Knowledge's Jojo

Knowledge's Jojo

Share

Learn Here !!!!

30/05/2025

សរសេរដោយ : Knowledge's Jojo

ផែនការម៉ាសាល
Marsall Plan

គិតមកដល់ពេលនេះផែនការ Marshall មានអាយុ៧៧ ឆ្នាំហើយ។ផែនការសេដ្ឋកិច្ចនេះត្រូវបានសហរដ្ឋអាមេរិកបង្កើតឡើងដើម្បីស្រោចស្រង់អឺរ៉ុបក្រោយសង្គ្រាមលោកលើកទី២។ ផែនការ Marshall គឺជាកម្មវិធីសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកបានបង្កើតឡើង​ ក្នុងទម្រង់ជាការផ្តល់ប្រាក់កច្ចីដល់បណ្តាប្រទេសនៅទ្វីបអឺរ៉ុបដើម្បីឲ្យប្រទេសទាំងនោះអាចកសាងសេដ្ឋកិច្ចខ្លួនឡើងវិញក្រោយពីបានខ្ទេចខ្ទាំដោយសារសង្គ្រាមលោកលើកទី២។
ផែនការ Marshal ឬកម្មវិធីស្តារអ៊ឺរ៉ុបឡើងវិញ (European Recovery Program) គឺជាគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជាជំនួយសេដ្ឋកិច្ចដល់បណ្តាប្រទេសអ៊ឺរ៉ុបខាងលិចនិងខាងត្បូងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញជាមួយនឹងលក្ខខណ្ឌដើម្បីពង្រឹងស្ថិរភាពរបស់រដ្ឋប្រជាធិបតេយ្យដែលកំពុងគំរាមកំហែងដោយរដ្ឋកុម្មុយនិស្ត។

លោក​​​ George Marshall ( រដ្ឋមន្ត្រីការបរទេសអាមេរិក)

លោក​ George Marshall ជាមនុស្សដែលបានចាប់ផ្ដើមគំនិតនេះឡើងដោយលោកមានមើលឃើញពីការធ្លាក់ចុះរបស់សហភាពអឺរ៉ុប។ លោកបាន​ឃើញនៅឪកាសដែលឈ្នះបាន​ទាំងសងខាង ដែលអាចស្ដារអឺរ៉ុបបានឡើងវិញហើយអាចបានផលប្រយោជន៏ដល់សហរដ្ឋអាមេរិកទៀត។

លោក​ Harry Truman ( ប្រធានាធិបតិសហរដ្ឋអាមេរិក ទី៣៣ ១៩៤៥-១៩៥៣)

លោក Harry Truman ជាប្រធានាធិបតិដែលបានចុះហត្ថលេខាលើផែនការមួយនេះដោយពេលនោះលោកជា​ ប្រធានាធិបតិទី៣៣របស់សហរដ្ឋអាមេរិក។
ចំណុចគួរអោយចាប់អារម្មណ៏របស់លោកគឺលោកជា ប្រធានាធិបតិដំបូងដែលបានប្រើប្រាស់គ្រាប់ បែកនុយគ្លេរអ៊ែរលើជប៉ុនធ្វើអោយជប៉ុនបាក់ស្បាត់ចុះចាញ៉សង្គ្រាមដោយគ្មានលក្ខខណ្ឌ។

ការចាប់ផ្ដើមនៃផែនការម៉ាសាល

ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ១៩៤៧ មានសន្ឋិសិទមួយបានថ្វើឡើងនៅសកលវិទ្យាល័យ Havard ដោយបានធ្វើបទបង្ហាញពីផែនការមួយនេះ មានការចូលរួមពីសំណាក់ អ្នកនយោបាយ មន្ត្រីធំៗ សភា​ អ្នកមុខ អ្នកការ របស់សហរដ្ឋអាមេរិក ចូលរួមស្ដាប់ពីផែនការមួយនេះ

ការចុះហត្ថាលេខាលើ ផែនការម៉ាសាល

ផែនការមួយនេះត្រូវបានដាក់អនុម័តជាផ្លូវការនៅក្នុង ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៤៨។ដែលបានចុះហត្ថាលេខាដោយផ្ទាល់ពីសំណាក់លោក ប្រធានាធិបតិអាមេរិក Harry Truman ។​​

ជំហានដំបូង

៤ ខែក្រោយមកបន្ទាប់ពីការដាក់ចេញនៅ ផែនការម៉ាសែល មានប្រទេសអឺរ៉ុបចំនួន ១៦ បានចុះហត្ថលេខាយល់ព្រមទទួលយកសំណើរបស់អាមេរិកនេះ។ លើកលែងតែ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តែប៉ុណ្ណោះដែលនៅរារែកចិត្តនៅឡើយ។​ទាល់តែ ២ឆ្នាំក្រោមក​ទើប អាល្លឺម៉ង់សុខចិត្តហត្ថលេខាទទួលយកជំនួយសេដ្ឋកិច្ចអាមេរិក។
ជាក់ស្តែងនៅឆ្នាំ ១៩៤៨ ផែនការនេះមានទឹកប្រាក់គម្រោងទាំងអស់ត្រឹមតែ ៤ ប៊ីលានដុល្លារអាមេរិច ។ ប៉ុណ្ណោះចន្លោះពីឆ្នាំ ១៩៤៨ រហូតដល់ឆ្នាំ ១៩៥១ ផែនកា Marshall បានបញ្ចេញសាច់ប្រាក់ចំនួន ១៣ពាន់លានដុល្លារ ដល់បណ្តាប្រទេសនៅអឺរ៉ុប។​ បើយើងគិតពីអត្រាអតិផរណាចាប់តាំងពីឆ្នាំ១៩៤៧មក ដល់ឆ្នាំ២០១៧ទំហំទឹកលុយនេះស្មើនឹងប្រមាណ → ១៤៥ពាន់លានដុល្លារ ។​
​√ ក៏បានឆ្លៀត​រំលឹកផងដែរថាផែនការស្តារសេដ្ឋកិច្ចអឺរ៉ុប នេះក៏បានផ្តល់ផលប្រយោធន៍ទៅឲ្យ សហរដ្ឋអាមេរិក ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ការស្ដារអឺរ៉ុបឡើងវិញ ក្រោយផែនការម៉ាសាល

ក្នុងចំណោមប្រទេសទាំង ១៦​ នេះប្រទេសដែលទទួលបានប្រយោធន៍ចម្បង ពីផែនការ Marshall នេះគឺ អង់គ្លេស និង បារាំង។ ក្នុងចំណោមទឹកប្រាក់ ១៣ពាន់លានដុល្លាប្រទេសទាំងពីរនេះបានទទួលជំនួយអាមេរិករហូតទៅដល់ ៤៩% ឯណោះ។ពោលគឺ អង់គ្លេងទទួលបាន ២៦% ហើយ បារាំងទទួលបាន ២៣% ។ ចំពោះប្រទេស អាល្លឺម៉ង់ វិញផែនការ​ Marshallនេះក៏បានធ្វើឲ្យសេដ្ឋកិច្ចអាល្លឺម៉ង់មានភាពរុងរឿងរហូតមកដល់សព្វថ្ងៃនេះ។​ ជាសរុបអាល្លឺម៉ង់បានទទួលជំនួយជាទឹកប្រាក់ចំនួន ១,៤ ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក។
ប្រទេសអឺរ៉ុបខាងលិចចំនួន ១៦ តាមរយៈ ECA (Economic Cooperation Administration) ដោយបានជួយស្តារវិស័យឧស្សាហកម្ម កសិកម្ម គ្រប់គ្រងអតិផរណា ពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្ម ស្ថិរភាពនយោបាយនិងស្ដារផលិតកម្មឡើងវិញ។ បន្ថែមពីនោះវាក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញតាមរយៈមូលនិធិសមភាគីរូបិយប័ណ្ណក្នុងស្រុក។ ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះនៃការអនុវត្តផែនការ Marshal ផលិតផលជាតិសរុប(GNP)របស់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចដែលបានទទួលជំនួយកើនឡើងពី១៥% ទៅ ២៥% ដែលផលិតផលជាតិសរុប (GNP) នៅក្នុងប្រទេសអូទ្រីស អាល្លឺម៉ង់ខាងលិច និងអ៊ីតាលីបានកើនឡើង ៣៣.៥% ។ នៅលើចំនុចនៃការខិតជិតទៅរកការដួលរលំសេដ្ឋកិច្ច ផែនការ Marshall បានស្រោចស្រង់នៅកំណើនសេដ្ឋកិច្ចចំពោះបណ្តាប្រទេសដែលទទួលបានជំនួយ និងបានធ្វើឱ្យពួកបណ្តាប្រទេសទាំងនោះចាប់ផ្តើមយុគសម័យមាសនៃកំណើនសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ក្រោយៗទៀត។

ផែនការនេះ​បានជះឥទ្ធិពល ដល់សហរដ្ឋអាមេរិក

បើទោះបីជាផែនការនេះទទួលបានភាពជោគជ័យក្រោមពាក្យថាជាជំនួយមនុស្សធម៌និងការស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ឺរ៉ុបខាងលិចក៏ ពិតមែន តែផែនការនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សហរដ្ឋអាមេរិច ។ គ្រាន់តែជាលេស លុយមួយភាគធំរបស់អាមេរិចគឺសំដៅយកមកជួយតែប្រទេសអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ តែប៉ុណ្ណោះ នេះគឺដោយសារតែអាមេរិចសម្លឹងមើលឃើញថា ប្រទេសទាំងនេះធ្លាប់ជាមហាអំណាច ដូច្នេះការជួយសង្គ្រោះរបស់សហរដ្ឋអាមេរិចនឹងបង្កើតចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។
បណ្តាប្រទេសហត្ថលេខីនៃផែនការនេះចាំបាច់ត្រូវកសាងប្រទេសខ្លួនឡើងវិញដោយយកសហរដ្ឋអាមេរិកជាសហភាគហ៊ុននិក​(បានន័យថាជាអ្នកចូលភាគហ៊ុនផង)​ និងជាដៃគូពាណិជ្ជកម្មផង។ ដូចនេះ ជំនួយរបស់អាមេរិកចំពោះអឺរ៉ុបកាលពីឆ្នាំ ១៩៤៧​ពុំមែនជាជំនួយគ្មានលក្ខខណ្ឌឡើយ។តាមរយៈជំនួយជ្រោមជ្រែងនេះអឺរ៉ុបដែលទើបតែរើបខ្លួនពីសង្គ្រាមអឺរ៉ុបដែលទើបតែទទួលបានទទួល​លុយដុល្លារថ្មីៗ ក៏ចាប់ផ្តើមប្រើប្រាស់គ្រឿងឧបភោគបរិភោគមកពីអាមេរិក។​ ទីផ្សារសេដ្ឋកិច្ចអឺរ៉ុប​ ជាពិសេសអង់គ្លេសនិងបារាំងក៏បានប្រែខ្លួនជាទីផ្សារសេរីភ្លាមៗដើម្បីសំរួលដល់ការនាំចូលទំនិញមក​ពីសហរដ្ឋអាមេរិក។​ក្រោយមកបណ្តាប្រទេសនៅអឺរ៉ុបទាំងមូលបានយកគំរូសេដ្ឋកិច្ចពីអាមេរិក​ គឺផលិតកម្មនិងការនាំចេញ។​ ក្រៅពីទំនិញ សហរដ្ឋអាមេរិកក៏បាននាំចេញយ៉ាងគំហុកចូលទៅទីផ្សារអឺរ៉ុបផងដែរនូវសារធាតុដើមថាមពលនិងគ្រឿងម៉ាស៊ីនជាដើម ដើម្បីយកទៅបំពាក់បណ្តារោងចក្រ អឺរ៉ុបដែលទើបតែសាងសង់ថ្មីៗ។ចំពោះអាល្លឺម៉ង់នេះទៀតសោត អន្តរាគមន៍អាមេរិកមិនមានត្រឹម​តែការធ្វើឲ្យសេដ្ឋកិច្ចអាល្លឺម៉ង់រីកលូតលាស់ប៉ុណ្ណោះទេ។ប៉ុន្តែសហរដ្ឋអាមេរិកក៏បានជួយសម្រួលឲ្យអាល្លឺម៉ង់ចៀសវាង និងពន្យឺតការបង់ថ្លៃសំណងចិត្តសង្គ្រាមលោកលើកទី២ ដល់បណ្តាប្រទេសនៅអឺរ៉ុបដែលបានរងប៉ះពាល់ផងដែរ។ សម័យកាលនោះ សហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលបណ្តាប្រទេសអឺរ៉ុបរងគ្រោះ​ឲ្យសុខចិត្តរង់ចាំទាមទារសំណងសង្គ្រាមពីអាល្លឺម៉ង់នៅពេលណាដែលប្រទេសអាល្លឺម៉ង់ទាំងពីររួបរួម​គ្នាឡើងវិញ។
សរុបមកចាប់តាំងពីការកកើតឡើងនូវផែនការ Marshall ខឿនសេដ្ឋកិច្ចរបស់ប្រទេសអ៊ឺរ៉ុបខាងលិចចាប់មានការវិវត្តរីកចម្រើនមានស្ថេរភាពទាំងនយោបាយនិងសង្គម កំណើនភាពមានការងារធ្វើ អតិផរណាមានការធ្លាក់ចុះ ហើយសុខមាលភាពរបស់ប្រជាពលរដ្ឋក៏មានភាពល្អប្រសើរឡើង។ បន្ថែមពីនោះ សហរដ្ឋអាមេរិកក៏ទទួលបានផលប្រយោជន៍ច្រើនពីផែនការនេះផងដែររួមមានសមាហរណកម្មនៃប្រទេសអឺរ៉ុប ការពង្រឹងស្ថិរភាពប្រជាធិបតេយ្យ និងចាក់ឥទ្ធិពលយ៉ាងជ្រៅទៅលើសហភាពអឺរ៉ុប។
ជាសរុប ចំនួនទឹកប្រាក់នៃផែនការស្តារសេដ្ឋកិច្ចអឺរ៉ុប Marshall នេះមិនច្រើនទេ។​បើយើង​ប្រៀបធៀបនឹងផែនការរបស់លោកអតីតៈ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ដើម្បីស្តារសេដ្ឋកិច្ចអាមេរិក​កាលពីសម័យវិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៨ យើងឃើញថាទំហំទឹកប្រាកមាន​រហូតទៅដល់ ៧៨៧ ពាន់លានដុល្លារ ឯណោះ។ ពោលគឺលើសផែនការMarshall រហូតទៅដល់ ៧ដង។

13/05/2025

Ep6 សន្ធិសញ្ញារវាង ខ្មែរ-សៀម ១ ធ្នូ ១៨៦៣
សន្ធិសញ្ញារវាង បារាំង-សៀម ១៥ កក្កដា ១៨៦៧

Follow me on Tiktok https://www.tiktok.com/.jojo?_t=ZS-8wJNvtMSOor&_r=1

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Address

Ta Phul Village
Siem Reap
171202