត្តុង្គឧត្តម ដើម្បីការពារទឹកដី ពីការរំលោភឈ្លានពាន នៃយោធាសៀម។
💪🇰🇭សាមគ្គីធម៌នៃប្រជាជាតិយើង ជាកត្តាធានាបាននូវជ័យជម្នះ។ 👍

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 12/12/2025

🙏ជួយគ្នា ក្នុងគ្រាក្រ ទោះតិចក្តីច្រើនក្តី ជាទឹកចិត្តដ៏ឧត្តុង្គឧត្តម។
♥️សមាជិក-សមាជិកា នៃសមាគមមគ្គុទ្ទេសក៌ទេសចរអង្គរ បានរៃអង្គៀសប្រាក់ ដើម្បីយកទៅជួយ ឧបត្ថម្ភ ដល់វីរ:កងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
👉នឹងបានពិនិត្យលើលិខិត ដែលបំរុងផ្ញើលោក ប្រធាន អង្គការ Blue Shield International ដែលមានស្នាក់ធំ នៅក្រុង NewCatle ប្រទេសអង់គ្លេស ដើម្បីជំរាបប្រធានអង្គការ ដែលការពាររមណីយដ្ឋានប្រាសាទបុរាណ ក្នុងពេមានសង្គ្រាម ព្រោះពេលនេះប្រាសាទតាក្របីបស់ខ្មែរ ត្រូវបានពូកឈ្លានពានសៀម វាបាញ់បំផ្លាញអស់យ៉ាងគួរឈឹបាប់នឹងសោកស្តាយ។

Photos from សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ's post 03/11/2025

សមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ សំរាប់បងប្អូនមគ្គុទ្ទេសក៍ប្រើភាសាអង់គ្លេស និងមានតម្លៃថ្មីចាប់ពីថ្ងៃទី០១/០១/២០២៦ តទៅ.

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Siem Reap
Siem Reap
1710