11/05/2026
ពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ទីចាត់ការនិងបណ្ណាល័យសាលាបឋមសិក្សារហាល។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិសប្បុរសធម៌ចាប៉ី ដែលបានផ្តល់អគារទីចាត់ការ និងបណ្ណាល័យបន្ថែមដល់សាលា ដើម្បីសាលាមានលទ្ធភាពរៀបចំទីចាត់ការ និងបណ្ណាល័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួង។ សូមជូនពរលោក សាញ់ សោភា ប្រធានអង្គការមូលនិធិសប្បុរសធម៌ចាប៉ី និងក្រុមគ្រួសារ ពិសេសសប្បុរសជនមកពីប្រទេសស្វីស សូមសមប្រកបតែ សេចក្តីសុខ សុវត្ថិភាព សុភមង្គលក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពល: ជានិច្ចតរៀងទៅ។
02/05/2026
សិស្សឧស្សាហ៍ ពេលថ្ងៃប្រកួតកីឡា យប់ឡើងរម្លឹកមេរៀន😀
01/05/2026
អគារថ្មីសាលាបឋមសិក្សារហាលសម្រចការសាងសងបាន៩៥%ហើយ។សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការបូលនិធិសប្បុរសធម៌ចាប៉ី ដែលបានផ្តល់អគារសិក្សា១ខ្នង៥បន្ទប់ដល់សាលាបឋមសិក្សារហាល។សូមជូនពរដល់ម្ចាស់ជំនួយ លោកប្រធានប្រធានអង្គការមូលនិធិសប្បុរសធម៌ចាប៉ី សូមមានសុខភាពល្អជ័យជម្នះគ្រប់ភារកិច្ច សមប្រកបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពល: ជានិច្ចនិរន្តតទៅ។
30/04/2026
សូមថ្លែងអំណរគុណ លោកជំទាវ អ៊ូ ធីតាពៅ គូច ចំរើន ដឹកនាំដោយ លោកស្រី គូច ខាណៃ លោកស្រី គូច សូរីយ៉ា និងស្វាមី និងក្រុមហាត់ប្រាណខេត្ត សៀមរាប ដែលបានផ្តល់អំណោយដល់សិស្សចំនួន៣៦៣ ស្រី១៧៣ និងលោកគ្រូចំនួន៩នាក់ ស្រី៤នាក់ ក្នុងនោះសិស្សម្នាក់ៗទទួលបានសៀវភៅ២ក្បាល ខ្មៅដែ២ដើម ជ័រលុប១ សៀវភៅផាត់ពណ៌១ក្បាល ខ្មៅដៃផាត់ពណ៌១ប្រអប់ ប្រដាប់ខួង១ នំ៦កញ្ចប់ ស្បែកជើង១គូ និងថវិកា១០០០០រៀល។
សម្រាប់អ្នកគ្រូទទួលបានសារ៉ុង១ ថវិកា២០០០០រៀល លោកគ្រូកន្សែង១ ថវិកា២០០០០រៀល។ សូមលោកជំទាវ ព្រមទាំងសប្បុរជនទាំងអស់ទទួលបាននូវសុខភាពល្អជ័យជំនះគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំង 4 ប្រការគឺអាយុ វណ្ណៈ សុខៈពលៈជានិច្ចនិរន្តរៀងទៅ។
07/02/2026
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបង រឿន រិន និងភរិយាដែលបានឧបត្ថម្ភថវិកាចំនួន1000,000រៀល សម្រាប់ការចាក់ដី បំពេញបាទគ្រឹះសាលារៀនថ្មី។សូមជូនពរបងនិងក្រុមគ្រួសារ មានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ច សមប្រកបនឹងពុទ្ធពរទាំង 4 ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ តរៀងទៅ។
06/02/2026
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើដែលបានឧបត្ថម្ភថវិកាចំនួន165 000រ សម្រាប់ការចាក់ដីចំនួន 5 ឡាន បំពេញបាទគ្រឹះសាលារៀនថ្មី។សូមជូនពរលោកអភិបាលនិងក្រុមគ្រួសារ មានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ចសមប្រកបនឹងពុទ្ធពរទាំង 4 ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍ តរៀងទៅ។