28/06/2024
#ដំណឹងមរណភាព
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។
Welcome to my official page
សុ ចិ បុ លិ ស្ដាប់ គិត សួរ កត់ត្រា៕
28/06/2024
#ដំណឹងមរណភាព
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។
02/02/2024
អនុមោទនាឧបោសថសីល 🌷🌸🙏
្ណដា
#បិតាសន្តិភាព #អរគុណសន្តិភាព #អរគណសម្ដេចតេជោ
#ហ៊ុនមាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សម្តេចតេជោហ៊ុនសែន
#នេនតូចសីហា #សីហា #កូននេន #ជេនណា #ព្រះនាងតូច #នរោត្តមជេនណា
#ចែដាណា #ទ្រីដាណាDanaTry
21/01/2024
ព្រះពិការជើង !
ដេកដួលស្ដូកស្ដឹង នៅមាត់ច្រកចូលអង្គរធំ អមដោយថូរជើងធូបយ៉ាងកញ្ជាស់ ដែលមានជើងធូបស្គមៗ២ឬ៣សរសៃរដោតជាប់និងថូរនោះ ដែលអាចធ្វើឲ្យគេអាចសន្និដ្ឋានថា«ព្រះពុទ្ឋរូបអង្គនេះ» មិនមានឈ្មោះបោះសម្លេងល្បីល្បាញស្មើនិងធម្មកថិកសម័យហ្វេសបុកឡើយ។ មនុស្សខ្មែរដើរទៅដើរមកកាត់ព្រះអង្គ អ្នកខ្លះទៀតដើរស្ទើរជាន់ព្រះកេសរបស់ទ្រង់ដែលនៅសល់ពាក់កណ្ដាលទៀត។ ព្រះអង្គមានស្នាមរបួសស្ទើរពេញព្រះកាយ ដាច់ព្រះបាទាទាំងគូរ ឆែបព្រះកេសអស់ពាក់កណ្ដាល ដាច់ព្រះហស្ថមួយចំហៀង គ្មានព្រះទែនសយនាសមរម្យ ភ្ញៀវទេសចរណ៍ស្រ្តីខ្លះ ដើរគ្រវីសំពត់ស្ទើរគ្របព្រះកេសទ្រង់ ហើយទ្រង់ហាក់គ្មានព្រះនាមទេ។ តែដើម្បីបានទៅជិតទ្រង់ ជនបរទេសត្រូវទិញសំបុត្រ។ កាលទ្រង់នៅមានព្រះជីពជន្ម ទ្រង់ហាមដាច់ខាត«មិនអនុញាតឲ្យបុគ្គលពិការពីកំណើតសាងផ្នួសទេ ព្រោះគ្មានសម្បទាគ្រប់គ្រាន់ ពិបាកក្នុងការបដិបត្តិធម៌» តែពេលនេះ រូបសំណាករបស់ទ្រង់គឺពិការហើយ ប៉ុន្តែសិស្សគណរបស់ទ្រង់មិនឮនិយាយថា«ពួកគេត្រូវគោរពព្រះពិការឬក៏អត់ទេ ?» ។ ទ្រង់មិនធ្លាប់ស្គាល់ទូលព្រះបង្គំទេ តែទូលបង្គំស្គាល់ព្រះអង្គ ទូលព្រះបង្គំជាសិស្សរបស់លោកគ្រូមួយរូបក្នុងចំណោមសិស្សជាង៥០០លាននាក់។ ទូលបង្គំមិនតូចចិត្តទេ នៅពេលដែលឃើញរូបសំណាករបស់លោកគ្រូពិការយ៉ាងដូច្នេះ ពីព្រោះវាមិនបានធ្វើឲ្យសាលាទស្សនៈវិជ្ជាព្រះសាក្យមុនីឬហៅថា«ព្រះពុទ្ឋសាសនា» ពិការដេកដួលដូចរូបឡើយ ប៉ុន្តែអ្វីដែលទូលបង្គំខ្លាចបំផុតគឺ«ខ្លាចកូនសិស្សរបស់លោកគ្រូ ស្គាល់លោកគ្រូមិនច្បាស់ហើយបែជា យកទ្រឹស្ដីរបស់លោកគ្រូផ្សេងមកអនុវត្ត្តរួចហើយ នាំគ្នាសម្គាល់ថា ជាទ្រឹស្ដីរបស់លោកគ្រូទៅវិញ នោះទើបបានជាគ្រោះកាច»។ ស្រុកខ្ញុំព្រះអង្គនេះ មានរឿងអច្ឆរិយៈច្រើនគួរសមដែរ បើរប្រៀបធៀបជាមួយស្រុកផ្សេងនៅលើលោក ដូចជា «ជាអ្នកបកប្រែព្រះត្រៃបិដកពីភាសាបាលីមកជាភាសាកំណើតរបស់ខ្លួនមុនគេលើលោក សម្ដេចសង្ឃជាអ្នកសរសេរវចនាក្រមភាសាជាតិទីមួយ សម្ដេចសង្ឃត្រូវគ្រហស្ថសម្លាប់ សម្ដេចសង្ឃជាក្រុមប្រឹក្សារាជបល្លង្ក សមាជិករដ្ឋាភិបាលស្បថចូលកាន់ដំណែងមុខព្រះភ័ក្ត្រសម្ដេចសង្ឃ សម្ដេចសង្ឃប្រើភាសាដូចព្រះមហាក្សត្រ។ល។ និង ។ល។ បើរស្ដាប់មួយភ្លែតដូចជាគ្រាន់បើរដែរ តែបើរគិតយូរទៅទើបដឹងថាស្រុកខ្ញុំព្រះអង្គនេះគឺ«កំសត់ណាស់» ហើយលើសពីនេះទៀត មនុស្សស្រុកទូលបង្គំនេះ ចូលចិត្តអួតបន្តិច ក្នុងនោះរួមមានសិស្សជំនិតរបស់លោកគ្រូផងគឺ«ព្រះសង្ឃ»។សិស្សលោកគ្រូខ្លះអួតបានសាច់ការ រីឯខ្លះទៀតអួតបានត្រឹមតែចោរម្សៀត ចង្រៃឧត្តត្បាតតែប៉ុណ្ណោះ។ យ៉ាងណាក្ដី ទោះរូបសំណាកលោកគ្រូ ពិការជើង ឆែបព្រះកេស ក៏ទូលបង្គំមិនសូវបារម្ភដែរ តែអ្វីដែលខ្ញុំព្រះអង្គបារម្ភណ៍រិតតែខ្លាំងនោះ គឺខ្លាចសិស្សរបស់លោកគ្រូទាំងសិស្សច្បងនិងសិស្សប្អូនពិការគំនិតហើយ ចេះតែច្រឡំខ្លួនឯងថា«ជាកូនសិស្សព្រះពុទ្ឋ»ដែលជានាមិនឆ្កួត ហើយបំផ្លាញព្រះពុទ្ឋសាសនាឲ្យពិការតាមរយះ លោភ ទោស និងមោហ របស់ខ្លួន។
អត្ថបទ: Yon Seng Yeath
21/01/2024
🙏🙏🙏
កូមមាសឪពុក
ចូលកូនញញឹមដាក់អ្នកដទៃឲ្យដូចកូនប្រាថ្នាឲ្យអ្នកដទៃញញឹមមករកកូនអញ្ចឹង
20/01/2024
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង «យើងដាំស្រូវគឺចង់បានគ្រាប់ស្រូវ មិនមែនចង់បានចម្បើងទេ»។
ពុទ្ធសាសនាឲតម្លៃធំបំផុត_គឺឪពុកអ្នកម្ដាយ! ជាព្រះទីមួយរបស់កូន .!🥰
តួនាទីរបស់វត្តអារាម
សម្តែងដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត
13/01/2024
មនុស្សប្រុសចង់បានស្រីល្អបរិសុទ្ធ ប៉ុន្តែចូលចិត្តបំផ្លាញភាពបរិសុទ្ធរបស់នាង
ចូលចិត្តមើលស្រ្តីស្លៀកពាក់សិចស៊ីប៉ុន្តែចូលចិត្តវិនិច្ឆ័យមិនល្អលើនាងដោយសារភាពសិចស៊ី
ចូលចិត្តមើលរឿងអាសអាភាស ប៉ុន្តែស្អប់ខ្ពើមនារីរកស៊ីផ្លូវភេទ
ចង់អោយនារីដែលខ្លួនស្រលាញ់ស្មោះត្រង់ ប៉ុន្តែខ្លួនបែរជាខ្វះភាពស្មោះត្រង់ លាក់បាំង មានស្នេហាលួចលាក់រហូត
#គ្រប់ពេលអ្នកតែងតែទៀមទាររកភាពឥតខ្ចោះរបស់នាង #ប៉ុន្តែមិនដែលផ្តល់ភាពឥតខ្ចោះដល់នាងសូម្បីម្តង!!!!!!!
អ្នកគួរតែមានភាពល្អគ្រប់គ្រាន់ដោយខ្លួនឯងជាមុនសិន មុនហ្នឹងអ្នកព្យាយាមទៀមទារអោយនាងល្អនឹងអ្នក »អ្នកជាបុរសល្អ ទើបសក្តិសមនិងនារីល្អម្នាក់
#អត្តបទ
__
្ណដា
#បិតាសន្តិភាព #អរគុណសន្តិភាព #អរគណសម្ដេចតេជោ
#ហ៊ុនមាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សម្តេចតេជោហ៊ុនសែន
#នេនតូចសីហា #សីហា #កូននេន #ជេនណា #ព្រះនាងតូច #នរោត្តមជេនណា
12/01/2024
សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា