03/01/2026
ការប្រឡងកំរិតថ្នាក់មូលដ្ឋានគ្រឹះសិល្បៈសាក់យ័ន្ត្រ ឡើងទៅកំរិតថ្នាក់ គ្រូអាចារ្យឯកទេសសិល្បៈសាក់យ័ន្ត្រ នៃសាលាទិសាបាមោក្បង្រៀនសិល្បៈសាក់យ័ន្ត្រ បានរៀបចំជូនប្រលងសិស្ស ថ្នាក់មូលដ្ឋានគ្រឹះ ឆ្នាំទី២ ជំនាន់ទី៧ ប្រលងរយៈពេល៣ម៉ោង។
សៀមរាបថ្ងៃទី៣ ខែមករា គ.ស.២០២៦
____
សាលាមានកិត្តិយសដោយបានការអញ្ចើញចូលរួមពិនិត្យនឹងដាក់ពិន្ទុដោយគណៈកម្មការបច្ចេកទេសសិល្បៈសាក់យ័ន្ត្រចំនួន៣រូប នៃសហព័ន្ធខ្មែរសាក់យ័ន្ត្រដែលលោកមានបទពិសោធសាក់យ័ន្ត្រលើស១១ឆ្នាំ។
12/04/2025
ថ្ងៃទី១២ខែមេសាគ.ស.២០២៥
_______
សូមពិតទូលប្រគេន និងជូនដំណឹងចំពោះសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា
សហព័ន្ធខ្មែរសាក់យ័ន្ត្រនឹងចូលរួមប្រារព្ធ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅមុខប្រាសាទអង្គរវត្ត(អង្គរតូច)ក្នុងខេត្តសៀរាម ។ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ០២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា
គ.ស.២០២៥ រហូតដល់ ថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៥ ដែលមានរយៈពេល៣ថ្ងៃ។
សិល្បៈសាក់យន្ត្រាចារ្យចូលរួមមានចំនួន (២៧)រូប
ចំពោះការចូលរួម៖ សាធារណៈជន នឹងទទួលបានការសាក់យ័ន្រ្ដ នឹងដាស់យ័ន្ត្រដោយលោកព្រឹទ្ធាចារ្យតាមលំនាំបុរាណខ្មែរ។ សម្រាប់ការសាក់យ័ន្ដ្រគឺសាក់ជូនបានដោយពុំគិតកម្រៃ ដើម្បីជូនសាធារណៈជនបានយល់ដឹងខ្លះៗអំពីសិល្បៈសាក់យ័ន្រ្តតាមបែបបុរាណខ្មែរ។
គោលបំណង៖ ដើម្បីលើកស្ទួយអភិរក្ស ចែករំលែក និងផ្សព្វផ្សាយនៃ វប្បធម៌សិល្បៈសាក់យ័ន្ដ្រឲ្យមានភាពទូលំទូលាយ ទៅមនុស្សជំនាន់ក្រោយ។
អាស្រ័យ៖បានជម្រាបជូនខាងលើសូមសាធារណៈជនទាំងអស់ចូលរួមដោយក្ដីរីករាយ។
06/04/2025
ថ្ងៃទី០៦ ខែមេសា គ.ស.២០២៥ អគ្គលេខាធិការសហព័ន្ធខ្មែរសាក់យ័ន្ត្រ និងជាប្រធានសមាគមសិល្បៈសាក់យ័ន្ត្រ នឹងអនុប្រធាន បានមកចូលរួមបុណ្យសពលោក ព្រឹទ្ធាចារ្យ ផូរ សំបូរ និងបាននាំយកថវិការដែលសមាជិកនៃសហព័ន្ធខ្មែរសាក់យ័ន្ត្រចំនួន 300$ បានមកពី៖
១. សហព័ន្ធខ្មែរសាក់យ័ន្រ្ត ចូលបុណ្យ 100$
២.ណាន ពិថង ចូលបុណ្យ 50$
៣. ចៅសារ៉ាត ចូលបុណ្យ 50$
៤.សាវ័ន្ត ដាវីន ចូលបុណ្យ 50$
៥. ទឹន សុវណ្ណនរាហ៍ ចូលបុន្យ 30$
៦.សូរ ចាន់បរមី ចូលបុណ្យ 10$
៧. . តាហុល ចូលបុណ្យ 10$
សរុបចំនួន 300$
សូមទទួលបានចំណែកបុណ្យស្មើរៗគ្នា🙏🙏🙏🙏
26/03/2025
ថ្ងៃពុធទី២៦ខែមីនាគ.ស.២០២៥សហព័ន្ធខ្មែរសាក់យ័ន្រ្ត បានដឹកនាំដោយលោក ប្រធានសហព័ន្ធ អមដំណើរដោយ លោក ប្រធានសមាគមសិល្បៈសាក់យ័ន្ត្រ ព្រមទាំងសមាជិក សមាជិកា ចុះសួសុខទុក្ខ លោក ព្រឹទ្ធាចារ្យ ឡុត បូរ ព្រមទាំងបាននាំយកគ្រឿងបរិភោគនឹងថវិកាមួយចំនួន ដែលបានពីការសន្សំដោយការគូរអាវយ័ន្ត្រជាវជូនសាធារណជនកន្លងមក ដើម្បីមកជូនចំពោះលោកព្រឹទ្ធាចារ្យ ដោះស្រាយការខ្វះខាតចំពោះមុខ ។
06/03/2025
អាចចុះឈ្មោះចូលរៀនបានទាំងស្រី ប្រុស នឹងផុតកំណត់ទទួលពាកក្យនៅថ្ងៃទី០៧ខែមីនា២០២៥ខាងមុខ។
អ្នកមិនចេះសោះក៏អាចចូលរៀនបាន ពេលរៀនចប់អាចទៅជួបគ្រូរៀនថែមដោយខ្លួនឯងបន្ថែមបានគ្រប់ពេល តែត្រូវជូនដំណឹងគ្រូជាមុន។
ដូចនេះ សម្រាប់ សាធារណៈជន លោកគ្រូគ្រប់អង្គ លោកអាចារ្យគ្រប់កម្រិត និងសិស្សគណទាំងអស់ មានបំណងចង់សិក្សារៀនសូត្រ សូមផ្តល់ព័ត៌មានមក សហព័ន្ធខ្មែរសាក់យ័ន្រ្ត សមាគមសិល្បៈសាក់យ័ន្រ្ត ឬសាលាទិសាបាមោក្ខបង្រៀនសិល្បៈសាក់យ័ន្ត្រ ដើម្បីក្រុមការងារនឹងចុះឈ្មោះក្នុងបញ្ជីសិស្ស ឬតាមតំណភ្ជាប់ខាងក្រោម ។
ការសិក្សាមានរយះពេល៣ថ្ងៃ ចាប់ផ្តើមសិក្សា នៅថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា គ.ស.២០២៥ ខាងមុខនេះ។
សម្រាប់ សមាគម អង្គការ អាស្រម ហាងសាក់ ជាងសាក់ អាចចូលរួមមកសិក្សារៀនសូត្របាន
បញ្ជាក់៖
ការ ធ្វើដំណើរ ការស្នាក់នៅ ការចំណាយផ្សេងៗ តម្រូវឲ្យសិស្ស រៀបចំខ្លួនឯងផ្ទាល់ នឹងត្រៀមថវិការសម្រាប់ជូនលោកគ្រូព្រឹទ្ធាចារ្យ ។ សហព័ន្ធខ្មែរសាក់យ័ន្រ្ត នឹងចេញលិខិតបញ្ជាក់ជូនពេលបញ្ចប់វគ្គសិក្សា ដោយទទួលស្គាល់ដោយ សហព័ន្ធខ្មែរសាក់យ័ន្រ្ត និងលោក គ្រូព្រឹទ្ធាចារ្យ បង្ហាត់ផ្ទាល់។
លេខទំនាក់ទំនង ចង់ដឹងបន្ថែម
ប្រធានគណៈកម្មការបច្ចេកទេស
086200253
https://docs.google.com/forms/d/e/1FAIpQLSeiZSWUnx5zi41Evwy-u56jPHVNoysWKCBDK3FW62V76VZCLQ/viewform?usp=header
28/02/2025
សូមជំរាប សាធារណៈជន លោកគ្រូគ្រប់អង្គ លោកអាចារ្យគ្រប់កម្រិត នឹងសិស្សគណទាំងអស់ឲ្យបានជ្រាបថា៖
នៅថ្ងៃទី០៧ ខែកុម្ភៈ គ.ស.២០២៥ សហព័ន្ធខ្មែរសាក់យ័ន្រ្ត សមាគមសិល្បៈសាក់យ័ន្រ្ត និងសាលាទិសាបាមោក្ខបង្រៀនសិល្បៈសាក់យ័ន្ត្របានទទួលការអនុញ្ញាតអំពីសំណាក់ លោកគ្រូព្រឹទ្ធាចារ្យ វង់ រិទ្ធ ដែលមានទីតាំងនៅក្នុង ភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ក្នុងការស្រាវជ្រាវ នឹងសិក្សារៀនសូត្រផ្នែកសិល្បៈសាក់យ័ន្រ្តតាមលំនាំបុរាណ។

07/02/2025

11/01/2025
សម្រាប់កម្មវិធីថ្ងៃនេះបានបញ្ចប់ហើយ ។
សូមអរគុណ លោកអាចារ្យគ្រប់កម្រិត ដែរបានចូលរួមយ៉ាងយកចិត្តទុកដាក់នឹងសហការគ្នាបានល្អក្នុងការបំពេញភារកិច្ច ក្នុងកម្មវិធីបុណ្យសាក់ នេះ❤️🙏🙏
សូមជូនពរលោកគ្រូអាចារ្យគ្រប់កម្រិត ទទួលបានជោគជ័យគ្រប់កិច្ចការទាំងពូង នឹងមានលាភមានជ័យ
11/01/2025
កម្មវិធីចាប់ផ្តើមហើយ សាធារណៈជនអាចចូលរួមដោយសេរី ក្នុងការមកទទួលនៃការសាក់យ័ន្រ្ត បែបបុកដៃបុរាណ អំពីលោកអាចារ្យសិល្បៈសាក់យ័ន្រ្តគ្រប់កម្រិត🙏🙏🙏
ទីតាំងកម្មវិធីនៅ ក្រោយវត្តឧណ្ណាលោម រាជធានីភ្នំពេញ
https://maps.app.goo.gl/daxEVp6hNMBSTgaP9?g_st=ic
10/12/2024
សមាគមសិល្បៈសាក់យ័ន្រ្ត បានទទួលការអញ្ជើញ ពីក្រសួងមហាផ្ទៃ ដើម្បីចូលរួមប្រជុំពី វេទិការស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គសុីវិល លើកទី៦
05/12/2024
បាត់ដំបងថ្ងៃព្រហស្បតិ៍០៥ ខែធ្នូ គ.ស.២០២៤
សហព័ន្ធខ្មែរសាក់យ័ន្រ្ត និងសមាគមសិល្បៈសាក់យ័ន្រ្ត ព្រមទាំងសមាជិក និងសិស្សគណបានចុះមកសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យសិល្បៈសាក់យ័ន្រ្តបុរាណបីរូប៖
១ លោកគ្រូព្រឹទ្ធាចារ្យ រឿង សារ៉ែម
២ លោកគករូព្រឹទ្ធាចារ្យ ផូរ សំបូរ
៣ លោកគ្រូព្រឹទ្ធាចារ្យ រឿង ស៊ុន ផាត
នៅខេត្តបាត់ដំបង និងបានជូនសម្ភារៈមួយចំនួន ក៏ដូចជាថវិកាបន្តិចបន្តួច។