MeDha Women Drummers
We are the women drummers of MeDha. Breaking barriers for women in the Kingdom of Cambodia.
08/03/2026
[English Below]
អបអរសាទរ ខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
តស់! រួមគ្នាអបអរសាទរ គាំទ្រភាពខ្លាំង ភាពអត់ធ្មត់ និងការរួមចំណែកដ៏មានតម្លៃរបស់ស្រ្តី ក្នុងការកសាងសង្គមដេីម្បីសន្តិភាព និងសុវត្ថិភាពសម្រាប់ស្រ្តី និងក្រុមគ្រួសារនាពេលអនាគត។
មេធា ត្រូវមានមោទនភាពចំពោះខ្លួនឯង សម្រាប់ផ្លូវដែលពួកយេីងបានឆ្លងកាត់មកដល់ថ្ងៃនេះ។ ការតស៊ូ ការអត់ធ្មត់ និងភាពរឹងមាំ ក្នុងការជំនះនូវគ្រប់ឧបសគ្គ គឺពិតជាគួរឱ្យកោតសរសើរ និងជាកត្តាជំរុញ និងលេីកទឹកចិត្តដល់អ្នកដទៃ។ សូមបន្តដំណើរទៅមុខដោយទំនុកចិត្ត។
Happy 115th Anniversary of International Women’s Day, March 8, 2026, under the theme “Peace and Security for Women and Families.”
Let us celebrate and recognize the strength, resilience, and contributions of women in building a peaceful and secure future for women and families.
MeDha, you should be proud of how far you’ve come. Your struggles, perseverance, and strength to overcome challenges are truly inspiring. Keep shining and never stop believing in yourself.
🌸
នៅក្នុងសង្គមដែលមនុស្សជាច្រើនធ្លាប់គិតថា “តន្ត្រីធ្ងន់ៗ” ឬការលេងស្គរ គឺសម្រាប់បុរសទេ ប៉ុន្តែស្រ្តីក៏អាចឈរលើឆាក លេងភ្លេងបានដោយភាពជឿជាក់ និងបង្ហាញពីសក្តានុពលរបស់ស្រ្តីនៅក្នុងសង្គម និងសិល្បៈផងដែរ។
🥁មេធាជាក្រុមស្រ្តីស្គរដំបូងនៅកម្ពុជា ពីខេត្តសៀមរាប បង្កើតឡើងនៅឆ្នាំ ២០១៧។ មេធាពិតជាមានកិត្តិយស និង សប្បាយចិត្តក្រៃលែង ដែលបានចូលរួម 𝐑𝐈𝐒𝐄 𝐖𝐎𝐌𝐄𝐍 𝐌𝐔𝐒𝐈𝐂 𝐅𝐄𝐒𝐓𝐈𝐕𝐀𝐋 នៅថ្ងៃទី ៧ មីនាខាងមុខនេះ។
ការចូលរួមរបស់ មេធា នៅក្នុង 𝐑𝐈𝐒𝐄 𝐖𝐎𝐌𝐄𝐍 𝐌𝐔𝐒𝐈𝐂 𝐅𝐄𝐒𝐓𝐈𝐕𝐀𝐋 មិនមែនគ្រាន់តែជាការសម្តែងទេប៉ុន្តែជាវេទិកាដែលអនុញ្ញាតឲ្យស្ត្រីមានសម្លេង មានកម្លាំង និងមានកន្លែងសម្រាប់បង្ហាញសមត្ថភាពរបស់ខ្លួន។💛
នៅក្នុងសង្គមដែលមនុស្សជាច្រើនធ្លាប់គិតថា “តន្ត្រីធ្ងន់ៗ” ឬការលេងស្គរ គឺសម្រាប់បុរសទេ ប៉ុន្តែស្រ្តីក៏អាចឈរលើឆាក លេងភ្លេងបានដោយភាពជឿជាក់ និងបង្ហាញពីសក្តានុពលរបស់ស្រ្តីនៅក្នុងសង្គម និងសិល្បៈផងដែរ។
🥁មេធាជាក្រុមស្រ្តីស្គរដំបូងនៅកម្ពុជា ពីខេត្តសៀមរាប បង្កើតឡើងនៅឆ្នាំ ២០១៧។ មេធាពិតជាមានកិត្តិយស និង សប្បាយចិត្តក្រៃលែង ដែលបានចូលរួម Risekh Music Festival នៅថ្ងៃទី ៧ មីនាខាងមុខនេះ។
ការចូលរួមរបស់ មេធា នៅក្នុង 𝐑𝐈𝐒𝐄 𝐖𝐎𝐌𝐄𝐍 𝐌𝐔𝐒𝐈𝐂 𝐅𝐄𝐒𝐓𝐈𝐕𝐀𝐋 មិនមែនគ្រាន់តែជាការសម្តែងទេប៉ុន្តែជាវេទិកាដែលអនុញ្ញាតឲ្យស្ត្រីមានសម្លេង មានកម្លាំង និងមានកន្លែងសម្រាប់បង្ហាញសមត្ថភាពរបស់ខ្លួន។💛
ទំរាំតែចាំ មិនងាយទេណា៎
01/01/2026
[English Below] សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ ពីក្រុមស្គរស្ត្រីមេធា!
នាឱកាសឆ្នាំថ្មី ២០២៦ ពីក្រុមស្គរស្ត្រីមេធា សូមជូនពរដល់ទាំងអស់គ្នា សូមជួបប្រទះតែនឹងពុទ្ធិពរទាំង ៤ ប្រការ និងសូមជូនពរការធ្វើដំណើរកម្សាន្តទោះជិតឆ្ងាយក្តី សូមមានសុខសុវត្ថិភាពគ្រប់ពេលវេលា។
ជាមួយនេះផងដែរ មេធា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ រួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារ អង្គការដៃគូ បងប្អូន និងមិត្តភក្តទាំងអស់ ដែលតែងតែគាំទ្រ និងជឿជាក់លើការងាររបស់មេធា។ ការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្ត ជួយលើកស្ទួយសិល្បៈ និងជំរុញឱ្យមេធា បន្តដំណើរទៅមុខជាមួយស្នាមញញឹម និងមោទនភាព ដូចនេះ សូមបន្តការគាំទ្រមេធា សម្រាប់ឆ្នាំ ២០២៦ !
ដោយក្តីស្រឡាញ់ ពីក្រុមស្គរស្ត្រីមេធា ❤️
Happy New Year 2026 from MeDha Women’s Drummers!
We would like to extend our warmest wishes to everyone. May the Four Buddha Blessings be with you, and may all your travels, near or far, be safe and filled with peace throughout the year.
We also express our heartfelt gratitude to all our valued clients and supporters hotels, restaurants, agencies, partner organizations, family, and friends who have continuously trusted and supported MeDha’s work. Your encouragement uplifts the arts and inspires us to move forward with smiles and pride. Thank you for being part of our journey, and we look forward to your continued support in 2026.
With love,
MeDha Women’s Drummers ❤️
30/10/2025
ក្នុងរាត្រីដ៏អស្ចារ្យមួយនៃកម្មវិធីបើកសម្ពោធស្នាដៃថ្មី «ទន្លេក្រហម» បានប្រព្រឹត្តទៅយ៉ាងរលូន កាលពីថ្ងៃទី២៧ ខែតុលា ២០២៥ ✨
យើងទទួលបានការគាំទ្រ និងចូលរួមពីអតិថិជន ខាងអូតែល និងម្ចាស់អាជីវកម្មមួយចំនួន ព្រមទាំងអ្នកជាសិល្បករ និងអ្នកគាំទ្រមេធា ដែលសរុបជាង២០០នាក់ក្នុងកម្មវិធីរបស់យើង។ យើងសូមអរគុណដល់ Cambodian Living Arts (CLA) ដែលមានវត្តមានក្នុងកម្មវិធីនេះដូចគ្នា។ យើងក៏មិនភ្លេចអរគុណទៅដល់ក្រុមការងារស្ម័គ្ររបស់យើងផងដែរ ដែលបានចំណាយពេលវេលា កម្លាំងកាយនិងកម្លាំងចិត្តក្នុងការដំណើរការកម្មវិធី❤️
អរគុណដល់ Rose Apple Square ដែលបានគាំទ្រក្នុងការផ្ដល់ទីតាំងដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តិទៅបាន។
26/10/2025
[English Below] ភាសាអង់គ្លេសនៅខាងក្រោម
ជួបគ្នាឆាប់ៗនេះ! កុំភ្លេចណាការសម្ដែងថ្មីរបស់ក្រុមមេធា មានចំណងជើងថា «ទន្លេក្រហម» ដែលជាស្នាដៃសិល្បៈថ្មីមានបញ្ចូលនូវចលនា តន្ត្រី និងអារម្មណ៍ចម្រុះគ្រប់រូបភាព។
🗓 ថ្ងៃចន្ទ ២៧ តុលា ២០២៥
🕡 ម៉ោង ៦:៣០ នាទីល្ងាច
📍 Rose Apple Square, សៀមរាប
🎟 ចូលរួមដោយសេរី!
👉 ចុះឈ្មោះរបស់អ្នកនៅទីនេះ: https://forms.gle/krfaSVhm38cuJyr66
សូមអរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការសិល្បៈខ្មែរអមតៈ និង Swiss Agency for Development and Cooperation – SDC) សម្រាប់ការគាំទ្រផ្នែកមូលនិធិ និង Rose Apple Square សម្រាប់ការគាំទ្រផ្នែកទីតាំង។
🔔 Event Alert – You’re Invited!
Don’t miss MeDha’s brand-new performance “Red River”, a mesmerizing new creation blending movement, music, and emotion!
🗓 Monday, October 27, 2025
🕡 6:30 PM
📍 Rose Apple Square, Siem Reap
🎟 Free Admission!
👉 Reserve your spot now: https://forms.gle/krfaSVhm38cuJyr66
Be part of this special premiere and experience the artistry of Cambodia’s talented performers live on stage!
Big thanks to Cambodian Living Arts (CLA), and Swiss Agency for Development and Cooperation (SDC), for their generous funding support and Apple Square for venue support.
#ទន្លេក្រហម #ក្រុមមេធា #សិល្បៈខ្មែរ
Click here to claim your Sponsored Listing.