Chomrok Duongchet

Chomrok Duongchet

Share

…………

02/09/2025

លោកពូ___________

-ជម្រកជីវិតពិតក្នុងបេះដូង គឺជាសំណង់សង់ឡើងដោយចិត្ត នៃអ្នកផ្តល់អោយអ្នកយល់ជីវិត ជាជម្រកពិតនាំចិត្តកក់ក្តៅ។

-ក្នុងលោកល្ហល្ហេវឯកោខ្លាំងណាស់ ចិត្តដែលរស់ខ្វះជម្រកស្នាក់នៅ ជាចិត្តកណ្តោចកណ្តែងសោកសៅ ចិត្តគ្មានទីដៅស្នាក់នៅជាក់លាក់។

R-រស់នៅក្នុងចិត្ត នៃមនុស្សយល់ខ្លួន តាមមើលថែធួនមើលក្តៅត្រជាក់ ស្កប់ស្កល់ខ្លាំងណាស់ចិត្តដឹងជ្រៅរាក់ ជាសំណាងអ្នក ចិត្តមានជម្រក។

-ទោះនៅទីណាដឹងថាខ្លួនមាន ទីដ៏សុខសាន្តសម្រាប់ពួនជ្រក ចិត្តនៅតែស្កប់ ពេលដែលនឹកភ្នក ទៅដល់ជម្រកដែលខ្លួនមាននោះ។

29/08/2025

មនុស្សមានចិត្តមេត្តាសំគាល់ខ្លួនឯងដោយចិត្តនឹក។ តើនឹកអ្វី? នឹកអនុស្សាវរីយ៍ដែលចិត្តខ្លួនធ្លាប់បានទទួលអារម្មណ៍កក់ក្តៅពីអ្វីក៏ដោយហ្នុងៈ អាចជាទីកន្លែង អាចជាសកម្មភាពផ្សេងៗដែលដក់នៅជាប់ក្នុងមនោរបស់ខ្លួន អាចជាចិត្តរបស់គូស្នេហ៍ដែលធ្លាប់ផ្តល់អោយខ្លួនហើយខ្លួនធ្លាប់មានចិត្តចាប់បានសញ្ញាចិត្តស្រឡាញ់ឬចិត្តមេត្តា ឬករុណានេះចំពោះខ្លួន អាចជាការនឹកដល់ទឹកចិត្តឪពុកម្តាយមិត្តភក្តិបងប្អូនដែលបានមេត្តាចំពោះខ្លួន នឹកណាស់ៗៗៗៗគ្រប់អនុស្សាវរីយ៍។ សូមប្រយ័ត្ននឹកអារម្មណ៍សុខស្រួលដែលកើតមកពីការបំពេញអោយនូវអារម្មណ៍ភេទ និងអារម្មណ៍សុខស្រួលដែលកើតមកពីការបានទទួលលោកសម្ភារ:។ តែមេត្តាជាអារម្មណ៍នឹកដល់ទឹកចិត្តមេត្តា ករុណារបស់គេចំពោះខ្លួន មិនបាច់បំពេញអារម្មណ៍ភេទ ឬលោកសម្ភារ:ក៏ខ្លួនទទួលបានអារម្មណ៍កក់ក្ដៅដែរព្រោះអ្នកដែលមានចិត្តមេត្តាចាំទទួលបានភាពកក់ក្ដៅពីចិត្តមេត្តា ករុណាពីគេនេះ ចិត្តរបស់មនុស្សនេះ អារម្មណ៍ភេទ និងលោកសម្ភារ:អត់សំខាន់ក្នុងផ្លូវមនោរបស់ខ្លួនទេ តែបើបាត់ចិត្តអ្នកធ្លាប់ផ្ដល់ភាពកក់ក្ដៅអោយខ្លួនគឺជាអារម្មណ៍បាត់ស្លាប់រស់ ហើយគ្មានចិត្តអ្នកណាមកជំនួសអោយខ្លួនបានអារម្មណ៍កក់ក្ដៅដែលខ្លួនធ្លាប់បានទទួលហ្នុងបានទេជាចិត្តល្អ ជាចិត្តសត្វក្នុងថ្នាក់ខ្ពស់ តែបើមនុស្សគ្មានចិត្តមេត្តា អារម្មណ៍ភេទ និងអារម្មណ៍បានទទួលលោកសម្ភារ:គឺសំខាន់ណាស់ បាត់បង់អ្នកបំពេញអារម្មណ៍ភេទ និងអ្នកបំពេញអារម្មណ៍លោកសម្ភារ:របស់ខ្លួន គឺជាការបាត់បង់ស្លាប់រស់ បាត់មួយរកមួយទៀតមកជំនួសភ្លាម បើបានអាក្រោយហ្នឹងសង្ហា ឬស្អាតជាងអ្នកមុន ឬមានជាងអ្នកមុន គឺអារម្មណ៍ស្កប់ស្កល់ហើយ ជាអារម្មណ៍របស់សត្វតិរច្ឆាន ឬក្រោមតិរច្ឆានហ្នឹងហើយ។——— សំណេរលោកពូ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០

27/08/2025

"បើគ្មានមនុស្សជាទីស្រឡាញ់ទេ គ្មានមនុស្សត្រូវជួយត្រូវសង្គ្រោះទេ បងដេកលក់រហូតហើយអូន ពិភពលោកនេះស្ងាត់ណាស់" –លោកពូ

23/08/2025

“ការលះបង់គឺគ្មានភាពអត់ធ្មត់ គ្មានភាពស្ទាក់ស្ទើ គ្មានភាពឈឺចាប់នៅក្នុងការអោយនោះទេ អោយដោយពេញចិត្ត អោយដោយសប្បាយចិត្ត ទោះអោយជាជីវិតក៏ដោយ„ –លោកពូ

03/07/2025
21/06/2025

អារម្មណ៍មនោសញ្ចេតនា (ប្រសាសន៍លោកពូពន្យល់ក្មួយៗក្នុងចម្ការ)

16/03/2025

ស្នេហាភេទ_និង_ស្នេហាតម្លៃ
សំណេរលោកពូ-24-01-2020
...................................

មនុស្សច្រើនភាគរយខ្លាំងណាស់ ស្គាល់ច្បាស់តែអារម្មណ៍ស្រឡាញ់ភេទទេ តែគេមិនស្គាល់អារម្មណ៍ស្រឡាញ់តំលៃទេ។ ពេលព្រាត់គូភេទរបស់គេៗយំស្រែកខ្លាំងណាស់ ព្រោះបាត់អារម្មណ៍ដែលគេបានទទួលមកបំពេញការស្រេកឃ្លានភេទយ៉ាងខ្លាំងរបស់គេ តែពេលយូរទៅគេរសាយអារម្មណ៍ភេទទៅ គេអាចរៀបការថ្មីដើម្បីបំពេញអារម្មណ៍ភេទរបស់គេបាន។ អារម្មណ៍បានអ្វីមកបំពេញអារម្មណ៍ភេទនេះ ជាអារម្មណ៍អាត្មានិយមសុទ្ធ ជាការបំពេញអារម្មណ៍តែខ្លួនឯង បើទោះជាអោយដៃគូខ្លួននូវអ្វីមួយ នោះគឺពុំមែនចិត្តអោយ ឬការលះបង់ឡើយ គឺនៅតែជាអារម្មណ៍អាត្មានិយមតែដដែល មិនមែនជាសេចក្តីស្នេហាទេ តែចិត្តស្រឡាញ់គុណសម្បតិ្ត និងគុណធម៌ដែលមនុស្សហ្នឹងមាន ស្រឡាញ់ចិត្តលះបង់ដែលដៃគូខ្លួនមាននិងបានធ្វើចំពោះខ្លួន នោះជាចិត្តគោរព ចងចាំក្តីល្អរបស់ដៃគូខ្លួនដែលមានចំពោះខ្លួន ធ្វើការលះបង់ក៏យើងសប្បាយជាអារម្មណ៍បាន នៅពេលដែលបានទទួលការលះបង់របស់ដៃគូជីវិតក៏ខ្លួនបានកក់ក្តៅ ពេលព្រាត់ដៃគូខ្លួនទៅ មិនអាចយកមនុស្សថ្មីមកជំនួសបានទេ មានអារម្មណ៍ថាខុសឆ្គងនឹងមនសិការ នេះគឺស្នេហាតំលៃឬស្នេហាមនុស្ស។ [........]

សំណេរដើម
https://www.facebook.com/100006543093049/posts/2704194066475337/?

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Address

Siem Reap
17000