ពហិការគ្រប់ផលិតផលសៀមទាំងអស់ តែកុំភ្លេចពហិការឆ្នោតសៀមផង 🙏
My Past / អតីតកាល របស់ខ្ញុំ
ស្វាគមន៍មកកាន់គេហទំព័រអតីតកាលរបស់ខ្ញុំសង្ឃឺមថាប្រិយមិត្តបងប្អូនទាំងអស់គ្នាបន្តគាំទ្រការចែករំលែកមួយនេះ
ខ្ញុំសុំចិត្តអ្នកស៊ែរ ពត៌មាន
សូមមេត្តាមើលថ្ងៃទីខែឆ្នាំផង ព្រោះកុំអោយបងប្អូនមួយចំនួនយល់ច្រឡំ!
02/08/2025
លែងមានឈ្មោះអ្នកឯង លើទឹកដីខ្ញុំហើយ!
✅ សៀមរាបថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក
03/04/2025
សៀមរាប 🇰🇭🙏🏻🇰🇭
11/11/2024
ប្រាសាទព្រះបាលិលេយ្យមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។
05/10/2024
#ប្រាសាទភិមានអាកាស 🇰🇭
មានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។
27/07/2024
#ឋានសួគ៌ក្រោមដីប្រាសាទបន្ទាយស្រីនាពេលភ្លៀងធ្លាក់ 🇰🇭
សាងសង់៖ គ.ស ៩៦៧
រជ្ជកាល៖ ព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស៩៤៤-៩៦៨) និងព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨-១០០០)
ឧទ្ទិសថ្វាយ
ព្រះឥសូរ (ព្រះសិវៈ) នៅក្នុងព្រហ្មញ្ញសាសនា
ពាក្យស្រីក្នុងឈ្មោះប្រាសាទបន្ទាយស្រីមានន័យថា «មង្គល ឬ សួស្តី» ។ ប្រាសាទបន្ទាយស្រីនេះសាងឡើងដោយមន្ត្រីមួយរូប ដែលមានងារជា «ព្រះគ្រូ» នៃព្រះបាទរាជេន្រ្ទវរ្ម័ន និងបុត្ររបស់ព្រះអង្គ ព្រះនាមព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទនេះផ្តើមសាង ឡើងនៅឆ្នាំ៩៦៧ ដើម្បីឧទ្ទិសទៅដល់ព្រះឥសូរដែលមាននាមពិសេសថា «ត្រីកូនមហេសូរ» (ត្រិតូរនមហេគួរ)។ ការសាងសង់ ប្រាសាទនេះក៏មានការចូលរួមពីប្អូនប្រុសម្នាក់ និងប្អូនស្រីម្នាក់របស់ព្រះគ្រូផងដែរ។ ចម្លាក់ក្បូរក្បាច់រចនានៅទីនេះមានភាព លំអិត ខ្លាំងណាស់ ធ្វើឲ្យគេឯងរាល់គ្នានិយមហៅ ប្រាសាទនេះថាជា «អលង្ការដ៏ប្រណិត នៃសិល្បៈខ្មែរ»។ ប្រាសាទបន្ទាយស្រីជាប្រាសាទដំបូងដែលឃើញរឿងនិទានធ្លាក់នៅលើហោជាង ពោលគឺពុំមែនគ្រាន់តែឆ្លាក់រូបទេព អ្វីមួយឬ
ក្បាច់លំអទោលតែឯងនោះទេ។ រឿងនិទានទាំងនោះមានដូចជា៖ ឈុតរាពណ៌ប៉ុនប៉ងធ្វើឲ្យ ភ្នំកៃលាស រង្គោះរង្គើ ដើម្បីបណ្តេញ ព្រះឥសូរ ព្រះកាមទេពបម្រុងបាញ់ព្រួញលើព្រះឥសូរ ព្រះឥន្ទ្របង្ករភ្លៀង ស្រោចស្រប់លើព្រៃមួយដែល ព្រះក្រឹស្នា និងព្រះ ពលរាមគង់នៅ ដើម្បីឲ្យបានត្រជាក់ត្រជុំ និងព្រះក្រឹស្នាធ្វើគតព្រះកម្សជាដើម។ មិនតែប៉ុណ្ណោះទេ មានហោជាងពីរដ៏ល្អនៃ ប្រាសាទ បន្ទាយស្រីដែល សព្វថ្ងៃនេះតាំងនៅសារមន្ទីជាតិភ្នំពេញ និងសារមន្ទីរ Guimet (បារីស៍) ។ រីឯឆ្កែរដែលមានចោះយក ឈុតផ្សេងៗ នៃទេពកថាមក បង្ហាញ ក៏មានច្រើនដែរនៅទីនេះ។
សិលាចារិកបន្ទាយស្រីមានច្រើនគួរឲ្យចាប់អារម្មណ៍ ហើយចារនៅសម័យកាលខុសគ្នាផង។ នៅផ្ទាល់ទីកន្លែងសព្វថ្ងៃ គឺមាន តែចារិកលើមេទ្វារប៉ុណ្ណោះ ព្រោះគេបានយកថ្មចារិកដែលដូរទីកន្លែងបានទៅរក្សាទុកអស់ហើយ។ អក្សរថ្មនៅលើមេទ្វារមួយ កន្លែង ចារឡើងនៅស.វ.ទី១៤ គឺពុំមែននៅស.រ.ទី១០ដូចអក្សរថ្មភាគច្រើន ដែលគេឃើញនៅទីនេះឡើយ។ ភូមិស្រុកជាទីតាំងប្រាសាទនេះ កាលនៅសម័យបុរាណមានឈ្មោះថា «ឦគួរបុរ» ដែលមានស្ទឹងសៀមរាប ហូរកាត់ជាផ្លូវទឹកផង។
04/07/2024
សូមស្វាគមន៌ត្រឡប់មកស្រុកកំណើតវិញ 🇰🇭
នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថាMET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។
30/04/2024
🇰🇭 អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម 🇰🇭
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។
បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។
លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។
រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។
ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។
បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ យី សុថា
𝗖𝗿𝗲𝗱𝗶𝘁: APSARA National Authority
Click here to claim your Sponsored Listing.