General Knowledge SR

General Knowledge SR

Share

Concept and Idea

Photos from General Knowledge SR's post 11/06/2024

#ពេលមកធ្វើការងារ🌿
ប្រឹងប្រែងធ្វើឱ្យបានល្អក៏ត្រូវតែធ្វើ ទោះមិនប្រឹងប្រែងធ្វើឱ្យបានល្អក៏តែធ្វើ
និយាយរួមគឺត្រូវតែធ្វើដដែល តែអ្នកសម្រេចចិត្តជ្រើសមួយណា? ហើយលទ្ធផលនឹងបានជោគជ័យទៅតាមអ្វីដែលអ្នកសម្រេចចិត្ត។🌿
#បើមានន័យជួយឧបត្ថម្ភ 🌿
ABA: 000 810 804 (Phoeun Duongchamreun)

14/05/2024

🙏សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្វសាធុការពរជ័យ បវរសួស្ដីមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសុន្ទរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

27/04/2024

#បានឃើញហើយលួចអានស្វែងយល់ឱ្យចប់ផង
ជឿថាជីវិតមនុស្សគ្រប់គ្នា គេចមិនផុតទេពី អារម្មណ៍ពិបាកចិត្ត សម្ពាធ និងវិបត្តិផ្លូវចិត្ត គ្រាន់តែថាបញ្ហាដែលមនុស្សម្នាក់ៗជួបប្រទះគឺខុសៗពីគ្នា ខ្លះបញ្ហាតូច ខ្លះបញ្ហាធំ ខ្លះដោះស្រាយទាន់ពេល ខ្លះទៀតក៏បណ្តែតបណ្តោយឱ្យចិត្តខ្លួនឯងលិចលង់ជាមួយអារម្មណ៍សម្ពាធកាន់តែជ្រៅ រហូតកើតទៅជាជំងឺស្រ្តេស ហើយជំស្រ្តេសនេះទៀតសោតបើទុកឱ្យនៅរ៉ាំរ៉ៃយូរគឺវាបំផ្លាញអាយុជីវិតមនុស្សបានលឿនបំផុត។

ជាការពិតណាស់ យោងតាមសង្ឃដីការបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះអង្គបានមានសង្ឃដីកាថា ជីវិតរបស់មនុស្សយើងម្នាក់ៗរងឥទ្ធិពលខ្លាំងពីកត្តា២យ៉ាង៖

ទីមួយ៖ រងឥទ្ធិពលពីខាងក្រៅពីអ្នកដទៃ មានន័យថា មនុស្សមួយចំនួនគាត់ស្តាប់សម្តីពីអ្នកដទៃច្រើន ជាពិសេសសម្តីអាក្រក់ចេញពីមាត់អ្នកដទៃ គាត់ចូលចិត្តសន្សំដាក់ទុកនៅក្នុងចិត្ត។ ចង់មិនចង់នៅពេលដែលគាត់ព្យាយាមប្រមូលផ្តុំរឿងមិនល្អ សម្តីមិនល្អ ពីខាងក្រៅមកទុកក្នុងចិត្តយូរៗនឹងកើតទៅជាស្អប់ខ្លួនឯង បន្ទោសខ្លួនឯងថាគ្មានចំណុចល្អ មិនស្មើនិងអ្នកដទៃ គំនិតទាំងអស់នេះហើយជាហេតុនាំឱ្យផ្លូវចិត្តបាក់ស្បាត ហើយកើតជំងឺស្រ្តេសគ្រោះថ្នាក់។

ទីពីរ៖ រងឥទ្ធិពលពីគំនិតគិតខុស មានន័យថា អ្នកខ្លះមានចិត្តស្រណែនជាមួយអ្នកដទៃ ឃើញគេមានបាន មានទ្រព្យសម្បិត្តិ មានឡានទំនើប ផ្ទះវីឡាស្កឹមស្កៃ ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ថាខ្លួនឯងមិនដល់គេ ខ្លួនឯងគ្មានប្រយោជន៍។ ក្រុមមនុស្សមួយចំនួនទៀត ឃើញអ្នកដទៃមានបានកើតចិត្តច្រណែនចងគំនុំ ព្យាបាទ បណ្តោយឱ្យចិត្តខ្លួនឯងធ្លាក់ចុះក្នុងភ្នក់ភ្លើងច្រណែន យូរៗដកមិនរួច កើតទៅជាស្រ្តេស ស្អប់ខ្លួនឯង មានអារម្មណ៍មិនស្មើអ្នកដទៃ។ សម្ពាធផ្លូវចិត្ត ស្រ្តេសក៏ចាប់ផ្តើមកើតឡើង គ្រោះថ្នាក់បំផុត។

ដូច្នេះដើម្បីចាក់វ៉ាក់សាំងផ្លូវចិត្តខ្លួនឯងឱ្យស្ងប់ ត្រជាក់ កុំឱ្យកើតស្រ្តេស អ្នកត្រូវ៖

· កាត់ផ្តាច់ខ្លួនឯងពីមនុស្សអវិជ្ជមាន៖ មានន័យថា មនុស្សដែលគិតអវិជ្ជមាន សម្តីមិនល្អដែលចេញពីមាត់អ្នកដទៃកុំយកមកទុកនៅក្នុងចិត្ត។ ត្រូវចាំមនុស្សគ្រប់គ្នា មិនមែនសុទ្ធតែមានបំណងល្អចំពោះអ្នកនោះទេ ចុះហេតុអ្វីអ្នកត្រូវយកសម្តីមនុស្សទាំងអស់នោះមកទុកក្នុងចិត្ត។

· ផ្តោតលើខ្លួនឯង៖ ផ្តល់ពេលវេលាឱ្យខ្លួនឯងបាននៅជាមួយខ្លួនឯង ធ្វើរឿងដែលអ្នកកំពុងធ្វើឱ្យល្អបំផុត ឧទាហរណ៍៖ ពេលអ្នកកំពុងញ៉ាំបាយអ្នកត្រូវផ្តោតអារម្មណ៍ទៅលើការញ៉ាំបានរបស់អ្នកតែ១មុខគត់ មិនត្រូវយកអារម្មណ៍ទៅមើលទូរស័ព្ទ ឬមើលទូរទស្សន៍នោះទេ។ ដូចគ្នាដែរ ប្រសិនជាអ្នកកំពុងមានគោលដៅ១នៅក្នុងជីវិត ដែលអ្នកកមពុងតែបោះជំហានទៅរកវា អ្នកត្រូវផ្តោតទៅលើវាឱ្យខ្លាំង កុំផ្តោតទៅលើរឿងមិនបានការ រឿងរំខានផ្សេងៗ។

· ចេះសរសើរខ្លួនឯង៖ មិនមែនមានន័យថាឱ្យអ្នកលើកសរសើរខ្លួនឯងរហូតភ្លេចពីកំហុសនោះទេ ប៉ុន្តែកំហុសដែលកន្លងហួសទោះអ្នកនៅត្រាំត្រែងជាមួយវាក៏អ្នកមិនអាចកែខៃបានដែរ។ ដូច្នេះ ត្រូវរៀនរស់ជាមួយថ្ងៃនេះ ហើយកុំបណ្តោយឱ្យកំហុសនោះកើតឡើងម្តងទៀត។ រៀនសរសើខ្លួនឯង ឧទាហរណ៍៖ ក្នុងចំណោមរឿង១០ បើអ្នកធ្វើខុស៧ធ្វើត្រូវ៣ អ្នកត្រូវចេះយករឿង៣ដែលធ្វើត្រូវនោះមកសរសើខ្លួនឯង ថាទោះជាយ៉ាងណាក៏អ្នកមានចំណុចល្អដែរ មិនមែនខុសទាំងអស់ទេ។

· កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ៖ ត្រូវចាំថាមនុស្សម្នាក់ៗមានតម្លៃរៀងៗខ្លួន តម្លៃមនុស្សមិនមែនវាស់នៅលើទ្រព្យសម្បត្តិមានប្រាក់លុយឡានផ្ទះវីឡា ប៉ុន្តែវាស់នៅលើទង្វើ វាស់នៅលើភាពស្មោះត្រង់។ ទោះជាអ្នកគ្មានទ្រព្យសម្បត្តិហូរហែដូចគេ ប៉ុន្តែមិនមែនមានន័យថាអ្នកគ្មានតម្លៃជាមនុស្សនោះទេ។ ជីវិតអ្នកនឹងមានតម្លៃកាន់តែខ្លាំងជាងមនុស្សមានទ្រព្យសម្បិត្តហូរហៀមួយចំនួននៅពេលអ្នកចេះគ្រប់គ្រាប់ ចេះទទួលយកការពិត ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជាប់ក្នុងខ្លួន។

សរុបមកវិញ៤ចំណុចខាងលើប្រៀបដូចជាវ៉ាក់ស៊ាំងដែលចាក់ការពារផ្លូវចិត្តរបស់អ្នកកុំឱ្យកើតស្រ្តេស។ ប្រសិនជាអ្នកអាចអនុវត្តចំណុចទាំង៤ខាងលើក្នុងជីវិតរបស់អ្នកបាន អ្នកគឺជាមនុស្សម្នាក់ដែលរស់នៅមានក្តីសុខបំផុត ហើយក្នុងជីវិតរបស់អ្នកគឺគ្មានថ្ងៃកើតស្រ្តេសនោះទេ។ គេហៅថាមនុស្សសុខទាំងកាយសប្បាយទាំងចិត្ត៕

https://healthy-cambodia.com/article/escape-from-stress?fbclid=IwZXh0bgNhZW0CMTAAAR3K7qkJ8ZIiqN2FKrZUvb2_Y4NxBd31agAmic7fAAhUqQB5vKTc-3veclc_aem_ATi_PBWoajqZAYLB4_w_wvxNeSVf5Tdu7iIwsnduDkLaT05JlIRLBI_JvCewUPLKCLYu1qPtyHU_ZFR8k9Xa98lh

Photos 17/03/2024

ជម្រាបសួរបាទ (គាំទ្រផង)
២លក្ខខណ្ឌក្នុងការប្រកួតប្រជែង (Like +​ Share)
ស្នាដៃខ្ញុំយើងចូលរួមទាំងអស់គ្នា_ដើម្បីស្រ្តី_និងក្មេងស្រី

https://www.facebook.com/share/SReU8zEDDnBjuaDV/?mibextid=CTbP7E

Photos 17/03/2024

(Like,Love,...) និង share (២លក្ខខណ្ឌ)
តស់ចូលរួមបោះឆ្នោតកម្មវិធីប្រកួតប្រជែងផលិត Poster អប់រំ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល »

https://www.facebook.com/share/SReU8zEDDnBjuaDV/?mibextid=CTbP7E

08/03/2024

ធ្វើអ្វីក៏ដោយ
កុំធ្វើដោយភ័យខ្លាច
តក់ស្លុត និងស្លន់ស្លោ

02/05/2023

គិតចឹងល្អជាង

15/12/2020
06/12/2020

ការស្រឡាញ់ ឬការចូលចិត្ដពេក ឃើញតែវិជ្ចាមាន
មិនស្រឡាញ់ ឬមិនចូលចិត្ដពេក ឃើញតែអវិជ្ជមាន...
(ល្អពេក, ប្រពៃពេក, ច្រើនពេក, ហួសពេក, ខ្លាំងពេក, កាចពេក...)

ជាធម្មតាអ្វីដែល «ពេក» វាភាគច្រើនគឺមិនជាល្អឡើយ

#សាកគិត

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Siem Reap