27/12/2025
តើប្អូនជឿជាក់លើសមត្ថភាពអានរបស់ប្អូនឬទេ? ដល់ពេលបង្ហាញវាហើយ!
ការប្រកួតអំណានសៀវភៅល្បីរបស់យើង គឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីពង្រីកចំណេះដឹង បង្កើនបំណិនគិតស៊ីជម្រៅ និងបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យសម្រាប់រូបប្អូន។
____________
ចូលរួមថ្ងៃនេះ! សិស្សានុសិស្សគ្រប់កម្រិត ដែលកំពុងសិក្សានៅអនុវិទ្យាល័យ អរញ្ញរង្សី សុទ្ធតែមានសិទ្ធិចុះឈ្មោះចូលរួមដោយសេរី។
ការចុះឈ្មោះ៖ ជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូបង្រៀនមុខវិជ្ជា ភាសាខ្មែរ របស់ប្អូនៗ។ ពេលវេលាមានកំណត់ កុំឱ្យឱកាសមួយនេះកន្លងហួសឱ្យសោះ!
____________
#អនុវិទ្យាល័យអរញ្ញរង្សី
#កម្មវិធីសាលារៀនជំនាន់ថ្មី
#កម្មវិធីអំណានសៀវភៅល្បី
27/11/2025
"បណ្ណាល័យ ជាបេះដូងនៃសាលារៀន" ❤️📚
ពាក្យនេះកាន់តែមានន័យនៅពេលដែល "បេះដូង" មួយនេះត្រូវបានបំពាក់ដោយ៖ ✅ ចំណេះដឹង ពីសៀវភៅ និងប្រភពឯកសារឌីជីថល ✅ បច្ចេកវិទ្យា ទំនើបសម្រាប់ស្រាវជ្រាវ (ICT Support) ✅ ភាពស្រស់បំព្រង ពីធម្មជាតិដែលផ្តល់នូវដង្ហើមបរិសុទ្ធ 🪴 បណ្ណាល័យ ជា
កន្លែងដែលប្អូនៗអាចដាំដុះចំណេះដឹង ក្នុងបរិយាកាសដែលពោរពេញដោយភាពរីកចម្រើន និងផាសុកភាព។
26/11/2025
អ្នកគ្រូ ស៊ុម បុប្ផា បង្រៀនមុខវិជ្ជា រូបវិទ្យា បានដឹកនាំសិស្សមករៀនក្នុងបណ្ណាល័យតាមបែបឌីជីថល ដោយប្រើ Smart TV + Smart Pen ក្នុងអនុវិទ្យាអរញ្ញរង្សី កម្មវិធីសាលារៀនជំនាន់ថ្មី
22/11/2025
តើប្អូនចង់បង្កើនចំណេះដឹង និងពង្រឹងបំណិនទន់ (Soft Skills) របស់ខ្លួនដែរឬទេ? ត្រៀមខ្លួនសម្រាប់បទពិសោធ ដែលនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្អូន!
_____________________________
#កម្មវិធីប្រកួតអំណានសៀវភៅល្បី
#ចំណេះដឹង #បំណិន #ជ័យលាភី
25/08/2025
កម្រងរូបភាពនៃកម្មវិធីប្រកួតអំណានសៀវភៅល្បី វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥
____________________________
Recap from the Great Book Competition Program, the grand finale, academic year 2024-2025
____________________________
#កម្មវិធីប្រកួតអំណានសៀវភៅល្បី
អនុវិទ្យាល័យអរញ្ញរង្សី
#កម្មវិធីសាលារៀនជំនាន់ថ្មី